ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កម្ពុជា-ចិន ប្ដេជ្ញាបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ ==> លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ​ កងរាជអាវុធហត្ថ​ខេត្តសៀមរាប អញ្ជើញចូលរួមប្រជុំប្រចាំសប្តាហ៍ដើម្បីតាមដានវឌ្ឍនភាពការងារបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។ នៅសាលប្រជុំរដ្ឋបាល សាលាខេត្តសៀមរាប ព្រឹកថ្ងៃពុធ ទី២២ ខែមេសា ឆ្នាំ ២០២៦។ ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ពិព័រណ៍រូបថតកម្ពុជា-គុយបា បង្ហាញពីព្រឹត្តិការណ៍សំខាន់ៗក្នុងប្រវត្តិសាស្ត្រ និងការផ្សាភ្ជាប់ទំនាក់ទំនងជិតស្និទ្ធរវាងប្រទេសទាំងពីរ រយៈពេល៦៥ឆ្នាំ ==> ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយអំពីច្បាប់ស្ដីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដល់មន្ត្រីអនុវត្តច្បាប់ក្នុងវិស័យយុត្តិធម៌ ==> អភិបាលខេត្តប៉ៃលិន ចុះសំណេះសំណាលសួរសុខទុក្ខ និងផ្តល់អំណោយសង្គ្រោះបន្ទាន់ ដល់ពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ នៅឃុំស្ទឹងត្រង់ ==> ទូលព្រះបង្គំ រ័ត្ន ស្រ៊ាង សូមព្រះបរមរាជានុញ្ញាតសម្តែងនូវសេចក្ដីសោមនស្សរីករាយ និងត្រេកអរជាអនេក ក្រោយទទួលដំណឹងថា ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទទួលការវះកាត់ដោយជោគជ័យ មានសុខភាពល្អប្រសើរ និងសូមថ្វាយព្រះពរព្រះអង្គសូមឆាប់បានជាសះស្បើយ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ចុះសួរសុខទុក្ខ មិត្តជួបការលំបាកដោយមានជំងឺទឹកនោមផ្អែមរ៉ាំរ៉ៃកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ! ==> កម្ពុជា-កាណាដា ប្ដេជ្ញាបន្តពង្រឹង និងពង្រីកទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅ ==> សកម្មភាពកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ ក្នុងថ្ងៃទី៦ ជាថ្ងៃចុងបញ្ចប់ នៃព្រឹត្តិការណ៍ នគរសង្ក្រាន្ត រាជធានីភ្នំពេញ! ==> យុវជនវ័យ២៤ឆ្នាំ សុខ លឹមហេង ក្លាយជាស្ដេចអុកប្រចាំឆ្នាំ២០២៦ បន្ទាប់ពីការប្រកួតដ៏ស្វិតស្វាញ ក្នុងព្រឹត្តិការណ៍ «នគរសង្រ្កាន»

​ពិធី​បិទ​សន្និបាត​បូកសរុប​ការងារ​របស់​ខ្លួន​ឆ្នាំ​២០១៨​និង​លើក​ទិសដៅ​អនុវត្ត​បន្ត​ឆ្នាំ​២០១៩​ក្រោម​អធិបតិភាព​ឯកឧត្ត​មវេង សាខុន​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ខេត្តសៀមរាប ៖  នា​ព្រឹក​ថ្ងៃ​សៅរ៍ ០៥​រោច ខែ​បុស្ស ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស ២៥៦២​ត្រូវ​នឹង​ថ្ងៃទី​២៦ ខែ​មករា ឆ្នាំ ២០១៩ មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់​និង​នេសាទ​ខេត្តសៀមរាប​បាន​រៀបចំ​ពិធី​បិទ​សន្និបាត​បូកសរុប​ការងារ​របស់​ខ្លួន​ឆ្នាំ​២០១៨ និង​លើក​ទិសដៅ​អនុវត្ត​បន្ត​ឆ្នាំ​២០១៩ ក្រោម​អធិបតិភាព​ឯកឧត្ត​ម វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ អម​ដោយ​ឯកឧត្តម លោកជំទាវ​ជា​ថ្នាក់ដឹកនាំ​ក្រសួង ឯកឧត្តម​ពិន ប្រាកដ អភិបាលរង​នៃ​គណ​អភិបាលខេត្ត ឯកឧត្តម​សមាជិក​ក្រុមប្រឹក្យា​ខេត្ត អភិបាលក្រុង ស្រុក លោក លោកស្រី​តំណាង​មន្ទីរ​ជុំវិញ​ខេត្ត មន្ត្រីរាជការ​ប្រមាណ​ជាង ៤៥០​នាក់​។

