ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អ្នកផលិតមាតិកា ត្រូវជៀសវាងការចម្លងគម្រូវប្បធម៌បរទេស តាមរយៈការយកស្ត្រីជាកម្មវត្ថុនៃការបង្ហាញកេរ្តិ៍ខ្មាស និងភាពស្រើបស្រាល ==> ឯកឧត្ដម​ នេត្រ ភក្ត្រា ជំរុញពង្រឹងសមត្ថភាពធនធានមនុស្ស និងបច្ចេកទេស ឆ្លើយតបបច្ចេកវិទ្យាឌីជីថល​ដើម្បីលើកកម្ពស់ប្រសិទ្ធភាព គុណភាព និងភាពជឿទុកចិត្តរបស់សាធារណជន ==> ឯកឧត្ដម​ នេត្រ ភក្ត្រា ដឹកនាំកិច្ចប្រជុំវាយតម្លៃសមិទ្ធផលពាក់កណ្តាលអាណត្តិ និងកំណត់ផែនការការងារឆ្នាំ២០២៧-២០២៨ របស់ក្រសួងព័ត៌មាន ==> ឯកឧត្តម​ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតជូនពរ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ក្រសួងព័ត៌មាន ចេញសេចក្តីណែនាំពង្រឹងការទទួលខុសត្រូវលើការផលិត ផ្សព្វផ្សាយមាតិកា ដើម្បីលើកកម្ពស់សីលធម៌សង្គម ការពារតម្លៃ សិទ្ធិ កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ស្ត្រី ==> អភិបាលខេត្តប៉ៃលិន នាំយកអំណោយមកដាក់ក្នុងផ្ទះបរិច្ចាគ ដើម្បីជួយដល់បងប្អូនទុរគតជន និងមានជីវភាពខ្វះខាត ==> ឧក្រិដ្ឋជនឈ្មោះ ម៉េត វុទ្ធី ត្រូវបានតុលាការខេត្តស្ទឹងត្រែងសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារ អស់មួយជីវិត ពីបទដឹកជញ្ជូនដោយខុសច្បាប់នូវសារធាតុញៀន និងកាន់កាប់ គ្រឿងផ្ទុះដោយគ្មានការអនុញ្ញាត បានលាក់ខ្លួនពួនសំងំនៅរាជធានីភ្នំពេញ ត្រូវបាន កម្លាំងអាវុធហត្ថខេត្តស្ទឹងត្រែង ពន្លាតដែនសមត្ថកិច្ច មកសហការជាមួយ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួនបាននៅ ថ្ងៃទី១៣ សីហា ២០២៦ ត្រង់ចំណុចភូមិ ពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ក្រោមប្រតិបត្តិការផ្ទាល់របស់ កម្លាំង គ អន្តរាគមន៍ កងរាជអាវុធហត្ថរាជធានីភ្នំពេញ។ ==> លោកជំទាវបណ្ឌិត​ ពេជ្រ​ ចន្ទមុន្នី​ ហ៊ុន​ ម៉ាណែត​ អញ្ជេីញប្រគល់ផ្ទះថ្មីចំនួន​ ២ខ្នង​នៅខេត្តស្វាយរៀង​ជូនដល់ក្រុមគ្រួសារវីរកងទ័ព... ==> ក្រុមប្រឹក្សាខេត្តប៉ៃ​លិន ប្រជុំវិ​សា​មញ្ញលើ​កទី៦ ​អាណត្តិទី៤ ក្រោមអ​ធិបតីភាពឯកឧត្តម ជា​ ចាន់ឌិន និងលោកជំទាវបណ្ឌិត បាន​ ស្រីមុំ ==> ឯកឧត្តម​ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតជូនពរ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក្នុងឱកាសខួបចម្រើនជន្មាយុ

សម្ដេច​តេ​ជោនា​យករ​ដ្ធ​មន្ដ្រី ហ៊ុន សែន អញ្ជើញ​ជួបពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម អគ្គនាយក​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​នៅ​ព្រឹក​ថ្ងៃទី​០៣ ខែកក្កដា ២០១៩​នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជេី​ញ​ជួបពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម អគ្គនាយក​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក មុន​ពេល​ចូលរួម​បើក​កិច្ចប្រជុំ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​លើក​ទី​៧ ដើម្បី​ត្រួតពិនិត្យ​ឡើងវិញ​ជា​សកល​លើ​ជំនួយ​សម្រាប់​ពាណិជ្ជកម្ម​ឆ្នាំ​២០១៩​។​

