ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
លោក ឡុង ឆ័យណាវ ត្រូវបានតែងតាំងជាជំនួយការសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ==> សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ថ្លែងអំណរគុណ និងកោតសសើរចំពោះទឹកចិត្តសប្បុរសគ្រូពេទ្យសប្បុរសធម៌ប៉ាយសួយឡាយយិនកម្ពុជា ដែលមកព្យាបាលជំងឺដោយ​ឥត​គិត​ថ្លៃ ​នៅក្នុងស្រុកកំពង់រោទិ៍ ==> សម្តេច ម៉ែន សំអន អញ្ជើញដាំកូនឈើ ក្រោមប្រធានបទ «រួមគ្នាថែរក្សារុក្ខជាតិ ដើម្បីទេសចរណ៍ធម្មជាតិ បែបជំនឿសាសនា និងប្រពៃណី» នៅទីសក្ការៈវិមានឋានសួគ៌ ==> រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងអភិបាលរាជធានីភ្នំពេញ ប្រកាសឲ្យដាក់អនុវត្ត «ផែនការអភិវឌ្ឍទេសចរណ៍រាជធានីភ្នំពេញ ឆ្នាំ២០២៦-២០៣០» ==> អ្នកផលិតមាតិកា ត្រូវជៀសវាងការចម្លងគម្រូវប្បធម៌បរទេស តាមរយៈការយកស្ត្រីជាកម្មវត្ថុនៃការបង្ហាញកេរ្តិ៍ខ្មាស និងភាពស្រើបស្រាល ==> ឯកឧត្ដម​ នេត្រ ភក្ត្រា ជំរុញពង្រឹងសមត្ថភាពធនធានមនុស្ស និងបច្ចេកទេស ឆ្លើយតបបច្ចេកវិទ្យាឌីជីថល​ដើម្បីលើកកម្ពស់ប្រសិទ្ធភាព គុណភាព និងភាពជឿទុកចិត្តរបស់សាធារណជន ==> ឯកឧត្ដម​ នេត្រ ភក្ត្រា ដឹកនាំកិច្ចប្រជុំវាយតម្លៃសមិទ្ធផលពាក់កណ្តាលអាណត្តិ និងកំណត់ផែនការការងារឆ្នាំ២០២៧-២០២៨ របស់ក្រសួងព័ត៌មាន ==> ឯកឧត្តម​ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតជូនពរ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ក្រសួងព័ត៌មាន ចេញសេចក្តីណែនាំពង្រឹងការទទួលខុសត្រូវលើការផលិត ផ្សព្វផ្សាយមាតិកា ដើម្បីលើកកម្ពស់សីលធម៌សង្គម ការពារតម្លៃ សិទ្ធិ កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ស្ត្រី ==> អភិបាលខេត្តប៉ៃលិន នាំយកអំណោយមកដាក់ក្នុងផ្ទះបរិច្ចាគ ដើម្បីជួយដល់បងប្អូនទុរគតជន និងមានជីវភាពខ្វះខាត

ទីប្រឹក្សាសម្ដេចតេជោ ហ៊ុន សែន អញ្ជើញកាន់បិណ្ឌវេនទី១១ នៅស្រុកឆ្លូង ខេត្តក្រចេះ

ទីប្រឹក្សាសម្ដេចតេជោ ហ៊ុន សែន អញ្ជើញកាន់បិណ្ឌវេនទី១១ នៅស្រុកឆ្លូង ខេត្តក្រចេះ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ក្រចេះ)៖ លោកបណ្ឌិត មាស ច័ន្ទរិទ្ធ ទីប្រឹក្សាសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា រួមជាមួយប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាឃុំ និងស្រុកឆ្លូង នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ អញ្ជើញចូលរួមពិធីបុណ្យកាន់បិណ្ឌ វេនទី១១ វត្តបព្វតាវណ្ណាតាម (ភ្នំព្រះ) ស្ថិតក្នុងភូមិជ្រោយថ្មក្រោម ឃុំឆ្លូង ស្រុកឆ្លូង ខេត្តក្រចេះ។

ក្នុងឱកាសនោះ លោកបណ្ឌិត មាស ច័ន្ទរិទ្ធ បានលើកឡើងថា ការចូលរួមកាន់បិណ្ឌគឺការថែរក្សានូវទំនៀមទំលាប់វប្បធម៌ប្រពៃណីព្រះពុទ្ធសាសនា ក៏ដូចជាផ្សាភ្ជាប់គ្នារវាងអាណាចក្រ និងពុទ្ធចក្រ ជាពិសេស គឺរវាងគណបក្សប្រជាជនកម្ពុជា និងប្រជាពលរដ្ឋនៅមូលដ្ឋាន ដើម្បីឧទ្ទឹសកុសលដល់បងប្អូនសាច់សារលោហិត បុព្វបុរសខ្មែរ និងជាពិសេសវីរកងទ័ពដែលបានពលី ក្នុងការការពារទឹកដីពីចោរសៀមឈ្លានពាន។

លោកបណ្ឌិតបាននាំយកសម្ភារៈ គ្រឿងបរិក្ខារ និងបច្ច័យមួយចំនួន ចូលរួមក្នុងបិណ្ឌវេនទី១១ ដោយបានរាប់បាត្រឧទ្ទិសកុសល ជូនដល់វីរយុទ្ធជនការពារព្រំដែន និងវរជនស្នេហាជាតិ ដែលបានពលីជីវិត ក្នុងបុព្វហេតុការពារជាតិ។ ជាមួយគ្នានោះ លោកបណ្ឌិត បានជួបសំណេះសំណាលសួរសុខទុក្ខលោកយាយលោកតា ចំនួន៥០នាក់ ដែលក្នុងម្នាក់ៗទទួលបាន ក្រមា១ និងថវិកា ចំនួន១០,០០០រៀលផងដែរ។

សូមបញ្ជាក់ថា ពិធីកាន់បិណ្ឌមិនត្រឹមតែជាប្រពៃណីវប្បធម៌សាសនាប៉ុណ្ណោះទេ ប៉ុន្ដែជាឱកាសរួមគ្នារបស់ប្រជាពលរដ្ឋ ក្នុងសហគមន៍ដើម្បីចងក្រងសាមគ្គី និងអនុវត្តកិច្ចធម៌ ហើយប្រជាពលរដ្ឋក៏បានចូលរួមយ៉ាងសប្បាយរីករាយ បង្ហាញភាពស្នឹទ្ធស្នាល និងទំនាក់ទំនងល្អរវាងសហគមន៍ និងអាជ្ញាធរមូលរដ្ឋាន៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.