ខេត្តប៉ៃលិន ៖ បន្ទាប់ពីប្រជាពលរដ្ឋជាង៤០គ្រួសារ បានលើកគ្នាទៅតវ៉ានៅមុខមន្ទី របរិស្ថានខេត្ត ខណៈពួកគេអាស្រ័យផលដាំពោត សណ្តែក ដំឡូងមី នៅលើដីតំបន់អភិរក្ស នៅចំណុចភូមិភ្នំដំបង សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិនរួចមក ស្រាប់ តែត្រូវខាងមន្ទីរបរិស្ថាន ខេត្តបាននាំកម្លាំងទៅដកបំផ្លាញដំណាំ និងប្តឹងមួយចំនួនទៅតុលាការ រហូតដល់វេលាម៉ោ ង៨ និង៣០នាទីព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៥ កន្លងទៅនេះ លោក ឡូ លុយ អភិបាល រងក្រុងប៉ៃលិន បានដឹកនាំក្រុមការងារ ចុះទៅធ្វើការដោះស្រាយបញ្ហាចម្រូងចម្រាស់រវាង ប្រជាពលរដ្ឋ និងមន្ទីរបរិស្ថានខេត្ត ដែលស្ថិតនៅចំណុចសាលារៀនបឋមសិក្សាក្រចាប់ ក្នុងភូមិក្រចាប់ សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ។
សូមបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៥ មានប្រជាពលរដ្ឋជាង៤០ គ្រួសារ ដោយអ្នកខ្លះមានកាន់ប៉ាដា បាននាំគ្នាឡើងទៅតវ៉ានៅមុខមន្ទីរបរិស្ថានខេត្តក្នុងភូ មិប៉ាហ៊ីត្បូង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន សុំឱ្យអាជ្ញាធរខេត្ត ជួយអន្តរាគមន៍ដោះស្រាយ បញ្ហាដីធ្លី ដែលពួកគេប្រើប្រាស់អាស្រ័យផលនៅតំបន់អភិរក្ស តែត្រូវខាងមន្ទីរបរិស្ថានខេ ត្តនាំគ្នាដកដំណាំល្ពៅជាច្រើនគុម្ព និងប្តឹងទៅតុលាការចំនួន៣នាក់ផងដែរ ។
ប្រជាពលរដ្ឋបានលើកឡើងថា សុំឱ្យខាងមន្ទីរបរិស្ថានខេត្ត បង្ហាញដីដែលពួកគាត់ ត្រូវប្រើប្រាស់អាស្រ័យផលពិតប្រាកដ ដើម្បីកុំឱ្យមានការធ្វើបាបដេញចាប់ ចងពួកគាត់បន្ត ទៀត ព្រោះកាលពីឆ្នាំ២០១៤កន្លងទៅ ខាងមន្ត្រីបរិស្ថានជាអ្នកឱ្យពួកគាត់ដាំដំណាំអាស្រ័ យផលនៅលើដីនោះ ហើយថែមទាំងធ្វើការវាស់វែង ដោយក្នុង១គ្រួសារយកប្រាក់ចំនួន៥ ម៉ឺនរៀល សន្យាចេញកន្ទុយសន្លឹកថែមទៀតផង លុះក្រោយមកនៅឆ្នាំ២០១៥នេះ ស្រាប់ តែពួកគេធ្វើការដកទៅវិញស្ងាត់ៗ ពោលគឺមិនបានប្រាប់ឱ្យដឹងជាមុននោះឡើយ ។ ម្យ៉ាង វិញទៀត អ្វីដែលពួកគាត់បានដាំដំណាំនៅលើដីនោះរហូតដល់ជិតប្រមូលផលទៅហើយ សុំកុំឱ្យខាងមន្ត្រីបរិស្ថានបន្តនាំគ្នាចុះទៅដកបំផ្លាញទៀត បើខុសត្រូវគ្នាយ៉ាងណាសុំឱ្យប្រា ប់ដល់ពួកគាត់ជាមុន ឬជូនលិខិតតាមរយៈលោកមេភូមិក៏បានដែរ ។
