ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ជំរុញដល់មន្ទីរជំនាញត្រូវយកចិត្តទុកដាក់ពង្រឹងក្នុងការរកចំណូលឱ្យបានទៅតាមផែនការរបស់ខ្លួន ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ «AI មិន​មែនមកជំនួសមនុស្សទេ ប៉ុន្តែមនុស្សចេះប្រើ AI មានប្រៀប​ជាង​មនុស្សដែលមិនចេះប្រើ»  ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិត​សាកលវិទ្យាល័យអាស៊ី អឺរ៉ុប ២ ៥៧៣អង្គ/នាក់ ==> យុវជនខ្មែរទាំងពីរភេទ បង្ហាញឆន្ទៈស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦! ==> លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលក្រុងស្វាយរៀង អញ្ជើញចូលរួមក្នុងប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា។ ==> ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងជាង៧០០គ្រួសារ ទទួលអំណោយមនុស្សធម៌សង្គ្រោះបន្ទាន់ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ==> គម្រោងដេញថ្លៃសាងសង់ផ្លូវបេតុងអា នៅសាលាឃុំទន្លូងស្រុកមេមត់ខេត្តត្បូងឃ្មុំមានភាពមិនប្រក្រតី ! ==> អភិបាលខេត្តប៉ៃលិន ចុះសួរសុខទុក្ខ  និងជួយសង្គ្រោះបន្ទាន់ដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដឹកនាំប្រតិភូគោរពវិញ្ញាណក្ខន្ធសព លោកឧត្តមសេនីយ៍ឯក ខូវ សម្បត្តិ ! ==> សម្តេច ម៉ែន សំអន ថ្លែងអំណរគុណក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ដែលបានចុះពិនិត្យ ព្យាបាលជំងឺ និងផ្តល់ការអប់រំសុខភាព ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋក្នុងខេត្តស្វាយរៀង

​អ្នកស្រុក​កោះធំ ខេត្ត​កណ្ដាល ប្រារព្ធ​ទិវា​ចងចាំ​ពី​ភាពឃោរឃៅ​យង់ឃ្នង​របស់​ខ្មែរក្រហម និង​បង្សុកូល​ជូន​បុព្វការី​ជន ដែល​បាន​ចែក​ឋាន​ទៅ​នា​សម័យ​នោះ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​កណ្ដាល ៖ នៅ​ព្រឹក​ថ្ងៃទី​២២ ខែ​ឧសភា ឆ្នាំ​២០១៩​នេះ នៅ​ស្រុក​កោះធំ ខេត្ត​កណ្ដាល លោក ស៊ុន ចាន់ថុល ប្រធាន​ក្រុមការងារ​ចុះជួយ​ស្រុក​កោះធំ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ទិវា នៃ​ការចងចាំ និង​បង្សុកូល​ជូន​បុព្វការី​ជន ដែល​បាន​ចែក​ឋាន​ទៅ​ប្រមាណ ៣៥,០២៧​នាក់ ដែល​បានមកពី​៥៧​រណ្ដៅ ហើយ​ត្រូវ​បាន​បញ្ចុះ​នៅក្នុង​ចេតិយ​វិមាន​សព​ពោធិ៍​ទន្លេ ស្ថិតក្នុង​ភូមិ​ពោធិ៍​ទន្លេ ឃុំ​កោះ​ធំ​ក ស្រុក​កោះធំ ខេត្ត​កណ្ដាល​។​

​ពិធី​នេះ​ធ្វើឡើង​ដើម្បី ចងចាំ​ពី​ភាព​សាហាវឃោរឃៅ​យង់ឃ្នង​របស់​ពួក​ខ្មែរក្រហម និង​បង្សុកូល​ជូន​បុព្វការី​ជន ដែល​បាន​ចែក​ឋាន​ទៅ​នា​សម័យ​នោះ​។​

​ថ្លែង​នៅក្នុង​អង្គពិធី លោក ស៊ុន ចាន់ថុល បាន​រំលឹកថា របប​ដ៏​ប្រល័យពូជសាសន៍​ប៉ុល ពត បានសម្លាប់​ប្រជាពលរដ្ឋ​ជាង​២​លាន​នាក់ និង​បន្សល់ទុក​នូវ​កុមារ​កំព្រា ស្ត្រី​មេម៉ាយ និង​ជនពិការ​រាប់លាន​នាក់ ដែល​មាន​រយៈពេល​ត្រឹមតែ​៣​ឆ្នាំ ៨​ខែ និង​២០​ថ្ងៃ​តែ​ប៉ុណ្ណោះ តាមរយៈ​ការសម្លាប់​ការ​បង្អត់អាហារ ការធ្វើ​ទារុណកម្ម និង​ការបង្ខំ​ឲ្យធ្វើ​ពលកម្ម​ហួសកម្លាំង ព្រមទាំង​បាន​ធ្វើឲ្យ​ខឿន​សេដ្ឋកិច្ច​ជាតិ​ធ្លាក់​ចុះ ដល់​ចំណុចសូន្យ​ផងដែរ​។​

​យ៉ាងណាមិញ ក្រោម​ការដឹកនាំ​របស់​សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​នាំមក​នូវ​សុខសន្តិភាព និង​ស្ថេរភាព​នយោបាយ​ពេញលេញ ជូន​ជាតិ​មាតុភូមិ ព្រមទាំង​បាន​អភិវឌ្ឍ​ប្រទេស​ពី​បាតដៃ​ទទេ រហូតដល់​មាន​ការអភិវឌ្ឍ​គ្រប់​វិស័យ ពិសេស​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន​ទាំង​ផ្លូវគោក ផ្លូវដែក ផ្លូវទឹក និង​ផ្លូវអាកាស តួ​យ៉ាង​ផ្លូវ និង​ស្ពាន នៅ​ស្រុក​កោះធំ​នេះ​។​

​លោក ស៊ុន ចាន់ថុល បាន​សង្កត់ធ្ងន់ថា សុខសន្តិភាព និង​ស្ថេរភាព​នយោបាយ​ជា​កត្តា​សត្យានុម័ត ក្នុង​ការអភិវឌ្ឍ​ប្រទេសជាតិ ព្រោះ​វា​ផ្ដល់​ឱកាស​ដល់​ការពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ជាតិ និង​អន្តរជាតិ បង្កើន​ការនាំចេញ​-​ចូល និង​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍ សំដៅ​បង្កើត​ការងារ​ជូន​ប្រជាពលរដ្ឋ​ទៅ​តាម​ចំណេះ និង​ជំនាញ​រៀងៗ​ខ្លួន​។​

​ជាទី​បញ្ចប់ លោក ស៊ុន ចាន់ថុល បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់ សាមគ្គី​ពួតដៃគ្នា​ជា​កម្លាំង​មហាសាល​មួយ ដើម្បី​ទប់ស្កាត់​ការវិលត្រឡប់​មកវិញ នៃ​របប​ប្រល័យ​ពូជសាសន៍​នេះ​ម្តងទៀត និង​បាន​អញ្ជើញ​បង្សុកូល ព្រមទាំង​រាប់បាត្រ​ប្រគេន​ព្រះសង្ឃ​ចំនួន​៤០ អង្គ​ផង​ដែរ​៕
​ដោយ ហុក វិបុល​

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.