ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
រដ្ឋបាលស្រុកសាលាក្រៅ សហការជាមួយមន្ទីរ ស្ថាប័នជំនាញ ចុះយុទ្ធនាការលាងសម្អាតច្រកទ្វារព្រំដែនអន្តរជាតិព្រំ ដើម្បីលើកកំពស់សោភ័ណភាពតំបន់ ==> ឯកឧត្តម ឧត្តមសេនីយ៍ឯកតាន់ សំ ណាង អគ្គស្នងការរងនគរបាលជាតិអញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែងនិងបំពាក់ឋានន្តរសក្តិជូន មន្រ្តីនគរបាលជាតិ នៃ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង៖ ==> កម្ពុជា-អាស៊ែបៃហ្សង់ បង្ហាញសុទិដ្ឋិនិយមចំពោះការជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ==> អភិបាលខេត្តប៉ៃលិន ជូនដំណើរបងប្អូនប្រជាពលរដ្ឋ ត្រឡប់ទៅធ្វើការវិញ បន្ទាប់ពីបានមកលេងស្រុកកំណើត ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ តាមរយៈការជិះរថយន្តក្រុងដោយមិនបង់ប្រាក់ ==> ឯកឧត្តម ឧត្តមសេនីយ៍ឯក កឹង ឃន ដឹកនាំគណៈប្រតិភូចុះសួរសុខទុក្ខ និងនាំយកអំណោយជូនកងកម្លាំងនគរបាលការពារព្រំដែនគោកប្រចាំទិសភូមិភាគទី១ និងទី២ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ==> លោក អ៊ី ឈាន និងលោកស្រី បាន ស្រីមុំ នាំយកទេយ្យទានចង្ហាន់បិណ្ឌបាត្រ និងបច្ច័យប្រគេនព្រះសង្ឃចំនួន ៥វត្ត នាឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ==> លោក រុន សារ៉េត ផ្ញើ​សារ​គោរព​ជូន​ពរ និង សូម​បួងសួង​ដល់ ព្រះ​រតនត្រ័យ វត្ថុ​ស័ក្តិសិទ្ធិ ក្នុង​លោក និង​ទេវតា​រក្សា​ព្រះរាជាណាចក្រ​កម្ពុជា​សូម​ប្រសិទ្ធពរ​ជ័យ សិរី​មង្គល វិបុល​សុខ​គ្រប់ប្រការ ជូន​ចំពោះ ​ឯកឧត្តម សុខ ពេញវុ​ធ អភិបាលរង រាជធានី​ភ្នំពេញ ក្នុងឱកាស​បុណ្យកាន់បិណ្ឌ​-​ភ្ជុំ​បិណ្ឌ ព​.​ស ២៥៧០ គ​.​ស ២០២៦ ==> លោក រុន សារ៉េត ផ្ញើ​សារ​គោរព​ជូន​ពរ និង សូម​បួងសួង​ដល់ ព្រះ​រតនត្រ័យ វត្ថុ​ស័ក្តិសិទ្ធិ ក្នុង​លោក និង​ទេវតា​រក្សា​ព្រះរាជាណាចក្រ​កម្ពុជា​សូម​ប្រសិទ្ធពរ​ជ័យ សិរី​មង្គល វិបុល​សុខ​គ្រប់ប្រការ ជូន​ចំពោះ ​ឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ក្នុងឱកាស​បុណ្យកាន់បិណ្ឌ​-​ភ្ជុំ​បិណ្ឌ ព​.​ស ២៥៧០ គ​.​ស ២០២៦ ==> លោក រុន សារ៉េត ផ្ញើ​សារ​គោរព​ជូន​ពរ និង សូម​បួងសួង​ដល់ ព្រះ​រតនត្រ័យ វត្ថុ​ស័ក្តិសិទ្ធិ ក្នុង​លោក និង​ទេវតា​រក្សា​ព្រះរាជាណាចក្រ​កម្ពុជា​សូម​ប្រសិទ្ធពរ​ជ័យ សិរី​មង្គល វិបុល​សុខ​គ្រប់ប្រការ ជូន​ចំពោះ ​លោក ខឹម សុ​ផុន ប្រធាន​មន្ទីរ​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា​ខេត្ត​មណ្ឌលគិរី​ ក្នុងឱកាស​បុណ្យកាន់បិណ្ឌ​-​ភ្ជុំ​បិណ្ឌ ព​.​ស ២៥៧០ គ​.​ស ២០២៦ ==> លោក រុន សារ៉េត ផ្ញើ​សារ​គោរព​ជូន​ពរ និង សូម​បួងសួង​ដល់ ព្រះ​រតនត្រ័យ វត្ថុ​ស័ក្តិសិទ្ធិ ក្នុង​លោក និង​ទេវតា​រក្សា​ព្រះរាជាណាចក្រ​កម្ពុជា​សូម​ប្រសិទ្ធពរ​ជ័យ សិរី​មង្គល វិបុល​សុខ​គ្រប់ប្រការ ជូន​ចំពោះ លោក​ឧត្តមសេនីយ៍ត្រី ទាវ ចាន់​ដា​រ៉ា មេបញ្ជាការ កងរាជអាវុធហត្ថ​ខេត្ត​មណ្ឌលគិរី ក្នុងឱកាស​បុណ្យកាន់បិណ្ឌ​-​ភ្ជុំ​បិណ្ឌ ព​.​ស ២៥៧០ គ​.​ស ២០២៦

