ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍ ==> សម្លេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការអប់រំសីលធម៌ និងគុណធម៌ មានសារៈសំខាន់សម្រាប់សង្គម ==> លោក ឡុង ឆ័យណាវ ត្រូវបានតែងតាំងជាជំនួយការសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ==> សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ថ្លែងអំណរគុណ និងកោតសសើរចំពោះទឹកចិត្តសប្បុរសគ្រូពេទ្យសប្បុរសធម៌ប៉ាយសួយឡាយយិនកម្ពុជា ដែលមកព្យាបាលជំងឺដោយ​ឥត​គិត​ថ្លៃ ​នៅក្នុងស្រុកកំពង់រោទិ៍ ==> សម្តេច ម៉ែន សំអន អញ្ជើញដាំកូនឈើ ក្រោមប្រធានបទ «រួមគ្នាថែរក្សារុក្ខជាតិ ដើម្បីទេសចរណ៍ធម្មជាតិ បែបជំនឿសាសនា និងប្រពៃណី» នៅទីសក្ការៈវិមានឋានសួគ៌ ==> រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងអភិបាលរាជធានីភ្នំពេញ ប្រកាសឲ្យដាក់អនុវត្ត «ផែនការអភិវឌ្ឍទេសចរណ៍រាជធានីភ្នំពេញ ឆ្នាំ២០២៦-២០៣០» ==> អ្នកផលិតមាតិកា ត្រូវជៀសវាងការចម្លងគម្រូវប្បធម៌បរទេស តាមរយៈការយកស្ត្រីជាកម្មវត្ថុនៃការបង្ហាញកេរ្តិ៍ខ្មាស និងភាពស្រើបស្រាល ==> ឯកឧត្ដម​ នេត្រ ភក្ត្រា ជំរុញពង្រឹងសមត្ថភាពធនធានមនុស្ស និងបច្ចេកទេស ឆ្លើយតបបច្ចេកវិទ្យាឌីជីថល​ដើម្បីលើកកម្ពស់ប្រសិទ្ធភាព គុណភាព និងភាពជឿទុកចិត្តរបស់សាធារណជន ==> ឯកឧត្ដម​ នេត្រ ភក្ត្រា ដឹកនាំកិច្ចប្រជុំវាយតម្លៃសមិទ្ធផលពាក់កណ្តាលអាណត្តិ និងកំណត់ផែនការការងារឆ្នាំ២០២៧-២០២៨ របស់ក្រសួងព័ត៌មាន ==> ឯកឧត្តម​ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតជូនពរ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក្នុងឱកាសខួបចម្រើនជន្មាយុ

​ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភ​ក្ត្រា អំពាវនាវ​ក្រុម​ការងារ​រដ្ឋាភិបាល​ចុះ​មូលដ្ឋាន អាជ្ញាធរខេត្ត និង​មូលដ្ឋាន​ត្រូវ​ចូលរួម​ផ្សព្វផ្សាយ​ពី​ការទប់ស្កាត់​ជំងឺមិនឆ្លង ពីព្រោះ​បច្ចុប្បន្ន​អត្រា​ជំងឺមិនឆ្លង​បាន​កើតឡើង​ច្រើន​នៅ​កម្ពុជា

​ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភ​ក្ត្រា អំពាវនាវ​ក្រុម​ការងារ​រដ្ឋាភិបាល​ចុះ​មូលដ្ឋាន អាជ្ញាធរខេត្ត និង​មូលដ្ឋាន​ត្រូវ​ចូលរួម​ផ្សព្វផ្សាយ​ពី​ការទប់ស្កាត់​ជំងឺមិនឆ្លង ពីព្រោះ​បច្ចុប្បន្ន​អត្រា​ជំងឺមិនឆ្លង​បាន​កើតឡើង​ច្រើន​នៅ​កម្ពុជា

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ក្រចេះ​)៖ ឯកឧត្តម នេត្រ ភ​ក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​ក្រចេះ បាន​អំពាវនាវ​ដល់​សមាជិក​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន អាជ្ញាធរ​ខេត្ត​ក្រចេះ និង​អាជ្ញាធរ​មូលដ្ឋាន​ត្រូវ​ចូលរួម​ផ្សព្វផ្សាយ​ពី​ការទប់ស្កាត់ ជំងឺមិនឆ្លង ពីព្រោះ​បច្ចុប្បន្ន​នេះ​កើតឡើង​ច្រើន និង​អត្រា​ស្លាប់​នៃ​ជំងឺមិនឆ្លង​នេះ​ដូចជា​ជំងឺមហារីក ជំងឺ​ទឹកនោម​ផ្អែម ជំងឺលើសឈាម ជំងឺ​សរសៃឈាម និង​ជំងឺ​បេះដូង តាមរយៈ​ការគិតគូរ​របប​អាហារ​ហូប​ចុក​ប្រចាំថ្ងៃ ត្រូវ​ពិសា តិច​អំបិល តិច​ស្ករ និង​តិច​ខ្លាញ់​។​

