ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ជំរុញដល់មន្ទីរជំនាញត្រូវយកចិត្តទុកដាក់ពង្រឹងក្នុងការរកចំណូលឱ្យបានទៅតាមផែនការរបស់ខ្លួន ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ «AI មិន​មែនមកជំនួសមនុស្សទេ ប៉ុន្តែមនុស្សចេះប្រើ AI មានប្រៀប​ជាង​មនុស្សដែលមិនចេះប្រើ»  ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិត​សាកលវិទ្យាល័យអាស៊ី អឺរ៉ុប ២ ៥៧៣អង្គ/នាក់ ==> យុវជនខ្មែរទាំងពីរភេទ បង្ហាញឆន្ទៈស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦! ==> លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលក្រុងស្វាយរៀង អញ្ជើញចូលរួមក្នុងប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា។ ==> ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងជាង៧០០គ្រួសារ ទទួលអំណោយមនុស្សធម៌សង្គ្រោះបន្ទាន់ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ==> គម្រោងដេញថ្លៃសាងសង់ផ្លូវបេតុងអា នៅសាលាឃុំទន្លូងស្រុកមេមត់ខេត្តត្បូងឃ្មុំមានភាពមិនប្រក្រតី ! ==> អភិបាលខេត្តប៉ៃលិន ចុះសួរសុខទុក្ខ  និងជួយសង្គ្រោះបន្ទាន់ដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដឹកនាំប្រតិភូគោរពវិញ្ញាណក្ខន្ធសព លោកឧត្តមសេនីយ៍ឯក ខូវ សម្បត្តិ ! ==> សម្តេច ម៉ែន សំអន ថ្លែងអំណរគុណក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ដែលបានចុះពិនិត្យ ព្យាបាលជំងឺ និងផ្តល់ការអប់រំសុខភាព ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋក្នុងខេត្តស្វាយរៀង

បទល្មើសនេសាទក្នុងស្រុកអង្គរបុរី ស្រុកបុរីជលសា និងស្រុកកោះអណ្ដែត ខេត្តតាកែវ​ រីកដូចផ្សិត ខណៈមានមន្ត្រី កងរាជអាវុធហត្ថម្នាក់ ជាអ្នកសម្របសម្រួលសូមថ្នាក់ដឹកនាំនិងស្ថាប័នពាក់ព័ន្ធចុះត្រួតពិនិត្យផងទាន!

បទល្មើសនេសាទក្នុងស្រុកអង្គរបុរី ស្រុកបុរីជលសា និងស្រុកកោះអណ្ដែត ខេត្តតាកែវ​ រីកដូចផ្សិត ខណៈមានមន្ត្រី កងរាជអាវុធហត្ថម្នាក់ ជាអ្នកសម្របសម្រួលសូមថ្នាក់ដឹកនាំនិងស្ថាប័នពាក់ព័ន្ធចុះត្រួតពិនិត្យផងទាន!

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ខេត្តតាកែវ)៖ ករណី បទល្មើសនេសាទនៅក្នុងភូមិសាស្ត្រ ស្រុកអង្គរបុរី ស្រុកបុរីជលសារ និងស្រុកកោះអណ្ដែត ខេត្តតាកែវ ក្រោមការគ្រប់គ្រងបែងចែកផលប្រយោជន៍ពីសំណាក់លោក
មន្ត្រី ប៉េអឹមម្នាក់ បានសម្របសម្រួល ចាប់អនុវត្តការងារនៃបទល្មើសនេសាទ និងបើកដៃអោយជន ជាតិវៀតណាម ចាប់ផ្ដើមចូលមកនេសាទនៅក្នុងទឹកដីខ្មែរដែលស្ថិតក្នុងដែនសមត្ថកិច្ច របស់ខ្លួន។

មន្ត្រីកងរាជអាវុធហត្ថខេត្តតាកែវរូបនេះ ទោះបីជាមានការផ្លាស់ប្ដូរអភិបាលខេត្តច្រើនជំនាន់ក្តី ករណីបទ ល្មើសនេសាទនៅក្នុងទឹកដីខេត្តតាកែវ មួយនេះ ស្ថិតក្រោមកណ្ដាប់ដៃបែងចែកផល ប្រយោជន៍ ពីសំណាក់មន្ត្រីកងរាជអាវុធហត្ថ  ម្នាក់នេះដដែរ។
អង្គភាពអ្នកសារព័ត៌មានយើងសង្ឃឹមថា លោកញ៉ិប ស្រ៊ន ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទ ខេត្តតាកែវ និងចុះត្រួតពិនិត្យ នៅក្នុងករណីបទល្មើសនេសាទ ស្ថិតនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ផងទាន។

អង្គភាពអ្នកសារព័ត៌មានយើងស្នើសុំដល់ ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណ:អភិបាលខេត្ត តាកែវ និងលោក ឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តតាកែវ  សូមចាត់វិធានការទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទរបស់ជនជាតិវៀតណាមលួចចូលមកនេសាទនៅក្នុងទឹកដីខ្មែរដែលជាកក្តាល្មើសច្បាប់ យ៉ាងធ្ងន់ធ្ងរ ។

អង្គភាពអ្នកសារព័ត៌មានយើងស្នើសុំដល់ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមមេត្តាចាត់វិធានការ និងទប់ស្កាត់ បទល្មើសនេសាទ ដែលបានរៀបរាប់ខាងលលើ មិនគួរបណ្តែតបណ្តោយ អោយជនអន្តោប្រវេសន៍ ជនជាតិវៀតណាម មកទន្ទានលូចចូលមកនេសាទខុសច្បាប់ នៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជាដោយក្តីអនុគ្រោះ។
អង្គភាពសារព័ត៌មានយើងខ្ញុំ ផ្សព្វផ្សាយព័ត៌មាននេះ គ្រាន់តែចង់ជម្រាបជូនមហាជន នឹងថ្នាក់ដឹកនាំ ជ្រាបជាព័ត៌មាន  ក្នុងព្រឹត្តិការណ៍អ្វីដែលកើតមាននៅក្នុងមូលដ្ឋានតែប៉ុណ្ណោះ។

អង្គភាព យើងខ្ញុំ គ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំង រិះគន់ ក្នុងន័យស្ថាបនា  និងរង់ចាំទទួលការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធ គ្រប់ពេលម៉ោងធ្វើការតាមរបប  អ្នកសារព័ត៌មាន សូមអរគុណ៕

Filed in: រាយការណ៍ពិសេស

Recent Posts

Daily Theme designed by Theme Junkie.