ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កម្ពុជា-ចិន ប្ដេជ្ញាបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ ==> លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ​ កងរាជអាវុធហត្ថ​ខេត្តសៀមរាប អញ្ជើញចូលរួមប្រជុំប្រចាំសប្តាហ៍ដើម្បីតាមដានវឌ្ឍនភាពការងារបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។ នៅសាលប្រជុំរដ្ឋបាល សាលាខេត្តសៀមរាប ព្រឹកថ្ងៃពុធ ទី២២ ខែមេសា ឆ្នាំ ២០២៦។ ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ពិព័រណ៍រូបថតកម្ពុជា-គុយបា បង្ហាញពីព្រឹត្តិការណ៍សំខាន់ៗក្នុងប្រវត្តិសាស្ត្រ និងការផ្សាភ្ជាប់ទំនាក់ទំនងជិតស្និទ្ធរវាងប្រទេសទាំងពីរ រយៈពេល៦៥ឆ្នាំ ==> ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយអំពីច្បាប់ស្ដីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដល់មន្ត្រីអនុវត្តច្បាប់ក្នុងវិស័យយុត្តិធម៌ ==> អភិបាលខេត្តប៉ៃលិន ចុះសំណេះសំណាលសួរសុខទុក្ខ និងផ្តល់អំណោយសង្គ្រោះបន្ទាន់ ដល់ពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ នៅឃុំស្ទឹងត្រង់ ==> ទូលព្រះបង្គំ រ័ត្ន ស្រ៊ាង សូមព្រះបរមរាជានុញ្ញាតសម្តែងនូវសេចក្ដីសោមនស្សរីករាយ និងត្រេកអរជាអនេក ក្រោយទទួលដំណឹងថា ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទទួលការវះកាត់ដោយជោគជ័យ មានសុខភាពល្អប្រសើរ និងសូមថ្វាយព្រះពរព្រះអង្គសូមឆាប់បានជាសះស្បើយ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ចុះសួរសុខទុក្ខ មិត្តជួបការលំបាកដោយមានជំងឺទឹកនោមផ្អែមរ៉ាំរ៉ៃកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ! ==> កម្ពុជា-កាណាដា ប្ដេជ្ញាបន្តពង្រឹង និងពង្រីកទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅ ==> សកម្មភាពកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ ក្នុងថ្ងៃទី៦ ជាថ្ងៃចុងបញ្ចប់ នៃព្រឹត្តិការណ៍ នគរសង្ក្រាន្ត រាជធានីភ្នំពេញ! ==> យុវជនវ័យ២៤ឆ្នាំ សុខ លឹមហេង ក្លាយជាស្ដេចអុកប្រចាំឆ្នាំ២០២៦ បន្ទាប់ពីការប្រកួតដ៏ស្វិតស្វាញ ក្នុងព្រឹត្តិការណ៍ «នគរសង្រ្កាន»

​សំណង់​អនាធិបតេយ្យ​បំពាន​លើ​ផ្ទៃ​ព្រែក ត្រូវ​អាជ្ញាធរ​ក្រុង​កំពត ចាត់វិធានការ​ដ៏​ក្តៅគគុក​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​កំពត​) ៖ ដោយសារ​អស់​ជម្រើស  បន្ទាប់ពី​ប្រើ​វិធាន​ផ្សព្វផ្សាយ​អប់រំ និង​ជូនដំណឹង​ជា​ញឹកញាប់ ពាក់ព័ន្ធ​នឹង​ការបំពាន​កាន់កាប់​ទ្រព្យសម្បត្តិ​សាធារណៈ​របស់​រដ្ឋ កាលពី​ព្រឹក​ថ្ងៃទី​០៤ ខែ​មីនា ឆ្នាំ​២០១៩ អាជ្ញាធរ​ក្រុង​កំពត​បាន​ឈាន​ដល់​ដំណាក់កាល​ប្រើ​ធម៌​ក្តៅ​ដោយ​ចុះ​រុះរើ​សំណង់​រឹង​លើ​ផ្ទៃ​ព្រែក​ស្ថិត​ក្នុង​ភូមិ​អណ្តូង​ខ្មែរ សង្កាត់​អណ្តូង​ខ្មែរ ក្រុង​កំពត បំណង​ទប់ស្កាត់​កុំ​ឱ្យ​បទល្មើស​កើត​មាន​បន្តទៀត និង​ដើម្បី​សោភ័ណភាព​ផងដែរ​។​

​លោក លាង រឿន​សុធី អភិបាលក្រុង​កំពត បាន​បាន​ប្រាប់ឱ្យដឹង​ថា កន្លង​ទៅ​អាជ្ញាធរ​ក្រុង​បាន​ណែនាំ​ដល់​មេភូមិ ចៅសង្កាត់​ឱ្យ​ជម្រាប​ម្ចាស់​សំណង់​បញ្ឈប់​សកម្មភាព​សាងសង់​ល្មើសច្បាប់ និង​បំពាន​ដី​ចំណី​ព្រែក​។ ជាមួយនេះ ក្រុង​ក៏​បាន​ធ្វើ​សេចក្តីជូនដំណឹង​ពីរ​បី​លើក​រួចមកហើយ​ដែរ ប៉ុន្តែ​ពួកគាត់​ហាក់ដូចជា​មិន​ស្តាប់​សោះ​។​

