(ពោធិ៍សាត់)៖ ព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩នេះ លោកបណ្ឌិត ម៉ៅ ធនិន អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញចុះពិនិត្យ សោភ័ណភាព សណ្តាប់ធ្នាប់ជុំវិញ ផ្សារថ្មីពោធិ៍សាត់ ព្រមជាមួយការសាក សួរសុខទុក្ខបងប្អូនអាជីវករផងដែរ។
ក្នុងនោះ លោកបណ្ដិត ម៉ៅ ធនិន បានណែនាំដល់បងប្អូនអាជីវករ សូមឲ្យដាក់តាំងលក់ តាម និងត្រឹមគំនូស ដែលបានកំណត់ ដើម្បីរក្សាសោភណ្ឌភាព សណ្តាប់ធ្នាប់ ផ្សារ និងបញ្ជៀសបញ្ហាកក់ស្ទះចរាចរណ៍ នាឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិនៅពេលខាងមុខនេះ៕






