ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍ ==> សម្លេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការអប់រំសីលធម៌ និងគុណធម៌ មានសារៈសំខាន់សម្រាប់សង្គម ==> លោក ឡុង ឆ័យណាវ ត្រូវបានតែងតាំងជាជំនួយការសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ==> សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ថ្លែងអំណរគុណ និងកោតសសើរចំពោះទឹកចិត្តសប្បុរសគ្រូពេទ្យសប្បុរសធម៌ប៉ាយសួយឡាយយិនកម្ពុជា ដែលមកព្យាបាលជំងឺដោយ​ឥត​គិត​ថ្លៃ ​នៅក្នុងស្រុកកំពង់រោទិ៍ ==> សម្តេច ម៉ែន សំអន អញ្ជើញដាំកូនឈើ ក្រោមប្រធានបទ «រួមគ្នាថែរក្សារុក្ខជាតិ ដើម្បីទេសចរណ៍ធម្មជាតិ បែបជំនឿសាសនា និងប្រពៃណី» នៅទីសក្ការៈវិមានឋានសួគ៌ ==> រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងអភិបាលរាជធានីភ្នំពេញ ប្រកាសឲ្យដាក់អនុវត្ត «ផែនការអភិវឌ្ឍទេសចរណ៍រាជធានីភ្នំពេញ ឆ្នាំ២០២៦-២០៣០» ==> អ្នកផលិតមាតិកា ត្រូវជៀសវាងការចម្លងគម្រូវប្បធម៌បរទេស តាមរយៈការយកស្ត្រីជាកម្មវត្ថុនៃការបង្ហាញកេរ្តិ៍ខ្មាស និងភាពស្រើបស្រាល ==> ឯកឧត្ដម​ នេត្រ ភក្ត្រា ជំរុញពង្រឹងសមត្ថភាពធនធានមនុស្ស និងបច្ចេកទេស ឆ្លើយតបបច្ចេកវិទ្យាឌីជីថល​ដើម្បីលើកកម្ពស់ប្រសិទ្ធភាព គុណភាព និងភាពជឿទុកចិត្តរបស់សាធារណជន ==> ឯកឧត្ដម​ នេត្រ ភក្ត្រា ដឹកនាំកិច្ចប្រជុំវាយតម្លៃសមិទ្ធផលពាក់កណ្តាលអាណត្តិ និងកំណត់ផែនការការងារឆ្នាំ២០២៧-២០២៨ របស់ក្រសួងព័ត៌មាន ==> ឯកឧត្តម​ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតជូនពរ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក្នុងឱកាសខួបចម្រើនជន្មាយុ

លោកឧត្តមសេនិយ៍ទោ សិទ្ធិ ឡោះ បន្តបញ្ជូនក្រុមការងារនគរបាលជំនាញចុះធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរជូនសិស្ស និងលោកគ្រូ អ្នកគ្រូ តាមសាលារៀន

លោកឧត្តមសេនិយ៍ទោ សិទ្ធិ ឡោះ បន្តបញ្ជូនក្រុមការងារនគរបាលជំនាញចុះធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរជូនសិស្ស និងលោកគ្រូ អ្នកគ្រូ តាមសាលារៀន

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

បន្ទាយមានជ័យ៖ ដើម្បីសម្រួលដល់ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ និង សិស្សតាមសាលា ដែលទើបតែគ្រប់អាយុ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានដាក់ចេញនូវបទបញ្ជាដល់ កម្លាំងការិយាល័យនគរបាលអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ចុះប្រមូលទិន្ន័យ និងធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដល់សិស្សតាមសាលារៀនទូទាំងខេត្ត។

ជាក់ស្តែងនៅថ្ងៃទី ០៧ ខែ ឧសភាឆ្នាំ២០២៥ លោកវរសេនីយ៍ឯក អន ឌា នាយការិយាល័យនគរបាលអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ បានដឹកនាំក្រុមការងារចល័ត សហការជាមួយកម្លាំងនគរបាលជំនាញអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ចុះប្រមូលទិន្នន័យផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ជូន ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ អាណាព្យាបាល សិស្សានុសិស្ស នៅសាលារៀនសុវណ្ណភូមិ២ ស្ថិតនៅភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត បានសរុបចំនួន 54នាក់ ប្រុសចំនួន20នាក់ (ផ្តល់ថ្មីចំនួន44នាក់ប្រុស13នាក់ និងផ្ដល់ទុតិយតាចំនួន10នាក់ប្រុស07នាក់)

ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ សូមអំពាវនាវដល់បងប្អួនប្រជាពលរដ្ឋ និងប្អូនៗ ក្មួយៗ យុវជន ដែលទើបគ្រប់អាយុ ឬអ្នកហួសសុពលភាពប្រើប្រាស់អត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែ(ចាស់) ត្រូវមកធ្វើថ្មី ឲ្យបានគ្រប់គ្នា ប្រយោជន៍ដើម្បីបង្កលក្ខណៈងាយស្រួលប្រើប្រាស់ ក្នុងការប្រកបរប ការងារ ចិញ្ចឹមជីវិតប្រចាំថ្ងៃ ដូចជា ការធ្វើកិច្ចសន្យា ទិញ លក់ ជួល ធ្វើប្លង់ដី ពិសេសគឺប្រើប្រាស់លក្ខណៈផ្លូវការណ៍ផ្សេងៗ និងសម្រាប់បោះឆ្នោតជាដើម៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.