​ជាទូទៅ​ដី​ចំណី​ព្រែក​មាន​ប្រវែង​៣០​ម៉ែត្រ តែ​សំណង់​ទាំងនេះ​គឺ​ស្ថិតនៅ​ក្នុង​ចំណី​ព្រែក​តែម្តង​។ ទោះជា​បែប​នោះ​ក្តី អាជ្ញាធរ​បាន​ណែនាំ​ពួកគាត់​កុំឱ្យ​រំលោភបំពាន​តទៅទៀត តែ​ការ​លួច​សាងសង់​បន្ត​កើតមាន​រហូត​ដល់​ផ្ទៃ​ព្រែក​ដូច​ឃើញជាក់ស្តែង​ស្រាប់​ហើយ​។ លោក​អភិបាលក្រុង​បាន​បន្តថា ផ្អែក​តាម​ខ្លឹមសារ​នៃ​កិច្ចប្រជុំ គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្ត​នា​ពេល​ថ្មីៗ​កន្លងទៅ ការ​មក​រុះរើ​នៅថ្ងៃនេះ​ជា​គំរូ​មួយ​ដើម្បី​ផ្ញើ​សារ​ដល់​បងប្អូន​ម្ចាស់​សំណង់​អនាធិបតេយ្យ​ទាំងអស់ ហើយ​អាជ្ញាធរ​នឹង​បន្ត​ធ្វើ​នៅ​គ្រប់កន្លែង​។ ដូច្នេះ សូម​បងប្អូន​មេត្តា​រុះរើ​ដោយ​ខ្លួនឯង ជៀសវាង​ពេល​សមត្ថកិច្ច​ចម្រុះ​ចុះ​មក​ចាត់ការ​នាំឱ្យ​ខាតបង់​។ បងប្អូន​ត្រូវ​យល់​ថា នេះ​អាជ្ញាធរ​មិនទាន់​ដាក់​បណ្តឹង​ទៅ​តុលាការ​ផង​ទេ​។ បើ​ឈានដល់​ដំណាក់កាល​ប្តឹងផ្តល់​នោះ បងប្អូន​ត្រូវ​ប្រឈម​នឹង​ការជាប់​ទោសទណ្ឌ​គេច​មិន​ផុត​ឡើយ​។​

​ទាក់ទិន​នឹង​ចំណាត់ការ​ខាងលើ លោក មន ទិ​ត្យ អាយុ​៤២​ឆ្នាំ ពលរដ្ឋ​រស់នៅ​ភូមិ​អណ្តូង​ខ្មែរ សង្កាត់​អណ្តូង​ខ្មែរ ក្រុង​កំពត ក្បែរ​ទីតាំង​រុះរើ​សំណង់ បាន​រៀបរាប់​ថា ពេល​ឃើញ​អាជ្ញាធរ​ចុះ​មក​រុះរើ​បែបនេះ លោក​មាន​ការសោកស្តាយ​ណាស់​ព្រោះ​លុយកាក់​មិន​ងាយរ​ក​បាន​ទេ​។​

​តាមពិត​ប្រជាជន​មិនសូវ​ដឹង​ទេ ដូច្នេះ​ចង់​ឱ្យ​អាជ្ញាធរ​មក​កំណត់ថា​អាច​ធ្វើ​ត្រឹមណា​បាន ជៀសវាង​ពេល ធ្វើ​ហើយ​បែរ​ជា​រដ្ឋ​ចុះ​មក​វាយចោល​វិញ​នាំ​ឱ្យ​ខាត​អសារ​បង់​ទទេ​នោះ​។ ពលរដ្ឋ​ដដែល​បាន​បន្តថា ពិតណាស់ ការ​មក​វាយ ឬ​រុះរើ​នេះ​គឺ​អាជ្ញាធរ​ចង់​ឱ្យ​នៅ​តាម​បណ្តោយ​ព្រែក​ស្អាត ហើយ​ក្នុង​នាម​ប្រជាពលរដ្ឋ​លោក​ក៏​ត្រូវការ​សោភ័ណភាព​ក្រុង​ស្រស់ ស្អាត​ដែរ​។ ប៉ុន្តែ​បើ​រុះរើ​សូម​ឱ្យ​ធ្វើ​ចំពោះ​អ្នក​រំលោភ​បំពាន​ទាំងអស់គ្នា ដើម្បី​ឱ្យ​ផ្នែក​ខាងក្រោយ​ផ្ទះ​មាន​ខឿន​ស្មើគ្នា​។​

​សូមបញ្ជាក់​ថា កន្លង​មក​សំណង់​ដែល​ប្រជាពលរដ្ឋ​សង់​បំពាន​រំលោភ​ចូល​ចំណី​ព្រែក​យ៉ាង​រឹងមាំ​នោះ គឺ​ខាង​អាជ្ញាធរ​ក្រុង​បាន​ចុះ​ទៅ​ហាមប្រាម​ជា​ញឹកញាប់​ណាស់ ប៉ុន្តែ​នៅពេល​សមត្ថកិច្ច​និង​អាជ្ញាធរ​វិលត្រឡប់​ទៅវិញ ប្រជាពលរដ្ឋ​មួយចំនួន​នៅតែ​លួច​សង់​ជា​បន្តបន្ទាប់ លុះ​ពេល​អភិបាលក្រុង​កំពត​បើក​យុទ្ធនាការ និង​ប្រើ​ធម៌​ក្តៅ ទើប​ធ្វើឱ្យ​ពលរដ្ឋ​ខ្លះ​មាន​ការសោកស្តាយ​ស្ទើ​យំ​លែងចេញ​៕
​សេង ណា​រិទ្ធ​

 

r190305g1 r190305g2 r190305g3 r190305g4

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.