ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
លោកឧត្តមសេនីយ៍ទោ អ៊ុង សុភាព អញ្ជើញចូលរួម "កិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តរតនគិរី" ==> ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ តំណាងឱ្យរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា​ និងឯកឧត្តមឧត្តមសេនីយ៍ត្រី វ៉ូ វ៉ាន់ឌៀន មេបញ្ជាការយោធាទីក្រុងហូជីមិញ តំណាងឱ្យរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានអញ្ជេីញចូលរួមក្នុងពិធីចុះហត្ថលេខាអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការអនុវត្តគម្រោងសាងសង់ “សាលាមិត្តភាពកម្ពុជា-វៀតណាម” ដែលជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនវៀតណាម។ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងមន្ត្រីក្រោមឱវាទ អញ្ជើញចូលរួមកាន់បិណ្ឌទី៧ នៅវត្តព្រះបារមីវង្កតបុរី! ==> សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរជូនប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ក្នុងឱកាសទិវាបុណ្យបង្កើតជាតិនៃសាធារណរដ្ឋកូរ៉េ ==> ក្រសួងរ៉ែ និងថាមពល ជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងទាំងបីប្រភេទ នៅខេត្តពោធិ៍សាត់ ==> អភិបាលខេត្តប៉ៃលិន ជំរុញដល់មន្ទីរជំនាញត្រូវយកចិត្តទុកដាក់ពង្រឹងក្នុងការរកចំណូលឱ្យបានទៅតាមផែនការរបស់ខ្លួន ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ «AI មិន​មែនមកជំនួសមនុស្សទេ ប៉ុន្តែមនុស្សចេះប្រើ AI មានប្រៀប​ជាង​មនុស្សដែលមិនចេះប្រើ»  ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិត​សាកលវិទ្យាល័យអាស៊ី អឺរ៉ុប ២ ៥៧៣អង្គ/នាក់ ==> យុវជនខ្មែរទាំងពីរភេទ បង្ហាញឆន្ទៈស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦! ==> លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលក្រុងស្វាយរៀង អញ្ជើញចូលរួមក្នុងប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា។

គម្រោង​ជួសជុល​កំណាត់​ផ្លូវ​ខេត្ត​លេខ​១៣៣៣ ក្រាល​កៅស៊ូ DBST ប្រវែង​២.១០០​ម៉ែត្រ នៅ​តំបន់​ភ្នំ​វ​ល្លិ៍ បាន​រួចរាល់​ហើយ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​កែប​)៖ ផ្លូវ​លេខ​១៣៣៣ ត​ភ្ជាប់​ពី​រង្វង់​មូល​ភូមិ​ចំការ​បី ដែល​ជា​គម្រោង​របស់​ខេត្ត​កែប មាន​ប្រវែង​២.១០០​ម៉ែត្រ ត្រូវបាន​ជួសជុល​ដោយ​ចាក់​ក្រាល​កៅស៊ូ​DBST បាន​រួចរាល់​ជា​ស្ថាពរ​ហើយ​។​

​យោងតាម​សេចក្តីរាយការណ៍​របស់​ក្រុមការងារ​របស់​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​កែប បានបញ្ជាក់​ថា ការងារ​គម្រោង​ជួសជុល​កំណាត់​ផ្លូវ​ខេត្ត​ល​រខ​១៣៣៣​នេះ គឺ​ត្រូវ​ចាក់​ក្រាល​កៅស៊ូ​ប្រភេទ DBST មាន​ប្រវែង​សរុប​២.១០០​ម៉ែត្រ ទទឹង​៧​ម៉ែត្រ ចាប់ពី​ចន្លោះ​គីឡូម៉ែត្រ​៨+៩០០ ដល់​គីឡូម៉ែត្រ​១១+០០០ ស្ថិតក្នុង​ភូមិសាស្ត្រ​ឃុំ​ពងទឹក ស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប​។​

​ក្រុម​ការងារ​ខាងលើ បានឲ្យដឹង​ទៀតថា ការងារ​ជួសជុល​ផ្លូវ​នេះ ថ្វី​ត្បិត​មាន​ឧបសគ្គ​ខ្លះៗ​ដោយសារ​អាកាសធាតុ​មិន​អំណោ​យផលក្តី ប៉ុន្តែ​ក្រុម​ការងារ​ជំនាញ​នៅ​តែ​បន្ត​ការយកចិត្តទុកដាក់​ជួសជុល​យ៉ាង​មមាញឹក​ពី​ក្រុម​ជំនាញ ដោយ​បាន​ស្ថាបនា​ទៅ​តាម​ស្តង់ដារ និង​តាម​បទដ្ឋាន​បច្ចេកទេស​។​

​ដោយឡែក ចំពោះ​ដងផ្លូវ​ជាតិ​លេខ​៣៣ ចាប់​ពី​បង្គោលគីឡូម៉ែត្រ​លេខ​១៩​រហូត​ដល់​គីឡូម៉ែត្រ​២៣ ស្ថិតក្នុង​ភូមិសាស្ត្រ​ស្រុក​ដំណាក់​ចង្អើរ ក្រុមការងារ​ជំនាញ​របស់​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត បាននិងកំពុង​ខិតខំ​ធ្វើ​ការជួសជុល​ដោយ​ក្រាល​កៅស៊ូ​យ៉ាង​សស្រាក់សស្រាំ ជា​លទ្ធផល​គឺ​ជិត​រួចរាល់​ជា​ស្ថាពរ​ហើយ​៕ សេង ណា​រិទ្ធ​

r190224a1 r190224a2 r190224a3 r190224a4 r190224a5

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.