ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ចុះសួរសុខទុក្ខ មិត្តជួបការលំបាកដោយមានជំងឺទឹកនោមផ្អែមរ៉ាំរ៉ៃកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ! ==> កម្ពុជា-កាណាដា ប្ដេជ្ញាបន្តពង្រឹង និងពង្រីកទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅ ==> សកម្មភាពកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ ក្នុងថ្ងៃទី៦ ជាថ្ងៃចុងបញ្ចប់ នៃព្រឹត្តិការណ៍ នគរសង្ក្រាន្ត រាជធានីភ្នំពេញ! ==> យុវជនវ័យ២៤ឆ្នាំ សុខ លឹមហេង ក្លាយជាស្ដេចអុកប្រចាំឆ្នាំ២០២៦ បន្ទាប់ពីការប្រកួតដ៏ស្វិតស្វាញ ក្នុងព្រឹត្តិការណ៍ «នគរសង្រ្កាន» ==> ថ្ងៃចុងក្រោយនៃព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មានភ្ញៀវជាតិនិងអន្តរជាតិ យ៉ាងច្រើនកុះករ បន្តចូលរួមលេងកម្សាន្ត បើទោះបីជាមានភ្លៀងធ្លាក់ក៏ដោយ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អរគុណដល់អាជ្ញាធរនិងសមត្ថកិច្ច ដែលថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ជូនពលរដ្ឋដែលទៅកម្សាន្តនៅសួនសាធារណ:អតីតអាកាសយាន្តដ្ឋានអន្តរជាតិពោធិ៍ចិន ==> ទូលព្រះបង្គំ ខូយ រីដា ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមឆាប់បានជាសះស្បើយពីព្រះរោគ ==> ទូលព្រះបង្គំ ជា សុមេធី ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមឆាប់បានជាសះស្បើយពីព្រះរោគ ==> លោក ឃួង ស្រេង តំណាងឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី បានដឹកនាំដង្ហែក្បួន នគរសង្ក្រាន្តឆ្នាំ២០២៦ លើកទី២ នៅបរិវេណផ្លូវថ្មើរជើងចតុមុខ ==> សារថ្វាយព្រះពរ ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ និងសមាជិក សមាជិកាសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ (IPA) សូមថ្វាយព្រះពរព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមទ្រង់បានប្រកបដោយជោគជ័យក្នុងការវះកាត់ព្យាបាលព្រះរោគ នៅមន្ទីរពេទ្យរដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន🙏🙏🙏

​សកម្មភាព​ដឹកជញ្ជូន​ឈើប្រណិត​ប្រភេទ​ធ្នង់ និង​សុ​ក្រំ ចេញពី​ស្រុក​វើន​សៃ ឆ្ពោះ​មក​កាន់​ក្រុង​បាន​លុង យកទៅលក់​នៅ​វៀតណាម​កំពុង​សំរុក​ឥតឈប់ឈរ​

