ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កម្ពុជា-ចិន ប្ដេជ្ញាបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ ==> លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ​ កងរាជអាវុធហត្ថ​ខេត្តសៀមរាប អញ្ជើញចូលរួមប្រជុំប្រចាំសប្តាហ៍ដើម្បីតាមដានវឌ្ឍនភាពការងារបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។ នៅសាលប្រជុំរដ្ឋបាល សាលាខេត្តសៀមរាប ព្រឹកថ្ងៃពុធ ទី២២ ខែមេសា ឆ្នាំ ២០២៦។ ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ពិព័រណ៍រូបថតកម្ពុជា-គុយបា បង្ហាញពីព្រឹត្តិការណ៍សំខាន់ៗក្នុងប្រវត្តិសាស្ត្រ និងការផ្សាភ្ជាប់ទំនាក់ទំនងជិតស្និទ្ធរវាងប្រទេសទាំងពីរ រយៈពេល៦៥ឆ្នាំ ==> ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយអំពីច្បាប់ស្ដីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដល់មន្ត្រីអនុវត្តច្បាប់ក្នុងវិស័យយុត្តិធម៌ ==> អភិបាលខេត្តប៉ៃលិន ចុះសំណេះសំណាលសួរសុខទុក្ខ និងផ្តល់អំណោយសង្គ្រោះបន្ទាន់ ដល់ពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ នៅឃុំស្ទឹងត្រង់ ==> ទូលព្រះបង្គំ រ័ត្ន ស្រ៊ាង សូមព្រះបរមរាជានុញ្ញាតសម្តែងនូវសេចក្ដីសោមនស្សរីករាយ និងត្រេកអរជាអនេក ក្រោយទទួលដំណឹងថា ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទទួលការវះកាត់ដោយជោគជ័យ មានសុខភាពល្អប្រសើរ និងសូមថ្វាយព្រះពរព្រះអង្គសូមឆាប់បានជាសះស្បើយ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ចុះសួរសុខទុក្ខ មិត្តជួបការលំបាកដោយមានជំងឺទឹកនោមផ្អែមរ៉ាំរ៉ៃកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ! ==> កម្ពុជា-កាណាដា ប្ដេជ្ញាបន្តពង្រឹង និងពង្រីកទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅ ==> សកម្មភាពកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ ក្នុងថ្ងៃទី៦ ជាថ្ងៃចុងបញ្ចប់ នៃព្រឹត្តិការណ៍ នគរសង្ក្រាន្ត រាជធានីភ្នំពេញ! ==> យុវជនវ័យ២៤ឆ្នាំ សុខ លឹមហេង ក្លាយជាស្ដេចអុកប្រចាំឆ្នាំ២០២៦ បន្ទាប់ពីការប្រកួតដ៏ស្វិតស្វាញ ក្នុងព្រឹត្តិការណ៍ «នគរសង្រ្កាន»

លោក ​ឃួង ស្រេង ​៖ កម្ពុជា ជា​ប្រទេស​តូច ប្រជាជន​តិច ប៉ុន្តែ​មាន​កងទ័ព​ដ៏​ស្មោះត្រង់ មាន​ស្មារតី​ឆន្ទៈ​ស្នេហា​ជាតិ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

រាជធានី​ភ្នំពេញ​: នា​ព្រឹក​ថ្ងៃទី​២៦ មករា ដោយ​មាន​ការអញ្ជើញ​ចូលរួម ពី​លោក​ឃួង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ និង​លោកស្រី​អភិបាល​រាជធានី​ភ្នំពេញ បាន​ថ្លែងថា កម្ពុជា ជា​ប្រទេស​តូច ប្រជាជន​តិច ប៉ុន្តែ​ជា​ភ័ព្វសំណាង​ខ្ពស់​ណាស់ ដែល​យើង​មាន​កងទ័ព​ដ៏​ស្មោះត្រង់ មាន​ស្មារតី​ឆន្ទៈ​ស្នេហា​ជាតិ និង​មាន​អគ្គ​មគ្គុទេសក៍ ដឹកនាំ​ដ៏​ឆ្នើម គឺ​សម្តេច​ហ៊ុន សែន ជា​ប្រមុខ ជាពិសេស កងទ័ព មាន​តួនាទី​ភារកិច្ច និង​កាតព្វកិច្ច ស្មោះត្រង់​ចំពោះ​ជាតិ សាសនា ព្រះមហាក្សត្រ ការពារ​រដ្ឋធម្មនុញ្ញ ការពារ​រាជរដ្ឋាភិបាល ការពារ​ទឹកដី និង​ថែរក្សា​សុខសន្តិភាព ជូន​ជាតិ​មាតុភូមិ និង​ប្រជាជន គ្រប់​កាលៈទេសៈ​គិលានដ្ឋាន​កងពលតូច​អន្តរាគមន៍​លេខ​១២៨ ជា​អំណោយ​ដ៏​ថ្លៃថ្លា របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិតិ្ត​ព្រឹទ្ធ​បណ្ឌិត ស្ថិតនៅក្នុង​ភូមិ​រាជានុកូល សង្កាត់​ស្ទឹង​ត្រែង ក្រុង​ស្ទឹងត្រែង​(​អូ​ពងមាន់​) ត្រូវបាន​សម្ពោធ​ជា​ផ្លូវការ  ។​

