ខេត្តកំពង់ចាម: ប្រជាពលរដ្ឋចំនួន៣គ្រួសារ នៅស្រុកជើងព្រៃ ខេត្ត កំពង់ចាមបានទទួលផ្ទះចំនួន៣ខ្នងជាអំណោយដ៏ថ្លៃថ្លារបស់សម្តេច តេជោ ហ៊ុន សែនប្រធានសមាគមអតីតយុទ្ធជន កាលពីព្រឹក ថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៩ ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី អគ្គលេខាធិការ ស.អ.ក ព្រមទាំងគណៈប្រតិភូ អមដំណើរ និងមានការអញ្ជើញចូលរួមឯ.ឧ ប្រធាន អនុប្រធាន ស.អ.ក ខេត្ត គណៈកម្មាធិការ ស.អ.ក ខេត្តកំពង់ចាម លោកប្រធាន អនុប្រធាន ស.អ.ក ខេត្ត លោកប្រធានកិត្តិយស ស.អ.ក ស្រុក លោកប្រធាន អនុប្រធាន ស.អ.ក ស្រុកជើងព្រៃ ព្រមទាំងសមាជិកសមាជិកាពាក់ព័ន្ទ បានចូលរួមក្នុងពិធី ប្រគល់ទទួលផ្ទះជូនអតីតយុទ្ធជន ០៣គ្រួសារ ស្មើ០៣ខ្នងផ្ទះ ។
លោកវរសេនីយ៍ឯក ប្រាក់ សុគុណ អធិការនគរបាលស្រុកជើងព្រៃ បានអោយដឹងថា ប្រជាពលរដ្ដចំនួន៣គ្រួសារ ត្រូវបានទទួលផ្ទះ៣ខ្នងរួមមាន:១- ឈ្មោះ ថៃ ធុល ជាយោធិនពិការ ស្ថិតនៅភូមិសង្កែពង ឃុំស្រម៉រ ស្រុកជើងព្រៃ ខេត្តកំំពង់ចាម២-ឈ្មោះ គួន គីម មុខសញ្ញាយោធិនពិការ ស្ថិតនៅ ភូមិត្រពាំងស្លា ឃុំសំពងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម៣-ឈ្មោះ គឹម សេងហ៊ាន់ ជាគ្រួសារមរណៈ នៅភូមិជាមួយគ្នា។
លោកអធិការបានបញ្ជាក់ថា ផ្ទះទាំ៣ខ្នងងខាងលើជាអំណោយដ៏ថ្លៃថ្លារបស់ សម្ដេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ។ក្នុងនោះគណអធិបតីបាននាំយកគ្រឿងឧបភោគបរិភោគមួយចំនួនដូចជា អង្ករ០១បេ មី០១កេះ ត្រីខ ទឹកត្រី ទឹកស៊ីអ៊ីវ មួយមុខៗមួយយួរ អំបិល ស្ករ ប៊ីចេង មួយមុខៗមួយគីឡូក្រោម ចាន ស្លាបព្រា សម មួយមុខមួយ១ឡូ ទឹកសុទ្ធ១កេះ ទឹកកនរូច១កេះ ថវិកាចំនួន០៣គ្រួសារមួយគ្រួសារ ទទួលបាន៥០ ម៉ឺនរៀល។
នៅក្នុងឱកាសនេះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម ក៏បាននាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្ដេចតេជោ ចែកជូនដល់អតីតយុទ្ធជនដែលបានចូលរួមចំនួន២០នាក់ ក្នុងម្នាក់ៗទទួលបាន ថវិកា២ម៉ឺនរៀល និងប្រជាពលរដ្ឋចូលរួមចំនួន២៣នាក់ ទទួលបានថវិកា២ម៉ឺនរៀល ក្នុងម្នាក់ៗនាក់ផងដែរ ។