​សកម្មភាព​ដឹកជញ្ជូន​ឈើប្រណិត​ប្រភេទ​ធ្នង់ និង​សុ​ក្រំ ចេញពី​ស្រុក​វើន​សៃ ឆ្ពោះ​មក​កាន់​ក្រុង​បាន​លុង យកទៅលក់​នៅ​វៀតណាម​កំពុង​សំរុក​ឥតឈប់ឈរ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​រតនគិរី ៖ ឈ្មួញ​រកស៊ី​ឈើ​ខុស​ច្បាប់​នៅ​តែ​បន្ត​ការដឹកជញ្ជូន​ឈើប្រណិត​ប្រភេទ​ធ្នង់ និង​សុ​ក្រំ ចេញពី​ស្រុក​វើន​សៃ ឆ្ពោះ​មក​កាន់​ក្រុង​បាន​លុង នឹង​ដឹក​បន្ត​ទៅកាន់​ប្រទេស​វៀតណាម​ដោយ​រលូន បើទោះបីជា​មាន​កម្លាំង​សមត្ថកិច្ច​នៅ​តាម​ដងផ្លូវ​ច្រើន​ដូច​ស្និតចេក​យ៉ាងណាក៏ដោយ ។ ជាក់ស្តែង​ឈ្មួញ​រកស៊ី​ដឹកជញ្ជូន​ឈើ​ដុះ​ស្លែ​មួយចំនួន​ដែល​គេ​ស្គាល់ឈ្មោះ ម៉េង​(​ធំ​) រស់នៅ​ភូមិ​ថ្ម​ដា សង្កាត់​បឹង​កន្សែង ក្រុង​បាន​លុង បាន​កំពុងតែ​ធ្វើ​សកម្មភាព​យ៉ាង​គឃ្លើន ដោយ​មិន​ញញើត​នឹង​សមត្ថកិច្ច​ឡើង ដោយ​ធ្វើ​សកម្មភាព​ជញ្ជូន​ឈើ​ពី​ឃុំ​កោះ​ពាក្យ ឆ្លង​តាម​ទូក​ផង តាម​រថយន្ត​ផង មកកាន់​ត្រើយម្ខាង​ទន្លេ​ឃុំ​ការចូន ស្រុក​វើន​សៃ ទើប​ដឹក​បន្ត​តាម​រថយន្ត​ទំនើបៗ​ម៉ាក​ធុន​ត្រា និង​តា​កូមា ឆ្ពោះ​មក​កាន់​ក្រុង​បាន​លុង បន្ទាប់​មក​ដឹក​បន្ត​ទៅកាន់​ប្រទេស​វៀតណាម និង​ឈ្មោះ​នី លំនៅដ្ឋាន​នៅ​ការ​ចាញ បាន​ដឹក​ចេញពី​ស្រុក​វើន​សៃ​មួយចំនួន និង​មួយចំនួនទៀត​ដឹក​ចេញពី​ដែន​ជម្រក​សត្វព្រៃ ស្រុក​លំផាត់ ខេត្តរតនគិរី​និង​ពី​ស្រុក​កោះ​ញ៉ែ​ក​ខេត្ត​មណ្ឌលគិរី ។

ប្រភព​ពី​ប្រជាពលរដ្ឋ និង​មជ្ឈដ្ឋាន​បាន​ខ្សិប​ក្សេវ​ថា ការដែល​មិន​មាន​ការបង្ក្រាប​ដោយសារ​តែ​ក្រុម​ឈ្មួញ​មាន​ការ​បង់លុយ​ឲ្យ​សមត្ថកិច្ច​នៅ​តាម​ដងផ្លូវ និង​ឈ្មួញ​មាន​អ្នកមានអំណាច​នៅ​ពីក្រោយ​ខ្នង​ផងដែរ ទើប​មិន​មាន​អ្នក​ណា​ហ៊ាន​បង្ក្រាប​នោះទេ ហើយ​ម្យ៉ាងទៀត​បើ​បង្ក្រាប​វា​អាច​ប៉ះពាល់​ដល់​ឆ្នាំងបាយ​របស់​ពួកគេ ។ ឈើ​ទាំង​នោះ​គឺ​មាន​ការ​លួច​កាប់ និង​ដឹក​ចេញពី​តំបន់​ឧទ្យាន​ជាតិ​វីរៈ​ជ័យ និង​តំបន់​ដែន​ជំរក​សត្វព្រៃ​លំផាត់ ដែល​ជា​តំបន់​អភិរក្ស ហើយ​នៅ​កំពង់ទឹក​ដែល​គេ​ស្តុក​នោះ​វា​សឹង​ក្លាយ​ជា​ទីផ្សារ​ទៅហើយ ដោយសារ​គំន​ឈើ​ជា​ច្រើន​ដាក់​គរ​លើ​គ្នា ។  ចំណែក​ឯ​រថយន្ត​ម៉ាក​ត្រូពិច និង​សាំ​យ៉ុង បាន​កែច្នៃ​ត​ដំបូល​និង​ទម្លាក់​បាត​សម្រាប់​លាក់​ឈើ និង​រថយន្ត​ទំនើបៗ បាន​ធ្វើ​ចរាចរណ៏​ចេញតាម​ច្រកទ្វា​អន្តរជាតិ​អូរ​យ៉ា​ដាវ​ជា​រៀងរាល់​ថ្ងៃ​ជា​ច្រើន​គ្រឿង​ក្នុង​មួយ​ថ្ងៃៗ ។​

​លោក មូល សាំ​វ៉ាង នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​វើន​សៃ បានឲ្យដឹងថា​លោក​មិន​បានដឹង​ពី​បញ្ហា​នេះ​ទេ លោក​ឲ្យ​សួរ​ទៅ​ខាង​សង្កាត់រដ្ឋបាល​ព្រៃឈើ​វើន​សៃជា​អ្នកគ្រប់គ្រង​នៅទីនោះ​ផ្ទាល់ ។​

