ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ​ កងរាជអាវុធហត្ថ​ខេត្តសៀមរាប អញ្ជើញចូលរួមប្រជុំប្រចាំសប្តាហ៍ដើម្បីតាមដានវឌ្ឍនភាពការងារបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។ នៅសាលប្រជុំរដ្ឋបាល សាលាខេត្តសៀមរាប ព្រឹកថ្ងៃពុធ ទី២២ ខែមេសា ឆ្នាំ ២០២៦។ ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ពិព័រណ៍រូបថតកម្ពុជា-គុយបា បង្ហាញពីព្រឹត្តិការណ៍សំខាន់ៗក្នុងប្រវត្តិសាស្ត្រ និងការផ្សាភ្ជាប់ទំនាក់ទំនងជិតស្និទ្ធរវាងប្រទេសទាំងពីរ រយៈពេល៦៥ឆ្នាំ ==> ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយអំពីច្បាប់ស្ដីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដល់មន្ត្រីអនុវត្តច្បាប់ក្នុងវិស័យយុត្តិធម៌ ==> អភិបាលខេត្តប៉ៃលិន ចុះសំណេះសំណាលសួរសុខទុក្ខ និងផ្តល់អំណោយសង្គ្រោះបន្ទាន់ ដល់ពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ នៅឃុំស្ទឹងត្រង់ ==> ទូលព្រះបង្គំ រ័ត្ន ស្រ៊ាង សូមព្រះបរមរាជានុញ្ញាតសម្តែងនូវសេចក្ដីសោមនស្សរីករាយ និងត្រេកអរជាអនេក ក្រោយទទួលដំណឹងថា ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទទួលការវះកាត់ដោយជោគជ័យ មានសុខភាពល្អប្រសើរ និងសូមថ្វាយព្រះពរព្រះអង្គសូមឆាប់បានជាសះស្បើយ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ចុះសួរសុខទុក្ខ មិត្តជួបការលំបាកដោយមានជំងឺទឹកនោមផ្អែមរ៉ាំរ៉ៃកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ! ==> កម្ពុជា-កាណាដា ប្ដេជ្ញាបន្តពង្រឹង និងពង្រីកទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅ ==> សកម្មភាពកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ ក្នុងថ្ងៃទី៦ ជាថ្ងៃចុងបញ្ចប់ នៃព្រឹត្តិការណ៍ នគរសង្ក្រាន្ត រាជធានីភ្នំពេញ! ==> យុវជនវ័យ២៤ឆ្នាំ សុខ លឹមហេង ក្លាយជាស្ដេចអុកប្រចាំឆ្នាំ២០២៦ បន្ទាប់ពីការប្រកួតដ៏ស្វិតស្វាញ ក្នុងព្រឹត្តិការណ៍ «នគរសង្រ្កាន» ==> ថ្ងៃចុងក្រោយនៃព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មានភ្ញៀវជាតិនិងអន្តរជាតិ យ៉ាងច្រើនកុះករ បន្តចូលរួមលេងកម្សាន្ត បើទោះបីជាមានភ្លៀងធ្លាក់ក៏ដោយ

សម្ដេច​កិត្ដិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន បន្ដ​ចុះ​សំណេះសំណាល​សួរសុខទុក្ខ និង​ចែក​អំណោយ ជូន​ដល់​ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ​២,៦៧៤​គ្រួសារ នៅ​ក្រុង​ប៉ៃលិន​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ប៉ៃលិន​)៖ សម្ដេច​កិត្ដិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា នៅ​ព្រឹក​ថ្ងៃទី​២៤ ខែ​មករា ឆ្នាំ​២០១៩​នេះ បាន​បន្ដ​ចុះសួរសុខទុក្ខ និង​ផ្ដល់​អំណោយ​មនុស្សធម៌ ជូន​ដល់​អ្នក​ផ្ទុក​មេរោគ​អេដស៍ ចាស់​គ្មាន​ទីពឹង ស្ដ្រី​មេម៉ាយ កុមារកំព្រា ជនពិការ ចំនួន ២,៦៧៤​គ្រួសារ ដែល​មកពី​៤៥​ភូមិ ក្នុង​ឃុំ​ចំនួន​៤ នៃ​ក្រុង​ប៉ៃលិន ខេត្ដ​ប៉ៃលិន​។ កម្មវិធី​នេះ​ប្រារព្ធ​ធ្វើឡើង​នៅ​ភូមិ​តាម​រ៉ៅ សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ខេត្ដ​ប៉ៃលិន​។​

