ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ជំរុញដល់មន្ទីរជំនាញត្រូវយកចិត្តទុកដាក់ពង្រឹងក្នុងការរកចំណូលឱ្យបានទៅតាមផែនការរបស់ខ្លួន ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ «AI មិន​មែនមកជំនួសមនុស្សទេ ប៉ុន្តែមនុស្សចេះប្រើ AI មានប្រៀប​ជាង​មនុស្សដែលមិនចេះប្រើ»  ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិត​សាកលវិទ្យាល័យអាស៊ី អឺរ៉ុប ២ ៥៧៣អង្គ/នាក់ ==> យុវជនខ្មែរទាំងពីរភេទ បង្ហាញឆន្ទៈស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦! ==> លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលក្រុងស្វាយរៀង អញ្ជើញចូលរួមក្នុងប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា។ ==> ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងជាង៧០០គ្រួសារ ទទួលអំណោយមនុស្សធម៌សង្គ្រោះបន្ទាន់ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ==> គម្រោងដេញថ្លៃសាងសង់ផ្លូវបេតុងអា នៅសាលាឃុំទន្លូងស្រុកមេមត់ខេត្តត្បូងឃ្មុំមានភាពមិនប្រក្រតី ! ==> អភិបាលខេត្តប៉ៃលិន ចុះសួរសុខទុក្ខ  និងជួយសង្គ្រោះបន្ទាន់ដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដឹកនាំប្រតិភូគោរពវិញ្ញាណក្ខន្ធសព លោកឧត្តមសេនីយ៍ឯក ខូវ សម្បត្តិ ! ==> សម្តេច ម៉ែន សំអន ថ្លែងអំណរគុណក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ដែលបានចុះពិនិត្យ ព្យាបាលជំងឺ និងផ្តល់ការអប់រំសុខភាព ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋក្នុងខេត្តស្វាយរៀង

ថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៅក្នុងអង្គភាពព័ត៌មាននិងប្រតិកម្មរហ័សចេញញត្តិគាំទ្រ« សេចក្តីថ្លែងការណ៍រួមស្តីពី កិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡំាពួ»

ថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៅក្នុងអង្គភាពព័ត៌មាននិងប្រតិកម្មរហ័សចេញញត្តិគាំទ្រ« សេចក្តីថ្លែងការណ៍រួមស្តីពី កិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡំាពួ»

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៅក្នុងអង្គភាពព័ត៌មាននិងប្រតិកម្មរហ័ស  សូមសំដែងនូវការគាំទ្រយ៉ាងពេញទំហឹង  និងអំណរសាទរប្រកបដោយមោទភាពបំផុត ចំពោះការសម្រេចបាននូវសេចក្ដីថ្លែងការណ៍រួមស្ដីពីកិច្ចព្រមព្រៀងសន្តិភាពគូឡាឡាំពួ រវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ ដែលត្រូវបានចុះហត្ថលេខា នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ដោយមានឯកឧត្តម Donald J. Trump ប្រធានាធិបតីសហរដ្ឋអាមេរិក និងឯកឧត្តម Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ីជាសាក្សី។

អង្កភាពព័ត៌មាននិងប្រតិកម្មរហ័ស បានចាត់ទុកសេចក្តីថ្លែងការណ៍រួមស្ដីពីកិច្ចព្រមព្រៀងសន្តិភាពគូឡាឡាំពួ គឺពិតជាបានសបញ្ជាក់យ៉ាងប្រត្យក្សបំផុតនូវឆន្ទៈដ៏មោះមុត និងប្រកបដោយទស្សនវិស័យដ៏វែងឆ្ងាយ និងជាព្រឹត្តិការណ៍ត្រូវបាន កត់ត្រាទុកក្នុងប្រវត្តិសាស្ត្រដ៏មានសារៈសំខាន់លេចធ្លោបំផុតចំពោះជាតិ ពិសេស គឺការបង្កើតក្របខណ្ឌនយោបាយរួមមួយ ដើម្បីដោះស្រាយជម្លោះរវាងកម្ពុជា និងថៃ ដោយមធ្យោបាយសន្តិវិធី និងដោយធានាបាននូវការគោរពអធិបតេយ្យជាតិ និងបូរណភាពទឹកដីរបស់កម្ពុជា ស្របតាមច្បាប់អន្តរជាតិ ក៏ដូចជាសន្ធិសញ្ញា និងកិច្ចព្រមព្រៀងជាធរមាន។ ជោគជ័យដ៏មហស្ចារ្យនេះ គឺជាលទ្ធផលដែល កើត ចេញ ពី យុទ្ធសាស្ត្រ «ស្ងាត់តែមិនស្ងៀម» របស់ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី ដែលបាន ប្រកាន់ យកនូវអភិក្រមនៃភាពអត់ធ្មត់ក្នុងការខិតខំដោះស្រាយបញ្ហា ដោយសន្តិវិធី ធ្វើយ៉ាងណា បញ្ចៀសការពង្រីកវិសាលភាពនៃជម្លោះ កាត់បន្ថយឱ្យបានជាអតិបរមានូវផលប៉ះពាល់ដល់ប្រជា ពលរដ្ឋ និង ជំរុញការបញ្ចប់ជម្លោះឱ្យបានឆាប់។

ក្នុងបរិការណ៍នេះ  ថ្នាក់ដឹកនាំនិងមន្ត្រីរាជាការនៃអង្គភាពព័ត៌មាននិងប្រតិកម្មរហ័ស សូមសម្តែងនូវការគោរពកោតសរសើរ ដោយស្មោះ ចំពោះវីរភាព និងមាគ៌ាដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយ និងគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលបានយកអស់នូវកម្លាំងកាយចិត្ត ប្រាជ្ញា និងស្មារតី ដោយមិនខ្លាចនឿយហត់ក្នុងការដឹកនាំប្រយុទ្ធតស៊ូគ្រប់បែបយ៉ាងជាមួយនឹងការដាក់ចេញនូវយុទ្ធសាស្ត្រដ៏ប៉ិនប្រសប់នៅគ្រប់សមរភូមិ ទាំងសមរភូមិយោធា, សមរភូមិច្បាប់, សមរភូមិការទូត និងសមរភូមិនយោបាយ ដើម្បីធានាការពារនូវអធិបតេយ្យជាតិ និងបូរណភាពទឹកដីរបស់កម្ពុជា រហូតសម្រេចបាននូវសេចក្ដីថ្លែងការណ៍រួម ស្ដីពីកិច្ចព្រមព្រៀង សន្តិភាព គូឡាឡាំពួ នេះឡើង។

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.