ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ចុះសំណេះសំណាលសួរសុខទុក្ខ និងផ្តល់អំណោយសង្គ្រោះបន្ទាន់ ដល់ពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ នៅឃុំស្ទឹងត្រង់ ==> ទូលព្រះបង្គំ រ័ត្ន ស្រ៊ាង សូមព្រះបរមរាជានុញ្ញាតសម្តែងនូវសេចក្ដីសោមនស្សរីករាយ និងត្រេកអរជាអនេក ក្រោយទទួលដំណឹងថា ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទទួលការវះកាត់ដោយជោគជ័យ មានសុខភាពល្អប្រសើរ និងសូមថ្វាយព្រះពរព្រះអង្គសូមឆាប់បានជាសះស្បើយ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ចុះសួរសុខទុក្ខ មិត្តជួបការលំបាកដោយមានជំងឺទឹកនោមផ្អែមរ៉ាំរ៉ៃកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ! ==> កម្ពុជា-កាណាដា ប្ដេជ្ញាបន្តពង្រឹង និងពង្រីកទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅ ==> សកម្មភាពកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ ក្នុងថ្ងៃទី៦ ជាថ្ងៃចុងបញ្ចប់ នៃព្រឹត្តិការណ៍ នគរសង្ក្រាន្ត រាជធានីភ្នំពេញ! ==> យុវជនវ័យ២៤ឆ្នាំ សុខ លឹមហេង ក្លាយជាស្ដេចអុកប្រចាំឆ្នាំ២០២៦ បន្ទាប់ពីការប្រកួតដ៏ស្វិតស្វាញ ក្នុងព្រឹត្តិការណ៍ «នគរសង្រ្កាន» ==> ថ្ងៃចុងក្រោយនៃព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មានភ្ញៀវជាតិនិងអន្តរជាតិ យ៉ាងច្រើនកុះករ បន្តចូលរួមលេងកម្សាន្ត បើទោះបីជាមានភ្លៀងធ្លាក់ក៏ដោយ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អរគុណដល់អាជ្ញាធរនិងសមត្ថកិច្ច ដែលថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ជូនពលរដ្ឋដែលទៅកម្សាន្តនៅសួនសាធារណ:អតីតអាកាសយាន្តដ្ឋានអន្តរជាតិពោធិ៍ចិន ==> ទូលព្រះបង្គំ ខូយ រីដា ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមឆាប់បានជាសះស្បើយពីព្រះរោគ ==> ទូលព្រះបង្គំ ជា សុមេធី ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមឆាប់បានជាសះស្បើយពីព្រះរោគ

​កិច្ចប្រជុំ​ផ្សព្វផ្សាយ សារាចរ​ណែនាំ​លេខ​០៥ សរ​ណន របស់​មន្ទីរ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ខេត្ត​កែប​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​កែប​)៖ នៅ​រសៀល​ថ្ងៃ​ទី​៣០ ខែ​មេសា ឆ្នាំ​២០១៩ មន្ទីរ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ខេត្ត​កែប បាន​បើក​កិច្ចប្រជុំ​ផ្សព្វផ្សាយ​សារាចរ​ណែនាំ​លេខ ០៥ សរ​ណន ចុះ​ថ្ងៃ​ទី​១០ ខែ​មេសា ឆ្នាំ​២០១៩ ស្តីពី​ការរៀបចំ​ផែនការ​យុទ្ធសាស្ត្រ​ថវិកា​ឆ្នាំ​២០២០-២០២២ ក្រោម​វត្តមាន លោក អ៊ុក ថា អភិបាលរង​ខេត្ត​កែប ដោយ​កិច្ចប្រជុំ​នេះ​ក៏​មាន​ការចូលរួម​ពី​លោក លោកស្រី​ប្រធាន អនុប្រធាន​មន្ទីរ អង្គភាព​ពាក់ព័ន្ធ ប្រធាន​គណនេយ្យ រជ្ជទេយ្យ​ករ ភ្នាក់ងារ​បើក​ផ្តល់​។​

