ក្រុងប៉ោយប៉ែត ៖ នៅព្រឹកត្រូថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩ នេះ ដោយមានការចង្អុលបង្ហាញ ពីលោក វរសេនីយ៍ឯក ធិន ស៊ិនដេត អធិការក្រុង លោកវរសេនីយ៍ត្រី ឈឿន ប៊ុនថា អធិការរងក្រុងប៉ោយប៉ែត ទទួលបន្ទុកផ្នែកចរាចរណ៍ បានចាត់តាំងកំលាំងចុះណែនាំម្ចាស់ ហាងលក់ ម៉ូតូ ជាច្រើនកន្លែង ដែលយកចំណីផ្លូវសាធារណៈ ធ្វើជាប្រយោជន៍ផ្ទាល់ខ្លួន មិនខ្វល់ពីសុវត្ថិភាពអ្នកដ៏ទៃ ធ្វើសារចរាចរណ៍ លើដងផ្លូវ អាចនិងបង្កការកកស្ទះ កើតមានគ្រោះថ្នាក់ចរាចរណ៍ ជាយៈថាហេតុ ដែលកណីគ្រោះថ្នាក់ចរាចរណ៍ បានកើតមាន ឡើងជាញ៉ឹកញ៉ាប់ នៅក្រុងប៉ោយប៉ែតផងដែល។
ការចុះប្រតិបត្តិការណ៍ នៅព្រឹកថ្ងៃខែឆ្នាំដ៏ដែលនេះ គេសង្កេតឃើញថា៖ កំលាំងសមត្ថកិច្ច ផ្នែកចរាចរណ៍ របស់លោក ក៏បានណែនាំ ដល់ម្ចាស់ហាងលក់ម៉ូតូ ដែលស្ថិតជុំវិញផ្សារថ្មីប៉ោយប៉ែត ក្នុងភូមិបាលិលេយ្យ០១ សង្កាត់និងក្រុងប៉ោយប៉ែត សូមចូលរួមទាំងអស់គ្នា បញ្ឈប់ការដាក់តាំងលក់ ម៉ូតូ បែបអនាធិប តេយ្យ លើចំណីផ្លូវរបស់រដ្ឋ ចាប់ពីពេលនេះទៅ កុំបន្តទៅទៀត។
បើសិនជាមានយកចំណីផ្លូវរដ្ឋ ដាក់តាំងលក់ ម៉ូតូ ដើម្បីតែផលប្រយោជន៍ខ្លួន មិនគិតផលប៉ះពាល់លើអ្នកដ៏ទៃនោះ លើកក្រោយទៀតនោះ ខាងកំលាំងសមត្ថកិច្ចក្រុងប៉ោយប៉ែត និងចាត់វិធានការ ធ្វើការផាកពិន័យ ទៅតាមនីតិវិធី។ ដើម្បីកុំអោយម្ចាស់លក់ ម៉ូតូ ទាំងនោះ ប្រប្រឹត្តខុស ម្តងហើយម្តងទៀត លោកថា៖ ព្រោះរឿងនេះវាអាចជះ ឥទ្ធិពលគំរូ មិនល្អដល់អ្នកដ៏ទៃទៀត។
គូសបញ្ជាក់ផងដែលថា ៖ លោកវរសេនីយ៍ត្រី ឈឿន ប៊ុនថា បានប្រាប់សារព័ត៌មាន ជាច្រើន
ស្ថាបន័ អោយដឹងទៀតថា៖ ក្នុងករណីនេះ លោកបានអោយកម្លាំងរបស់លោកល្បាតមើលជារៀងរាល់ថ្ងៃ គឺជាប្រចាំផងដែល៕