​លោក ទា គឹម​សុទ្ធ ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​បាន​ធ្វើ​សេចក្តីរាយការណ៍​បូក​សរុប​ដោយ​សង្ខេប​ជូន​អង្គពិធី​ជ្រាប​អំពី​វឌ្ឍនភាព​ការងារ​ទៅតាម​អនុវិស័យ​នី​មួយៗ​ដូចជា​ការងារ​បង្កបង្កើន​ផល​ស្រូវ ដំណាំ (​ប​ន្ថែ ឈើ​ហូប​ផ្លែ និង​ដំណាំ​កសិឧស្សាហកម្ម​) ផលិតកម្ម​សត្វ និង​សុខភាព​សត្វ ព្រៃឈើ ជលផល សហគមន៍ កៅស៊ូ និង​ស្ថានភាព​ទូទៅ​របស់​មន្ត្រីរាជការ​។ ខ្លឹមសារ​ជា​គោល​គឺ​បានបញ្ជាក់ និង​បង្ហាញ​ឱ្យឃើញ​ពី​ស្ថានភាព​ជាក់ស្តែង​លើ​ការងារ​ដឹកនាំ គ្រប់គ្រង ការអនុវត្ត​ផែនការ និង​គោលនយោបាយ​របស់​ក្រសួង ក៏​ដូច​ជា​របស់​អាជ្ញាធ​រ​ដែន​ដី​ទាំង​ការងារ​សង្គម ច្បាប់ និង​បច្ចេកទេស​។

​ក្រៅពីនេះ លោក​ប្រធាន​មន្ទីរ​ក៏​បាន​រាយការណ៍​ពី​បញ្ហា​ប្រឈម​នានា​ដែល​បាន​ជួបប្រទះ​ក្នុង​ពេល​អនុវត្ត​ការងារ​កន្លងមក ហើយ​ភ្ជាប់​ទៅនឹង​បញ្ហា​នេះ លោក​បាន​សំណូមពរ​ឯកឧត្តម​រដ្ឋមន្ត្រី ឯកឧត្តម លោកជំទាវ​ដែល​ជា​ថ្នាក់ដឹកនាំ​ក្រសួង អាជ្ញាធរ​ដែនដី​មេត្តា​ជួយ​ណែនាំ ចង្អុលបង្ហាញ និង​តម្រង់​ទិស​កែលម្អ ដើម្បី​ឱ្យ​ផែនការ​និង​ទិសដៅ​ការងារ​ឆ្នាំ​២០១៩ ទទួលបាន​ជោគ ជ័យ​ដូចដែល​បាន​គ្រោងទុក ឆ្លើយតប​តម្រូវការ​ស្បៀង​ដែល​ធានា​បាន​បរិមាណ​ផ្គត់ផ្គង់​ក្នុង​ខេត្ត ធានា​គុណភាព អនាម័យ និង​សុវត្ថិភាព សម្រាប់​បម្រើ​ឱ្យ​ភ្ញៀវ​ទេសចរណ៍​ដែល​មាន​កំណើន​ជា​លំដាប់ និង​ឈាន​ទៅ​ធ្វើ​ការកាត់បន្ថយ​ការ​នាំចូល​។​

​បន្ទាប់​ពី​ឯកឧត្តម​អភិបាលរង​នៃ​គណ​អភិបាលខេត្ត​ធ្វើ​បដិសណ្ឋារកិច្ច និង​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​សមិទ្ធផល​ដែល​មន្ទីរ​សម្រេច​បាន​នា​ឆ្នាំកន្លងមក ឯកឧត្តម​រដ្ឋមន្ត្រី​បាន​សម្តែង​កិច្ច​ស្វាគមន៍​ចំពោះ​វត្តមាន​របស់​សមាជិក សមាជិកា​ដែល​បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​ដ៏​មាន​អត្ថន័យ​នេះ និង​ថ្លែងអំណរគុណ​ចំពោះ​អាជ្ញាធរ​ដែនដី មន្ទីរ​ពាក់ព័ន្ធ​ជុំវិញ​ខេត្ត កងកំលាំងប្រដាប់អាវុធ​គ្រប់​លំដាប់ថ្នាក់ ដែល​តែងតែ​គាំទ្រ និង​ផ្តល់​នូវ​កិច្ចសហប្រតិបត្តិការ​ល្អ​ជាមួយ​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​នា​ពេលកន្លងមក រហូត​ទទួលបាន​នូវ​សមិទ្ធផល​ដ៏​ធំធេង​។​ពិត​ណាស់​សមិទ្ធផល​នេះ​បាន​ជួយ​លើកកម្ពស់​ជីវភាព​របស់​ពលរដ្ឋ​នៅ​មូលដ្ឋាន​ឱ្យ​កាន់តែ​មាន​ភាពប្រសើរឡើង​ពិសេស​ការរួម​ផ​លិ​ស្បៀង​បម្រើ​ឱ្យ​វិស័យ​ទេសចរណ៍​ក្នុង​ខេត្ត​ទឹកដី​អង្គរ​ដ៏​បវរ​រុងរឿង និង​រួមចំណែក​អនុវត្ត​យុទ្ធសាស្ត្រ​ចតុកោណ ដំណាក់កាល​ទី​៤ របស់​រាជរដ្ឋាភិបាល​នីតិកាល​ទី​៦ នៃ​រដ្ឋសភា “​ដើម្បី​កំណើន ការងារ សមធម៌ និង​ប្រសិទ្ធភាព​នៅ​កម្ពុជា​” ។

