ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
លោក ឡុង ឆ័យណាវ ត្រូវបានតែងតាំងជាជំនួយការសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ==> សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ថ្លែងអំណរគុណ និងកោតសសើរចំពោះទឹកចិត្តសប្បុរសគ្រូពេទ្យសប្បុរសធម៌ប៉ាយសួយឡាយយិនកម្ពុជា ដែលមកព្យាបាលជំងឺដោយ​ឥត​គិត​ថ្លៃ ​នៅក្នុងស្រុកកំពង់រោទិ៍ ==> សម្តេច ម៉ែន សំអន អញ្ជើញដាំកូនឈើ ក្រោមប្រធានបទ «រួមគ្នាថែរក្សារុក្ខជាតិ ដើម្បីទេសចរណ៍ធម្មជាតិ បែបជំនឿសាសនា និងប្រពៃណី» នៅទីសក្ការៈវិមានឋានសួគ៌ ==> រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងអភិបាលរាជធានីភ្នំពេញ ប្រកាសឲ្យដាក់អនុវត្ត «ផែនការអភិវឌ្ឍទេសចរណ៍រាជធានីភ្នំពេញ ឆ្នាំ២០២៦-២០៣០» ==> អ្នកផលិតមាតិកា ត្រូវជៀសវាងការចម្លងគម្រូវប្បធម៌បរទេស តាមរយៈការយកស្ត្រីជាកម្មវត្ថុនៃការបង្ហាញកេរ្តិ៍ខ្មាស និងភាពស្រើបស្រាល ==> ឯកឧត្ដម​ នេត្រ ភក្ត្រា ជំរុញពង្រឹងសមត្ថភាពធនធានមនុស្ស និងបច្ចេកទេស ឆ្លើយតបបច្ចេកវិទ្យាឌីជីថល​ដើម្បីលើកកម្ពស់ប្រសិទ្ធភាព គុណភាព និងភាពជឿទុកចិត្តរបស់សាធារណជន ==> ឯកឧត្ដម​ នេត្រ ភក្ត្រា ដឹកនាំកិច្ចប្រជុំវាយតម្លៃសមិទ្ធផលពាក់កណ្តាលអាណត្តិ និងកំណត់ផែនការការងារឆ្នាំ២០២៧-២០២៨ របស់ក្រសួងព័ត៌មាន ==> ឯកឧត្តម​ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតជូនពរ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ក្រសួងព័ត៌មាន ចេញសេចក្តីណែនាំពង្រឹងការទទួលខុសត្រូវលើការផលិត ផ្សព្វផ្សាយមាតិកា ដើម្បីលើកកម្ពស់សីលធម៌សង្គម ការពារតម្លៃ សិទ្ធិ កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ស្ត្រី ==> អភិបាលខេត្តប៉ៃលិន នាំយកអំណោយមកដាក់ក្នុងផ្ទះបរិច្ចាគ ដើម្បីជួយដល់បងប្អូនទុរគតជន និងមានជីវភាពខ្វះខាត

លោក ជាវ តា​យ​ដឹកនាំ​ប្រជុំ​ជំរុញ​ការងារ​រៀបចំ​សណ្ដាប់ធ្នាប់ សោភ័ណភាព​និង​អនាម័យ​បរិស្ថាន​ក្នុង​ក្រុង​កំពត​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​កំពត​)៖ នៅ​រសៀល​ថ្ងៃ​ទី​០១​ខែកក្កដា​ឆ្នាំ​២០១៩ លោក ជាវ តា​យ​អភិបាល នៃ​គណៈ​អភិបាលខេត្ត បាន​ដឹកនាំ​កិច្ចប្រជុំ​ដើម្បី​ជំរុញ​ការងារ​រៀបចំ​សណ្ដាប់ធ្នាប់​សោភ័ណភាព​និង​អា​នាម័យ​បរិស្ថាន​ក្រុង​កំពត​។​

​កិច្ចប្រជុំ​មាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ​មន្ទីរ អង្គភាព​ជំនាញ​ពាក់ព័ន្ធ អាជ្ញាធរ​ក្រុង​និង​សង្កាត់​ទាំង​៥​នៃ​ក្រុង​កំពត ដោយ​កិច្ចប្រជុំ​នេះ បាន​ផ្ដោត​លើ​ការងារ​សំខាន់ៗ​រួម​មាន​ការងារ​រៀបចំ កែលំអ​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ លូបង្ហូរទឹក ភ្លើង​បំភ្លឺ​តាម​ដងផ្លូវ​សំខាន់ៗ​និង​បញ្ហា​ការប្រមូល​ទុកដាក់​សម្រាម​ឱ្យបាន​ទាន់​ពេលវេលា​រួម​នឹង​បញ្ហា​ផ្សេងៗ​ទៀត​ពាក់ព័ន្ធ​សោភ័ណភាព​និង​អនាម័យ​បរិស្ថាន​ដោយ​ធ្វើយ៉ាងណា​ឱ្យ​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​ក្នុង​ក្រុង​កំពត​ប្រកបដោយ​សុខមាលភាព​សមរម្យ​ន​ក៏​ដូចជា​ការធ្វើ​ឱ្យ​មានកា​រ​ទាក់ទាញ​ចំណាប់​អារម្មណ៍​ពី​សំណាក់​ភ្ញៀវ​ទេសចរណ៍​ជាតិ​-​អន្តរជាតិ​ដែល​ទីក្រុង​កំពត​ឈាន​ឆ្ពោះ​ទៅ​ការចូលរួម​ប្រឡងប្រណាំង​ទីក្រុង​អាស៊ាន​ពិសេស​ការធ្វើ​ម្ចាស់ផ្ទះ​ជុំ​ទី​២​នៃ​ពិធី​បុណ្យ​សមុទ្រ​លើក​ទី​៨​ចុងឆ្នាំ​២០១៩​នេះ​។​

