បន្ទាយមានជ័យ៖ ដើម្បីធានាបាននូវសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅយប់ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៥ បានដាក់ចេញបទបញ្ជាដល់កងកម្លាំងនគរបាលជំនាញ កម្លាំងតាមបណ្តាអធិការដ្ឋាននគរបាលក្រុង/ស្រុក និងកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាល ពង្រឹងការចុះត្រួតពិនិត្យអាវុធគ្រឿងផ្ទុះពេលរាត្រី។
ទន្ទឹមគ្នានេះកម្លាំងនគរបាលបានចុះផ្សព្វផ្សាយផលប៉ះពាល់នៃគ្រឿងញៀន, រឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍, ទប់ស្កាត់អ្នកបើកបរមានជាតិស្រវឹង(ជាតិអាល់កុលលើសកម្រិត) និងផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោកដល់អ្នកដំណើរ ដែលកំពុងបើកបរយានយន្តតូចធំគ្រប់ប្រភេទ។
លោកឧត្តមសេនីយទោ សិទ្ធិ ឡោះ ក៏បានដាក់ចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់កម្លាំងនគរបាលទាំងអស់ ត្រូវពង្រឹងការបង្ក្រាបបទល្មើសគ្រប់ប្រភេទ ពិសេសបទល្មើសព្រហ្មទណ្ឌ និងក្មេងទំនើង ដោយគ្មានការលើកលែង សំដៅធ្វើយ៉ាងណាឲ្យខេត្តបន្ទាយមានជ័យទាំងមូល ធានានូវបាននូវសន្តិសុខ សុវត្ថិភាពល្អ ស្របតាមគោលនយោបាយភូមិ ឃុំ/សង្កាត់ មានសុវត្ថិភាព របស់រាជរដ្ឋាភិបាលដែលបានដាកចេញ៕




