ខេត្តរតនគិរី ៖ ជនជាតិដើមភាគតិចកំពុងជួបប្រទះនៅការលំបាករកកន្លែងលក់បន្លែធម្មជាតិរបស់ពួកគាត់ដោយសារអាជ្ញាធរមិនយកចិត្តទុកដាក់ ។ បន្លែបង្ការដែលគ្មានជាតិគីមី ដោយអាជ្ញាធរមូលដ្ឋានកំពុងតែមើលរំលង ហើយគ្មានការយកចិត្តទុកដាក់រកកន្លែងទីផ្សារណាមួយអោយពួកគាត់បានលក់ស្រួលបួលផងទេ ។ ហើយនៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៥ អ្នកយកព័ត៌មានយើងក៏បានចុះទៅផ្តិតយករូបភាពតាមបណ្តោយផ្លូវជាតិលេខ៧៨ ចាប់ពីក្រុងបានលុងរហូតដល់ស្រុកអូរយ៉ាដាវ ក៏ជួបប្រទះឃើញថា ជនជាតិដើមភាគតិចកំពុងលក់បន្លែផ្លែឈើតាមជញ្ជើមថ្នល់ ក្រោមដើមឈើជាច្រើនន្លែង មើលទៅគួរអោយអាសូរដល់ពួកគាត់ខ្លាំងណាស់ ជាពិសេស គឺប្រឈមនឹងគ្រោះថ្នាក់ចរាចរណ៍បំផុតទៀតផង ដោយសានៅលើដងផ្លូវត្រូវមានរថយន្តបើកបរក្នុងល្បឿនលឿនៗណាស់ អាចជ្រុលចង្កូតឬប៉ះពាដោយប្រការណាមួយជាយថាហេតុ ។
ចំពោះភ្ញៀវជាតិនិងអន្តរជាតិដែលបានមកលេងនៅខេត្តរតនគិរីភាគច្រើន គឺមានការពេញចិត្តខ្លាំងណាស់ចំពោះបន្លែផ្លែឈើគ្រឿងបរិភោគ ដែលជនជាតិដើមភាគតិចបានដាក់លក់នោះ ពីព្រោះពួកគាត់យល់ថាជាបន្លែផ្លែឈើធម្មជាតិពិតៗគ្មានប្រើថ្នាំគីមីឡើយ។
សូម្បីតែប្រជាពលរដ្ឋនៅក្នុងខេត្តរតនគិរីក៏ពួកគាត់ជិះរថយន្តទៅទិញបន្លែផ្លែឈើពីជនជាតិដាក់លក់តាមបណ្តោយផ្លូវជាតិនេះដែរ ។
ហេតុដូច្នេះអាជ្ញាធរគួរតែគិតគូរដល់ពួកគាត់អោយមានកន្លែងលក់ដូរបានត្រឹមត្រូវផងទៅ គួរតែមានទីផ្សារសំរាប់ពួកគាត់លក់ដូរដោយមិនចាំបាច់បង់ប្រាក់ភាស៊ីទេជាការលើកទឹកចិត្តដល់ពួកគាត់ជាជនជាតិដើមភាគតិចំនេះដឹងនៅមានកំរិតដែលគាត់មានការវិវឌ្ឍន៏ពីការស្លៀកប៉ឹងប្រែរមកស្លៀកខោរសំពតអាវពីធ្វើចំការវឹលជុំមកធ្វើមួយកន្លែងហើយថែមទាំងចេះលក់ដូរផលិត្តផល់របស់គាត់ទៀតផង។
ម្យ៉ាងទឹកដីភាគឦសាននេះ គឺជាទឹកដីអំបូរជនជាតិដើមភាគតិចរស់នៅជាច្រើនជាតិសាស្ត្រ។
ប្រភពពីភ្ញៀវទេសចរណ៍ជាច្រើនបានរិះគន់ចំពោះអាជ្ញាធរយ៉ាងខ្លាំង់ដែលមិនយកចិត្តទុកដាក់ដល់ជនជាតិភាគតិចនេះ ។ សូម្បីតែនៅផ្សារក្រុងបានលុងក៏ក្រសួងមហាផ្ទៃសំរេចទុកទីធ្លាដីបរិវេណមុខផ្សារសំរាប់សាងសង់ផ្សារអោយបងប្អូនជនជាតិលក់ដូរផលិតផល់ពួកគាត់ដោយមិនចាំបាច់តម្រូវអោយបង់ភាស៊ីដែរតែផ្ទុយទៅវិញអ្នកគ្រប់គ្រងផ្សារនឹងអាជ្ញាធរខេត្តមិនបានអនុវត្តតាមក្រសួងមហាផ្ទៃទេហើយមិនតែប៉ុណ្ណោះបើមានបងប្អូនជនជាតិចូលដាក់លក់ក្នុងផ្សារនោះថែមទាំងបណ្តេញពួកគាត់មិនអោយលក់ទៀតផងទើបធ្វើអោយពួកគាត់មានតែបង្ខំចិត្តដាក់លក់តាមចញ្ចើមផ្លូវនិងស្ពាយលក់តាមផ្ទះប៉ុណ្ណោះ ។ នេះប្រហែលជាអ្នកគ្រប់គ្រងផ្សារនោះយល់ថា បើអោយបងប្អូនជនជាតិដាក់លក់នោះប្រាកដជាមិនបានថ្លៃភាស៊ីទេគឺត្រូវទុកកន្លែងនោះអោយអាជីវករខ្មែរលក់វិញ ទើបបានថ្លៃភាស៊ីមើលទៅនោះបានជាពួកគាត់ធ្វើដូច្នេះ ៕
ជីវ៉ា




