ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
លោក អ៊ី ឈាន និងលោកស្រី បាន ស្រីមុំ នាំយកទេយ្យទានចង្ហាន់បិណ្ឌបាត្រ និងបច្ច័យប្រគេនព្រះសង្ឃចំនួន ៥វត្ត នាឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ==> លោក រុន សារ៉េត ផ្ញើ​សារ​គោរព​ជូន​ពរ និង សូម​បួងសួង​ដល់ ព្រះ​រតនត្រ័យ វត្ថុ​ស័ក្តិសិទ្ធិ ក្នុង​លោក និង​ទេវតា​រក្សា​ព្រះរាជាណាចក្រ​កម្ពុជា​សូម​ប្រសិទ្ធពរ​ជ័យ សិរី​មង្គល វិបុល​សុខ​គ្រប់ប្រការ ជូន​ចំពោះ ​ឯកឧត្តម សុខ ពេញវុ​ធ អភិបាលរង រាជធានី​ភ្នំពេញ ក្នុងឱកាស​បុណ្យកាន់បិណ្ឌ​-​ភ្ជុំ​បិណ្ឌ ព​.​ស ២៥៧០ គ​.​ស ២០២៦ ==> លោក រុន សារ៉េត ផ្ញើ​សារ​គោរព​ជូន​ពរ និង សូម​បួងសួង​ដល់ ព្រះ​រតនត្រ័យ វត្ថុ​ស័ក្តិសិទ្ធិ ក្នុង​លោក និង​ទេវតា​រក្សា​ព្រះរាជាណាចក្រ​កម្ពុជា​សូម​ប្រសិទ្ធពរ​ជ័យ សិរី​មង្គល វិបុល​សុខ​គ្រប់ប្រការ ជូន​ចំពោះ ​ឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ក្នុងឱកាស​បុណ្យកាន់បិណ្ឌ​-​ភ្ជុំ​បិណ្ឌ ព​.​ស ២៥៧០ គ​.​ស ២០២៦ ==> លោក រុន សារ៉េត ផ្ញើ​សារ​គោរព​ជូន​ពរ និង សូម​បួងសួង​ដល់ ព្រះ​រតនត្រ័យ វត្ថុ​ស័ក្តិសិទ្ធិ ក្នុង​លោក និង​ទេវតា​រក្សា​ព្រះរាជាណាចក្រ​កម្ពុជា​សូម​ប្រសិទ្ធពរ​ជ័យ សិរី​មង្គល វិបុល​សុខ​គ្រប់ប្រការ ជូន​ចំពោះ ​លោក ខឹម សុ​ផុន ប្រធាន​មន្ទីរ​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា​ខេត្ត​មណ្ឌលគិរី​ ក្នុងឱកាស​បុណ្យកាន់បិណ្ឌ​-​ភ្ជុំ​បិណ្ឌ ព​.​ស ២៥៧០ គ​.​ស ២០២៦ ==> លោក រុន សារ៉េត ផ្ញើ​សារ​គោរព​ជូន​ពរ និង សូម​បួងសួង​ដល់ ព្រះ​រតនត្រ័យ វត្ថុ​ស័ក្តិសិទ្ធិ ក្នុង​លោក និង​ទេវតា​រក្សា​ព្រះរាជាណាចក្រ​កម្ពុជា​សូម​ប្រសិទ្ធពរ​ជ័យ សិរី​មង្គល វិបុល​សុខ​គ្រប់ប្រការ ជូន​ចំពោះ លោក​ឧត្តមសេនីយ៍ត្រី ទាវ ចាន់​ដា​រ៉ា មេបញ្ជាការ កងរាជអាវុធហត្ថ​ខេត្ត​មណ្ឌលគិរី ក្នុងឱកាស​បុណ្យកាន់បិណ្ឌ​-​ភ្ជុំ​បិណ្ឌ ព​.​ស ២៥៧០ គ​.​ស ២០២៦ ==> លោក រុន សារ៉េត ផ្ញើ​សារ​គោរព​ជូន​ពរ និង សូម​បួងសួង​ដល់ ព្រះ​រតនត្រ័យ វត្ថុ​ស័ក្តិសិទ្ធិ ក្នុង​លោក និង​ទេវតា​រក្សា​ព្រះរាជាណាចក្រ​កម្ពុជា​សូម​ប្រសិទ្ធពរ​ជ័យ សិរី​មង្គល វិបុល​សុខ​គ្រប់ប្រការ ជូន​ចំពោះ លោក​ឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តសៀមរាប​ ក្នុងឱកាស​បុណ្យកាន់បិណ្ឌ​-​ភ្ជុំ​បិណ្ឌ ព​.​ស ២៥៧០ គ​.​ស ២០២៦ ==> លោក រុន សារ៉េត ផ្ញើ​សារ​គោរព​ជូន​ពរ និង សូម​បួងសួង​ដល់ ព្រះ​រតនត្រ័យ វត្ថុ​ស័ក្តិសិទ្ធិ ក្នុង​លោក និង​ទេវតា​រក្សា​ព្រះរាជាណាចក្រ​កម្ពុជា​សូម​ប្រសិទ្ធពរ​ជ័យ សិរី​មង្គល វិបុល​សុខ​គ្រប់ប្រការ ជូន​ចំពោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា មេបញ្ជាការ រាជ​អាវុធហត្ថ​រាជធានី​ភ្នំពេញ ក្នុងឱកាស​បុណ្យកាន់បិណ្ឌ​-​ភ្ជុំ​បិណ្ឌ ព​.​ស ២៥៧០ គ​.​ស ២០២៦ ==> មន្ទីរសុខាភិបាលខេត្តស្វាយរៀង ប្រកាសឱ្យចូលកាន់មុខតំណែងមន្ត្រីរាជការថ្មី ដើម្បីពង្រឹងប្រសិទ្ធភាពផ្នែកសុខាភិបាលជូនពលរដ្ឋ ==> គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 ត្រូវបានប្រកាសបើកទទួលសំណើរដេញថ្លៃនៅសាលាឃុំមនោរម្យ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ! ==> លោកឧត្តមសេនីយ៍ត្រី ជា ចិត្រា អញ្ជើញអមដំណើរថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី ចុះសួរសុខទុក្ខ និងនាំយកអំណោយជូនវីរកងទ័ពនៅសមរភូមិមុខទិសប្រាសាទព្រះវិហារ

