ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
លោកឧត្តមសេនីយ៍ទោ អ៊ុង សុភាព អញ្ជើញចូលរួម "កិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តរតនគិរី" ==> ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ តំណាងឱ្យរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា​ និងឯកឧត្តមឧត្តមសេនីយ៍ត្រី វ៉ូ វ៉ាន់ឌៀន មេបញ្ជាការយោធាទីក្រុងហូជីមិញ តំណាងឱ្យរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានអញ្ជេីញចូលរួមក្នុងពិធីចុះហត្ថលេខាអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការអនុវត្តគម្រោងសាងសង់ “សាលាមិត្តភាពកម្ពុជា-វៀតណាម” ដែលជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនវៀតណាម។ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងមន្ត្រីក្រោមឱវាទ អញ្ជើញចូលរួមកាន់បិណ្ឌទី៧ នៅវត្តព្រះបារមីវង្កតបុរី! ==> សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរជូនប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ក្នុងឱកាសទិវាបុណ្យបង្កើតជាតិនៃសាធារណរដ្ឋកូរ៉េ ==> ក្រសួងរ៉ែ និងថាមពល ជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងទាំងបីប្រភេទ នៅខេត្តពោធិ៍សាត់ ==> អភិបាលខេត្តប៉ៃលិន ជំរុញដល់មន្ទីរជំនាញត្រូវយកចិត្តទុកដាក់ពង្រឹងក្នុងការរកចំណូលឱ្យបានទៅតាមផែនការរបស់ខ្លួន ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ «AI មិន​មែនមកជំនួសមនុស្សទេ ប៉ុន្តែមនុស្សចេះប្រើ AI មានប្រៀប​ជាង​មនុស្សដែលមិនចេះប្រើ»  ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិត​សាកលវិទ្យាល័យអាស៊ី អឺរ៉ុប ២ ៥៧៣អង្គ/នាក់ ==> យុវជនខ្មែរទាំងពីរភេទ បង្ហាញឆន្ទៈស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦! ==> លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលក្រុងស្វាយរៀង អញ្ជើញចូលរួមក្នុងប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា។

ពលរដ្ឋ​ក្រីក្រ និង​មាន​ជំងឺ​ម្នាក់ នៅ​ស្រុក​ថ្មពួក ខេត្ត​បន្ទាយមានជ័យ ទទួល​បាន​ផ្ទះ​មួយ​ខ្នង ដែល​ជា​អំណោយ​របស់​ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន់​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​បន្ទាយមានជ័យ​)៖ លោក អ៊ុ រាត្រី អភិបាល​ខេត្ត​បន្ទាយមានជ័យ អមដំណើរ​ដោយ​លោក​អភិបាលរង កងកម្លាំង​យុវជន នាំយក​សង្ក័សី ឈើ ចុះ​ជួយ​ធ្វើ​ផ្ទះ​ជូន​លោក ជុំ មឿន អាយុ​៦៧​ឆ្នាំ រស់នៅ​ភូមិ​ប្រាសាទ​ត្បែង ឃុំ​បន្ទាយឆ្មារ ស្រុក​ថ្មពួក ជួយ​សា​សង់ផ្ទះ​ជូន​គាត់​ទំហំ ៤​ម៉ែត្រ គុណ​៥​ម៉ែត្រ ថវិកា ១​លាន ៤​សែន​រៀល គ្រឿងឧបភោគ​បរិភោគ ព្រមទាំង​ជួយ​ឧបត្ថម្ភ​អង្ករ​ជា​ប្រចាំ​ខែ ៥០​គីឡូក្រាម ជា​អំណោយ​របស់​ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះជួយ​ខេត្ត​បន្ទាយមានជ័យ និង​លោកស្រី​ឧកញ៉ា ម៉ៅ មា​ល័យ​។​

​លោក​អភិបាលខេត្ត​បន្ត​សួរសុខទុក្ខ​ប្រជាពលរដ្ឋ ១​គ្រួសារ មាន​ជំងឺ នៅក្នុង​ភូមិ​ប្រាសាទ​ត្បែង ឃុំ​បន្ទាយឆ្មារ ស្រុក​ថ្មពួក និង​បាន​ឧបត្ថម្ភ​ថវិកា ៣០០​ដុល្លារ និង​បាន​ចាត់​ឱ្យ​ក្រុមការងារ​នាំយក​ទៅ​ពិនិត្យ​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​ខេត្ត​ផងដែរ​។​

​លោក អ៊ុ រាត្រី បាន​ថ្លែងថា បន្ទាប់​ពី​បញ្ចប់សង្គ្រាម​ផ្ទៃក្នុង​ដ៏​រ៉ាំរ៉ៃ ក្រោម​នយោបាយ​ឈ្នះ​-​ឈ្នះ របស់​សម្តេច​តេជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ខិតខំ​ថែរក្សា ការពារ​សុខសន្តិភាព ដែល​រក​បាន​មក​យ៉ាង​លំបាក ព្រមទាំង​បាន​បន្ត​ជំរុញ​ការអភិវឌ្ឍ​ប្រទេសជាតិ ឱ្យមាន​ការរីកចម្រើន​លើ​គ្រប់​វិស័យ ដូច​ពេល​បច្ចុប្បន្ន​នេះ​។​

​ជាក់ស្តែង​នៅ​ខេត្ត​បន្ទាយមានជ័យ ពី​មួយ​អាណត្តិ​ទៅ​មួយ​អាណត្តិ គឺ​បាន​មាន​ការអភិវឌ្ឍន៍​តាម​មូលដ្ឋាន​ឃុំ​/​សង្កាត់ ដែល​ពីមុន​ពុំ​ធ្លាប់​មាន​សោះ ឥឡូវ​មាន ផ្លូវ ស្ពាន សាលារៀន មណ្ឌល​សុខភាព ប្រព័ន្ធ ទឹក ភ្លើង និង​សមិទ្ធផល​នានា​ជាច្រើន​ទៀត ដែល​បម្រើឱ្យ​ផលប្រយោជន៍ ក្នុង​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​៕
​ដោយ ហុក វិបុល​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.