​កិច្ចប្រជុំ​នេះ​ត្រូវបាន​រៀបចំ ដោយ​មន្ទីរ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ប្រតិភូ​អគ្គនាយកដ្ឋាន​ថវិកា នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​។​

​លោក អ៊ុក ថា អភិបាលរង​ខេត្ត បានបញ្ជាក់​ថា កិច្ចប្រជុំ​នេះ​ត្រូវបាន​រៀបចំឡើង​ក្នុង​គោលបំណង ផ្សព្វផ្សាយ ជំរុញ និង​ធានាបាន​នូវ​ការរៀបចំ​ផែនការ​យុទ្ធសាស្ត្រ​ថវិកា ឆ្នាំ​២០២០-២០២២ ស្របតាម​ស្មារតី​របស់​បទដ្ឋាន​គតិយុត្ត​ជា​ធរមាន និង​ការដាក់ចេញ​នូវ​ការងារ​ធ្វើ​បន្ត​ជូន​អង្គភាព​ថវិកា ដើម្បី​ធានាបាន​នូវ​ភាព​ទាន់​ពេលវេលា​នៃ​ការរៀបចំ​ផែនការ​យុទ្ធសាស្ត្រ​ថវិកា ឆ្នាំ​២០២០-២០២២​។​

​សូមជម្រាបថា​៖ កិច្ចប្រជុំ​នេះ បាន​ដំណើរការ​តាម​របៀបវារៈ សំខាន់ៗ ចំនួន ០៣ គឺ​៖
១./​បទ​បង្ហាញ​អំពី​សារាចរ​ណែនាំ​លេខ ០៥ សរ​ណន ស្តីពី ការរៀបចំ​ផែនការ​យុទ្ធសាស្ត្រ​ថវិកា ឆ្នាំ​២០២០-២០២២ ដោយ​មន្ត្រី​ជំនាញ​តំណាង​អគ្គនាយកដ្ឋាន​ថវិកា ដោយ​ផ្តោត​សំខាន់​លើ​៖
– ក្រប​ខណ្ឌ​គោលនយោបាយ​ម៉ាក្រូសេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​សាធារណៈ​
– រចនាសម្ព័ន្ធ និង​គោលការណ៍​នៃ​ការរៀបចំ​ផែនការ​យុទ្ធសាស្ត្រ​ថវិកា​ឆ្នាំ​២០២០-២០២២
២/ បទ​បង្ហាញ​ដោយ​មន្ត្រី​ជំនាញ​តំណាង​អគនាយកដ្ឋាន​ថវិកា​ក្រសួង ដោយ​ផ្តោត​សំខាន់​លើ​៖
– សេចក្តីព្រាង​បឋម​នៃ​ផែនការ​យុទ្ធសាស្ត្រ​ថវិកា ឆ្នាំ ២០២០-២០២២ របស់​មន្ទីរ​ជំនាញ​ជុំវិញ​ខេត្ត​.​។​
៣/ ផ្សេងៗ ដោយ​ផ្តោត​សំខាន់​លើ​៖
– ការគ្រោង​ចំណាយ​បន្ទុក​បុគ្គលិក​ក្នុង​ផែនការ​យុទ្ធសាស្ត្រ​ថវិកា ឆ្នាំ​២០២០-២០២២ របស់​អង្គភាព ថវិកា​ទើប​ទទួលបាន​ការផ្ទេរ​សិទ្ធិ​លើ​ប្រតិបត្តិការ​ចំណាយ​បន្ទុក​បុគ្គលិក ចាប់ពី​ឆ្នាំ​២០១៩ តទៅ​
– ការកំណត់​ការិយបរិច្ឆេទ​ប្រមូល​ឯកសារ​ផ្លូវការ នៃ​ផែនការ​យុទ្ធសាស្ត្រ​ថវិកា ឆ្នាំ​២០២០-២០២២ ពី​បណ្តា​អង្គភាព​ថវិកា​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.