​មានប្រសាសន៍​នៅក្នុង​កិច្ចប្រជុំ​នេះ លោក ជាវ តា​យ អភិបាល​ខេត្ត​កំពត បានចាត់ទុក​កិច្ចប្រជុំ​ពេលនេះ​គឺជា​ការងារ​សំខាន់ ដែល​តម្រូវ​ឱ្យ​មាន​ការ​ចូលរួម​លើក​ជា​មតិយោបល់ ពី​បណ្តា​មន្ទីរ អង្គភាព​ជំនាញ​ពាក់ព័ន្ធ​និង​អាជ្ញាធរ​ក្រុង សង្កាត់ នូវ​បញ្ហា​ប្រឈម​នានា នឹង​តម្រូវការ​ផ្សេងៗ​ដែល​ពាក់ព័ន្ធ​ការងារ​សណ្ដាប់ធ្នាប់ សោភ័ណភាព​និង​អា​នាម័យ​បរិស្ថាន​ក្នុង​ក្រុងកំព​ត​ដើម្បី​រួម​គ្នា​ដាក់​ផែនការ​អនុវត្ត​បន្ត​ឱ្យមាន​ប្រសិទ្ធភាព​។​

​លោក​អភិបាលខេត្ត​បាន​បន្តទៀតថា​៖​នៅ​ចំពោះមុខ​នេះ​ខេត្ត​កំពត​ត្រូវមាន​ភារកិច្ច​ទទួល​នូវ​ការរៀបចំ ព្រឹត្តិការណ៍​សំខាន់ៗ​មួយចំនួន ជា​បន្តបន្ទាប់ ជាពិសេស​ព្រឹត្តិការណ៍​នៃ​ពិធី​បុណ្យ​សមុទ្រ​នឹង​ឈាន​មកដល់​នៅ​ចុងឆ្នាំ​២០១៩​នេះ​ដែល​ខេត្ត​កំពត​ត្រូវ​ទទួល​ធ្វើ​ជា​ម្ចាស់ផ្ទះ​។​

​ដូច្នេះ​ចាប់ពី​ពេលនេះ​ត​ទៅ​ទាំង​រដ្ឋបាល​ខេត្ត និង​ក្រុង​កំពត​ព្រមទាំង​សង្កាត់​ទាំង​៥​ក៏ដូចជា​មន្ទីរ​ជំនាញ​ក្នុង​ខេត្ត​ត្រូវតែ​បង្កើន​ការចូលរួម​យកចិត្តទុកដាក់​អនុវត្ត​នូវ​តួនាទី​ភារកិច្ច​របស់​ខ្លួន​និង​នៅតាម​មូលដ្ឋាន​របស់​ខ្លួន​គ្រប់គ្រង​ដើម្បី​ធ្វើយ៉ាងណា​ឱ្យ​សោភ័ណភាព​ក្រុង​កំពត​ប្រកបដោយ​ភាព​បៃតង​និង​មាន​សណ្ដាប់ធ្នាប់​សាធារណៈ​ល្អ មាន​បរិស្ថាន​និង​អនាម័យ​ល្អ​ជា​ប្រចាំ​ពិសេស​តាម​ដងផ្លូវ​និង​ទី​លំនៅដ្ឋាន​ប្រជាពលរដ្ឋ​។​

​លោក​អភិបាលខេត្ត​ក៏​បាន​ណែនាំ​ដល់​អាជ្ញាធរ​ក្រុង​កំពត​និង​ចៅសង្កាត់​ទាំង​៥​រួម​និង​មន្ទីរ​ពាក់ព័ន្ធ​ត្រូវ​ជួយ​ចូលរួម​ជំរុញ​ធ្វើការ​ផ្សព្វផ្សាយ​តាមរយៈ​មេក្រូ​ក្ដី​ខិតប័ណ្ណ​ក្ដី​ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​បាន​ទទួល​ការយល់ដឹង​និង​មាន​ការចូលរួម​ទាំងអស់​គ្នា​ព្រោះ​ការងារ​រៀបចំ​ក្រុង​ត្រូវ​ទាមទារ​អោយមាន​ការចូលរួម​ទាំង​អស់​គ្នា​ទាំង​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ​ទូទៅ​ទើប​ការងារ​នេះ​សម្រេច​ទទួលបាន​លទ្ធផល​ល្អ​ជោគជ័យ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.