ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍ ==> សម្លេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការអប់រំសីលធម៌ និងគុណធម៌ មានសារៈសំខាន់សម្រាប់សង្គម ==> លោក ឡុង ឆ័យណាវ ត្រូវបានតែងតាំងជាជំនួយការសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ==> សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ថ្លែងអំណរគុណ និងកោតសសើរចំពោះទឹកចិត្តសប្បុរសគ្រូពេទ្យសប្បុរសធម៌ប៉ាយសួយឡាយយិនកម្ពុជា ដែលមកព្យាបាលជំងឺដោយ​ឥត​គិត​ថ្លៃ ​នៅក្នុងស្រុកកំពង់រោទិ៍ ==> សម្តេច ម៉ែន សំអន អញ្ជើញដាំកូនឈើ ក្រោមប្រធានបទ «រួមគ្នាថែរក្សារុក្ខជាតិ ដើម្បីទេសចរណ៍ធម្មជាតិ បែបជំនឿសាសនា និងប្រពៃណី» នៅទីសក្ការៈវិមានឋានសួគ៌ ==> រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងអភិបាលរាជធានីភ្នំពេញ ប្រកាសឲ្យដាក់អនុវត្ត «ផែនការអភិវឌ្ឍទេសចរណ៍រាជធានីភ្នំពេញ ឆ្នាំ២០២៦-២០៣០» ==> អ្នកផលិតមាតិកា ត្រូវជៀសវាងការចម្លងគម្រូវប្បធម៌បរទេស តាមរយៈការយកស្ត្រីជាកម្មវត្ថុនៃការបង្ហាញកេរ្តិ៍ខ្មាស និងភាពស្រើបស្រាល ==> ឯកឧត្ដម​ នេត្រ ភក្ត្រា ជំរុញពង្រឹងសមត្ថភាពធនធានមនុស្ស និងបច្ចេកទេស ឆ្លើយតបបច្ចេកវិទ្យាឌីជីថល​ដើម្បីលើកកម្ពស់ប្រសិទ្ធភាព គុណភាព និងភាពជឿទុកចិត្តរបស់សាធារណជន ==> ឯកឧត្ដម​ នេត្រ ភក្ត្រា ដឹកនាំកិច្ចប្រជុំវាយតម្លៃសមិទ្ធផលពាក់កណ្តាលអាណត្តិ និងកំណត់ផែនការការងារឆ្នាំ២០២៧-២០២៨ របស់ក្រសួងព័ត៌មាន ==> ឯកឧត្តម​ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតជូនពរ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក្នុងឱកាសខួបចម្រើនជន្មាយុ

ឯកឧត្តម រដ្ឋមន្ត្រី កែវ រតនៈ អំពាវនាវ​ដល់​ប្រជាពលរដ្ឋ យកចិត្ដទុកដាក់ និង​គាំទ្រ​ដល់​កូនចៅ ឲ្យមាន​ឱកាស​រៀនសូត្រ ឲ្យបាន​គ្រប់ៗ​គ្នា

ឯកឧត្តម រដ្ឋមន្ត្រី កែវ រតនៈ អំពាវនាវ​ដល់​ប្រជាពលរដ្ឋ យកចិត្ដទុកដាក់ និង​គាំទ្រ​ដល់​កូនចៅ ឲ្យមាន​ឱកាស​រៀនសូត្រ ឲ្យបាន​គ្រប់ៗ​គ្នា

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​)៖ នៅ​ថ្ងៃ​ទី​១០ ខែ​ឧសភា ឆ្នាំ​២០២៥​នេះ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់ ផ្ដល់​ការយកចិត្ដទុកដាក់ និង​គាំទ្រ​ដល់​កូនចៅ​របស់​ខ្លួន ដែល​ជា​យុវជន​ជំនាន់​ថ្មី ឲ្យមាន​ឱកាស​បាន​រៀនសូត្រ ឲ្យបាន​គ្រប់ៗ​គ្នា​។​

