ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ជំរុញដល់មន្ទីរជំនាញត្រូវយកចិត្តទុកដាក់ពង្រឹងក្នុងការរកចំណូលឱ្យបានទៅតាមផែនការរបស់ខ្លួន ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ «AI មិន​មែនមកជំនួសមនុស្សទេ ប៉ុន្តែមនុស្សចេះប្រើ AI មានប្រៀប​ជាង​មនុស្សដែលមិនចេះប្រើ»  ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិត​សាកលវិទ្យាល័យអាស៊ី អឺរ៉ុប ២ ៥៧៣អង្គ/នាក់ ==> យុវជនខ្មែរទាំងពីរភេទ បង្ហាញឆន្ទៈស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦! ==> លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលក្រុងស្វាយរៀង អញ្ជើញចូលរួមក្នុងប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា។ ==> ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងជាង៧០០គ្រួសារ ទទួលអំណោយមនុស្សធម៌សង្គ្រោះបន្ទាន់ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ==> គម្រោងដេញថ្លៃសាងសង់ផ្លូវបេតុងអា នៅសាលាឃុំទន្លូងស្រុកមេមត់ខេត្តត្បូងឃ្មុំមានភាពមិនប្រក្រតី ! ==> អភិបាលខេត្តប៉ៃលិន ចុះសួរសុខទុក្ខ  និងជួយសង្គ្រោះបន្ទាន់ដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដឹកនាំប្រតិភូគោរពវិញ្ញាណក្ខន្ធសព លោកឧត្តមសេនីយ៍ឯក ខូវ សម្បត្តិ ! ==> សម្តេច ម៉ែន សំអន ថ្លែងអំណរគុណក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ដែលបានចុះពិនិត្យ ព្យាបាលជំងឺ និងផ្តល់ការអប់រំសុខភាព ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋក្នុងខេត្តស្វាយរៀង

សម្តេចតេជោ ហ៊ុន សែន៖ កិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា-ថៃ ជាការប្រមូលផលដើមរដូវនៃយុទ្ធសាស្ត្រ «ស្ងាត់តែមិនស្ងៀម» របស់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត

សម្តេចតេជោ ហ៊ុន សែន៖ កិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា-ថៃ ជាការប្រមូលផលដើមរដូវនៃយុទ្ធសាស្ត្រ «ស្ងាត់តែមិនស្ងៀម» របស់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានលើកឡើងថា កិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា-ថៃ ដែលចុះហត្ថលេខានៅថ្ងៃនេះ គឺជាការប្រមូលផលដើមរដូវនៃយុទ្ធសាស្ត្រ «ស្ងាត់តែមិនស្ងៀម» របស់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។

តាមបណ្តាញសង្គម សម្តេចបានកោតសរសើរចំពោះយុទ្ធសាស្រ្តសម្តេចធិបតី ដោយលើកឡើងដូច្នេះថា៖ «នេះជាការប្រមូលផលដើមរដូវនៃយុទ្ធសាស្ត្រ (ស្ងាត់តែមិនស្ងៀម) របស់នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត តាមរយៈការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា-ថៃ ក្រោមការជួយរៀបចំរបស់របស់នាយករដ្ឋមន្ត្រីម៉ាឡេសុីដែលជាប្រធានអាស៊ាន និងប្រធានាធិបតីអាមេរិកដូណាល់ត្រាំ»។

សម្តេចតេជោ បានបន្តទៀតថា «ការរក្សាឲ្យបាននូវសន្តិភាពទាំងនៅផ្ទៃក្នុងប្រទេសទាំងជាមួយប្រទេសជិតខាង គឺជាអាទិភាពកំពូលរបស់យើង»។

កិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ ត្រូវបានចុះហត្ថលេខានៅទីក្រុងកូឡាឡាំពួ នាព្រឹកថ្ងៃទី២៦ ខែតុលានេះដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោក Anutin Charnvirakul នាយករដ្ឋមន្ត្រីថៃ ដោយមានការចូលរួមធ្វើជាសាក្សីពី លោកដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក និងនាយករដ្ឋមន្រ្តីម៉ាឡេស៊ី ជាសាក្សី។

សូមបញ្ជាក់ថា ពាក់ព័ន្ធនឹងបញ្ហាជម្លោះតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នាពេលកន្លងទៅ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា រាជរដ្ឋាភិបាលស្ងាត់តែមិនបាននៅស្ងៀមនោះទេ។ រាជរដ្ឋាភិបាល បានគិតគ្រប់មុខព្រួញទាំងអស់ដើម្បីដោះស្រាយ ទាំងកងទ័ព ជនភៀសសឹក អ្នកវិលត្រឡប់មកពីប្រទេសថៃ និងមានគោលដៅសំខាន់គឺការពារអាយុជីវិត ទ្រព្យសម្បត្តិ ទឹកដី និងការស្តារឡើងវិញនូវបរិស្ថានដែលអាចឱ្យប្រជាជនរស់នៅបានល្អប្រសើរឡើងវិញ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.