​ការអំពាវនាវ​បែប​នេះ​របស់ ឯកឧត្តម​រដ្ឋមន្ត្រី នេត្រ ភ​ក្ត្រា បាន​ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​១០ ខែ​ឧសភា ឆ្នាំ​២០២៥​នេះ ក្នុងឱកាស​អញ្ជើញ​ជា​អធិបតីភាព​អបអរ​ខួប​លើក​ទី​១៦២ (៨ ឧសភា ២០២៥) ទិវា​ពិភពលោក​កាកបាទ​ក្រហម និង​អឌ្ឍចន្ទ​ក្រហម និង​ខួប​លើក​ទី​៧០​ឆ្នាំ នៃ​កាកបាទក្រហមកម្ពុជា ក្រោម​មូលបទ «​រួម​គ្នា​ស្ម័គ្រចិត្ត ដើម្បី​សហគមន៍ មាន​សុខភាព​ល្អ និង​មាន​ភាព​ធន់​នឹង​អាកាសធាតុ​»​។​

​ឯកឧត្តម​រដ្ឋមន្ត្រី នេត្រ ភ​ក្ត្រា បាន​លើកឡើង​ថា កត្តា​ដែល​នាំឱ្យ​ប្រជាពលរដ្ឋ​កម្ពុជា កើត​ជំងឺមិនឆ្លង​ច្រើន​ដោយសារតែ​ប្រជាពលរដ្ឋ​មួយចំនួន​មិនសូវ​ទៅពិនិត្យ​សុខភាព​ឱ្យបាន​ទៀងទាត់​។ ភ្ជាប់​ជាមួយ​គ្នា​នេះ​ដែរ ឯកឧត្តម នេត្រ ភ​ក្ត្រា ក៏​បា​ណែនាំ​ដល់​ក្រុមការងារ​ចុះ​មូលដ្ឋាន អាជ្ញាធរខេត្ត និង​អាជ្ញាធរ​មូលដ្ឋាន ត្រូវ​ផ្សព្វផ្សាយ អប់រំ ឱ្យបាន​ទូលំទូលាយ​ពី​បញ្ហា​សុខភាព​បន្ត​ពូជ ពន្យល់​ណែនាំ​កុំឱ្យ​មាន​ការ​រំលូតកូន​ដោយ​ខុស​បច្ចេកទេស​ជាដើម​។​

​ជាមួយគ្នានេះដែរ រដ្ឋមន្ត្រី រដ្ឋមន្ត្រី បាន​បន្ថែមថា ជំងឺមិនឆ្លង កើតឡើង​ដោយសារ​កត្តា​ហានិភ័យ​ពាក់ព័ន្ធ​នឹង​របប​អាហារ​ដែល​គ្មាន​សុខុមាលភាព ការប្រើប្រាស់​ថ្នាំជក់ កង្វះ​សកម្មភាព​រាងកាយ និង​ការប្រើប្រាស់​គ្រឿង​ស្រវឹង​។ ជាងនេះទៅទៀត​ឥរិយាបថ​ដែល​គ្មាន​សុខុមាលភាព ចូលរួមចំណែក​ធ្វើឱ្យ​មាន​កត្តា​ហានិភ័យ​ផ្នែក​ជីវសាស្ត្រ​ពាក់ព័ន្ធ រួម​មាន​ការឡើង​សម្ពាធ​ឈាម ការកើនឡើង​ជាតិ​ស្ករ និង​កូ​ឡេ​ស្តេ​រ៉ុល​ក្នុងឈាម ការ​លើស​ទម្ងន់ ភាព​ធាត់ និង​ការប្រែប្រួល​ប្រជាសាស្ត្រ​ក៏​ជា​កត្តា​ចូលរួមចំណែក​ឱ្យ​កើតមាន​ជំងឺមិនឆ្លង​។​

​ឯកឧត្តម​រដ្ឋមន្ត្រី បាន​លើកឡើង​អំពី​កិច្ចខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល ក្រោម​ការដឹកនាំ​ប្រកបដោយ​ភាពឈ្លាសវៃ​ប៉ិនប្រសព្វ​របស់​សម្ដេច​ម​ហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា ក្នុង​នីតិកាល​ទី​៧ នៃ​រដ្ឋសភា សម្រេចបាន​នូវ​សមិទ្ធផល​ជាច្រើន​ដោយបាន​លើកកម្ពស់​ជីវភាព​រស់​នៅ​របស់​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស ឱ្យមាន​ភាពល្អប្រសើរ​ឡើង​។​

​យោងតាម​របាយការណ៍​អង្គការ​សុខភាព​ពិភពលោក នៅ​កម្ពុជា ជំងឺមិនឆ្លង​មាន​លើស ៦០% នៃ​ចំនួន​អត្រា​មរណៈភាព​សរុប ក្នុងនោះ​ជំងឺ​សរសៃឈាម​បេះដូង គឺជា​មូលហេតុ​ចម្បង​នៃ​ការស្លាប់ និង​ពិការភាព​។​