លោក គឹម សុខា ប្រធានមន្ទីរបរិស្ថានខេត្តបានឱ្យដឹងថា បញ្ហាដែលខាងមន្ទីរបរិស្ថា នខេត្តបាននាំគ្នាទៅដកដំណាំល្ពៅប្រជាពលរដ្ឋ១គ្រួសារ ខាងលោកនឹងធ្វើដោះស្រាយផ្ត ល់សំណងជូនតិចតួចទៅវិញ ចំណែកអ្នកដាំដំណាំរួចរាល់អស់ហើយអាចបន្តទៅខាងមុខ ទៀតបាន គ្រាន់តែសុំឱ្យពួកគាត់ឈប់បន្តការកាប់រុករានដីព្រៃអភិរក្ស ដែលនៅសេសសល់ បន្តទៀត ។
លោកបន្តទៀតថា កាលពីមុនប្រជាពលរដ្ឋជាង១០គ្រួសារ ដែលនាំគ្នាបង្កបង្កើ នផលនៅលើដីតំបន់អភិរក្ស ខាងមន្ទីរក៏បានវាស់វែងធ្វើកិច្ចសន្យាឱ្យរួចរាល់អស់ទៅហើយ គ្មានការរុកគួនធ្វើបាបអ្វីពួកគាត់នោះដែរ ។ ម្យ៉ាងវិញទៀត ដីដែលពួកគាត់កំពុងប្រើប្រាស់ នៅមានការពាក់ព័ន្ធជាមួយព្រំប្រទល់ខេត្តប៉ៃលិន និងស្រុកសំឡូត ខេត្តបាត់ដំបង ត្រូវឱ្យ ខាងអាជ្ញាធរខេត្តទាំងពីរធ្វើការចចារជាមួយគ្នាជាមុនសិន ដើម្បីងាយស្រួលកំណត់ព្រំដែន ឱ្យច្បាស់លាស់ ។
លោក ឡូ លុយ អភិបាលរងក្រុងប៉ៃលិន បានឱ្យដឹងថា សុំឱ្យខាងមន្ទីរបរិស្ថានខេត្ត មានការយោគយល់ចំពោះប្រជាពលរដ្ឋក្រីក្រ ដែលគ្មានដីនាំគ្នាអាស្រ័យផលនៅតំបន់អភិ រក្ស ហើយក៏សុំឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់កំពុងប្រើប្រាស់ដីនោះមានការយោគយល់ គ្នាផងដែរ កុំបន្តកាប់រានព្រៃថែមទៀត ព្រោះបើសមត្ថកិច្ចចាប់បានអាចនឹងបញ្ជូនទៅតុលា ការខេត្ត បណ្តាលឱ្យជាប់គុកច្រវ៉ាក់ជាក់ជាមិនខានឡើយ ។
លោក អោម សារិន ចៅសង្កាត់រងទី១ អូរតាវ៉ៅបានជម្រុញឱ្យមានការវាស់វែង កំណ ត់ព្រំដី ដែលពួកគាត់ប្រើប្រាស់ឱ្យបានឆាប់រហ័សតាមដែលអាចធ្វើទៅបាន ព្រោះមិនចង់ ឱ្យមានរឿងរាវកើតឡើងបែបនេះតទៅទៀតទេ បើមានកិច្ចសន្យាខាងមន្ត្រីបរិស្ថានរំលោភ ឬខាងប្រជាពលរដ្ឋបន្តរុករានត្រូវតែចាត់ការតាមផ្លូវច្បាប់ ។
ជាចុងក្រោយ ខាងអាជ្ញាធរ និងមន្ទីរបរិស្ថានខេត្ត សម្រេចឱ្យបងប្អូនប្រជាពលរដ្ឋ ទាំងអស់ ដែលប្រើប្រាស់បង្កបង្កើនផលនៅលើដីតំបន់អភិរក្សកំពុងមានបញ្ហា ត្រូវតែនាំគ្នា ទៅមន្ទីរបរិស្ថាន ដើម្បីធ្វើកិច្ចសន្យាឱ្យបានច្បាស់លាស់ ព្រោះដីនោះមិនអាចយកធ្វើជាកម្ម សិទ្ធិផ្ទាល់ខ្លួនបានឡើយ នៅថ្ងៃណាមួយរដ្ឋត្រូវការ ពួកគាត់ត្រូវតែប្រគល់ដីនោះជូនមក វិញតាមកិច្ចសន្យាដែលបានកំណត់ ហើយនៅព្រឹកថ្ងៃទី០១ ខែតុលានេះអាជ្ញាធរ និងមន្ទីរ បរិស្ថានខេត្តនឹងចុះទៅធ្វើការវាស់វែងជូនពួកគាត់ផងដែរ ៕ អត្ថបទ រតនៈ