​ក្នុងជំនួប​ទ្វេភាគី​នៅ​ទីស្នាក់ការ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ជា​មួយ ឯកឧត្តម រ៉ូ​ប៊ែរ​តូ អា​ហ្ស​វ៉េដូ (Roberto Azevêdo ) អគ្គនាយក អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​នា​ព្រឹក​ថ្ងៃទី​៣​កក្កដា​នេះ ឯកឧត្តម​អគ្គ​នាក បាន​ស្វាគមន៍ សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី និង​បាន​ថ្លែងអំណរគុណ​ចំពោះ​សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី​ក៏​ដូចជា​ប្រទេស​កម្ពុជា ដែល​បាន​ធ្វើ​វិភាគទាន ដល់​ដោយ​អង្គការ​ពាណិជ្ជកម្ម​ពិភព លោក​ជា​ពិសេស​ក្នុងនាម​កម្ពុជា​ជា​ប្រទេស​សម្របសម្រួល ជា​ប្រទេស​ដែល មាន​ការអភិវឌ្ឍ​ន៏​តិចតួច​ក្នុង​ឆ្នាំ​២០១៧​។

​ឯកឧត្តម​ក៏បាន​អបអរសាទរ​ចំពោះ​កម្ពុជា ក្នុងការ ទទួលបាន​នូវ​កំណើនសេដ្ឋកិច្ច និង​ការអភិវឌ្ឍ​ជាពិសេស កំណើនសេដ្ឋកិច្ច​ដែល​មាន​៧%​ជា​រៀងរាល់ឆ្នាំ​ក្នុង​រយៈពេល​២០ ឆ្នាំ​ចុងក្រោយ​នេះ ហើយ​ជាពិសេស ទៀត នោះ ឯកឧត្តម បាន​គូសបញ្ជាក់ថា អ្វី​ដែល​ពាក់ព័ន្ធ​នឹង ការចូលរួម​របស់​កម្ពុជា គឺ​ការចូលរួម​ក្នុងការ​ធ្វើ​ពាណិជ្ជកម្ម ពហុភាគី ក្នុង​កម្រិត​អន្តរជាតិ​។ កម្ពុជា​ទទួល​បាន​ក្នុង​ក្រប​ខណ្ឌ ជំនួយ​សម្រាប់​ពាណិជ្ជកម្ម គឺ​កម្ពុជា​បាន​ទទួល​ដោយ ជោគ ជ័យ​ទ្វេដង​នៅក្នុង​រយៈពេល ១០​ឆ្នាំ​ចុងក្រោយ​នេះ ជាពិសេស​ក្នុង​ការធ្វើការ​ជាមួយ​ប្រទេស​ដៃគូ នឹង​កម្មវិធី ផ្សេងៗ នៅក្នុង​តំបន់​រួមទាំង​ធនាគារ​អភិវឌ្ឍន៍អាស៊ី​ផងដែរ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​ឯកឧត្តម​បាន​គូសបញ្ជាក់ថា​ការចូលរួម​ពី​ប្រទេស​កម្ពុជា​គឺ​មាន​សារៈសំខាន់​ហើយ​ទទួលបាន​ជោគជ័យ​។​

​ឯកឧត្តម​ក៏បាន​គូសបញ្ជាក់​ផងដែរ​អំពី​ការ​ដែល​កម្ពុជា​បាន​ជួយ​សម្របសម្រួល​ដល់​ការវិនិយោគ​និង​ការចូលរួម​ដល់ ផ្នែក​អេឡិចត្រូនិច​ពាណិជ្ជក​ម្ម ហើយ​ពាក់ព័ន្ធ​ដល់​ផ្នែក​ផ្សេងទៀត​ដូចជា​បញ្ហា​អង្ករ​ដែល​កម្ពុជា​មានកា​រ​បារម្ភ​នោះ ឯកឧត្តម ធ្លាប់បាន លើក​អំពី​បញ្ហា​នេះ​ជាមួយនឹង​អង្គការ​សភា​អឺរ៉ុប​រួចមកហើយ​។ ឯកឧត្តម​សង្ឃឹមថា​កម្ពុជា​នឹង​បន្ត​វិនិយោគ​ចូលរួម​ក្នុង​ប្រព័ន្ធ​ពហុភាគី​ជាពិសេស​ដូចជា​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​។​

