ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កម្ពុជា-ចិន ប្ដេជ្ញាបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ ==> លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ​ កងរាជអាវុធហត្ថ​ខេត្តសៀមរាប អញ្ជើញចូលរួមប្រជុំប្រចាំសប្តាហ៍ដើម្បីតាមដានវឌ្ឍនភាពការងារបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។ នៅសាលប្រជុំរដ្ឋបាល សាលាខេត្តសៀមរាប ព្រឹកថ្ងៃពុធ ទី២២ ខែមេសា ឆ្នាំ ២០២៦។ ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ពិព័រណ៍រូបថតកម្ពុជា-គុយបា បង្ហាញពីព្រឹត្តិការណ៍សំខាន់ៗក្នុងប្រវត្តិសាស្ត្រ និងការផ្សាភ្ជាប់ទំនាក់ទំនងជិតស្និទ្ធរវាងប្រទេសទាំងពីរ រយៈពេល៦៥ឆ្នាំ ==> ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយអំពីច្បាប់ស្ដីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដល់មន្ត្រីអនុវត្តច្បាប់ក្នុងវិស័យយុត្តិធម៌ ==> អភិបាលខេត្តប៉ៃលិន ចុះសំណេះសំណាលសួរសុខទុក្ខ និងផ្តល់អំណោយសង្គ្រោះបន្ទាន់ ដល់ពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ នៅឃុំស្ទឹងត្រង់ ==> ទូលព្រះបង្គំ រ័ត្ន ស្រ៊ាង សូមព្រះបរមរាជានុញ្ញាតសម្តែងនូវសេចក្ដីសោមនស្សរីករាយ និងត្រេកអរជាអនេក ក្រោយទទួលដំណឹងថា ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទទួលការវះកាត់ដោយជោគជ័យ មានសុខភាពល្អប្រសើរ និងសូមថ្វាយព្រះពរព្រះអង្គសូមឆាប់បានជាសះស្បើយ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ចុះសួរសុខទុក្ខ មិត្តជួបការលំបាកដោយមានជំងឺទឹកនោមផ្អែមរ៉ាំរ៉ៃកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ! ==> កម្ពុជា-កាណាដា ប្ដេជ្ញាបន្តពង្រឹង និងពង្រីកទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅ ==> សកម្មភាពកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ ក្នុងថ្ងៃទី៦ ជាថ្ងៃចុងបញ្ចប់ នៃព្រឹត្តិការណ៍ នគរសង្ក្រាន្ត រាជធានីភ្នំពេញ! ==> យុវជនវ័យ២៤ឆ្នាំ សុខ លឹមហេង ក្លាយជាស្ដេចអុកប្រចាំឆ្នាំ២០២៦ បន្ទាប់ពីការប្រកួតដ៏ស្វិតស្វាញ ក្នុងព្រឹត្តិការណ៍ «នគរសង្រ្កាន»

ខេត្ត​កំពត​(​កម្ពុជា )​និង​ខេត្ត​គៀន​យ៉ាង​ (​វៀតណាម​)​ប្ដេជ្ញា​រួម​គ្នា​បន្ត​ជម្រុញ​ទំនាក់ទំនង​កិច្ចសហប្រតិបត្តិកា​ររ​វាង​ខេត្ត​ទាំងពីរ​អោយបាន​កាន់តែ​ប្រសើរ​ឡើង​ថែម​ទៀត​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​កំពត​)៖ នៅក្នុង​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​នៃ​កិច្ចសហប្រតិបត្តិការ​ក្នុង​ឆ្នាំ​២០១៨​និង​លើក​ទិសដៅ​សម្រាប់​អនុវត្តន៍​បន្ត​ឆ្នាំ​២០១៩​រវាង​ខេត្ត​កំពត​កម្ពុជា​និង​ខេត្ត​គៀន​យ៉ាង​វៀតណាម នៅឯ​មន្ទីរ​គណៈកម្មាធិកា​រ​ប្រជាជន​ខេត្ត​គៀន​យ៉ាង​កាលពី​រសៀល​ថ្ងៃ​ទី​១៥​ខែកក្កដា ឆ្នាំ​២០១៩ លោកស្រី​យូ សុគន្ធ​អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត​តំណាង​អាជ្ញាធរ​ខេត្ត​កំពត​ភាគី​(​កម្ពុជា​)​និង​លោក​ម៉ា​យ អាញ់​ញិន​អនុប្រធាន​គណៈកម្មាធិកា​រប្រ​ជាជនខេត្ត​តំណាង​អាជ្ញធរខេត្ត​គៀន​យ៉ាង​ភាគី​(​វៀតណាម​) បាន​ថ្លែង​បញ្ជាក់​ពី​ជំហរ​ទិសដៅ​បន្ត​ការប្ដេជ្ញាចិត្ត​រួម​គ្នា​ថា​៖ បើទោះបី​កិច្ចសហប្រតិបត្តិកា​រនា​ឆ្នាំ​កន្លងមក​ជា​បន្តបន្ទាប់​ទទួលបាន​នូវ​លទ្ធផល​រួម​គ្នា​ល្អ​ប្រពៃ​ក្តី ក៏​អាជ្ញាធរ​រវាង​ខេត្ត​កំពត​នៃ​កម្ពុជា និង​អាជ្ញាធរ​ខេត្ត​គៀន​យ៉ាង​នៃ​ប្រទេស​វៀតណាម​នៅតែ​បន្ត​ខិតខំ​ជំរុញ​កិច្ច​សហការ​អោយ​បានកា​ន់​តែ​ល្អ​ថែមទៀត​ដើម្បី​វឌ្ឍនៈភាព និង​ភាពសុខសាន្ត ជីវភាព​រីកចម្រើនរ​បស់​ប្រជាពលរដ្ឋ​នៃ​ខេត្ត​ទាំងពីរ អោយបាន​កាន់តែ​មាន​ភាពល្អប្រសើរ​ឡើង​។​

​លោកស្រី យូ សុគន្ធ អភិបាលរង​ខេត្ត​កំពត និង​លោក​ម៉ា​យ អាញ់​ញិន​អនុប្រធាន​គណៈកម្មាធិកា​រប្រ​ជាជនខេត្ត​គៀន​យ៉ាង បាន​មានប្រសាសន៍​ក្នុង​ជំហរ​រួមគ្នា​នេះ​ថា ពេញ​មួយឆ្នាំ​នៃ​ឆ្នាំ​២០១៨​កន្លងទៅ ការងារ​កិច្ចសហប្រតិបត្តិកា​ររ​វាង​ខេត្ត​ទាំង​ពីរ​គឺ​ខេត្ត​កំពត​និង​ខេត្ត​គៀន​យ៉ាន តែងតែ​ទទួលបាន​នូវ​លទ្ធផល ល្អប្រសើរ ពិសេស​បញ្ហា​សន្តិសុខ និង​សកម្មភាព​រកស៊ី​របស់​ប្រជាពលរដ្ឋ​នៃ​ខេត្ត​ទាំង​ពីរ​កំពត​-​គៀន​យ៉ាង​។​

​ភាព​វិជ្ជមាន​ជា​ចម្បងៗ​ទាំងនេះ រួមមាន ការងារ​ការពារ​សន្តិ​សុខ​សណ្តាប់ធ្នាប់ តាម​ខ្សែបណ្តោយ​បន្ទាត់​ព្រំដែន អាជ្ញាធរ និង​សមត្ថកិច្ច​នៃ​ខេត្ត​ទាំងពីរ​បាន​បង្កា​រទប់​ស្កាត់​បាន​នូវ​រាល់​បទល្មើស​នានា ទាំង​ព្រំដែន​គោក ទាំង​ព្រំដែន​ទឹក​។ បញ្ហា​ទំនាក់ទំនង​ជំនួញ​ពាណិជ្ជកម្ម​តាម​ច្រកទ្វារ​ព្រំដែន​ល្អ​បាន​បង្ក​អោយ​ប្រជាពលរដ្ឋ​នៃ​ខេត្ត​ទាំងពីរ​មាន​ជីវភាព​ធូរធារ និង រីកចម្រើន​ជា​លំដាប់​ជាមួយគ្នា​។​ការប្រាស្រ័យ​ទាក់ទង​កិច្ចការងារ​សេដ្ឋកិច្ច សង្គមកិច្ច ការបណ្តុះបណ្តាល​វិជ្ជាជីវៈ និង​ជំនាញ​បច្ចេកទេស​អប់រំ វប្បធម៌ ទេសចរណ៍ ព្រមទាំង​សុខាភិបាល មាន​ភាព​ប្រសើរ​បំផុត​។​

