ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ចុះសំណេះសំណាលសួរសុខទុក្ខ និងផ្តល់អំណោយសង្គ្រោះបន្ទាន់ ដល់ពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ នៅឃុំស្ទឹងត្រង់ ==> ទូលព្រះបង្គំ រ័ត្ន ស្រ៊ាង សូមព្រះបរមរាជានុញ្ញាតសម្តែងនូវសេចក្ដីសោមនស្សរីករាយ និងត្រេកអរជាអនេក ក្រោយទទួលដំណឹងថា ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទទួលការវះកាត់ដោយជោគជ័យ មានសុខភាពល្អប្រសើរ និងសូមថ្វាយព្រះពរព្រះអង្គសូមឆាប់បានជាសះស្បើយ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ចុះសួរសុខទុក្ខ មិត្តជួបការលំបាកដោយមានជំងឺទឹកនោមផ្អែមរ៉ាំរ៉ៃកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ! ==> កម្ពុជា-កាណាដា ប្ដេជ្ញាបន្តពង្រឹង និងពង្រីកទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅ ==> សកម្មភាពកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ ក្នុងថ្ងៃទី៦ ជាថ្ងៃចុងបញ្ចប់ នៃព្រឹត្តិការណ៍ នគរសង្ក្រាន្ត រាជធានីភ្នំពេញ! ==> យុវជនវ័យ២៤ឆ្នាំ សុខ លឹមហេង ក្លាយជាស្ដេចអុកប្រចាំឆ្នាំ២០២៦ បន្ទាប់ពីការប្រកួតដ៏ស្វិតស្វាញ ក្នុងព្រឹត្តិការណ៍ «នគរសង្រ្កាន» ==> ថ្ងៃចុងក្រោយនៃព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មានភ្ញៀវជាតិនិងអន្តរជាតិ យ៉ាងច្រើនកុះករ បន្តចូលរួមលេងកម្សាន្ត បើទោះបីជាមានភ្លៀងធ្លាក់ក៏ដោយ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អរគុណដល់អាជ្ញាធរនិងសមត្ថកិច្ច ដែលថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ជូនពលរដ្ឋដែលទៅកម្សាន្តនៅសួនសាធារណ:អតីតអាកាសយាន្តដ្ឋានអន្តរជាតិពោធិ៍ចិន ==> ទូលព្រះបង្គំ ខូយ រីដា ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមឆាប់បានជាសះស្បើយពីព្រះរោគ ==> ទូលព្រះបង្គំ ជា សុមេធី ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមឆាប់បានជាសះស្បើយពីព្រះរោគ

​សិក្ខាសាលា​បណ្ដុះបណ្ដាល​គ្រូ​បង្គោល​ស្តីពី​នីតិវិធី​ប្រមូល​ទិន្នន័យ​ជាក់លាក់​សម្រាប់​ឆ្លើយតប​នឹង​តម្រូវការ​របស់​អតីយុទ្ធជន និង​គ្រួសារ​នៅ​ខេត្ត​កំពត​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​កំពត​)៖ នៅ​ព្រឹក​ថ្ងៃទី​៣០​ខែ​មេសា​ឆ្នាំ​២០១៩ សាលាខេត្ត​កំពត បាន​បើក​សិក្ខាសាលា​បណ្ដុះបណ្ដាល​គ្រូ​បង្គោល​ស្ដីពី​នីតិវិធី​ប្រមូល​ទិន្នន័យ​ពី​ស្ថានភាព​ជីវភាព​និង​តម្រូវការ​របស់​អតីយុទ្ធជន និង​គ្រួសារ ដែល​សិក្ខាសាលា​នេះ​រៀបចំ​ឡើង​ដោយ​ក្រុមការងារ​ក្រសួង​សង្គមកិច្ច​អតីតយុទ្ធជន និង​យុវនីតិសម្បទា ក្រោម​អធិបតីភាព លោក តូច ចាន់នី អគ្គនាយក​បច្ចេកទេស​នៃ ក្រសួង​សង្គមកិច្ច​អតីតយុទ្ធជន និង នីតិសម្បទា និង​លោក ជឹង ផល្លា អភិបាលរង​ខេត្ត​តំណាង លោក ជាវ តា​យ​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​។​

​សិក្ខាសាលា​នេះ​មាន​រយៈពេល​ពេញ​មួយ​ថ្ងៃ​មាន​សិក្ខាកាម​ចូលរួម​ពី​មន្ត្រី​ថ្នាក់ដឹកនាំ​និង​មន្ត្រីនគរបាល​នៅក្នុង​គណៈកម្មាធិការ សមាគម​អតីតយុទ្ធជន និង​យុវនីតិសម្បទា​ក្រុង ស្រុក និង​គណៈកម្មាធិការ​អភិវឌ្ឍ​ន៍​សហគមន៍ អតីតយុទ្ធជន ឃុំ សង្កាត់​ក្នុង​ទូទាំង​ខេត្ត​ដែល​មាន​ក្រុង ស្រុក​ចំនួន​៨ និង​ឃុំ​សង្កាត់​ចំនួន​៩៣​។​

​លោក ជឹង ផល្លា អភិបាលរង​ខេត្ត បានបញ្ជាក់​ថា គោលបំណង​នៃ​អង្គ​សិក្ខាសាលា​គឺ​ផ្ដល់​នូវ​ការយល់ដឹង​បទពិសោធន៍ ចំណេះដឹង​ថ្មីៗ និង​ជួយ​បង្ហាញ​ផ្លូវ​ដើម្បី​អនុវត្ត​ការងារ​ប្រមូល​ទិន្នន័យ​ឲ្យបាន​ត្រឹមត្រូវ​ប្រកបដោយ​ប្រសិទ្ធភាព និង​ទទួលបាន​ទិន្នន័យ​ជាក់លាក់​សម្រាប់​ឆ្លើយតប​នឹង​ការអភិវឌ្ឍ​អតីតយុទ្ធជន និង​គ្រួសារ​អោយបាន​ចំ​គោលដៅ​ជា​អាទិភាព​នៅក្នុង​មូលដ្ឋាន​នៃ​ខេត្ត​កំពត​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.