ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សេចក្តីជូនដំណឹងស្តីពីការគ្រប់គ្រងហានិភ័យនៃការទិញ-លក់ ប្រេងឥន្ធនៈ និងសុវត្ថិភាពអ្នកប្រើប្រាស់ ==> ក្មេងទំនើង០៣នាក់ ត្រូវអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីហិង្សាដោយចេតនា ០២ករណីផ្សេងគ្នា! ==> ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ដាក់ចេញបទបញ្ជាដល់កម្លាំងនគរបាលផែនជំនាញ និងអធិការក្រុង/ស្រុក ត្រូវពង្រឹងការងារសន្តិសុខព្រហ្មទណ្ឌ និងសន្តិសុខតាមព្រំដែន! ==> សម្តេច ម៉ែន សំអន ៖ ប្រធានបទ នៃទិវាអន្តរជាតិ ៨មិនា ខួបលើកទី ១១៥ បង្ហាញអំពីសារៈសំខាន់មិនអាចកាត់ថ្លៃបាននៃសន្តិភាព សន្តិសុខសម្រាប់ស្ត្រី ក្រុមគ្រួសារ និងការចូលរួមចំណែកយ៉ាងសកម្មរបស់ស្ត្រី ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីកសាង និងថែរក្សាសន្តិភាព ==> រដ្ឋបាលខេត្តស្វាយរៀង ចុះដោះស្រាយបញ្ហាបន្ទាន់ ក្រោយក្រុមហ៊ុនខកខានបើកប្រាក់ឈ្នួលជាលើកទី២ ជូនកម្មករសំណង់នៅក្រុងបាវិត ==> លោកជំទាវបណ្ឌិត បាន ស្រីមុំ ទទួលស្វាគមន៍ និងពិភាក្សាការងារជាមួយ ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា ==> លោក ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ អញ្ជើញដឹកនាំកម្លាំងចូលរួមប្រជុំផ្សព្វផ្សាយរបាយការណ៍ប្រឡងប្រណាំងការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ក្នុងដែនសមត្ថកិច្ចក្រសួងមហាផ្ទៃ និងបូកសរុបលទ្ធផលអនុវត្តគោល នយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ប្រចាំត្រីមាសទី១ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីសារសំខាន់នៃតួអង្គស្រ្តី នៅគ្រប់វិស័យការងាររបស់បុរស ==> ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន វាយតម្លៃខ្ពស់ចំពោះគ្រប់ក្រសួង ស្ថាប័ន ដែលបានខិតខំរួមគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀន ==> សាលាដំបូងខេត្តកណ្តាល បើកសវនាការសំណុំរឿងព្រហ្មទណ្ឌពាក់ព័ន្ធទំនាស់ដីធ្លីនៅស្រុកស្អាង

អង្គភាពប្រឆាំងអំពើពុករលួយ ផ្សព្វផ្សាយច្បាប់ ស្តីពីការប្រឆាំងអំពើពុករលួយ ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការខេត្តប៉ៃលិន

អង្គភាពប្រឆាំងអំពើពុករលួយ ផ្សព្វផ្សាយច្បាប់ ស្តីពីការប្រឆាំងអំពើពុករលួយ ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការខេត្តប៉ៃលិន

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

‍ខេត្តប៉ៃលិន៖ ឯកឧត្តមកិត្តិនីតិកោសល្យបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្ដ្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានអង្គភាពប្រឆាំងអំពើពុករលួយ នៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ បានអញ្ជើញផ្សព្វផ្សាយច្បាប់ ស្តីពីការ ប្រឆាំង អំពើពុករលួយ, ច្បាប់ស្តីពីវិសោធនកម្មច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធជូនដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ ក្នុង ខេត្តប៉ៃលិន។