ជំងឺមិនឆ្លង ជា​ជំងឺ​ដែល​វិវឌ្ឍ​ខ្លួន​យ៉ាង​ស្ងាត់នៅ​ក្នុង​ខ្លួនប្រាណ​យើង ដោយ​មិន​បង្ហាញ​រោគសញ្ញា​អ្វីដែល​គួរ​កក់​សម្គាល់​បាន​លឿន​នោះ​ទេ ដូច្នេះ​បើ​ចាំ​រហូត​ទាល់តែ​លេចឡើង​នូវ​សញ្ញា​ហើយ​នោះ វា​អាច​នឹង​ហួសពេល និង​ព្យាបាល​មិនជា ជាក់ស្តែង​ដូច​ជំងឺមហារីក​ជាដើម ដូច្នេះហើយ​ទើប​ទាមទារ​ឱ្យ​ប្រជាពលរដ្ឋ​យើង គួរតែ​ទៅ​ឆែក​សុខភាព​ជា​ប្រចាំ ព្រោះថា​ជំងឺមិនឆ្លង​នេះ អាច​បង្ការ​បាន​។​

​រាជរដ្ឋាភិបាល​កម្ពុជា ដឹកនាំ​ដោយ​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា នីតិកាល​ទី​៧ បាន​គូសបញ្ជាក់ថា សុខុមាលភាព និង​ជីវិត​របស់​ប្រជាពលរដ្ឋ នៅតែ​ជា​កិច្ចការ​អាទិភាព​របស់​រាជរដ្ឋាភិបាល​។ បេឡា​ជាតិ​សន្តិសុខ​សង្គម ត្រូវ​ពង្រឹង​កិច្ចសហការ ជាមួយ​បណ្តា​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ ក្នុង​ការផ្សព្វផ្សាយ​ពី​គុណ​ត​ម្ល នៃ​បណ្ណ ប​.​ស​.​ស​. និង​ត្រូវ​ធានា​ប្រសិទ្ធភាព​, ស័ក្ដិ​សិទ្ធ​ភាព​, តម្លាភាព​, គណនេយ្យភាព និង​សុក្រឹតភាព នៃ​កិច្ច​ប្រតិបត្តិការ​ការងា​រ ដើម្បី​រួមគ្នា​ជំរុញ ការផ្តល់​សេវា​សុខាភិបាល​ជូន​សមាជិក ប​.​ស​.​ស​. ឱ្យបាន​ទាន់​ពេល និង​ប្រកបដោយ​គុណភាព​។​

​រាជរដ្ឋាភិបាល​កម្ពុជា​ប្រកាស​បញ្ជាក់ប្រាប់​ប្រជាពលរដ្ឋ​កម្ពុជា​ទាំងអស់​សារជាថ្មី​ថា រាជរដ្ឋាភិបាល ក្រោម​ការដឹកនាំ​របស់​សម្តេច ប្តេជ្ញា​បន្ត​កំណត់​យក​ការលើកស្ទួយ​សុខុមាលភាព និង​ជីវភាព​របស់​ពលរដ្ឋ​, ការអភិវឌ្ឍ​មូលធន​មនុស្ស និង​ការកាត់បន្ថយ ភាពក្រីក្រ ជា​ការងារ​អាទិភាព​ចំពោះមុខ ក្នុង​ស្មារតី មិន​បោះបង់​ពលរដ្ឋ​ណា​ម្នាក់ ដោយ​សម្តេច​នៅតែ​បន្ត​ប្តូរផ្តាច់​ដឹកនាំ នាវា​គាំពារ​សង្គម​កម្ពុជា ធ្វើដំណើរ​ទៅ​មុខ​យ៉ាង ស្វាហាប់ ប្រកបដោយ​និរន្តរភាព ដើម្បី​សម្រេចបាន​ចក្ខុវិស័យ​កម្ពុជា​ឆ្នាំ​២០៥០​។​

​រាជរដ្ឋាភិបាល បានរៀបចំ និង​ដាក់​ចេញ​នូវ ក្រប​ខណ្ឌ​គោលនយោបាយ​ជាតិ​គាំពារ​សង្គម ឆ្នាំ​២០២៤-២០៣៥ ដែល​មាន​ចក្ខុវិស័យ រយៈពេល​វែង ក្នុង​ការផ្ដល់​ការ​គាំពារ​ដល់​ពលរដ្ឋ​គ្រប់រូប ទល់​នឹង​អសន្តិសុខ ប្រាក់ចំណូល ក្នុងពេល​ប្រឈម​នឹង​ហានិភ័យ​នានា ក្នុងដំណាក់កាល​នីមួយៗ​នៃ​វដ្ដ​ជីវិត សំដៅ​លើកកម្ពស់​សុខភាព និង​សុខុមាលភាព​, កាត់បន្ថយ​ភាពក្រីក្រ​, វិសមភាព​យេនឌ័រ និង​វិសមភាព​សង្គម ព្រមទាំង​ពង្រឹង​សាមគ្គីភាព ស្ថិរភាព និង​សមធម៌​ក្នុងសង្គម​៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.