ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍ ==> សម្លេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការអប់រំសីលធម៌ និងគុណធម៌ មានសារៈសំខាន់សម្រាប់សង្គម ==> លោក ឡុង ឆ័យណាវ ត្រូវបានតែងតាំងជាជំនួយការសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ==> សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ថ្លែងអំណរគុណ និងកោតសសើរចំពោះទឹកចិត្តសប្បុរសគ្រូពេទ្យសប្បុរសធម៌ប៉ាយសួយឡាយយិនកម្ពុជា ដែលមកព្យាបាលជំងឺដោយ​ឥត​គិត​ថ្លៃ ​នៅក្នុងស្រុកកំពង់រោទិ៍ ==> សម្តេច ម៉ែន សំអន អញ្ជើញដាំកូនឈើ ក្រោមប្រធានបទ «រួមគ្នាថែរក្សារុក្ខជាតិ ដើម្បីទេសចរណ៍ធម្មជាតិ បែបជំនឿសាសនា និងប្រពៃណី» នៅទីសក្ការៈវិមានឋានសួគ៌ ==> រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងអភិបាលរាជធានីភ្នំពេញ ប្រកាសឲ្យដាក់អនុវត្ត «ផែនការអភិវឌ្ឍទេសចរណ៍រាជធានីភ្នំពេញ ឆ្នាំ២០២៦-២០៣០» ==> អ្នកផលិតមាតិកា ត្រូវជៀសវាងការចម្លងគម្រូវប្បធម៌បរទេស តាមរយៈការយកស្ត្រីជាកម្មវត្ថុនៃការបង្ហាញកេរ្តិ៍ខ្មាស និងភាពស្រើបស្រាល ==> ឯកឧត្ដម​ នេត្រ ភក្ត្រា ជំរុញពង្រឹងសមត្ថភាពធនធានមនុស្ស និងបច្ចេកទេស ឆ្លើយតបបច្ចេកវិទ្យាឌីជីថល​ដើម្បីលើកកម្ពស់ប្រសិទ្ធភាព គុណភាព និងភាពជឿទុកចិត្តរបស់សាធារណជន ==> ឯកឧត្ដម​ នេត្រ ភក្ត្រា ដឹកនាំកិច្ចប្រជុំវាយតម្លៃសមិទ្ធផលពាក់កណ្តាលអាណត្តិ និងកំណត់ផែនការការងារឆ្នាំ២០២៧-២០២៨ របស់ក្រសួងព័ត៌មាន ==> ឯកឧត្តម​ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតជូនពរ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក្នុងឱកាសខួបចម្រើនជន្មាយុ

ទីប្រឹក្សាសម្ដេចតេជោ ចុះសួរសុខទុក្ខ និងនាំអំណោយជូនដល់វីរកងទ័ពជួរមុខ និងប្រជាពលរដ្ឋ នៅខេត្ដបន្ទាយមានជ័យ

ទីប្រឹក្សាសម្ដេចតេជោ ចុះសួរសុខទុក្ខ និងនាំអំណោយជូនដល់វីរកងទ័ពជួរមុខ និងប្រជាពលរដ្ឋ នៅខេត្ដបន្ទាយមានជ័យ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(បន្ទាយមានជ័យ)៖ លោកបណ្ឌិត មាស ច័ន្ទរិទ្ធ ទីប្រឹក្សាសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាសមាជិកក្រុមការងារ សម្រាប់សហការកសាងសមាជិក គណបក្សនៅមូលដ្ឋានខេត្តព្រៃវែង និងក្រុមការងារ នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៥ បានចុះសួរសុខទុក្ខ និងនាំអំណោយជូនដល់វីរកងទ័ពជួរមុខ និងប្រជាពលរដ្ឋនៅភូមិចក់ពួក ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។

លោកបណ្ឌិត មាស ច័ន្ទរិទ្ធ បានថ្លែងថា ក្នុងនាមលោក បណ្ឌិត ស្បោង សារ៉ាត ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តព្រៃវែង សូមកោតសរសើរ និងថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះកងទ័ព និងប្រជាពលរដ្ឋ ដែលបានបំពេញបេសកកម្មដោយស្មោះត្រង់ និងការលះបង់ដើម្បីការពារបូរណភាពទឹកដី និងសន្តិសុខជាតិ។

លោកថា ការចុះសួរសុខទុក្ខនេះ តំណាងឱ្យការផ្សារភ្ជាប់សាមគ្គីភាព និងការគាំទ្ររវាងសមរភូមិមុខ និងសមរភូមិក្រោយ ដើម្បីបន្តការពារប្រទេសជាតិ ពីការគំរាមកំហែងគ្រប់បែបយ៉ាងសត្រូវឈ្លានពាន។

លោកបណ្ឌិតបានបញ្ជាក់ថា ការចុះសួរសុខទុក្ខនេះ គឺជាសញ្ញានៃសាមគ្គីភាព និងការគោរពដល់កងទ័ព ដែលបានបំពេញបេសកកម្មដោយស្មោះត្រង់ ដើម្បីការពារប្រទេសជាតិ និងសន្តិសុខរបស់ប្រជាជនកម្ពុជា។

សូមបញ្ជាក់ថា អំណោយរួមមានក្រមា និងថវិកាមួយចំនួន ដើម្បីលើកទឹកចិត្ត និងគាំទ្រកងទ័ព និងប្រជាពលរដ្ឋ ដែលកំពុងបំពេញបេសកកម្មការពារបូរណភាពទឹកដីជាតិផងដែរ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.