ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍ ==> សម្លេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការអប់រំសីលធម៌ និងគុណធម៌ មានសារៈសំខាន់សម្រាប់សង្គម ==> លោក ឡុង ឆ័យណាវ ត្រូវបានតែងតាំងជាជំនួយការសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ==> សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ថ្លែងអំណរគុណ និងកោតសសើរចំពោះទឹកចិត្តសប្បុរសគ្រូពេទ្យសប្បុរសធម៌ប៉ាយសួយឡាយយិនកម្ពុជា ដែលមកព្យាបាលជំងឺដោយ​ឥត​គិត​ថ្លៃ ​នៅក្នុងស្រុកកំពង់រោទិ៍ ==> សម្តេច ម៉ែន សំអន អញ្ជើញដាំកូនឈើ ក្រោមប្រធានបទ «រួមគ្នាថែរក្សារុក្ខជាតិ ដើម្បីទេសចរណ៍ធម្មជាតិ បែបជំនឿសាសនា និងប្រពៃណី» នៅទីសក្ការៈវិមានឋានសួគ៌ ==> រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងអភិបាលរាជធានីភ្នំពេញ ប្រកាសឲ្យដាក់អនុវត្ត «ផែនការអភិវឌ្ឍទេសចរណ៍រាជធានីភ្នំពេញ ឆ្នាំ២០២៦-២០៣០» ==> អ្នកផលិតមាតិកា ត្រូវជៀសវាងការចម្លងគម្រូវប្បធម៌បរទេស តាមរយៈការយកស្ត្រីជាកម្មវត្ថុនៃការបង្ហាញកេរ្តិ៍ខ្មាស និងភាពស្រើបស្រាល ==> ឯកឧត្ដម​ នេត្រ ភក្ត្រា ជំរុញពង្រឹងសមត្ថភាពធនធានមនុស្ស និងបច្ចេកទេស ឆ្លើយតបបច្ចេកវិទ្យាឌីជីថល​ដើម្បីលើកកម្ពស់ប្រសិទ្ធភាព គុណភាព និងភាពជឿទុកចិត្តរបស់សាធារណជន ==> ឯកឧត្ដម​ នេត្រ ភក្ត្រា ដឹកនាំកិច្ចប្រជុំវាយតម្លៃសមិទ្ធផលពាក់កណ្តាលអាណត្តិ និងកំណត់ផែនការការងារឆ្នាំ២០២៧-២០២៨ របស់ក្រសួងព័ត៌មាន ==> ឯកឧត្តម​ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតជូនពរ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក្នុងឱកាសខួបចម្រើនជន្មាយុ

ឯកឧត្តម ម៉ាង ស៊ីណេត ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ នាំយកអំណោយមនុស្សធម៌ចែកជូនដល់គ្រួសារស្ត្រីទើបសម្រាលកូន និងកំពុងរងចាំសម្រាលដែលមានជីវភាពខ្វះខាត ចំនួន ២៥គ្រួសារ នៅមន្ទីរពេទ្យបង្អែកខេត្ត

ឯកឧត្តម ម៉ាង ស៊ីណេត ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ នាំយកអំណោយមនុស្សធម៌ចែកជូនដល់គ្រួសារស្ត្រីទើបសម្រាលកូន និងកំពុងរងចាំសម្រាលដែលមានជីវភាពខ្វះខាត ចំនួន ២៥គ្រួសារ នៅមន្ទីរពេទ្យបង្អែកខេត្ត

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ព្រះសីហនុ) ៖ នាព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ម៉ាង ស៊ីណេត ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ នាំយកអំណោយមនុស្សធម៌ចែកជូនដល់គ្រួសារស្ត្រីទើបសម្រាលកូន និងកំពុងរងចាំសម្រាលដែលមានជីវភាពខ្វះខាត ចំនួន ២៥គ្រួសារ នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។