ពិធីធ្វើឡើងនៅសាលប្រជប្រជុំ «ក» សាលាខេត្ត ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន និងឯកឧត្តម ជា ចាន់ឌិន ប្រធានក្រុមប្រឹក្សាខេត្ត,ឯកឧត្តមប្រធានសាលាដំបូងខេត្ត, ឯកឧត្តមព្រះរាជអាជ្ញា, ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តមអភិបាលខេត្ត លោក/លោកស្រីអភិបាលរងខេត្ត លោកនាយក-នាយករងរដ្ឋបាលខេត្ត កងកម្លាំងទាំងបីស្ថាប័ន លោក-លោកស្រីប្រធានមន្ទីរ អង្គភាព ជុំវិញខេត្ត លោកអភិបាលក្រុង-ស្រុក មេឃុំ-ចៅសង្កាត់ទូទាំងខេត្ត និងមន្ត្រីសាលាខេត្តផងដែរ។

នាឱកាសនោះលោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានបង្ហាញការជឿជាក់ថា៖ ការផ្សព្វផ្សាយនា ពេលនេះ នឹងបានជួយឱ្យថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃរដ្ឋបាលថ្នាក់ក្រោមជាតិ ស្វែងយល់បន្ថែមទៀត អំពីប្រវត្តិគោល គំនិត សំខាន់ៗ ក៏ដូចជាចំណេះដឹងទូលំទូលាយ ពាក់ព័ន្ធនឹងច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយច្បាប់ស្តីពី វិសោធនកម្ម ច្បាប់  ស្ដីពីការប្រឆាំងអំពើពុករលួយ និងលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធបានជ្រួតជ្រាប និងច្បាស់លាស់បន្ថែម ព្រោះ គោល ដៅប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយតាមរយៈការចាត់វិធានការអប់រំ បង្ការទប់ស្កាត់ និងអនុវត្តច្បាប់បង្ក្រាប បទល្មើស ពុករលួយ មានវិសាលភាពអនុវត្តចំពោះអំពើពុករលួយគ្រប់រូបភាព គ្រប់វិស័យ និងគ្រប់ជាន់ថ្នាក់នៅ ទូទាំង ព្រះរាជាណាចក្រកម្ពុជា ដែលបានប្រព្រឹត្តក្រោយពេលដែលច្បាប់នេះមានអនុភាពអនុវត្ត។

លោកជំទាវបណ្ឌិត បាន ស្រីមុំ បានមានប្រសាសន៍ថ្លែងអំណរគុណចំពោះប្រតិភូអង្គភាពប្រឆាំងអំពើពុករលួយ ដែលដឹកនាំដោយលោកកិត្តិនីតិកោសលបណ្ឌិតទេសរដ្ឋមន្ត្រី ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ដែលបានឆ្លៀតពេល វេលាដ៏មានតម្លៃរៀបចំផ្សព្វផ្សាយ អំពីច្បាប់ស្ដីពីការប្រឆាំងអំពើពុករលួយនៅខេត្តប៉ៃលិនព្រោះការផ្សព្វផ្សាយច្បាប់នេះ មានគោលបំណងលើកកម្ពស់ប្រសិទ្ធ ភាពសេវាគ្រប់បែបយ៉ាង ពង្រឹងអភិបាលកិច្ច និងនីតិរដ្ឋ នៅក្នុងការដឹកនាំ និងការ គ្រប់គ្រង រដ្ឋព្រមទាំងរក្សាភាពស្អាតស្អំ និងយុត្តិធម៌ ដែលជាមូលដ្ឋានចាំបាច់ ក្នុងការអភិវឌ្ឍសង្គមជាតិ និងកាត់បន្ថយ ភាព ក្រីក្រ។

ឯកឧត្តមកិត្តិនីតិកោសល្យបណ្ឌិត ឱម យ៉ិនទៀង បានមានប្រសាសន៍លើកឡើងថា៖ អង្គភាពប្រឆាំងអំពើពុក រលួយ មានសិទ្ធិអំណាចក្នុងការស្រាវជ្រាវ និងប្រមូលព័ត៌មាន ដែលពាក់ព័ន្ធនឹងបទល្មើសពុករលួយ ដើម្បីបម្រើឱ្យការ អនុវត្តច្បាប់ ការបង្ក្រាប និងទប់ស្កាត់ បទល្មើសពុករលួយដែលកើតមាន ឱ្យទាន់ពេលវេលា និងមានប្រសិទ្ធភាព ដោយ គ្មាន ការរំខាន ឬជ្រៀតជ្រែកពីសំណាក់អ្នករាជការសាធារណៈឬមន្រ្តីដែលពាក់ព័ន្ធឡើយ ដូច្នេះកម្មវិធីចុះផ្សព្វផ្សាយនេះ មានគោលបំណងចែករំលែកចំណេះដឹង និងបទពិសោធន៍ដល់មន្រ្តីថ្នាក់មូលដ្ឋាន ជាពិសេសមន្រ្តីអនុវត្តន៍ការងារផ្ទាល់ សកម្មភាព នៃអំពើពុករលួយ ពីព្រោះអំពើពុករលួយ ត្រូវបានគេនិយាយ និងស្គាល់ច្បាស់ ប៉ុន្តែគោលគំនិត និងខ្លឹមសារនៃ អំពើពុករលួយមិនត្រូវបានយល់ដឹងទូលំទូលាយ និងស៊ីជម្រៅនោះទេ។

