ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ពិព័រណ៍រូបថតកម្ពុជា-គុយបា បង្ហាញពីព្រឹត្តិការណ៍សំខាន់ៗក្នុងប្រវត្តិសាស្ត្រ និងការផ្សាភ្ជាប់ទំនាក់ទំនងជិតស្និទ្ធរវាងប្រទេសទាំងពីរ រយៈពេល៦៥ឆ្នាំ ==> ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយអំពីច្បាប់ស្ដីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដល់មន្ត្រីអនុវត្តច្បាប់ក្នុងវិស័យយុត្តិធម៌ ==> អភិបាលខេត្តប៉ៃលិន ចុះសំណេះសំណាលសួរសុខទុក្ខ និងផ្តល់អំណោយសង្គ្រោះបន្ទាន់ ដល់ពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ នៅឃុំស្ទឹងត្រង់ ==> ទូលព្រះបង្គំ រ័ត្ន ស្រ៊ាង សូមព្រះបរមរាជានុញ្ញាតសម្តែងនូវសេចក្ដីសោមនស្សរីករាយ និងត្រេកអរជាអនេក ក្រោយទទួលដំណឹងថា ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទទួលការវះកាត់ដោយជោគជ័យ មានសុខភាពល្អប្រសើរ និងសូមថ្វាយព្រះពរព្រះអង្គសូមឆាប់បានជាសះស្បើយ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ចុះសួរសុខទុក្ខ មិត្តជួបការលំបាកដោយមានជំងឺទឹកនោមផ្អែមរ៉ាំរ៉ៃកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ! ==> កម្ពុជា-កាណាដា ប្ដេជ្ញាបន្តពង្រឹង និងពង្រីកទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅ ==> សកម្មភាពកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ ក្នុងថ្ងៃទី៦ ជាថ្ងៃចុងបញ្ចប់ នៃព្រឹត្តិការណ៍ នគរសង្ក្រាន្ត រាជធានីភ្នំពេញ! ==> យុវជនវ័យ២៤ឆ្នាំ សុខ លឹមហេង ក្លាយជាស្ដេចអុកប្រចាំឆ្នាំ២០២៦ បន្ទាប់ពីការប្រកួតដ៏ស្វិតស្វាញ ក្នុងព្រឹត្តិការណ៍ «នគរសង្រ្កាន» ==> ថ្ងៃចុងក្រោយនៃព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មានភ្ញៀវជាតិនិងអន្តរជាតិ យ៉ាងច្រើនកុះករ បន្តចូលរួមលេងកម្សាន្ត បើទោះបីជាមានភ្លៀងធ្លាក់ក៏ដោយ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អរគុណដល់អាជ្ញាធរនិងសមត្ថកិច្ច ដែលថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ជូនពលរដ្ឋដែលទៅកម្សាន្តនៅសួនសាធារណ:អតីតអាកាសយាន្តដ្ឋានអន្តរជាតិពោធិ៍ចិន

រដ្ឋមន្ដ្រី ខៀវ កាញារីទ្ធ​៖ អ្នកសារព័ត៌មាន ត្រូវតែ​បញ្ចេញ​ព័ត៌មាន​ពិត ដើម្បី​លុបបំបាត់​ព័ត៌មាន​ក្លែងក្លាយ ដែល​ប៉ះពាល់​ដល់​កិត្ដិយស​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​)៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន នៅ​ព្រឹក​ថ្ងៃទី​០៣ ខែ​ឧសភា ឆ្នាំ​២០១៩​នេះ ក្នុង​ពិធី​អបអរ​ទិវា​សេរីភាព​សារព័ត៌មាន​ពិភពលោក ឆ្នាំ​២០១៩ ក្រោម​ប្រធានបទ «​តួនាទី​ប្រកបដោយ​សក្តានុពល​របស់​សារព័ត៌មាន ក្នុង​ការគាំទ្រ​សន្តិភាព និង​ប្រជាធិបតេយ្យ​» បាន​ថ្លែងថា អ្នកសារព័ត៌មាន ត្រូវតែ​នាំគ្នា​ខិតខំ​បញ្ចេញ​ព័ត៌មាន​ពិត ដើម្បី​លុបបំបាត់​ព័ត៌មាន​ក្លែងក្លាយ​។​

​លោក​រដ្ឋមន្ដ្រី ខៀវ កាញារីទ្ធ បាន​គូសបញ្ជាក់ថា ការផ្សព្វផ្សាយ​ព័ត៌មាន​ក្លែងបន្លំ ធ្វើឲ្យប៉ះពាល់​ដល់​កិត្តិយស​អ្នកសារព័ត៌មាន​អាជីព និង​ធ្វើឲ្យ​សង្គម​ជាតិ​ទាំងមូល​វឹកវរ ដូច្នេះហើយ​កាតព្វកិច្ច​របស់​អ្នកសារព័ត៌មាន ត្រូវតែ​បញ្ចេញ​រឿង​ពិត​ដើម្បី​បន្សាប​ព័ត៌មាន​ក្លែងបន្លំ​ទាំងអស់នោះ ដែល​បញ្ចេញ​ដោយ​ជន​ទុច​រិក​។​

