ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍ ==> សម្លេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការអប់រំសីលធម៌ និងគុណធម៌ មានសារៈសំខាន់សម្រាប់សង្គម ==> លោក ឡុង ឆ័យណាវ ត្រូវបានតែងតាំងជាជំនួយការសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ==> សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ថ្លែងអំណរគុណ និងកោតសសើរចំពោះទឹកចិត្តសប្បុរសគ្រូពេទ្យសប្បុរសធម៌ប៉ាយសួយឡាយយិនកម្ពុជា ដែលមកព្យាបាលជំងឺដោយ​ឥត​គិត​ថ្លៃ ​នៅក្នុងស្រុកកំពង់រោទិ៍ ==> សម្តេច ម៉ែន សំអន អញ្ជើញដាំកូនឈើ ក្រោមប្រធានបទ «រួមគ្នាថែរក្សារុក្ខជាតិ ដើម្បីទេសចរណ៍ធម្មជាតិ បែបជំនឿសាសនា និងប្រពៃណី» នៅទីសក្ការៈវិមានឋានសួគ៌ ==> រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងអភិបាលរាជធានីភ្នំពេញ ប្រកាសឲ្យដាក់អនុវត្ត «ផែនការអភិវឌ្ឍទេសចរណ៍រាជធានីភ្នំពេញ ឆ្នាំ២០២៦-២០៣០» ==> អ្នកផលិតមាតិកា ត្រូវជៀសវាងការចម្លងគម្រូវប្បធម៌បរទេស តាមរយៈការយកស្ត្រីជាកម្មវត្ថុនៃការបង្ហាញកេរ្តិ៍ខ្មាស និងភាពស្រើបស្រាល ==> ឯកឧត្ដម​ នេត្រ ភក្ត្រា ជំរុញពង្រឹងសមត្ថភាពធនធានមនុស្ស និងបច្ចេកទេស ឆ្លើយតបបច្ចេកវិទ្យាឌីជីថល​ដើម្បីលើកកម្ពស់ប្រសិទ្ធភាព គុណភាព និងភាពជឿទុកចិត្តរបស់សាធារណជន ==> ឯកឧត្ដម​ នេត្រ ភក្ត្រា ដឹកនាំកិច្ចប្រជុំវាយតម្លៃសមិទ្ធផលពាក់កណ្តាលអាណត្តិ និងកំណត់ផែនការការងារឆ្នាំ២០២៧-២០២៨ របស់ក្រសួងព័ត៌មាន ==> ឯកឧត្តម​ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតជូនពរ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក្នុងឱកាសខួបចម្រើនជន្មាយុ

ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ដាក់បទបញ្ជាដល់មន្ត្រីនគរបាលទាំងអស់ បង្កើនការយកចិត្តទុកដាក់លើកិច្ចការងារបន្តអនុវត្តគោលនយោបាយ ភូមិ សង្កាត់ មានសុវត្ថិភាព ឱ្យបានជាប្រចាំ

ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ដាក់បទបញ្ជាដល់មន្ត្រីនគរបាលទាំងអស់ បង្កើនការយកចិត្តទុកដាក់លើកិច្ចការងារបន្តអនុវត្តគោលនយោបាយ ភូមិ សង្កាត់ មានសុវត្ថិភាព ឱ្យបានជាប្រចាំ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាត និងជាតំណាងដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នារសៀលថ្ងៃព្រហស្បតិ៍ ទី២ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ និងកិច្ចប្រតិបត្តិការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គមប្រចាំខែកញ្ញា លើកទិសដៅការងារបន្តប្រចាំខែតុលា ឆ្នាំ២០២៥ និងរៀបចំពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង បំពាក់ឋានន្តរសក្តិជូនមន្ត្រីនគរបាលជាតិ របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំនួន ១២២រូប។

មន្ត្រីនគរបាលដែលត្រូវប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងមាន ១៥រូប និងមន្ត្រីនគរបាលត្រូវបំពាក់ឋានន្តរសក្តិមាន១០៧រូប។

កិច្ចប្រជុំ និងអង្គពិធីនេះ ធ្វើឡើងដោយមានការអញ្ជើញចូលរួមពីលោក-លោកស្រីជាស្នងការរង លោកអនុប្រធានផែន លោក-លោកស្រីនាយការិយាល័យទាំង៣៣ លោកអធិការទាំង១៤ និងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១០៥ផងដែរ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ សម្តែងការកោតសសើរជាខ្លាំងចំពោះការខិតខំប្រឹងប្រែងរបស់មន្ត្រីនគរបាលទាំងអស់កន្លងមក ដែលបានធ្វើការងារសហកាដោយប្រើប្រាស់វិធានជំនាញយ៉ាងល្អ ក្នុងការការពារសន្តិសុខសណ្តាប់ធ្នាប់សុវត្ថិភាព និងបង្ការទប់ស្កាត់ បង្ក្រាបបទល្មើសនានា ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ សម្រេចបានលទ្ធផលល្អ។

ជាងនេះតាមការពិនិត្យឃើញថាខណៈដែលប្រទេសជាតិ ឋិតក្រោមដំបូល នៃសុខសន្តិភាព និងមានការអភិវឌ្ឍលំហូរនៃបទល្មើសផ្សេងៗជាពិសេសបទល្មើសប្រព័ន្ធឌីជីថលក៏អាចកើតមានឡើងច្រើនផងដែរ ក៏ប៉ុន្តែ ក្នុងនាមជាកងកម្លាំងនគរបាលជាតិ មិនអាចបណ្តោយឱ្យសភាពការណ៍បទល្មើសទាំងឡាយនោះ អាចកើតងាយៗបាននោះទេ យើងត្រូវប្រើប្រាស់សមត្ថភាពជំនាញដើម្បី ទប់ស្កាត់ និងបំផ្លាញបទល្មើសទាំងនោះឱ្យមានប្រសិទ្ធភាព ដើម្បីធានាសន្តិសុខជូនពលរដ្ឋ និងសង្គមជាតិ។

ឯកឧត្តម អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញក៏បានដាក់បទបញ្ជាដល់មន្ត្រីនគរបាលទាំងអស់ ពិសេសនគរបាលនៅថ្នាក់មូលដ្ឋានខណ្ឌទាំង១៤ សូមបន្តបង្កើនយកចិត្តទុកដាក់លើកិច្ចការងារបន្តអនុវត្តគោលនយោបាយភូមិសង្កាត់មានសុវត្ថិភាពឱ្យបានជាប្រចាំបន្តទៀត សំដៅធ្វើយ៉ាងណាទប់ស្កាត់រាល់បទល្មើសនានា ដូចជាគ្រឿងញៀន ក្មេងទំនើង អំពើចោរកម្ម និងល្បែងស៊ីសង ជាដើម កុំឱ្យកើតមានឡើងនៅតាមភូមិឋានរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ដែលជាក្តីកង្វល់ ដល់ការរស់នៅរបស់ពួកគាត់នោះ៕

ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.