ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍ ==> សម្លេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការអប់រំសីលធម៌ និងគុណធម៌ មានសារៈសំខាន់សម្រាប់សង្គម ==> លោក ឡុង ឆ័យណាវ ត្រូវបានតែងតាំងជាជំនួយការសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ==> សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ថ្លែងអំណរគុណ និងកោតសសើរចំពោះទឹកចិត្តសប្បុរសគ្រូពេទ្យសប្បុរសធម៌ប៉ាយសួយឡាយយិនកម្ពុជា ដែលមកព្យាបាលជំងឺដោយ​ឥត​គិត​ថ្លៃ ​នៅក្នុងស្រុកកំពង់រោទិ៍ ==> សម្តេច ម៉ែន សំអន អញ្ជើញដាំកូនឈើ ក្រោមប្រធានបទ «រួមគ្នាថែរក្សារុក្ខជាតិ ដើម្បីទេសចរណ៍ធម្មជាតិ បែបជំនឿសាសនា និងប្រពៃណី» នៅទីសក្ការៈវិមានឋានសួគ៌ ==> រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងអភិបាលរាជធានីភ្នំពេញ ប្រកាសឲ្យដាក់អនុវត្ត «ផែនការអភិវឌ្ឍទេសចរណ៍រាជធានីភ្នំពេញ ឆ្នាំ២០២៦-២០៣០» ==> អ្នកផលិតមាតិកា ត្រូវជៀសវាងការចម្លងគម្រូវប្បធម៌បរទេស តាមរយៈការយកស្ត្រីជាកម្មវត្ថុនៃការបង្ហាញកេរ្តិ៍ខ្មាស និងភាពស្រើបស្រាល ==> ឯកឧត្ដម​ នេត្រ ភក្ត្រា ជំរុញពង្រឹងសមត្ថភាពធនធានមនុស្ស និងបច្ចេកទេស ឆ្លើយតបបច្ចេកវិទ្យាឌីជីថល​ដើម្បីលើកកម្ពស់ប្រសិទ្ធភាព គុណភាព និងភាពជឿទុកចិត្តរបស់សាធារណជន ==> ឯកឧត្ដម​ នេត្រ ភក្ត្រា ដឹកនាំកិច្ចប្រជុំវាយតម្លៃសមិទ្ធផលពាក់កណ្តាលអាណត្តិ និងកំណត់ផែនការការងារឆ្នាំ២០២៧-២០២៨ របស់ក្រសួងព័ត៌មាន ==> ឯកឧត្តម​ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតជូនពរ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក្នុងឱកាសខួបចម្រើនជន្មាយុ

ក្រុងប៉ោយប៉ែត មានភ្លៀងធ្លាក់មួយមេយ៉ាងខ្លាំង ទឹកហូរអត់ទាន់បណ្តាលឱ្យលិចគ្រប់ផ្លូវសំខាន់ៗ

ក្រុងប៉ោយប៉ែត មានភ្លៀងធ្លាក់មួយមេយ៉ាងខ្លាំង ទឹកហូរអត់ទាន់បណ្តាលឱ្យលិចគ្រប់ផ្លូវសំខាន់ៗ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

បន្ទាយមានជ័យ៖ មេឃក្តៅហួតហែង ក៏មានភ្លៀងកក់ខែយ៉ាងខ្លាំងមួយមេ ធ្វើឱ្យចរន្ធទឹកហូរអត់ទាន់ក៏បណ្តាលអោយជនលិចផ្ទះសំបែងប្រជាពលរដ្ឋ នឹងផ្លូវសំខាន់ៗ ពេញក្រុងតែម្តង ។

តាមសេចក្តីរាយកាណ៍ ពេលនេះភ្លៀងបានធូថយហើយ តែទឹកនៅតែមិនទាន់ស្រកទេ ។

យ៉ាងណាចំពោះអាជ្ញាធរដែនដីនៅទីនោះ កំពុងដុតដៃ ដុតជើង ជួយប្រជាពលរដ្ឋ នឹងខ្លះ ស្តាតាមបណ្តាមាត់លូសំខាន់ៗ ។

បើតាមការផ្សាយផ្ទាល់របស់លោកបណ្ឌិត ប៉ាន់ខែម ប៊ុនថន មានប្រសាសន៍ថា “កាយនៅភ្នំពេញ ចិត្តនៅប៉ោយប៉ែត ” ។

លោកបណ្ឌិត បានណែនាំ អាជ្ញាធរ នឹង បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តាជួយ ÷

– ពិនិត្យមើលមុខឌីហ្គាលូ តាមមុខផ្ទះរៀងៗខ្លួន ប្រសិនបើឃើញស្ទះសំរាម ជួយយកចេញផង ។
– រថយន្តតូចធំ សូមមេត្តាបើកបរ ដោយល្បឿនយឺតៗ ចៀសវាងមានលលកទឹកចូលក្នុងគេហដ្ឋាន ឬប៉ះពាល់ដល់អ្នកដទៃ។
– អ្នកមានរថយន្តដឹកទំនិញធំៗ ធ្ងន់ៗ ផ្អាកការបើកបរមួយរយៈ រហូតដល់ផ្លូវស្ងួត ចៀសវាងស្រុតផ្លូវ ។
– ទុកដាក់ទ្រព្យសម្បត្តិ ជាពិសេសឯកសារសំខាន់ៗឲ្យបានល្អ ។
– ប្រុងប្រយ័ត្នសត្វចង្រៃគ្រប់ប្រភេទចូលក្នុងផ្ទះ ។

គួរបញ្ជាក់ផងដែរ លោកបណ្ឌិត ប៉ាន់ខែម ប៊ុនថន លោកជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងប៉ោយប៉ែត គេតែងឃើញលោកសកម្មណាស់ចុះផ្ទាល់រឿងហេតុផ្សេងៗ ស្និតនឹងប្រជាពលរដ្ឋតែម្តង ។ តាមសេចក្តីរាយការរបស់ភ្នាក់ងារយើងនៅទីនោះ ដែលសម្រង់មតិពលរដ្ឋ ថាពួកលោកមានសំណាងបានលោកបណ្ឌិតចុះមកប៉ោយប៉ែត ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.