​រដ្ឋមន្ដ្រី ខៀវ កាញារិទ្ធ បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា «​ខ្ញុំ​សូមឲ្យ​បងប្អូន​អ្នកសារព័ត៌មាន​ជាតិ អន្ដរជាតិ បន្ដ​ការខិតខំ​ប្រឹងប្រែង​ថែម​ទៀត ក្នុង​ប្រយុទ្ធប្រឆាំង ទប់ស្កាត់​ព័ត៌មាន​ក្លែងបន្លំ ដោយ​ការបញ្ចេញ​ព័ត៌មាន​ពិត ដើម្បី​បន្សាប​ព័ត៌មាន​ក្លែងបន្លំ ធ្វើឲ្យ​បាត់បង់​តម្លៃ​សារព័ត៌មាន​អាជី​ព និង​បាត់បង់​នូវ​ការគាំទ្រ​ពី​សាធារណជន ព្រមទាំង​ធ្វើឲ្យ​សង្គម​មាន​ភាពវឹកវរ​»​។​

​បន្ថែម​ពី​នេះ រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន បាន​អំពាវនាវ​ឲ្យ​អ្នកសារព័ត៌មាន​ជាតិ និង​អន្ដរជាតិ បន្ដ​ខិតខំ​ប្រឹងប្រែង​បំពេញការងារ ដោយ​គោរព​ទៅតាម​ក្រប​សីលធម៌ វិជ្ជាជីវៈ រក្សា​នូវ​ភាពថ្លៃថ្នូរ និង​ខិតខំ​អភិវឌ្ឍន៍​សមត្ថភាពរ​បស់​ខ្លួន ដើម្បី​ដើរ​ទាន់​ការរីក​ចម្រើន​នូវ​បច្ចេកវិទ្យា​ឌីជីថល​នាពេល​បច្ចុប្បន្ន និង​ជៀសវាង​នូវ​ការប្រព្រឹត្ត​អំពើ​ខុសច្បាប់ ដែល​ធ្វើឲ្យប៉ះពាល់​ដល់​តម្លៃ​សារព័ត៌មាន ដូចជា​ការយក​តួនាទី​នេះ​ទៅ​កាង​អំពើ​ល្មើស​ច្បាប់​ជាដើម​។​

​សូមជម្រាបថា សម្តេច​តេជោ ហ៊ុន សែន បាន​ចេញ​សារលិខិត​ចំនួន​៣​ទំព័រ ដើម្បី​អបអរសាទរ​ទិវា​សេរីភាព​សារព័ត៌មាន​សាកលលោក លើក​ទី​២៦ ក្រោម​ប្រធានបទ «​តួនាទី​ប្រកបដោយ​សក្តានុពល​របស់​អ្នកសារព័ត៌មា​ន​ក្នុង​ការគាំទ្រ​សន្តិភាព និង​ប្រជាធិបតេយ្យ​»​។​

​ក្នុង​សារលិខិត​នេះ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បាន​គូស​រំលេច​ពី​សារៈសំខាន់​ជាច្រើន​របស់​អ្នកសារព័ត៌មាន​ក្នុង​បុព្វហេតុ​សង្គមជាតិ ហើយក៏​បាន​អំពាវនាវ​ឲ្យ​អ្នកព័ត៌មាន​រួមគ្នា បំពេញការងារ​ប្រកប​ដោយ​វិជ្ជាជីវៈ​ក្នុងការ​រួមចំណែក​កសាង និង​អភិវឌ្ឍន៍​សង្គម​បាន​កាន់តែ​ល្អប្រសើរ​។​

​សម្ដេច​តេជោ ហ៊ុន សែន ក៏បាន​ក្រើនរំលឹក​ដល់​អ្នកសារព័ត៌មាន​ទាំងអស់​ត្រូវ​ស្មោះត្រង់​ក្នុង​វិជ្ជាជីវៈ ក្លាហាន​ហ៊ាន​និយាយ​ការពិត រិះគន់​ក្នុង​ន័យ​ស្ថាបនា និង​ត្រូវ​ធ្វើ​ជា​កញ្ចក់​ឆ្លុះបញ្ចាំង​ឲ្យឃើញ​ត​ភាព​សង្គម ដើម្បី​ជួយ​កសាង​យុត្តិធម៌​សង្គម រក្សា​សុខ​សន្តិភាព និង​អភិវឌ្ឍ​ប្រទេសជាតិ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.