​ជាមួយនឹង​សមិទ្ធផល​ដែល​សម្រេច​បាន​ជា​វិជ្ជមាន​នេះ ឯកឧត្តម​រដ្ឋមន្ត្រី​បញ្ជាក់បន្ថែម​ថា ការអនុវត្ត​ការងារ​កន្លងមក នៅ​មាន​ភាពខ្វះខាត ឆកល្វែង និង​យឺតយ៉ាវ​លើ​ការងារ​មួយចំនួន ដែល​ទាមទារ​ឱ្យ​យើងទាំងអស់គ្នា​រួមគ្នា​ដោះស្រាយ​ឱ​បាន​ទាន់ពេលវេលា និង​មាន​ប្រសិទ្ធភាព ហើយ​ចាំបាច់​ត្រូវ​រៀនសូត្រ​ពី​គ្នា​ទៅវិញទៅមក ដកស្រង់​បទពិសោធន៍​ទាំង​អាក្រក់ និង​ល្អ​ពី​អតីតកាល រួច​កែលម្អ​តម្រង់​ទិស​សម្រាប់​អនុវត្ត និង​ទទួលបាន​ផល​វិជ្ជមាន​ទាំង​ក្នុង​ពេល​បច្ចុប្បន្ន និង​អនាគត​។

