ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ជំរុញដល់មន្ទីរជំនាញត្រូវយកចិត្តទុកដាក់ពង្រឹងក្នុងការរកចំណូលឱ្យបានទៅតាមផែនការរបស់ខ្លួន ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ «AI មិន​មែនមកជំនួសមនុស្សទេ ប៉ុន្តែមនុស្សចេះប្រើ AI មានប្រៀប​ជាង​មនុស្សដែលមិនចេះប្រើ»  ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិត​សាកលវិទ្យាល័យអាស៊ី អឺរ៉ុប ២ ៥៧៣អង្គ/នាក់ ==> យុវជនខ្មែរទាំងពីរភេទ បង្ហាញឆន្ទៈស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦! ==> លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលក្រុងស្វាយរៀង អញ្ជើញចូលរួមក្នុងប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា។ ==> ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងជាង៧០០គ្រួសារ ទទួលអំណោយមនុស្សធម៌សង្គ្រោះបន្ទាន់ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ==> គម្រោងដេញថ្លៃសាងសង់ផ្លូវបេតុងអា នៅសាលាឃុំទន្លូងស្រុកមេមត់ខេត្តត្បូងឃ្មុំមានភាពមិនប្រក្រតី ! ==> អភិបាលខេត្តប៉ៃលិន ចុះសួរសុខទុក្ខ  និងជួយសង្គ្រោះបន្ទាន់ដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដឹកនាំប្រតិភូគោរពវិញ្ញាណក្ខន្ធសព លោកឧត្តមសេនីយ៍ឯក ខូវ សម្បត្តិ ! ==> សម្តេច ម៉ែន សំអន ថ្លែងអំណរគុណក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ដែលបានចុះពិនិត្យ ព្យាបាលជំងឺ និងផ្តល់ការអប់រំសុខភាព ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋក្នុងខេត្តស្វាយរៀង

អតីតកាស៊ីណូគ្មានស្លាកយីហោមួយកន្លែងនៅមានជនជាតិវៀតណាមចេញចូលឥតដាច់ពលរដ្ឋដាក់ការសង្ស័យមានអីបង្កប់ក្នុងហ្នឹងទេដឹង?​

អតីតកាស៊ីណូគ្មានស្លាកយីហោមួយកន្លែងនៅមានជនជាតិវៀតណាមចេញចូលឥតដាច់ពលរដ្ឋដាក់ការសង្ស័យមានអីបង្កប់ក្នុងហ្នឹងទេដឹង?​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្តស្វាយរៀង៖អតីតកាស៊ីណូមួយកន្លែងគ្មានស្លាកយីហោដែលត្រូវបានគេស្គាល់ស្ទើរតែមួយនគរស្ថិតនៅភូមិធ្លក(ទួលកន្ត្រើយ)សង្កាត់ច្រកម្ទេស ក្រុងបាវិតខេត្តស្វាយរៀង ដែលនាពេលកន្លងមកទីនេះជាកន្លែងសង្វៀនជល់មាន់(ឥលូវបានផ្អាកដំណើរការហើយនោះ)ជារៀងរាល់ថ្ងៃ បើទោះបីជាសកម្មភាពមើលពីខាងក្រៅទៅមានសភាពស្ងាត់ជ្រងំក៏ពិតមែនតែនៅពេលបច្ចុប្បន្ននេះគេនៅតែសង្កេតឃើញមានជនជាតិវៀតណាមចេញចូលបណ្តាក់គ្នាជាធម្មតាដោយមានអ្នកអង្គុយយាមរបងផ្លូវចូលទៅខាងក្នុងដោយមានរបងបិទបាំងពីខាងក្រៅជិតឈឹងត្រូវបានមហាជនបានលើកឡើងជាចម្ងល់ថា..តើនៅក្នុងទីតាំងខាងលើនោះវាមានអ្វីបានជាទាក់ទាញភ្ញៀវខាងវៀតណាមដែលបានចូលមកលេងមិនដែលអាក់ខានដូច្នេះ?ឬមួយមានអ្វីដែលជាអាថ៌កំបាំងរបស់មនុស្សភពផ្កាយ(Alian)នៅខាងក្នុងទើបបានជាមានការទាក់ទាញយ៉ាងដូច្នេះទៅវិញ?គួរខាងមន្ត្រីឬស្ថាប័នដែលមានការពាក់ព័ន្ធសូមអញ្ជើញចុះទៅធ្វើការត្រួតពិនិត្យផងថាតើវាជាអ្វីឲ្យប្រាកដទៅ ?
លោក ហួត សាម៉ៃ ចៅង្កាត់ច្រកម្ទេសក្រុងបាវិតបានប្រាប់តាមទូរសព្ទឲ្យដឹងនៅរសៀលថ្ងៃទី២៥ខែតុលាឆ្នាំ២០២៥នេះថា: ទីតាំងអតីតកាសុីខាងលើនេះពីមុនគេមានច្បាប់តែក្រោយមកបានបិទទៅវិញហើយ។ ឥលូវដល់ឮថាមានមនុស្សចេញចូលអញ្ចឹងលោកក៏មិនបានដឹងដែរចាំមើលលោកសួរគេសិន។
បើតាមប្រភពពីប្រជាពលរដ្ឋដែលនៅក្បែរទីតាំងខាងនេះបាននិយាយតៗគ្នា(សុំលាក់ប្រភព)ថា: គេមិនឃើញមានការជល់មាន់មែនតែប្រហែលជានៅមានល្បែងអនឡាញបង្កប់ខាងក្នុងហើយ…SIC..។
ដោយឡែកខាងមន្ត្រីសមត្ថកិច្ចដែលនៅប្រចាំការច្រកព្រំដែនធ្លក(ច្រករបៀង)បានបង្ហើបឲ្យដឹងផងដែរថា: សព្វថ្ងៃបើខាងប្រជាពលរដ្ឋទាំងសងខាងចង់ឆ្លងទៅមក(អ្នកដែលមានទីលំនៅជិតៗព្រំដែន ខ្មែរ..វៀតណាម)គឺអាចចេញឬចូលតាមច្រកការពារព្រំដែនមនោរម្យក្នុងស្រុកស្វាយទាបនិងច្រកការពារព្រំដែនធ្លកគឺផ្លូវធំខាងមុខសាលាក្រុងបាវិតចុះមកជើងពីព្រោះច្រកតូចៗខាងវៀតណាមគេបានបិទអស់ហើយមិនអនុញាតិឲ្យឆ្លងកាត់នោះទេ។
បុន្តែទោះបីជាយ៉ាងណាក៏ដោយដើម្បីកុំឲ្យមានត្រីងៀតឆ្លៀតពង(មានល្បែងអនឡាញបង្កប់ខាងក្នុង)មន្ត្រីឬស្ថាប័នពាក់ព័ន្ធកុំនៅស្ងៀមគួរឆ្លៀតឱកាសដ៏សមគួរណាមួយពីការប្រជុំផ្សេងៗអញ្ជើញទៅពិនិត្យឲ្យដល់ទីតាំងមួយកន្លែងនេះផងថាតើកន្លែងខាងលើនោះមានច្បាប់ឬអាជ្ញាបណ្ណ័អនុញាតិឲ្យប្រកបអាជីវកម្មឬអត់?ដើម្បីឲ្យអស់ចម្ងល់របស់មហាជន…៕

Filed in: រាយការណ៍ពិសេស

Recent Posts

Daily Theme designed by Theme Junkie.