​ការអំពាវនាវ​បែបនេះ ធ្វើឡើង​ក្នុង​ឱកាស​ដែល ឯកឧត្តម កែវ រតនៈ អញ្ជើញ​ចូលរួម​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ ថ្នាក់​បរិញ្ញាបត្រ និង​បរិញ្ញាបត្រ​ជាន់ខ្ពស់ ឆ្នាំ​សិក្សា​២០២៥ ជូន​ដល់​និស្សិត​ជំនាន់​ថ្មី ជាង​២០០​នាក់ មកពី​សាកលវិទ្យាល័យ​អាមេរិកាំង​ភ្នំពេញ (AUPP) នា​ព្រឹក​ថ្ងៃទី​១០ ខែ​ឧសភា ឆ្នាំ​២០២៥​។​

​ឯកឧត្តម កែវ រតនៈ បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា «​ខ្ញុំ​សូម​អំពាវនាវ​ដល់​គ្រួសារ​ខ្មែរ​យើង ផ្ដល់​ការយកចិត្ដទុកដាក់ និង​គាំទ្រ​ដល់​ប្អូនៗ ក្មួយៗ ដែល​ជា​កុមារា​-​កុមារី ជា​យុវជន​ជំនាន់​ថ្មី ឲ្យមាន​ឱកាស​រៀនសូត្រ ពីព្រោះ​ជំនាន់​មុន ឆ្លងកាត់​ជំនាន់​សង្គ្រាម​លំបាក ក៏ប៉ុន្ដែ​មិន​មែន​ន័យ​ថា កូនចៅ ត្រូវ​ឆ្លងកាត់​សង្គ្រាម និង​ការលំបាក​ទៀត​នោះទេ​»​។​

​ឯកឧត្តម កែវ រតនៈ បាន​លើកឡើង​ថា យើង​ត្រូវ​ចាំ​អំពី​សង្គ្រាម ក៏ប៉ុន្ដែ​យើង​ត្រូវ​បង្កើត​លក្ខខណ្ឌ​មួយ ទាំង​គ្រួសារ ទាំង​គូស្រករ ទាំង​សហគមន៍ ទាំង​ប្រទេស​ជាតិ ឲ្យ​ប្អូនៗ​ជំនាន់​ក្រោយ បាន​មាន​ឱកាស​រៀនសូត្រ ដោយ​មិន​ចាំបាច់​ឆ្លងកាត់​សង្គ្រាម​លំបាក ដូច​អ្នក​ជំនាន់​មុន​បាន​ឆ្លងកាត់​ទៀត​នោះទេ​។​

​បន្ថែម​ពី​នោះ​ទៀត ឯកឧត្តម កែវ រតនៈ បាន​ប្រាប់ថា ជំនាញ​ដែល​រៀន​មិនចេះ​ខុស និង​ល្អ​បំផុត​សម្រាប់​មួយជីវិត គឺជា​ជំនាញ​ទូទៅ ដូចជា​៖ ភាសា​, កុំព្យូទ័រ និង​ភាព​ជា​អ្នកដឹកនាំ ដែល​គិតគូ​អំពី​សង្គម​ជាតិ ដោយ​មិន​គិតតែ​ពី​ខ្លួនឯង ព្រោះថា បើ​មនុស្ស​ម្នាក់ រៀន​តែ​ដើម្បី​ខ្លួនឯង​តែមួយ​មុខ វា​មិនសូវ​មាន​ការរីកចម្រើន​នោះទេ​។​

​ឯកឧត្តម កែវ រតនៈ បាន​គូសបញ្ជាក់ថា បើសិនជា​មាន​ជំនាញ​ទូទៅ​ទាំង​នេះ គឺ​អាច​មាន​មូលដ្ឋាន​គ្រឹះ ក្នុង​ការចូល​ធ្វើ​ការងា​រ​អ្វី​ក៏បាន ព្រោះថា សេដ្ឋកិច្ច​ក្នុង​សម័យ​ទំនើប​នេះ មិនមែន​រៀន​អ្វី ត្រូវតែ​ទៅ​ធ្វើ​ការងារ​តាម​សញ្ញាបត្រ ដែល​ទទួលបាន​នោះ​ទេ​។​