​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​បាន​ថ្លែងអំណរគុណ ចំពោះ​ឯកឧត្តម អគ្គនាយក​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក ជាពិសេស​ក្នុង​ការទទួល​សម្ដេច​នៅ​លើក​នេះ​ក៏​ដូច​នៅ​ឆ្នាំ ២០១៨ កន្លងទៅ​ហើយ សម្ដេច​អគ្គមហាសេនាបតី​តេជោ ថា​នេះ​គឺជា​កិត្តិយស​របស់​កម្ពុជា​ហើយ​ដែល​កម្ពុជា​បាន​ចូលរួម​នៅក្នុង​កម្មវិធី​រួមទាំង​ការពិនិត្យ​មើល​ឡើង​វិញ​នៃ​ជំនួយ​សម្រាប់​ពាណិជ្ជកម្ម​របស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ សម្ដេច​បាន​គូសបញ្ជាក់ថា កម្ពុជា អាច​រៀន និង​ពិនិត្យ​ឡើងវិញ​អំពី​បទ​ពិសោធន៍​និង​ចែករំលែក​បទ​ពិ​សោ​ជន៍​ជា​មួយ​ប្រទេស​ដទៃ​ទៀត​ផង​ដែរ​។ សម្ដេច​បាន​គូសបញ្ជាក់ថា​សម្ដេច​មិន​ដែល​មាន​ជំនឿ​ទៅលើ​ភាព​ឯកោ​នោះទេ​ហើយ​ភាព​ឯកោ​នោះ​មិន​អាច​ជួយ​យើង​បានឡើយ​។

​សម្ដេច​បាន​គូសបញ្ជាក់​អំពី​ការធ្វើសមាហរណកម្មរ​បស់​កម្ពុជា​ជាពិសេស​នៅក្នុង​ក្របខណ្ឌ​តំបន់​និង​ពិភពលោក​ដោយ​សម្ដេច​បា​ន​មាន​ប្រសាសន៍​បន្ថែមថា​មុន​នឹង​យើង​ចូល​ជា​សមាជិក​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​នៅ​ឆ្នាំ​២០០៤ គឺ​កម្ពុជា​បាន​ចាប់ផ្ដើម​ការងារ​មួយ​ចំនួន​រួច​ហើយ គឺ​កម្មវិធី​ជាច្រើន ដែល​កម្ពុជា​បាន ត្រៀម​ក្នុង ការធ្វើសមាហរណកម្ម ។ ទន្ទឹមនេះ សម្ដេច​ក៏​បាន​មានប្រសាសន៍​ផងដែរ​ថា​យើង​នឹង​ព្យាយាម​កែលម្អ ដូច្នេះហើយ​ក្នុង​ការទទួលបាន​កំណើនសេដ្ឋកិច្ច​៧%​មិន​ធម្មតា​នោះ​ទេ​ជាពិសេស​ក្នុង​រយៈពេល​ពីរ​ទស្សវត្សរ៍​ចុងក្រោយ​នេះ​សម្ដេចក៏​បាន​គូសបញ្ជាក់អំ​ពីកា​រ​ធ្វើ​ពាណិជ្ជកម្ម ក៏ដូចជា ការកែលម្អ​ពាណិជ្ជកម្ម​ជាពិសេស គឺ​ការ​បន្ត​ធ្វើ​ជាមួយប្រ ទេស​ដទៃទៀត ។

​សម្ដេច​ក៏​បាន​ថ្លែងអំណរគុណ​ដល់​អង្គកា​រ​ពាណិជ្ជកម្ម​ពិភពលោក ដែល​បាន​ផ្ដល់​ការជួយ​កម្ពុជា​ក៏ដូចជា​ជួយ​ដល់​ប្រទេស​មាន​ការអភិវឌ្ឍ​ន៏​តិចតួច​ជាពិសេស​នៅពេល​នេះ​សម្ដេច​បាន​គូសបញ្ជាក់ថា ជា​ពេលវេលា​ដែល​ល្អ​ជាង ពេល ណា​ទាំងអស់​ដែល​បាន​គាំទ្រ​អំពី​តួនាទី​របស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក ជាពិសេស​គឺ បរិបទ​ដែលមាន​ចរន្ត នៃ​ន​យោ បាយ​គាំពារ​និយម​។ សម្ដេច​ក៏​បាន​លើក​ពី​បទពិសោធន៍​ដែល​សម្ដេច​ធ្លាប់​ជួប​ធ្វើការ​ជាមួយ​អតីត​អគ្គនាយក​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក ប៉ា​ស្កា​ឡា​មី ដែល​ពេលនោះ​កម្ពុជា​ដើរតួនាទី​ជា​ប្រធាន​អាស៊ាន​ក្នុង​ឆ្នាំ ២០១២ ។​

​ជំនួប​រវាង​សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី​និង​អគ្គនាយក​អង្គកា​រពាណិ​ជ្ជកម្ម​ពិភពលោក​ក៏​បាន​ផ្លាស់ប្តូរ​មតិ​យោបល់​គ្នា​សំដៅ​ធ្វើ​យ៉ាងណា​ឲ្យ​កម្ពុជា​បន្ត​ទទួល​ផលប្រយោជន៍​និង​ការធ្វើសមាហរណកម្ម​នៅក្នុង​ក្របខណ្ឌ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ហើយ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​នៅ​តែ​ធ្វើយ៉ាងណា​បន្ត​តួនាទី​របស់​ខ្លួន​ក្នុង​ការកែទម្រង់​នៅពេល​ខាងមុខ​នេះ​។​