លោក ឆេង សុវត្ថិ ដើរ​តា​គន្លង​ចាស់​របស់ លោក ចាប សុ​ផា​រិទ្ធ ប្រើ​អំណាច​ទារ​លុយ​ធ្វើ​មានបាន​ផ្ទាល់ខ្លួន

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

លោក ឆេង សុវត្ថិ គ្រាន់តែ​ឡើងកាន់តំណែង​ថ្មីៗ ជា​នាយការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស សេដ្ឋកិច្ច​នៃ​ស្នង ការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ មិនទាន់​បាន​ប៉ុន្មាន​ខែ​ផង ស្រាប់តែ​ឮ​ថា លោក ឆេង សុវត្ថិ ប្រើ​អំណាច​ទារ លុយ​យក​ធ្វើ​មាន​ធ្វើ​បាន​យ៉ាង​ត្រជាក់ចិត្ត​បំផុត ។

​មន្ត្រីនគរបាល​ខេត្ត​បន្ទាយមានជ័យ​បានឱ្យដឹងថា លោក ឆេង សុវត្ថិ ដែល​ចូល​កាន់តំណែង​ថ្មីៗ ជំនួស​លោក ចាប សុ​ផា​រិទ្ធ កាលពី​ថ្ងៃ​ទី​២៣ ខែ​កញ្ញា ឆ្នាំ​២០១៥ កំពុង​ធ្វើ​សកម្មភាព​មិន​ខុស​ពី​លោក ចាប សុ​ផា​រិទ្ធ នោះទេ​។​

​ប្រភព​ពី​មន្ត្រី​នគរបាល​ខេត្ត​បន្ទាយមានជ័យ បានឱ្យដឹងថា ក្រោយពេល​ទទួលបាន​តំណែង​ជា​នាយការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​រួចមក លោក ឆេង សុវត្ថិ ដាក់ពង្រាយ​កម្លាំង​ក្រោម​ឱវាទ​តាម​គោលដៅ​ជា​ច្រើន​កន្លែង ដើម្បី​ប្រមូល​លុយ​ធ្វើ​មាន​ធ្វើ​បាន​ផ្ទាល់ខ្លួន​។ ដោយឡែក​គោលដៅ​ទាំងនោះ​មាន​ដូចជា ចំណុច​សាលា​ក្រហម​លើ​ផ្លូវជាតិ​លេខ​៥ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦ ពី​ខេត្ត​បន្ទាយមានជ័យ​ទៅ​ខេត្ត​សៀមរាប ច្រកព្រំដែន​ស្រុក​ម៉ាឡៃ ច្រក​បឹង​ត្រកួន និង​ច្រក​អន្តរជាតិ​ប៉ោយប៉ែត ជាដើម​។

