ស្រុកប្រាសាទបាគង :កាលព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៩ នៅសាលប្រជុំ សាលាស្រុកប្រាសាទបាគង ខ្ញុំបាទ សូរ ប្លាតុង អភិបាលនៃគណៈអភិបាលស្រុកប្រាសាទបាគង បានចូលរួមដឹកនាំកិច្ចប្រជុំសាមញ្ញ លើកទី៦០ អាណត្តិទី២ របស់ក្រុមប្រឹក្សាស្រុកប្រាសាទបាគង ក្រោមអធិបតីភាព លោក ទៀប ប៊ុនឈួយ ប្រធានក្រុមប្រឹក្សាស្រុកប្រាសាទបាគង ដោយមានការចូលរួមមានលោកនាយករដ្ឋបាលស្រុក លោក លោកស្រី ជាប្រធាន អនុប្រធានការិយាល័យស្រុកផងដែរ។
កិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សា ត្រូវបានដំណើរការទៀងទាត់តាមប្រតិទិន និងបានពិភាក្សាតាមរបៀបវារៈដែលបានអនុម័ត ហើយលទ្ធផលអង្គប្រជុំ នឹងត្រូវធ្វើការបិទផ្សាយជាសាធារណៈ នៅលើក្តារព័ត៌មាន ដែលមានក្នុងបរិវេណសាលាស្រុកប្រាសាទបាគង ៕