តាម​ការ​ឲ្យដឹង​ពី​លោក​ឧត្តមសេនីទោ មៀច សាមុត មេបញ្ជាការ​កងពលតូច​អន្តរាគមន៍​លេខ​១២៨ លើកឡើង​ពី​កិច្ចសហការ​ល្អ​ប្រសើរ​ជាមួយ រដ្ឋបាល​រាជធានី​ភ្នំពេញ ក្នុងនាម​ជា​អង្គភាព​សម្ព័ន្ធមេត្រី​នឹង​គ្នា ធ្វើឲ្យ​អង្គភាព​កងពល​តូច​អន្តរាគ​មន៍​លេខ​១២៨ ឈរជើង​នៅ​តំបន់​អូ​អាឡ័យ ស្រុក​សៀម​ប៉ាង ខេត្ត​ស្ទឹងត្រែង ដែល​ជា​អង្គភាព ទើប​បង្កើត​ថ្មី​មានការ​ប្រែ​មុខមាត់​ថ្មី ទាំង​ការកសាង​មូលដ្ឋាន​ទ័ព និង​ហេដ្ឋារចនាសម្ព័ន្ធ ក៏​ដូច​ការលើកកម្ពស់​ជីវ​ភាព​កងទ័ព និង​គ្រួសា​រ​កងទ៍ព​។

​លោក​ឧត្តមសេនីយ៍ក៏​បាន​លើ​កឡើង​ពី​ស្ថានភា​ពតាម​បណ្តោយ​ព្រំដែន ដែល​អង្គភាព​១២៨ ឈរជើង​មាន​លក្ខណៈ​ល្អ​ប្រសើរ​ជាមួយ​ភាគី​ឡាវ និង​បានរួម ចំណែក​ធ្វើឲ្យ​តំបន់​ព្រំដែន​ក្លាយជា​ព្រំដែន​សន្តិភាព ព្រំដែន​អភិវឌ្ឍន៍ និង​បង្កលក្ខណៈ​ងាយស្រួល ដល់​ប្រជាពលរដ្ឋ​ទាំងសងខាង​អាចធ្វើ​ទំនាក់ទំនង​រក​គ្នា​យ៉ាង​ល្អ ប្រសើរ​ក្រោម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់ របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ​ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី​។

​លោក​បន្តថា គិលានដ្ឋាន​ដែល​ត្រូវ​សម្ពោធ​ជា​ផ្លូវការ នាពេលនេះ​គឺជា សមិទ្ធផល និង​ជា​សក្ខីភាព​នៃ​ការគិតគូរ​របស់​សម្តេច​តេជោ និង​សម្តេច​កិតិ្ត​ព្រឹទ្ធ​បណ្ឌិត​ជូន​ដល់​អង្គ ភាព​អន្តរាគមន៍​លេខ​១២៨ តាមរយៈ​រដ្ឋបាល​រាជ​ធានីំ​រាប់​ប្រើប្រាស់​ពិនិត្យ​ព្យាបាល​ជំងឺ​ជូន​កងទ័ព និង​ប្រជាពលរដ្ឋ​នៅ​តំបន់​នេះ និង​កាត់បន្ថយ​ការចំណាយ​ក្នុង​ការព្យាបាល​ជំងឺ និង​សង្គ្រោះ​បឋម​ដល់​ប្រជាពលរដ្ឋ​យើង ។

​លោក​ឃួង ស្រេង បាន​មានប្រសាសន៍ថា ប្រទេសជាតិ​មួយ​ខ្លាំង គឺ​ខ្លាំង​ដោយសារ​កងទ័ព ហើយ​កងទ័ព​សម័យ​នេះ មិន​ខុស​ពី​កងទ័ព​សម័យ​មុន​ទេ គឺ​ក្នុង​តួនាទី​ភារកិច្ច និង​កាតព្វកិច្ច​ស្មោះត្រង់​ចំពោះ​ជាតិ សាសនា ព្រះមហាក្សត្រ​,​ការពារ​រដ្ឋធម្មនុញ្ញ ការពារ​រាជរដ្ឋាភិបាល ការពារ​ទឹកដី និង​ថែរក្សា​សុខសន្តិភាព​ជូន​ជាតិ​មាតុភូមិ និង​ប្រជាជន​។