​ឈ្មួញ​និង​ក្រុមអាជីវករ​ដឹកជញ្ជូន​ទំនិញ​បានឱ្យដឹងថា បើ​ទោះ​ជា​បី​បង់ពន្ធ​តាមច្បាប់ យ៉ាងណាក៏ដោយ ក៏​ជៀស​មិន​ផុត​ពី​ត្រូវ​បង់លុយ​ឱ្យ​កូនចៅ​លោក ឆេង សុវត្ថិ តាម​គោលដៅ​និមួយៗ​ដែរ​។ ដូច្នេះ លោក អាត់ ខែម ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ គួរ​ទប់ស្កាត់​សកម្មភាព​ដ៏​អាក្រក់​របស់​លោក ឆេង សុវត្ថិ ជាបន្ទាន់ ដើម្បី​កុំឱ្យ​ប៉ះពាល់​ដល់​កេរ្តិ៍ឈ្មោះ​ស្ថាប័ន​នគរបាលជាតិ​ទាំងមូល​។​

​ប្រភព​ព័ត៌មាន​ពី​មន្ត្រីនគរបាល​ខេត្ត​បន្ទាយមានជ័យ បានឱ្យដឹងថា លោក ឆេង សុវត្ថិ កំពុង​ចាត់តាំង​មន្ត្រីនគរបាល ក្រោម​ឱវាទ​របស់​ខ្លួន ឱ្យ​ឃ្លាំមើល​ឈ្មួញ ដឹក​ទំនិញ​គេច​ពន្ធ និង​ទំនិញ​ស្របច្បាប់ ដើម្បី​ប្រមូល​ផលប្រយោជន៍​ចែកគ្នា យ៉ាង​សុខ​ស្រួល​បំផុត​។

​តាម​ពិនិត្យ​ជាក់ស្តែង​សកម្មភាព​របស់​លោក ឆេង សុវត្ថិ មិន​ខុស​ពី​ជំនាន់​លោក ចាប សុ​ផា​រិទ្ធ នៅ​កាន់តំណែង​ជា នាយការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃ​ស្នងការដ្ឋាន នគរបាល​ខេត្ត​បន្ទាយ​មានជ័យ​នោះ​ទេ​។​

​បញ្ហា​នេះ​ហើយ​ដែល​ឈ្មួញ​និង​អាជីវករ​រកស៊ី​ដឹកជញ្ជូន​ទំនិញ​រិះគន់ យ៉ាងខ្លាំង ទៅលើ​សកម្មភាព​មន្ត្រីនគរបាល ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត​បន្ទាយមានជ័យ នៅក្រោម​ការ​គ្របគ្រង​របស់លោក ឆេង សុវត្ថិ​។ ដូច្នេះ​លោក គោ​ស៊ុំ សារឿ​ត អភិបាល​ខេត្ត​បន្ទាយមានជ័យ និង​ជា​គណៈបញ្ជាការ​ឯកភាព​ខេត្ត ព្រមទាំង​លោក អាត់ ខែម ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ ទប់ស្កាត់​អំពើ​អាក្រក់​របស់​លោក ឆេង សុវត្ថិ និង​បក្ខពួក​ជាបន្ទាន់ ។​

​សារព័ត៌មាន​យើង​បាន​ទំនាក់ទំនង​ដើម្បី​សុំ​ការបំភ្លឺ​ពី​លោក ឆេង សុវត្ថិ នាយការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស សេដ្ឋកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​ដែរ ព្រោះ​មិន​ស្គាល់​លេខ​ទូរស័ព្ទ ៕​

 

atkhem_kosumsaroet

Filed in: ព័ត៌មាន​សំខាន់ៗ, សូម​ជួយ​ស៊ើប​អង្កេត

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.