​ក្នុង​ជំនួប​នេះ​ដែរ សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី​ក៏​បាន​លើក​អំពី​ស្តង់ដារ ២​ឬ​ស្តង់ដា​៣ ដូច​ជា​ការត្រៀម​ដក​EBA ពី​កម្ពុជា​ដោយ​សភា​អឺរ៉ុប​នេះ ដោយ​សម្ដេច​ក៏​បាន​គូសបញ្ជាក់​ផងដែរ​ជាមួយ​ឯកឧត្តម​អគ្គនាយក​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ថា ទោះបី​យើង​ទទួលបាន​EBA កម្ពុជា​ក៏​មិនអាច​ក្លាយ​ជា​មាន​បាន​ដែរ​ប៉ុន្តែ​បើ​បាត់បង់ EBA ក៏​កម្ពុជា​មិន​ស្លាប់ នោះដែរ​។​ទោះជា​យ៉ាងណា​សម្ដេច​បន្តថា​កម្ពុជា​ត្រូវតែ​បន្ត​ពង្រឹង ពង្រីក​ទីផ្សារ​របស់​ខ្លួន ហើយ​សម្ដេច​ក៏​បាន​គូសបញ្ជាក់ថា​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក នៅតែ​ជា​ដៃគូ ល្អ​ជាមួយ​កម្ពុជា​ហើយ​កម្ពុជា​ក៏​នៅតែ​ជា​ដៃគូ​ល្អ​ជាមួយ​អង្គការ ពាណិជ្ជ កម្ម​ពិភពលោក​ផងដែរ​។​

​ឯកឧត្តម​អគ្គនាយក​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ក៏​បាន​គូសបញ្ជាក់​អំពី​ទំនាក់ទំនង​បច្ចុប្បន្ន​រវាង​មហា​សេដ្ឋកិច្ច ដែល កំពុង​មាន​ភាព​តានតឹង​ជាពិសេស​រវាង​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​ទាំង​ពីរ​គឺ​សហរដ្ឋអាមេរិក​និង​ចិន ដូច្នេះហើយ អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​បន្ត​តាមដាន​នៅ សេដ្ឋកិច្ច​ពិភពលោក​នា​ពេលបច្ចុប្បន្ន​។

​ទោះយ៉ាងណា​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​នៅ​តែ​បន្ត​ធ្វើការ​កែទម្រង់ ដើម្បី​ឆ្លើ យ​តប ទៅ​នឹង​ការ​ប្រឈម​ដូចជា​ការស្នើសុំ​របស់​បណ្ដា​ប្រ ទេស ដែល​ជា​សមាជិក​របស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក ហើយ​ឯកឧត្តម ក៏​បាន​មានប្រសាសន៍​ឯកភាព ទៅ​នឹង​ការស្នើ​សុំ​ការកែទម្រង់​នេះ ដែល​ការកែទម្រង់​នេះ​ចាំបាច់ ត្រូវ តែ​ធ្វើ​ក្នុង​គ្រប់​វិស័យ​នៃ​ពាណិជ្ជកម្ម​។ ឯកឧត្តម​មាន​ប្រសាសន៍​ផងដែរ​ថា​ពាក់ព័ន្ធ​នឹង​ការដោះស្រាយ​ជម្លោះ​ពាណិជ្ជកម្ម គឺ​យើង​មាន​យន្តការ​រួច​ស្រាប់​មកហើយ ហើយ​កម្ពុជា អាច​ដកស្រង់​បទពិសោធន៍ និង​ធ្វើការ​ជាមួយ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​។​

​ឯកឧត្តម អគ្គនាយក​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​មាន​ប្រសាសន៍​ថា អ្វី​ដែល​សំខាន់​គឺ​ចង់​បាន​សំឡេ ង​ពី​បណ្ដា ប្រទេស​ដូចជា​ប្រទេស​កម្ពុជា​នៅក្នុង​ការកែទម្រង់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក ជាពិសេស​គឺ​ធ្វើ​យ៉ាងណា កម្ពុជា​អាច ទាញ​យក​អត្ថប្រយោជន៍​ពី​ការកសាង​សមត្ថភាព ពី​ការ​កំណត់​ពេលវេលា​នៃ​ការអនុវត្តន៍ ជា​ពិសេស​ការចូលរួម​នៅក្នុង គ្រប់​វិស័យ​របស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ជា​ពិសេស​គឺ​ទាញ យក​អត្ថប្រយោជន៍​ពី​ការធ្វើ​ពាណិជ្ជកម្ម ពី អន្តរ ជាតិ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.