ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ចុះសំណេះសំណាលសួរសុខទុក្ខ និងផ្តល់អំណោយសង្គ្រោះបន្ទាន់ ដល់ពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ នៅឃុំស្ទឹងត្រង់ ==> ទូលព្រះបង្គំ រ័ត្ន ស្រ៊ាង សូមព្រះបរមរាជានុញ្ញាតសម្តែងនូវសេចក្ដីសោមនស្សរីករាយ និងត្រេកអរជាអនេក ក្រោយទទួលដំណឹងថា ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទទួលការវះកាត់ដោយជោគជ័យ មានសុខភាពល្អប្រសើរ និងសូមថ្វាយព្រះពរព្រះអង្គសូមឆាប់បានជាសះស្បើយ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ចុះសួរសុខទុក្ខ មិត្តជួបការលំបាកដោយមានជំងឺទឹកនោមផ្អែមរ៉ាំរ៉ៃកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ! ==> កម្ពុជា-កាណាដា ប្ដេជ្ញាបន្តពង្រឹង និងពង្រីកទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅ ==> សកម្មភាពកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ ក្នុងថ្ងៃទី៦ ជាថ្ងៃចុងបញ្ចប់ នៃព្រឹត្តិការណ៍ នគរសង្ក្រាន្ត រាជធានីភ្នំពេញ! ==> យុវជនវ័យ២៤ឆ្នាំ សុខ លឹមហេង ក្លាយជាស្ដេចអុកប្រចាំឆ្នាំ២០២៦ បន្ទាប់ពីការប្រកួតដ៏ស្វិតស្វាញ ក្នុងព្រឹត្តិការណ៍ «នគរសង្រ្កាន» ==> ថ្ងៃចុងក្រោយនៃព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មានភ្ញៀវជាតិនិងអន្តរជាតិ យ៉ាងច្រើនកុះករ បន្តចូលរួមលេងកម្សាន្ត បើទោះបីជាមានភ្លៀងធ្លាក់ក៏ដោយ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អរគុណដល់អាជ្ញាធរនិងសមត្ថកិច្ច ដែលថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ជូនពលរដ្ឋដែលទៅកម្សាន្តនៅសួនសាធារណ:អតីតអាកាសយាន្តដ្ឋានអន្តរជាតិពោធិ៍ចិន ==> ទូលព្រះបង្គំ ខូយ រីដា ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមឆាប់បានជាសះស្បើយពីព្រះរោគ ==> ទូលព្រះបង្គំ ជា សុមេធី ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមឆាប់បានជាសះស្បើយពីព្រះរោគ

សម្តេច​តេជោ ហ៊ុន សែន រៀបចំ​ពិធី​លាង​សាយភោជន៍​ជូន​លោក​ស្រី អោ​ង សាន​ស៊ូ​ជី និង​គណៈប្រតិភូ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​)៖ បន្ទាប់ពី​បាន​បំពេញ​ទស្សនកិច្ច​ពេញ​មួយ​ថ្ងៃ​នៅ​ប្រទេស​កម្ពុជា នៅ​រាត្រី​ថ្ងៃទី​៣០ ខែ​មេសា ឆ្នាំ​២០១៩​នេះ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​រៀបចំ​ពិធី​លាង​សាយភោជន៍​ជាមួយ​អាហារ​ដ៏​មានឱជារស​ជាច្រើន​មុខ​ជូន​លោកស្រី អោ​ង សាន​ស៊ូ​ជី ទីប្រឹក្សា​រដ្ឋ​នៃ​សហភាព​មី​យ៉ាន់​ម៉ា និង​គណៈប្រតិភូ​។​

​ពិធី​លាង​សាយភោជន៍​នេះ ក៏​មាន​ការអញ្ជើញ​ចូលរួម​ពី​មន្ត្រីជាន់ខ្ពស់​រាជរដ្ឋាភិបាល​កម្ពុជា​ជាច្រើន​រូប​ក្រោម​បរិយាកាស​ដ៏​សែន​មនោ​រម្យ និង​រីករាយ​។​

​សូមបញ្ជាក់​ថា លោកស្រី អោ​ង សាន​ស៊ូ​ជី បាន​អញ្ជើញ​មកដល់​ប្រទេស​កម្ពុជា​កាលពី​រសៀល​ថ្ងៃ​ទី​២៩ ខែ​មេសា ឆ្នាំ​២០១៩ ដើម្បី​បំពេញ​ទស្សនកិច្ច​ជា​ផ្លូវការ​លើកដំបូង​នៅ​កម្ពុជា​តប​តាម​ការអញ្ជើញ​របស់​ស​ម្តេច​តេជោ ហ៊ុន សែន​។​

​ពេញ​មួយ​ថ្ងៃ​ទី​៣០ ខែ​មេសា នេះ លោកស្រី​បាន​អញ្ជើញ​ទៅ​ដាក់​កម្រងផ្កា​គោរព​វិញ្ញាណក្ខន្ធ​នៅ​វិមានឯករាជ្យ និង​ដាក់​កម្រងផ្កា​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​ព្រះ​បរម​រតន​កោដ្ឋ នរោត្តម សីហនុ​។​

​បន្ទាប់​មក​អញ្ជើញ​ជួប​សំណេះសំណាល និង​ពិភាក្សា​ការងារ​ជាមួយ​សម្តេច​តេជោ ហ៊ុន សែន​, អញ្ជើញ​ចូល​ជួប​សម្តែង​ការគួរសម និង​សំណេះសំណាល​ការងារ​ជាមួយ​សម្តេច​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា​, អញ្ជើញ​ជួប​សម្តែង​ការគួរសម និង​សំណេះសំណាល​ការងារ​ជាមួយ​សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា​, អញ្ជើញ​ចូល​ក្រាប​បង្គំ​គាល់​ព្រះមហាក្សត្រ​ខ្មែរ ព្រះករុណា ព្រះបាទ សម្តេចព្រះ​បរមនាថ នរោត្តម សីហនុ និង​ព្រះមហាក្សត្រី ព្រះវររាជ​មាតា​ជាតិ នរោត្តម មុនិនាថ សីហនុ នៅ​ព្រះបរមរាជវាំង​។​

​ប្រាសាទអង្គរវត្ត​ដែល​ជា​រតនសម្បត្តិ​ដ៏​ល្បាញ​ល្បី​របស់​កម្ពុជា ក៏​ជា​ទីកន្លែង​ដែល​អន្ទង​ដួងចិត្ត​លោកស្រី អោ​ង សាន​ស៊ូ​ជី នៅក្នុង​ដំណើរ​ទស្សនកិច្ច​ជា​លើកដំបូង​នៅ​កម្ពុជា​នេះ​ផងដែរ​។ លោកស្រី អោ​ង សាន​ស៊ូ​ជី នឹង​អញ្ជើញ​ទៅ​ទស្សនា​ប្រាង្គ​ប្រាសាទ​អង្គរ​ក្នុង​ខេត្តសៀមរាប នៅ​ថ្ងៃ​ទី​០១ ខែ​ឧសភា ឆ្នាំ​២០១៩​។ ក្រោយ​ទស្សនា​ប្រាសាទ​អង្គរ​លោកស្រី នឹង​ហោះ​ចាកចេញ​ពី​កម្ពុជា​ទៅកាន់​ប្រទេស​របស់​លោកស្រី​វិញ​ក្នុង​ថ្ងៃ​ដដែល​នោះ​ផង​ដែរ​។​

​ដំណើរ​ទស្សនកិច្ច​របស់​លោកស្រី អោ​ង សាន​ស៊ូ​ជី នៅក្នុង​ប្រទេស​កម្ពុជា​នា​ពេល​នេះ ត្រូវបាន​គេ​មើលឃើញថា ជា​ការរួមចំណែក​ធ្វើ​ឱ្យ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ រវាង​កម្ពុជា និង​មី​យ៉ាន់​ម៉ា​កាន់តែ​ល្អប្រសើរ​មួយ​កម្រិត​ថែមទៀត​៕
​កម្ពុជា​អភិវឌ្ឍន៍​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.