​ដើម្បី​បន្ត​អនុវត្ត​ផែនការ និង​ទិសដៅ​អនុវត្ត​បន្ត​ទទួលបាន​ជោគជ័យ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ដាក់ចេញ​នូវ​ចំណុច​គន្លឹះ​មួយ​ចំនួន​ជា​មូលដ្ឋាន​សម្រាប់​មន្ទី​រយ​ក​ទៅ​អនុវត្ត​បន្ត​ដូចតទៅ​៖
​ទី​១. ត្រូវ​បន្ត​លើ​កម្ពស់​ការងារ​បង្កើន​ផលិតភាព​ផលិតកម្ម​កសិកម្ម ពិពិធ​ភាវូបនីយកម្ម និង​ការធ្វើ​ពាណិជ្ជកម្ម​ក្នុង​វិស័យ កសិកម្ម តាមរយៈ​ការ​បង្វែរ​ទិសដៅ ពី​ការអភិវឌ្ឍន៍​តាម​បែប “​វិបុល​វប្បកម្ម​” ទៅកាន់​ការអភិវឌ្ឍន៍​តាមបែប “​ប្រពលវប្បកម្ម​” ដើម្បី​បង្កើន​ទិន្នផល ធានា​គុណភាព សន្តិសុខ​ស្បៀង និង​បង្កើន​ប្រាក់ចំណូល ឆ្លើយតប​ទៅនឹង​តម្រូវការ​។​
​ទី​២. បន្ត​ជំរុញ​ការងារ​ផ្ទេរ​បច្ចេកទេស​ទំនើប​ស​ម​ស្រប​ទៅតាម​កំណើន​សេដ្ឋកិច្ច ប្រជាជន និង​ការ​វិវឌ្ឍន៍​របស់​ប្រទេស​លើ​គ្រប់​មុខ​ជំនាញ​ពាក់ព័ន្ធ​នឹង​ផលិតកម្ម​ដំណាំ ពិសេស​ដំណាំ​ស្រូវ បន្លែ ការ​ចិញ្ចឹមសត្វ វារីវប្បកម្ម ការប្រើ​ពូជ ជី ថ្នាំ និង​លើកកម្ពស់​គុណភាព​ដីស​ម​ស្រប​តាម​ប្រភេទ​ដំណាំ ប្រភពទឹក និង​ការប្រែប្រួល​អាកាសធាតុ​។ ពិនិត្យ​លើ​សកម្មភាព​ការងារ​អភិវឌ្ឍ​កសិដ្ឋាន ស្ថានីយ​ពិសោធន៍​កសិកម្ម និង​មជ្ឈមណ្ឌល​ពិសោធន៍​កសិកម្ម​ដើម្បី​ប្រើប្រាស់​ជា​ប្រយោជន៍​ក្នុង​ការបណ្តុះ បណ្តាល ស្រាវជ្រាវ និង​ផ្សព្វផ្សាយ ក៏ដូចជា​ការផ្ទេរ​បច្ចេក​ទេស​ទំនើប​ទាន់សម័យ​ឱ្យ​ដល់​ដៃ​អ្នក​ផលិត​។​
​ទី​៣. ត្រូវ​ជំរុញ និង​លើកទឹកចិត្ត​ឱ្យ​អនុវត្ត​ប្រព័ន្ធ “​ផលិតកម្ម​កសិកម្ម​តាម​កិច្ចសន្យា​” ដើម្បី​លើកកម្ពស់​គុណភាព​កសិផល​ប្រកប​ដោយ​ភាព​ប្រកួតប្រជែង ធានា​សុខុមាលភាព​សាធារណៈ អនុវត្ត​កសិកម្ម​ល្អ​ដោយ​ភាព​វៃឆ្លាត និង​បង្កើន​ការផ្តល់​សេវា​ពត៌មាន​ទី​ផ្សារ​កសិកម្ម​ឲ្យ​កាន់តែ​ទូលាយ និង​ទាន់​ពេលវេលា​។​
​ទី​៤. ត្រូវ​សហការ​ជាមួយ​មន្ទីរ​ពាក់ព័ន្ធ អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់​ដើម្បី​ចាត់វិធានការ​ទប់ស្កាត់ និង​បង្ក្រាប​ឲ្យទាន់​ពេលវេលា​នូវ​ការ​នាំចូល​សត្វ និង​សាច់សត្វ ខូច​គុណភាព បទល្មើស​ព្រៃឈើ ជលផល និង​សម្ភារ​កសិកម្ម​ខុសច្បាប់​ផង​ដែរ​។​
​ទី​៥. ពង្រឹង​សាមគ្គីភាព​ផ្ទៃក្នុង យកចិត្តទុកដាក់​អនុវត្ត​ភារកិច្ច​ក្នុង​ស្មារតី​ទទួលខុសត្រូវ ធានា​បាន​ប្រសិទ្ធភាព​ខ្ពស់ ដោយ​អនុលោម​តាម​ក្រម​សីលធម៌​ដូច​មានចែង​ក្នុង​ជំពូក​ទី​៥ ពី​មាត្រា​ទី ៣៣-៣៨ ក្នុង​ច្បាប់​ស្តីពី​សហលក្ខន្តិកៈ​មន្ត្រីរាជកា​រ​ស៊ីវិល​។ ត្រូវ​គ្រប់គ្រង មើល​ថែរក្សា​ទ្រព្យសម្បត្តិ​រដ្ឋ​ឱ្យ​បាន​គង់វង្ស​ល្អ​។​
​ទី​៦.​តាមដាន​សភាពការណ៍​ប្រចាំថ្ងៃ ជា​ពិសេស​យោបល់​របស់​ប្រជាជន និង​ការវាយប្រហារ​ចេញពី​សង្គម​ស៊ីវិល ឬ​ចេញពី​ផ្ទៃ​ប្រភព​ផ្សេងៗ និង​បញ្ហា​ប្រឈម​ផ្សេងៗ​ទៀត ដើម្បី​តាមដាន​ស្ថានការណ៍ ឬ​សភាពការណ៍​ទាំង​នយោបាយ សង្គម សេដ្ឋកិច្ច និង​បច្ចេកទេស ហើយ​គួរ​មាន​បណ្តាញ​ទទួល​នូវ​ព័ត៌មាន និង​សំណូមពរ របស់​សហគមន៍ សង្គម​ស៊ីវិល​និង​ដៃគូ ទាំងអស់ ដើម្បី​យក​មក​ពិនិត្យ និង​ដោះស្រាយ​ឱ្យបាន​ទាន់​ពេលវេលា ទូលំទូលាយ និង​មាន​ប្រសិទ្ធភាព​។​

​នា​ឱកាស​នេះ​ឯកឧត្តម​រដ្ឋមន្ត្រី​បាន​បំពាក់​គ្រឿង​ឥស្សរិយយស​ការងារ​ជូន​ដល់​មន្ត្រីរាជការ និង​ផ្តល់​វត្ថុ​អនុស្សាវរីយ​ជូន​ដល់​និវត្តន៍​ជន​ចំនួន ១២៣​នាក់ ដើម្បី​ជា​ការលើកទឹកចិត្ត និង​ថ្លែងអំណរគុណ ជាពិសេស​ដើម្បី​បង្ហាញ​ពី​វប្បធម៌​គោរព​ស្រលាញ់​និង​យកចិត្តទុកដាក់​ចំពោះ​គុណូបការរ​បស់​មន្ត្រីរាជការ​ដែល​បាន​ខិតខំ​លះបង់​គ្រប់បែបយ៉ាង​ដែល​បាន​បម្រើ​ការងារ​ជូន​ជាតិ មាតុភូមិ​និង​ប្រជាជន​៕

 

r190126c1 r190126c12

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.