ក្នុងឱកាសនោះឯកឧត្តម ម៉ាង ស៊ីណេត ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ បានធ្វើការសំណេះសំណាលជាមួយស្ត្រីកំពុងសម្រាកឆ្លងទន្លេនៅក្នុងមន្ទីរពេទ្យបង្អែកខេត្ត ព្រមទាំងបានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលជាឥស្សរជនឆ្នើមថ្នាក់ជាតិ ដែលសម្តេចតែងតែគិតគូរអំពីសុខទុកបងប្អូនប្រជាពលរដ្ឋនៅក្នុងព្រះរាជាណាចក្រកម្ពុជា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានធ្វើការណែនាំដល់សាខាត្រូវយកចិត្តទុកដាក់ចំពោះប្អូនៗដែលចូលមកសម្រាក និងរៀបនឹងសម្រាល ដើម្បីជាការលើកទឹកចិត្តប្អូន និងសូមជូនពរឱ្យក្មួយៗទាំងអស់មានសុខភាពល្អ កាយសម្បទារឹងមាំ ប្រាជ្ញាឈ្លៀសវៃ នេះជាការផ្តាំផ្ញើសួរសុខទុករបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្រៅពីនោះសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តម ប្រធានគណៈកម្មាធិការសាខា បានបញ្ជាក់ថា ចំពោះបងប្អូនមានបណ្ណក្រីក្រ ឬបណ្ណ ប.ស.ស និងបណ្ណហានីភ័យ បងប្អូនទទួលបានអត្ថប្រយោជន៍ច្រើន ពិសេសនៅពេលមានផ្ទៃពោះ សម្រាល និងកូនអាយុ ២ឆ្នាំ។ ចាប់ពីមានផ្ទៃពោះត្រូវមកពិនិត្យសុខភាពចំនួន ៤ដង ក្នុងម្តងទទួលបានថវិកាចាប់ពី ៤ម៉ឺន ដល់ ៨ម៉ឺនរៀល នៅពេលសម្រាលទទួលបានថវិកាពី៤០ ទៅ ៨០ម៉ឺនរៀល និងក្រោយសម្រាល នឹងទៅពិនិត្យចំនួន ៦ដងថែមទៀត ហើយការទៅពិនិត្យសុខភាព ក៏ទទួលថវិការបស់រាជរដ្ឋាភិបាល។ សម្តេច ប៊ុន រ៉ានី ហ៊ុន សែន និងសម្តេច ហ៊ុន ម៉ាណែត បានយកចិត្តទុកដាក់ ដើម្បីឱ្យកូនក្មួយរបស់យើងដែលបានកើតមកមានសុខភាពល្អ កាយសម្បទារឹងមាំ នៅពេលដែលពួកគាត់ធំឡើងបានសិក្សារៀនសូត្រមានការងារធ្វើ មិនចង់ឱ្យក្មួយដែលកើតមកមានពិការភាពពីកំណើតនោះទេ ប្រសិនបើមានពិការ ភាពពីកំណើតដែលជាបន្ទុករបស់ក្រុមគ្រួសារ ក៏ដូចជាបន្ទុករបស់រាជរដ្ឋាភិបាលផងដែរ។ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតចង់ឱ្យក្មួយៗដែលកើតមកមានសុខភាពល្អ ប្រាជ្ញាឈ្លៀសវៃ ព្រោះក្មួយជាទំពាំស្នងឬស្សីក្នុងការចូលរួមចំណែកដឹកនាំប្រទេសជាតិ ព្រោះក្មួយអាចមានវាសនាធ្វើជាថ្នាក់ដឹកនាំមន្ទីរ អង្គភាព និងថ្នាក់ដឹកនាំប្រទេសផងដែរ ស្របតាមលទ្ធភាពដែលក្មួយមាន ព្រោះការងារវាអាស្រ័យទៅនឹងសមត្ថភាពរស់នៅក្រោមម្លប់សន្តិភាព ស្ថេរភាពនយោបាយ។

បន្ទាប់មក ឯកឧត្តម ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ ក៏បាននាំយកអំណោយរបស់សាខាចែកជូនស្រ្តីកំពុងសម្រាកសម្រាលកូននៅក្នុងមន្ទីរពេទ្យបង្អែកខេត្តចំនួន ២៥នាក់ ក្នុងម្នាក់ៗទទួលបាន អង្ករ ២៥គីឡូក្រាម មីដ១កេស ទឹកត្រី១យួរ ត្រីខ១យួរ កន្ទេល១ ឃីតកូនក្មេងមួយកញ្ចប់ និងថវិកា ៥ម៉ឺនរៀល៕‍

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.