(ខេត្តកែប)៖ នារសៀលថ្ងៃ ពុធ ០១កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី ៦ ខែមីនា ឆ្នាំ ២០១៩ នេះរដ្ឋបាលខេត្តកែប បានបើកកិច្ចប្រជុំសាមញ្ញលើកទី៥៧ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី២ ដែលប្រព្រឹត្តទៅក្រោមអធិបតីភាព លោក សំ សារីន ប្រធានក្រុមប្រឹក្សាខេត្ត និងលោក កែន សត្ថា អភិបាល នៃគណៈអភិបាលខេត្តកែប។
ក្នុងកិច្ចប្រជុំសាមញ្ញលើកទី៥៧ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី២ បានលើកយកនូវរបៀបវរ:មួយចំនួនដូចខាងក្រោម៖
១/- ពិនិត្យ និងអនុម័តលើសេចក្ដីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី៥៦ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី២ កាលពីថ្ងៃសុក្រ ១២រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី ០១ ខែកុម្ភៈ ឆ្នាំ ២០១៩កន្លងមក ។
២/- សេចក្ដីព្រាងរបាយការណ៍ ស្ដីពីសកម្មភាពសំខាន់ៗ ដែលបានអនុវត្តន៍ដោយគណ:អភិបាលខេត្ត ក្នុងចន្លោះកិច្ចប្រជុំសាមញ្ញលើកទី៥៦ ដល់កិច្ចប្រជុំសាមញ្ញលើកទី៥៧ របស់រដ្ឋបាលខេត្ត។
៣/- ពិនិត្យ និងអនុម័តលើសេចក្ដីព្រាងរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំខែកុម្ភៈ ឆ្នាំ២០១៩ និងលើកទិសដៅការងារខែបន្ទាប់ របស់រដ្ឋបាលខេត្ត។
៤/- ពិនិត្យ និងអនុម័តលើសេចក្ដីព្រាងកម្មវិធីវិនិយោគបីឆ្នាំរំកិល ២០១៩-២០២១ របស់រដ្ឋបាលខេត្ត។
៥/- ពិនិត្យ និងអនុម័តលើសេចក្ដីព្រាងសេចក្ដីសម្រេច ស្ដីពីការកែសម្រួលប្រការ១.ថ្មី(បី) នៃសេចក្ដីសម្រេចលេខ ០២៣/១៧សសរ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៧ ស្ដីពីទទួលស្គាល់សមាសភាពគណកម្មាធិការសម្របសម្រួលបច្ចេកទេសក្រុមប្រឹក្សាខេត្តកែប និងសេចក្ដីព្រាងសេចក្ដីសម្រេច ស្ដីពីការកែសម្រួលប្រការ១.ថ្មី(បី) នៃសេចក្ដីសម្រេចលេខ ០២៤/១៧សសរ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៧ របស់រដ្ឋបាលខេត្ត ស្ដីពីការកែសម្រួលសមាសភាពក្រុមការងារកសាងផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគបីឆ្នាំរំកិល ខេត្តកែប៕ សេង ណារិទ្ធ









