ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍ ==> សម្លេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការអប់រំសីលធម៌ និងគុណធម៌ មានសារៈសំខាន់សម្រាប់សង្គម ==> លោក ឡុង ឆ័យណាវ ត្រូវបានតែងតាំងជាជំនួយការសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ==> សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ថ្លែងអំណរគុណ និងកោតសសើរចំពោះទឹកចិត្តសប្បុរសគ្រូពេទ្យសប្បុរសធម៌ប៉ាយសួយឡាយយិនកម្ពុជា ដែលមកព្យាបាលជំងឺដោយ​ឥត​គិត​ថ្លៃ ​នៅក្នុងស្រុកកំពង់រោទិ៍ ==> សម្តេច ម៉ែន សំអន អញ្ជើញដាំកូនឈើ ក្រោមប្រធានបទ «រួមគ្នាថែរក្សារុក្ខជាតិ ដើម្បីទេសចរណ៍ធម្មជាតិ បែបជំនឿសាសនា និងប្រពៃណី» នៅទីសក្ការៈវិមានឋានសួគ៌ ==> រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងអភិបាលរាជធានីភ្នំពេញ ប្រកាសឲ្យដាក់អនុវត្ត «ផែនការអភិវឌ្ឍទេសចរណ៍រាជធានីភ្នំពេញ ឆ្នាំ២០២៦-២០៣០» ==> អ្នកផលិតមាតិកា ត្រូវជៀសវាងការចម្លងគម្រូវប្បធម៌បរទេស តាមរយៈការយកស្ត្រីជាកម្មវត្ថុនៃការបង្ហាញកេរ្តិ៍ខ្មាស និងភាពស្រើបស្រាល ==> ឯកឧត្ដម​ នេត្រ ភក្ត្រា ជំរុញពង្រឹងសមត្ថភាពធនធានមនុស្ស និងបច្ចេកទេស ឆ្លើយតបបច្ចេកវិទ្យាឌីជីថល​ដើម្បីលើកកម្ពស់ប្រសិទ្ធភាព គុណភាព និងភាពជឿទុកចិត្តរបស់សាធារណជន ==> ឯកឧត្ដម​ នេត្រ ភក្ត្រា ដឹកនាំកិច្ចប្រជុំវាយតម្លៃសមិទ្ធផលពាក់កណ្តាលអាណត្តិ និងកំណត់ផែនការការងារឆ្នាំ២០២៧-២០២៨ របស់ក្រសួងព័ត៌មាន ==> ឯកឧត្តម​ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតជូនពរ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក្នុងឱកាសខួបចម្រើនជន្មាយុ

ថ្ងៃចន្ទសប្ដាហ៍ក្រោយ មន្ត្រី នឹងប្រគេនអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ដល់ព្រះសង្ឃជាលើកដំបូង!

ថ្ងៃចន្ទសប្ដាហ៍ក្រោយ មន្ត្រី នឹងប្រគេនអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ដល់ព្រះសង្ឃជាលើកដំបូង!

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្មក្រសួងមហាផ្ទៃ នាថ្ងៃចន្ទសប្ដាហ៍ក្រោយនេះ មន្ត្រីអត្តសញ្ញាណកម្មនឹងប្រគេនអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ជូនព្រះសង្ឃគង់នៅវត្តនិគ្រោធវ័ន (គល់ទទឹង) រួមទាំងអាចារ្យ តាជី យាយជី សរុបចំនួន៧០អង្គ/នាក់។ ការប្រគេន និងផ្ដល់ជូននេះបានធ្វើឡើង បន្ទាប់ពីអគ្គនាយកដ្ឋាន បានចាត់មន្រ្តីជំនាញចុះផ្ដល់សេវាធ្វើអត្តសញ្ញាណបណ្ណប្រគេន ព្រះសង្ឃចំនួន១២៨អង្គ និងគណកម្មការវត្ត៣២នាក់នៅវត្តគល់ទទឹង កាលពីពេលថ្មីនេះ។ បើតាមរបាយការណ៍ដដែល នៅមានព្រះសង្ឃ និងគណកម្មការវត្ត ចំនួន ៩០អង្គ/នាក់ទៀត ដែលមន្ត្រីបាននិងកំពុងស្នើសុំឯកសារពាក់ព័ន្ធ។

កាលពីព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម និងថ្នាក់ដឹកនាំ ព្រមទាំងមន្រ្តីជំនាញ បានសហការជាមួយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលមូលដ្ឋាន ចុះពិនិត្យដំណើរការចុះបំពេញបែបបទផ្ដល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ប្រគេនព្រះសង្ឃនៅក្នុងវត្តនិគ្រោធវ័ន (គល់ទទឹង) ស្ថិតនៅភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

សូមបញ្ជាក់ថា ក្រៅពីការចុះចល័តផ្ដល់សេវាតាមគោលដៅ ប្រជាពលរដ្ឋដែលត្រូវការស្នើសុំសេវាអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ អាចនិមន្ត និងអញ្ជើញទៅទីតាំងដែលអាចស្នើសុំសេវាបាន រួមមាន នាយកដ្ឋានអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ស្ថិតនៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ នៅផ្សារទំនើបអ៊ីអន២សែនសុខ ឬផ្សារទំនើបអ៊ីអនម៉លមានជ័យ  និងនៅតាមបណ្ដាប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំ-សង្កាត់ អធិការដ្ឋាននគរបាលក្រុង ស្រុក ខណ្ឌ និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត៕

កញ្ញា សេង សុខហ៊ុន
មន្ត្រីព័ត៌មានក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.