​ដូចគ្នានេះដែរ ការស្វែងរក​អធិធាតុ​កងទ័ព​ស្ម័គ្រចិត្ត និង​ជំនាញការ​វៀតណាម​ដែល​បាន​ពលី​ជីវិត​ក្នុង​សម័យ សង្គ្រាម​នៅ​កម្ពុជា ក៏ដូចជា​កិច្ចសហការ​ការពា​រ​បង្គោល​ខ័ណ្ឌសីមា ទទួលបាន​លទ្ធផល​វិជ្ជមាន​រៀងៗ​ខ្លួន​។ លើសពីនោះ ការងារ​មនុស្សធម៌ ជំនួយ​ឧបត្ថម្ភ​នានា​ក្នុង​ការជួយ​ដល់​ពលរដ្ឋ​រងគ្រោះ​ពី​ធម្មជាតិ និង​ការជួសជុល​ហេដ្ឋារចនាសម្ព័ន្ធ មាន​សកម្មភាព​រស់​រវើក ដែល​បាន​បង្ហាញ​អំពី​ការយកចិត្តទុកដាក់​ក្នុងនាម​ជា​អាជ្ញាធរ​ក៏ដូចជា​ប្រទេស និង​បងប្អូន​ភូមិ​ផង​របង​ជាមួយ​។​

​សហប្រធាន​នៃ​អង្គប្រជុំ​បាន​បញ្ជាក់ទៀតថា បើទោះបី​ទទួលបាន​លទ្ធផល​រួមគ្នា​ល្អ​ប្រពៃ​ត​រៀង​មក​ក្តី ក៏​អាជ្ញាធរ​ខេត្ត​ទាំង​ពីរ​នៅ​តែ​ត្រូវការ​ពង្រឹង​កិច្ច​សហប្រតិបត្តិ​គ្នា​ល្អ​ថែមទៀត​ពិសេស​ត្រូវ​បង្កើន​ការជំរុញ​វិស័យ​ពាណិជ្ជកម្ម​និង​ទេសចរណ៍​អោយ​បាន​ខ្លាំងក្លា​បន្ថែមទៀត​ដោយ​អនុវត្ត​អោយ​អស់​លទ្ធភាព​ដូច​នៅក្នុង​ផែនការ​នៃ​ព្រមព្រៀង​បន្ត​ក្នុង​ឆ្នាំ​២០១៩​ថែម​ទៀត​។​

​នៅក្នុង​ឱកាស​កិច្ចប្រជុំ​នោះ​លោកស្រី យូ សុគន្ធ​អភិបាលរង​ខេត្ត​ក្នុង​នាម​អាជ្ញាធរ​ខេត្ត​កំពត​ក៏​បាន​ប្រកាស​ទទួល​ស្វាគមន៍​អ្នកវិនិយោគ និង​ភ្ញៀវ​ទេសចរណ៍​ដែល​មាន​បំណង​ទៅ​រកស៊ី និង​ដើរ​កម្សាន្ត​នៅ​ខេត្ត​កំពត ក៏ដូចជា​នៅ​ក្នុង​ប្រទេស​កម្ពុជា​ទាំងមូល ហើយ​ទៅ​អនាគត​ចំណងមិត្តភាព និង​កិច្ចសហប្រតិបត្តិកា​ររ​វាង​ខេត្ត​ទាំង​ពីរ​នឹង​នៅ​កាន់តែ​ល្អប្រសើរ និង​សម្រេចបាន​លទ្ធផល​ផ្លែផ្កា​ជា​វិជ្ជមាន ដូច​បាន​កំណត់​នៅក្នុង​កិច្ចព្រមព្រៀង​កំពត​-​គៀង​យ៉ាង​។​

​សូមបញ្ជាក់​ថា​៖ កិច្ចប្រជុំ​នេះ​ក៏​មាន​វត្តមាន​ប្រតិភូ​ជា​សមាជិក​ចូលរួម ពី​សំណាក់​អាជ្ញាធរ​ស្រុក​ជាប់​ព្រំដែន​និង​មន្ទីរ អង្គភាព កងកម្លាំងប្រដាប់អាវុធ​ពាក់ព័ន្ធ​និង​អាជីវករ​ពាណិជ្ជក​ររ​វាង​ភាគី​នៃ​ខេត្ត​ទាំង​ពីរ​កំពត​-​គៀន​យ៉ាង ចូលរួម​ផង​ដែរ​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.