មន្ត្រី​យោធា​ចិត្តសឿង​ ប្រច័ន្ទ​ប្រពន្ធ​កាប់​សម្លាប់​នាង​ រួច​ហ៊ាន​ប្រាប់​អ្នក​ជិតខាង​ថា ​ខ្លួន​ជា​ឃាតក​ និង​ចាក់​សាំង​ដុត ​កម្ទេច​សាកសព​ប្រពន្ធ​ចោល

មន្ត្រី​យោធា​ចិត្តសឿង​ ប្រច័ន្ទ​ប្រពន្ធ​កាប់​សម្លាប់​នាង​ រួច​ហ៊ាន​ប្រាប់​អ្នក​ជិតខាង​ថា ​ខ្លួន​ជា​ឃាតក​ និង​ចាក់​សាំង​ដុត ​កម្ទេច​សាកសព​ប្រពន្ធ​ចោល

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

រាជធានី​ភ្នំពេញ​‬ ៖ មន្ត្រី​យោធា​ចិត្តសឿង​ប្រច័ន្ទ​ប្រពន្ធ​កាប់​សម្លាប់​នាង​
​ដាក់​ក្នុង​ពាងទឹក រួច​ហ៊ាន​ប្រាប់​អ្នក​ជិតខាង​ថា ខ្លួន​ជា​ឃាតក ពេល​ចូល​ផ្ទះ​វិញ បាន​យក​កង់​ឡាន​កង់​ម៉ូតូ​ចាក់​សាំង​ដុត​សព​ប្រពន្ធ​កាល​ម៉ោង​៩​យប់​ថ្ងៃ​ទី ១៣ វិច្ឆិកា ២០១៥ នៅ​ផ្ទះ​មួយ​កន្លែង ស្ថិតក្នុង​ភូមិ​ប៉ា​យ៉ាប សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​។ លុះ​ម៉ោង​១២​ថ្ងៃត្រង់​ថ្ងៃ​ទី ១៤ វិច្ឆិកា ២០១៥ ប្រជាពលរដ្ឋ​ភ្ញាក់ផ្អើល ដោយ​សមត្ថកិច្ច​ចុះ​ពិនិត្យ​កន្លែង​ដុត​ឃើញ​គ្រោងឆ្អឹង​សព​។​)

​សមត្ថកិច្ច​បាន​បញ្ជាក់​ថា ស្ត្រី​ដែល​រងគ្រោះ​នោះ​មានឈ្មោះ ទឹម សោភា អាយុ​៣៤​ឆ្នាំ ចំណែក​ប្តី​ដែល​ជា​ជនសង្ស័យ​មាន​ឈ្មោះ សុង ទូច អាយុ​៤៨​ឆ្នាំ ជា​មន្ត្រី​យោធា​។​

​តាម​អ្នកជិតខាង​ថា នៅមុន​យប់កើតហេតុ គេ​លឺ​ប្តី​ប្រពន្ធ​ទាំង​ពីរ​នាក់​នោះ​ឈ្លោះប្រកែក​គ្នា​យ៉ាងខ្លាំង ហើយ​ក្រោយមក​បុរស​ជា​ប្តី​នោះ ក៏​បាន​ដើរ​ចេញមក​ខាងក្រៅ ដោយ​ប្រាប់​អ្នកជិតខាង​ថា គេ​បាន​សម្លាប់​ប្រពន្ធ​បាត់ទៅហើយ​។ តែ​ពេល​នោះ អ្នកជិតខាង​មិនបាន​ចាប់អារម្មណ៍​ឡើយ ដោយ​នឹក​ស្មាន​តែ​និយាយ​លេង​។​

​ក្រោយមក​នៅ​វេលា​ម៉ោង​ប្រមាណ​៩​យប់មិញ ក៏​មាន​ការដុត​អ្វី​ម្យ៉ាង​នៅក្នុង​ពាង នៃ​បរិវេណ​ផ្ទះ​នោះ ហើយ​អ្នកជិតខាង​ក៏​បាន​ហៅ​សមត្ថកិច្ច​មក​ជួយ​អន្តរាគមន៍ ដោយ​ខ្លាច​មាន​អគ្គិភ័យ​ឆាបឆេះ​។ ក្រោយមក​សមត្ថកិច្ច​ក៏​មកដល់ ប៉ុន្តែ​ទ្វារផ្ទះ​ត្រូវ​បាន​ចាក់សោរ​បិទ​ជិត ដូច្នេះ​សមត្ថកិច្ច​មិន​អាច​ចូល​ទៅក្នុង​ផ្ទះ​បាន គឺ​បាន​ត្រឹមតែ​ឃ្លាំ​មើល​អស់​មួយ​យប់​។ លុះ​ព្រឹក​ថ្ងៃទី​១៤ វិឆ្ឆិកា នេះ ទើប​សមត្ថកិច្ច​សុំ​ដីការ​ពី​ព្រះរាជអាជ្ញា កាត់​សោរ​ផ្ទះ​នោះ ហើយ​ក៏​រកឃើញ​មាន​ឆ្អឹង​មនុស្ស​នៅ​ក្នុង​ពាង​ដែល​ដុត​នោះ​។​

​ទោះជា​យ៉ាងណា​ក៏ដោយ មកទល់ពេលនេះ សមត្ថកិច្ច​កំពុងតែ​ធ្វើ​ការស៊ើបអង្កេត និង​ស្រាវជ្រាវ​ស្វែងរក​ចាប់​ជនសង្ស័យ ដើម្បី​យក​មក​ផ្តន្ទាទោស​តាមច្បាប់ ៕

 

2015_11_15c (1)

2015_11_15c (2)

Filed in: សន្តិសុខ សង្គម

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.