​លោក​អភិបាល បាន​បន្តថា ទោះបី​កម្ពុជា​ជា​ប្រទេស​តូច ប្រជាជន​តិច ប៉ុន្តែ​ជា​ភ័ព្វសំណាង​ខ្ពស់​ណាស់ ដែល​យើង​មាន​កងទ័ព​ដ៏​ស្មោះត្រង់ មាន​ស្មារតី​ឆន្ទៈ​ស្នេហា​ជាតិ និង​មាន​អគ្គ​មគ្គុទេសក៍ ដឹកនាំ​ដ៏​ឆ្នើម គឺ​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ជា​ប្រមុខ​។

​ជាមួយគ្នានេះ ទោះបី​សង្គមជាតិ​យើង នាពេល​បច្ចុប្បន្ន​មាន​សុខ​សន្តិភាព​ពេញលេញ ជម្លោះ​ដែន​អធិបតេយ្យ​មាន​សភាព​ស្ងប់ស្ងាត់ តំបន់​ព្រំដែន​មាន​ការអភិវឌ្ឍន៍ និង​ជីវភាព​ប្រជាពលរដ្ឋ​មាន​ការលើកកម្ពស់ ប៉ុន្តែ​យើង​មិន​អាច​ស្កប់ស្កល់​នោះទេ យើង​ចាំបាច់​ត្រូវតែ​បន្ត​រួមគ្នា​ថែរក្សា សុខសន្តិភាព និង​ការអភិវឌ្ឍន៍​សង្គម​ដូច​សព្វថ្ងៃនេះ ហើយ​ពិត​ណាស់​យើង មិន​អាច​ខ្វះ​បានឡើយ នូវ​វត្តមាន​កងទ័ព​ដែល​ជា​តួអង្គ​ប្រតិបត្តិ​ករ​ដ៏​សំខាន់​បំផុត​ដូច្នេះ បញ្ហា​ជីវភាព​សុខទុក្ខ​កងទ័ព និង​សុខភាព​គ្រួសារ កងទ័ព​គឺជា​កត្តា​ដែល​ត្រូវ​យកចិត្តទុកដាក់​ជា​អាទិភាព​។

​នេះ​ជា​លើក​ទី​២​ហើយ ដែល​ប្រតិភូ​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​មក​សួរសុខទុក្ខ​កងទ័ព នៅ​អង្គភាព​១២៨ ក្រោយពី​បាន​ចង សម្ពន្ធ័​មេត្រីភាព ជាមួយ​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​១៥ ខែ​កញ្ញា ឆ្នាំ​២០១៧ ហើយ​ក៏​ស្របគ្នា នឹង​ដំណើរ​សួរ​សុក្ខ​ទុក្ខ​វីរ​កងទ័ព​ជួរមុខ នៅ​បញ្ជាការដ្ឋាន​កងពលធំ​អន្តរាគមន៍​លេខ​៣, កងពលតូច​អន្តរាគមន៍​លេខ​៩ និង​វរ​នគរបាល​ការពារ​ព្រំដែន​លេខ​៧៩៣ ខេត្តព្រះវិហារ​ផងដែរ​។

​គិលានដ្ឋាន​នេះ ចាប់​សាងសង់​កាលពី​ថ្ងៃ​ទី​២ ខែ​កុម្ភៈ ឆ្នាំ​២០១៨ មាន​បណ្តោយ​៣០​ម៉ែត្រ ទទឹង​៧​ម៉ែត្រ​មាន​ខ្លោងទ្វា របង​ដែល​ចំណាយ​ថវិកា សាងសង់​ប្រមាណ​៧​ម៉ឺន​ដុល្លារ​អាមេរិក ដែល​ជា​អំណោយ​របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ​ហ៊ុន សែន និង​សម្តេច​កិតិ្ត​ព្រឹទ្ធ​បណ្ឌិត តាម រយៈ​រដ្ឋបាល​រាជធានី​ភ្នំពេញ ដើម្បី​ផ្សារភ្ជាប់​មនោសញ្ចេតនា ជាមួយ​កងពលតូច​អន្តរាគមន៍​លេខ​១២៨ ។

​លោក​ឃួង ស្រេង និង​លោកស្រី បាន​ផ្តល់​ជូន​អំណោយរ​បស់​សម្តេច​តេជោ រួមមាន​ថវិកា​,​មី​,​ទឹកស៊ីអ៊ីវ​,​ទឹកត្រី​,​ស្រា​បៀរ​,​ប្រេងម៉ាស៊ូត​,​ប្រេងសាំង​,​អង្ករ​,​សង្ក័សី​,​ដែកគោល​ចម្រុះ​,​រួម​ទាំង​ថ្នាំពេទ្យ​ជាច្រើន​មុខ​ទៀត​ផង​ដែរ ៕

 

r190126f1 r190126f2 r190126f3 r190126f4

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.