​លើស​ពី​នោះ​ទៀត ឯកឧត្តម កែវ រតនៈ បានឲ្យដឹងថា អត់​មាន​សញ្ញាបត្រ​ណា ឬ​នៅ​សាលារៀន បង្រៀន​ឲ្យធ្វើ​រដ្ឋមន្ដ្រី និង​ធ្វើ​ជា​អគ្គនាយក​នោះទេ ហើយ​ក៏​គ្មាន​សញ្ញាបត្រ និង​នៅ​សាលារៀន លើ​ពិភពលោក​ណា ដែល​បង្រៀន​ចេញម​កឲ្យធ្វើជា​រដ្ឋមន្ដ្រី​នោះ​ដែរ គឺមាន​តែ​ការខិតខំ​ប្រឹងប្រែង​ដោយ​ខ្លួនឯង​តែ​ប៉ុណ្ណោះ​។​

​ឯកឧត្តម កែវ រតនៈ បាន​លើកឡើង​ថា សេដ្ឋកិច្ច​សម័យ​ទំនើប​នេះ ការងារ​មាន​ការផ្លាស់ប្ដូរ​លឿន​ណាស់ ដូច្នេះ​ក្នុង​មួយ​ជីវិត​របស់​មនុស្ស​ម្នាក់ ដែល​ចាប់ពី​ឥលូវ​នេះ​ទៅ នឹង​មាន​ការផ្លាស់ប្ដូរ​ការងារ​ច្រើន​ដង ហេតុនេះ អ្នក​ដែល​ជោគជ័យ គឺ​អ្នក​ដែល​មាន​ការត្រៀមខ្លួន ដើម្បី​ទៅ​ធ្វើ​កិច្ចការ​នៅ​កន្លែង​ណា​ក៏បាន​។​

​លោក​បណ្ឌិត Malcolm Mclver សាកលវិទ្យាធិការ​នៃ​សាកលវិទ្យាល័យ (AUPP) បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​សមិទ្ធិផល របស់​និស្សិត​ដោយ​ថ្លែង​ថា «​ក្រៅពី​សមិទ្ធិផល នៅក្នុង​ការសិក្សា យើងទាំងអស់គ្នា ក៏​សូម​ចូលរួម​កោតសរសើរ នូវ​ភាព​ជា​អ្នកដឹកនាំ បុគ្គលិកលក្ខណៈ និង​ទស្សនៈ​ដ៏​ឈ្លាសវៃ​ដែល​ក្មួយៗ ទទួលបាន​ពី​សាកលវិទ្យាល័យ​AUPP»​។​

​លោកស្រី​បណ្ឌិត Jeni McRay សាកលវិទ្យាធិការរង ផ្នែក​អន្តរ​ជា​តូបនីយកម្ម និង​ផ្ដួចផ្ដើម​យុទ្ធសាស្ត្រ នៃ​សាកលវិទ្យាល័យ Fort Hays State ដែល​ជា​សាកលវិទ្យាល័យ​ដៃគូ​មួយ​របស់ AUPP នៅ​សហរដ្ឋអាមេរិក ក៏​បាន​ចូលរួម​ថ្លែង​សុន្ទរកថា អបអរសាទរ​ដល់​និស្សិត​ទាំង​២១៣​រូប​។​

​គូសបញ្ជាក់ថា ក្នុង​រយៈពេល​ត្រឹមតែ​១២​ឆ្នាំ AUPP បាន​បណ្តុះបណ្តាល​និស្សិត​ជាង​៦០០​រូប សុទ្ធសឹងតែ​ជា​ធនធានមនុស្ស ដែល​កំពុង​រួមចំណែក​ក្នុង​ការអភិវឌ្ឍន៍ ទាំង​ក្នុងប្រទេស​កម្ពុជា និង​នៅលើ​ឆាក​អន្តរជាតិ​។​

​សាកលវិទ្យាល័យ​អាមេរិកាំង​ភ្នំពេញ (AUPP) គឺជា​សាកលវិទ្យាល័យ​តែមួយគត់ ក្នុងប្រទេស​កម្ពុជា ដែល​ផ្តល់ជូន​នូវ​កម្មវិធីសិក្សា​អាមេរិក និង​កម្មវិធី​សញ្ញាបត្រ​ពីរ សញ្ញាបត្រ​មួយ​ផ្តល់​ដោយ​សាកលវិទ្យាល័យ​អាមេរិកាំង​ភ្នំពេញ (AUPP) និង​សញ្ញាបត្រ​មួយទៀត​ផ្តល់​ដោយ​សាកលវិទ្យាល័យ​ដៃគូ​នៅ​សហរដ្ឋអាមេរិក​៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.