នៅព្រឹកថ្ងៃអង្គារ៧កើតខែផល្គុនឆ្នាំចសំរិទ្ធិស័កព.ស២៥៦២ត្រូវនឹងថ្ងៃទី១២ខែមិនាឆ្នាំ២០១៩នៅសាលប្រជុំនៃសាលាខេត្តបន្ទាយមានជ័យបានប្រារព្ធពីធីបំពាក់ឋានន្តរសក្កិនិងផ្ទេរភារកិច្ចប្រគល់មុខងារជូននាយទាហានជាន់ខ្ពស់តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ ក្រោមអធិបតិយភាពឯកឧត្ដមនាយឧត្តមសេនីយ៍ ប៊ុនសេង រដ្ឋលេខាធិការក្រសួងការពារជាតិអមដោយឯកឧត្តមឧត្តមសេនីយ៍ទោ អែម សំអូន មេបញ្ជាការរងកងទ័ពជើងគោកមេបញ្ជាការយោធភូមិភាគទី៥ លោកវរសេនីយ៍ឯក ព្រហ្ម មរណៈ មេបញ្ជាការរងកងទ័ពជើងគោកឯកឧត្តម សួន បវរ អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ឯកឧត្តម ខេង ស៊ុម ក្រុមប្រឹក្សាខេត្តបន្ទាយមានជ័័យនិងអ្នកមុខអ្នកការមន្ត្រីរាជការជុំវិញខេត្ត ។
ក្នុងពិធីនេះ លោកវរសេនីយ៍ឯក ជឹម ប៊ុនអាន ពីមេបញ្ជារការរងទៅជាឧត្តមសេនីយ៍ត្រីមេបញ្ជារការតំបន់ប្រតិបត្តិការសឹករងខេត្តបន្ទាយមានជ័យ ជំនួសលោកឧត្តមសេនីយ៍ទោ ភ្លន់ តារា ដែលត្រូវបានផ្ទេរភារកិច្ចទៅកាន់ជាមេបញ្ជាការងយោធភូមិភាគ៥ ។
ក្រោយពីលោកឧត្តមសេនីយ៍ទោភ្លន់តារាបានឡើងអានរបាយការណ៍ស្តីពីសមិទ្ធផលនានាដែលអង្គភាពតំបន់ប្រតិបត្តិការសឹករងខេត្តបន្ទាយមានជ័យសំរេចបាននាពេលកន្លងមក បន្ទាប់មក លោកឧត្តមសេនីយ៍ត្រី ជឹម ប៊ុនអានបានប្តេជ្ញាចិត្តចូលកាន់ដំណែងជំនួសដោយស្មោះត្រង់នឹងការពារ ជាតិ សាសនា ព្រះមហាក្សត្រ និងការពារនាយករដ្ឋមន្ត្រីស្របច្បាប់៕