​ដោយឡែក លោក កង នី នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​ស្រុក​វើន​សៃ ប​នា​ឲ្យដឹង​តាម​ទូរស័ព្ទ​ថា ករណី​នេះ​វា​កើតមានឡើង​ជា​យូរ​មក​ហើយ​លោក​ក៏​បានដឹង​ដែរ តែ​ខាង​លោក​គ្មាន​កម្លាំង​សម្រាប់​ធ្វើការ​បង្ក្រាប​នោះ​ទេ ហើយ​អ្នក​ដែល​រកស៊ី​ទាំងនោះ​សុទ្ធតែ​មាន​ខ្នងបង្អែក​ធំៗ​នៅ​ពីក្រោយ ។​

​សូមបញ្ជាក់​ថា ឈើ​ទាំង​នេះ​គេ​បាន​ដឹកយក​ទៅ​លក់​បន្ត​នៅ​ឯ​ប្រទេស​វៀតណាម តាមរយៈ​ច្រករបៀង​លេខ​១៩​ក្រោម​ការគ្រប់គ្រង​ដោយ​នគរបាល​ប៉ុស្ត៏​ច្រកទ្វា​អន្តរជាតិ ហើយ​នៅ​ទីនេះ​គេ​បាន​ស្តុក​ទុក​នៅ​ដែន​សមត្ថកិច្ច​របស់​ន​គរ​បាល​ប៉ុស្តិ៏​ច្រកទ្វា​អន្តរជាតិ​អូរយ៉ាដាវ និង​សាង​តាមរយៈ​មធ្យោបាយ​ម៉ូតូ​បន្ត​ទៅ​លក់​នៅ​ឯ​ប្រទេស​វៀតណាម ជាងនេះទៅទៀត គេ​សង្កេតឃើញ​មាន​ដាក់​បា​រ៉ាស់​បំភ្លឺ​ភ្លើង​ឲ្យ​រថយន្ត​បទល្មើស​ឆ្លងកាត់ ដោយ​ប៉ា​រ៉ាស់​ទី​១ គឺជា​នគរបាល​ច្រកទ្វារ ទី​២​គយ និង​ទី​៣ កាំកុងត្រូល ។

​សូមបញ្ជាក់​ថា ករណី​ការកាប់បំផ្លាញ​ព្រៃឈើ​ត្រូវ​បាន​មជ្ឈដ្ឋាន​ធ្វើ​ការរិះគន់​មកលើ​រាជរដ្ឋាភិបាល​កម្ពុជា ដែល​ធ្វើឲ្យ​បាត់បង់​ព្រៃឈើ រហូតដល់​ប្រមុខ​រាជរដ្ឋាភិបាល ជាពិសេស ក្រសួង​មហាផ្ទៃ​បាន​ជំរុញ​ឲ្យ​សមត្ថកិច្ច​មូលដ្ឋាន​ត្រួតពិនិត្យ និង​ទប់ស្កាត់​ការកាប់បំផ្លាញ​ព្រៃឈើ តែ​ទោះជា​យ៉ាងណាក៏ដោយ ក៏​នៅតែ​មាន​ការឃុបខិត​គ្នា ដោយ​លួច​ដឹកជញ្ជូន​ឈើ​តាម​មធ្យោបាយ​ផ្សេងៗ គ្រប់​រូបភាព សមត្ថកិច្ច​នៅ​ខេត្តរតនគិរី​មិន​ចង់​អោយ​ឈ្មួញ​ឈើ​ដែល​មានឈ្មោះ​ខាងលើ​នេះ​ទៅ​ណា​ង ឫ​ក៏​ងាប់​ចោទ​នោះទេ​ព្រោះ​ឈ្មួញ​ទាំង​២​នាក់​នេះ​យក​លុយ​ទាំង​បាច់ៗ​អោយ​ជា​រៀងរាល់ខែ​តាម​ការ​ណាត់​របស់​សមត្ថកិច្ច  ៕
​ជីវ៉ា​

 

wood ratanakkiri (1) wood ratanakkiri (2)

Filed in: ព័ត៌មាន​សំខាន់ៗ, សូម​ជួយ​ស៊ើប​អង្កេត

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.