ទន្ទឹមនឹងនេះ ឯកឧត្តមកិត្តិនីតិកោសល្យបណ្ឌិត បានមានប្រសាសន៍បន្តទៀតថា៖ការរៀបចំពិធីដ៏មានសារៈ សំខាន់ ថ្ងៃនេះ ជាសក្ខីភាពឆ្លុះបញ្ចាំងឱ្យឃើញថា រាជ្យរដ្ឋាភិបាល បានយកចិត្តទុកដាក់ខ្ពស់ក្នុងការចូលរួមអនុវត្ត ចំណុច ស្នូល និងមុំទី៣នៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ដែលបានផ្ដោតសំខាន់លើការកែទម្រង់ និងការពង្រឹងអភិបាលកិច្ច ព្រមទាំងធ្វើទំនើបកម្ម រដ្ឋបាលសាធារណៈឱ្យមានសមត្ថភាពខ្ពស់ ខ្លាំង ឆ្លាតវៃ និងស្អាតស្អំ ដើម្បីបម្រើផលប្រយោជន៍ជូនប្រទេសជាតិ និងប្រជាប្រជាពលរដ្ឋ ដោយបច្ចុប្បន្នអំពើពុករលួយភាគច្រើនតែងតែ កើត ឡើង នូវសកម្មភាព សូកប៉ាន់ ដូច្នេះក្នុងកម្មពីធីផ្សព្វផ្សាយច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ និងច្បាប់ ស្តីពីវិសោធនកម្ម ប្រឆាំងអំពើពុករលួយឲ្យមន្រ្តីជំនាញពាក់ព័ន្ធបានទទួលចំណេះដឹងបន្ថែមដើម្បីអនុវត្តឱ្យត្រូវនៅសញ្ញាណនៃអំពើពុករលួយ។

ថ្លែងក្នុងបរិបទនេះ ឯកឧត្តម កិត្តិនីតិកោសល្យបណ្ឌិត ឱម យ៉ិនទៀង បានមានប្រសាសន៍ជំរុញដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការគ្រប់អង្គភាពទាំងអស់ គោរពទទួលយកលំអិតនូវខ្លឹមសារច្បាប់ក្នុងពិធីផ្សព្វផ្សាយច្បាប់ ស្តីពីការងារប្រឆាំងអំពើ ពុករលួយ និងច្បាប់ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការប្រឆាំងអំពើពុករលួយ ដែលជាការចែករំលែកចំណេះដឹង និងបទ ពិសោធន៍ ដល់មន្ត្រីឱ្យយល់ដឹងកាន់តែច្បាស់ពីច្បាប់នៃអំពើពុករលួយ និងទទួលបាននូវសុក្រិតប្រកបដោយតម្លៃធនធាន មនុស្ស។

សូមបញ្ជាក់ថា៖ តាមរយ:ការផ្សព្វផ្សាយច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ, ច្បាប់ស្តីពីវិសោធនកម្មច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធនេះ សិក្ខាកាមទទួលបានការយល់ដឹងពី ១) សញ្ញាណនៃអំពើពុករលួយ ២) ការប្រឆាំងអំពើពុករលួយនៅកម្ពុជា ៣) នីតិវិធីស៊ើបអង្កេតបទល្មើសពុករលួយ ៤) បទល្មើសពុករលួយ និងទោស៥) របៀបដាក់ពាក្យប្តឹងមក អ.ប.ព.។ល។៕

ប៉ៃលិន 23-02-2026

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.