ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ជំរុញដល់មន្ទីរជំនាញត្រូវយកចិត្តទុកដាក់ពង្រឹងក្នុងការរកចំណូលឱ្យបានទៅតាមផែនការរបស់ខ្លួន ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ «AI មិន​មែនមកជំនួសមនុស្សទេ ប៉ុន្តែមនុស្សចេះប្រើ AI មានប្រៀប​ជាង​មនុស្សដែលមិនចេះប្រើ»  ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិត​សាកលវិទ្យាល័យអាស៊ី អឺរ៉ុប ២ ៥៧៣អង្គ/នាក់ ==> យុវជនខ្មែរទាំងពីរភេទ បង្ហាញឆន្ទៈស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦! ==> លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលក្រុងស្វាយរៀង អញ្ជើញចូលរួមក្នុងប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា។ ==> ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងជាង៧០០គ្រួសារ ទទួលអំណោយមនុស្សធម៌សង្គ្រោះបន្ទាន់ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ==> គម្រោងដេញថ្លៃសាងសង់ផ្លូវបេតុងអា នៅសាលាឃុំទន្លូងស្រុកមេមត់ខេត្តត្បូងឃ្មុំមានភាពមិនប្រក្រតី ! ==> អភិបាលខេត្តប៉ៃលិន ចុះសួរសុខទុក្ខ  និងជួយសង្គ្រោះបន្ទាន់ដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដឹកនាំប្រតិភូគោរពវិញ្ញាណក្ខន្ធសព លោកឧត្តមសេនីយ៍ឯក ខូវ សម្បត្តិ ! ==> សម្តេច ម៉ែន សំអន ថ្លែងអំណរគុណក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ដែលបានចុះពិនិត្យ ព្យាបាលជំងឺ និងផ្តល់ការអប់រំសុខភាព ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋក្នុងខេត្តស្វាយរៀង

​អាជ្ញាធរ​រាជធានី​ភ្នំពេញ ចុះហត្ថលេខា​ជាមួយ​អង្គការ JICA លើ​គម្រោង​អភិវឌ្ឍន៍​ប្រព័ន្ធ​ប្រឡាយ​លូទឹកកខ្វក់ នៅ​បឹង​ជើងឯក ក្រោយ​ពី​សិក្សា​ស្រាវជ្រាវ អស់​រយៈពេល ១២​ខែ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ភ្នំពេញ ៖ អភិបាល​រាជធានី​ភ្នំពេញ លោក ឃួ​ង ស្រេង និង​លោក​បណ្ឌិត អ៊ី​តូ​មិម​ប៉េ​អ៊ិ (Dr. lto Minpei) ប្រធាន​ដឹកនាំ​ក្រុមការងារ ត្រៀម​ការសិក្សា​ស្រាវជ្រាវ​ទីភ្នាក់ងារ សហប្រតិបត្តិការ​អន្ដរជាតិ​ជប៉ុន JICA (​ប្រទេស​ជប៉ុន​) នា​ព្រឹក​ថ្ងៃទី​២៣ ខែ​ឧសភា ឆ្នាំ​២០១៩​នេះ បាន​ចុះហត្ថលេខា ជាមួយ​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​ជប៉ុន JICA លើ​គម្រោង​អភិវឌ្ឍន៍​ប្រព័ន្ធ​ប្រឡាយ​លូទឹកកខ្វក់ នៅ​បឹង​ជើងឯក ក្រោយ​ពី​សិក្សា​ស្រាវជ្រាវ អស់​រយៈពេល​១២​ខែ​បាន​បញ្ចប់​។​

​ក្នុងឱកាស​នោះ លោក ឃួ​ង ស្រេង បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាវ​ជ្រៅ ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា ពិសេស​ជូន​ចំពោះ​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា ដែល​បាន​គាំទ្រ ដល់​រដ្ឋបាល​រាជធានី​ភ្នំពេញ ក្នុង​កិច្ចដំណើរការ​អភិវឌ្ឍ​ន៍​សំខាន់ៗ ជាក់ស្តែង​គម្រោង​កែ​លម្អ​ប្រព័ន្ធ​ទឹក​កខ្វក់ ក្នុង​រាជធានី​ភ្នំពេញ ដែល​គម្រោង​នេះ បាន​ផ្តោត​សំខាន់​ទៅលើ​ការធ្វើឲ្យ​ប្រសើរឡើង និង​ការកែលម្អ​បរិស្ថាន​ទីក្រុង ប្រកបដោយ​ប្រសិទ្ធភាព​និរន្តរភាព និង​ការពារ​បរិស្ថាន​ព្រមទាំង​បាន​លើកកម្ពស់ ដល់​សោភ័ណភាព​រាជធានី​ភ្នំពេញ សម្រួល​ដល់​ការរស់នៅ​របស់​ប្រជាពលរដ្ឋ នៅ​ក្នុង​បរិស្ថាន​ស្អាត​ប្រកបដោយ​ផាសុខភាព ជាពិសេស​ផ្តល់​ភាព​រីករាយ ដល់​ប្រជាពលរដ្ឋ​ថែម​ទៀត​។​

​លោក​អភិបាល​រាជធានី​ភ្នំពេញ ក៏​បាន​ថ្លែងអំណរគុណ​ផងដែរ ចំពោះ​រាជរដ្ឋាភិបាល​ជប៉ុន ដែល​តែងតែ​លើកទឹកចិត្ត​ឧបត្ថម្ភ​គាំទ្រ ដល់​រដ្ឋបាល​រាជធានី​ភ្នំពេញ លើ​ការភិវឌ្ឍន៍​កសាង​ហេរដ្ឋារចនាសម្ព័​ន្ធមួយ​ចំនួន តាមរយៈ​កិច្ចសហប្រតិបត្តិការ​ជំនួយ​ហិរញ្ញប្បទាន កិច្ចសហប្រតិបត្តិការ​ជំនួយ​បច្ចេកទេស និង​កិច្ចសហប្រតិបត្តិកា​រកា​រ​ទូត ដែល​ជា​ការរួមចំណែក​យ៉ាងសកម្ម ក្នុង​ការស្តារ​និង​អភិវឌ្ឍន៍​រាជធានី​ភ្នំពេញ កាន់តែ​រីកចម្រើន​ថែម​ទៀត​។​

​ជាមួយគ្នានេះ លោក ឃួ​ង ស្រេង បាន​ថ្លែងអំណរគុណ ដល់​ក្រុម​ការងារ​គម្រោង​របស់ JICA មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ មន្ត្រី​សាលា​រាជធានី​ភ្នំពេញ និង​ក្រុមហ៊ុន​ស៊ី​ធី​អា​យ (CTI) ដែល​បាន​ខិតខំ​ប្រឹងប្រែង​សិក្សា​ស្រាវជ្រាវ អស់​រយៈពេល​១២​ខែ រហូត​បាន​បញ្ចប់​ការសិក្សា និង​ដាក់​ចេញ​ជា​របាយការណ៍​បញ្ចប់​សម្រាប់​គម្រោង​អភិវឌ្ឍ​ន៍​ប្រព័ន្ធ​ប្រឡាយ​លូ​ទឹក​កខ្វក់ នៅ​បឹង​ជើងឯក ហើយ​ឈាន​មក​ដល់​ការចុះហត្ថលេខា លើ​ព្រមព្រៀង​រវាង​ភាគី​ទាំង​ពីរ​នាពេលនេះ​។​

​លោក​អភិបាល​រាជធានី បាន​លើកឡើង​ថា គម្រោង​អភិវិឌ្ឍន៍​ប្រព័ន្ធ​ប្រឡាយ​លូ ទឹក​កខ្វក់​នៅ​បឹង​ជើងឯក នឹង​ត្រូវ​ក្លាយ​ជា​គម្រោង​គំរូ​ដំបូងបង្អស់ សម្រាប់​រដ្ឋបាល​រាជធានី​ភ្នំពេញ លើ​ការកែឆ្នៃ​ទឹក​កខ្វក់ ក្នុង​បរិមាណ​៥,០០០​ម៉ែត្រគូប​/​ថ្ងៃ ដែល​មាន​តួនាទី​សំខាន់​ក្នុង​ការកាត់បន្ថយ ការបំពុល​បរិស្ថាន​មួយ​កម្រិត​ធំ នៅ​ភាគ​ខាងជើង​នៃ​រាជធានី​ភ្នំពេញ​។ លោក​សង្ឃឹមថា គម្រោង​នេះ​នឹង​ត្រូវ​បាន​អនុម័ត​ជា​ផ្លូវការ ពី​រាជរដ្ឋាភិបាល​ជប៉ុន​នា​ពេល​ឆាប់ៗ​ខាងមុខនេះ​។​

​លោក​បណ្ឌិត អ៊ី តូ​មិម​ប៉េ​អ៊ិ (Dr. lto Minpei) បាន​លើកឡើង​ថា ជាតិពុល​ដែល​ហូរ​ចូល ទៅក្នុង​ទន្លេ​បឹងបួរ ធ្វើឲ្យប៉ះពាល់​ដល់​បរិស្ថាន និង​សុខភាព​ប្រជា​ពលរ និង​សត្វ​យ៉ាង​ខ្លាំងក្លា​។ តាម​លទ្ធផល​នៃ​ការស្រាវជ្រាវ ការស្តារ​បរិស្ថាន​ឡើងវិញ គឺ​ត្រូវ​ចំណាយ​ថវិកា​ច្រើន​លើស​ពី​ការវិនិយោគ​។ បញ្ហា​នេះ ចំណុច​សំខាន់​យើង​ត្រូវធ្វើ​ប្រព័ន្ធ​លូបង្ហូរទឹក នៅ​តំណាក់កាល​បឋម ដើម្បី​ទប់ទល់​ការចំណាយ​ច្រើន​នេះ​។​

​លោក​បាន​បន្តទៀតថា គម្រោង​អភិវឌ្ឍន៍​ប្រព័ន្ធ​ប្រឡាយ​លូទឹកកខ្វក់ នៅ​បឹង​ជើងឯក​នេះ អាច​បន្សុទ្ធ​ទឹក​កខ្វក់​បាន ក្នុង​មួយ​ថ្ងៃ​៥,០០០​ម៉ែត្រ​គីប​។ ក្រៅ​ពី​ការអភិវឌ្ឍ​ផ្នែក​ខាងត្បូង ហើយ​ផ្នែក​ខាងជើង យើង​ក៏​នឹងចូលរួម​ធ្វើការ​អភិវឌ្ឍន៍​ផងដែរ​។ លោក​បាន​បញ្ជាក់​ផងដែរ​ថា ក្រោយ​ការចុះហត្ថលេខា លើ​គម្រោង​អភិវឌ្ឍន៍​ប្រព័ន្ធ​ប្រឡាយ​លូទឹកកខ្វក់ នៅ​បឹង​ជើងឯក​នេះ​រួច យើង​នឹង​បញ្ជូន​ទៅឲ្យ​រាជរដ្ឋាភិបាលជប៉ុន ដើម្បី​ធ្វើ​ការអនុម័ត​ចុងក្រោយ​៕​លោក​រុន សារ៉េត​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.