​កាលពី​ថ្ងៃ​ទី​២៣ ខែ​មករា ឆ្នាំ​២០១៩​ម្សិលមិញ​នេះ សម្ដេច​កិត្ដិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន បាន​អញ្ជើញ​ចុះសួរសុខទុក្ខ​ប្រជាពលរដ្ឋ​ជាង​២​ពាន់​គ្រួសារ​ផងដែរ នៅ​ស្រុក​សាលា​ក្រៅ ខេត្ដ​ប៉ៃលិន និង​បាន​ចែក​នូវ​អំណោយ​មនុស្សធម៌ ក្នុង​គ្រួសារ​នី​មួយៗ​ទទួលបាន​៖ អង្ករ ៣០​គីឡូក្រាម មី​១​កេស ត្រីខ​១០​កំប៉ុង មុង​១ ភួយ​១ សារុង​១ ក្រមា​១ អាវយឺត​១ ទឹក​សុទ្ធ​១​ដប និង​នំ​បុ័ង​១​ដើម​។ ជាមួយគ្នានេះ ក៏​ទទួលបាន ក្រណាត់ស​១​ដុំ និង​ថវិកា​១​ម៉ឺន​រៀល ជា​អំណោយ​របស់​សម្តេច​តេជោ នាយករដ្ឋមន្ត្រី និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​។​

​គួររំលឹកថា នេះ​ជា​លើក​ទី​៤​ហើយ ដែល​សម្ដេច​កិត្ដិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន បាន​អញ្ជើញ​ចុះ​សំណេះសំណាល​សួរសុខទុក្ខ និង​ចែក​អំណោយ​មនុស្សធម៌ ជូន​ដល់​ប្រជាពលរដ្ឋ​រងគ្រោះ និង​ងាយ​រងគ្រោះ​បំផុត នៅក្នុង​ខេត្ដ​ប៉ៃលិន​។ ដោយ​លើក​ទី​១ នៅ​ឆ្នាំ​១៩៩៩, លើក​ទី​២ នៅ​ឆ្នាំ​២០១០, លើក​ទី​៣ ឆ្នាំ​២០១៣ និង​លើក​ទី​៤ នៅ​ឆ្នាំ​២០១៩​នេះ​។​

​កាកបាទក្រហមកម្ពុជា ដែលមាន​សម្ដេច​កិត្ដិ​ព្រឹទ្ធ​បណ្ឌិតជា​ប្រធាន​, សម្ដេច​តែងតែ​យកចិត្ដទុក្ខដាក់ និង​ដោះស្រាយ​រាល់​បញ្ហា​ប្រឈម​របស់​ប្រជាពលរដ្ឋ គ្រប់​មជ្ឈដ្ឋាន ដោយ​ក្តី​មេត្តា ករុណា គិតគូរ និង​ផ្តល់​ក្តីសង្ឃឹម ជំនឿ​ចិត្ត​ដល់​ប្រជាជន​ទូទៅ ដែល​ជួប​ការលំបាក​ដោយ​គ្មាន​ការរើសអើង មិន​ប្រកាន់វណ្ណៈ ពូជសាសន៍ ពណ៌​សម្បុរ សាសនា ឬ​និន្នាការ​នយោបាយ​អ្វី​ឡើយ ដោយ​ទីកន្លែង​ណា មាន​ទុក្ខ​លំបាក គឺ​មាន​កាកបាទក្រហម​កម្ពុជា​។​

​លើស​ពី​នោះ​ដើម្បី​ឆ្លើយតប នឹង​បញ្ហា​គ្រោះមហន្ដរាយ បញ្ហា​សុខភាព ក្នុង​សហគមន៍ ការលើកកម្ពស់​គោលការណ៍​គ្រឹះ តម្លៃ​មនុស្សធម៌ ការអភិវឌ្ឍ​ស្ថាប័ន និង​អភិវឌ្ឍ​ធនធានមនុស្ស កាកបាទក្រហមកម្ពុជា ដែលមាន​សម្តេច​ព្រះ​មហា​ក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជ​មាតា​ជាតិខ្មែរ គង់ប្រថាប់​ជា ព្រះ​ប្រធានកិត្តិយស និង​មាន​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ជា​ប្រធាន បាន​ជំរុញ​គ្រប់​សកម្មភាព​ការងារ នៃ​វិស័យ​ស្នូល​ទាំង​៤ ឱ្យ​ប្រតិបត្តិការ ទៅ​ដោយ​រលូន និង​មាន​ប្រសិទ្ធភាព​ជូន​ប្រជាពលរដ្ឋ​។​

​សូមជម្រាបថា សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ដែល​ត្រូវបាន​ប្រជា​ពលរដ្ឋ​ខ្មែរ និង​មេដឹកនាំ​ពិភពលោក​ផង​ដែរ ធ្វើការ​វាយតម្លៃ​ខ្ពស់​ថា ជា​កុលធីតា​កម្ពុជា​មួយ​រូប ដែល​បាន​ធ្វើ​សកម្មភាព​យ៉ាង​ក្លៀវក្លា ក្នុង​បុព្វហេតុ​មនុស្សធម៌ និង​ជា​និមិត្តរូប​ដ៏​ឧត្តុងឧត្តម នៃ​ការជួយ​សង្គ្រោះ​ជនរងគ្រោះ​នៅ​កម្ពុជា​គ្រប់​រូប ដោយ​មិន​ប្រកាន់​និន្នាការ រើសអើង​ពូជសាសន៍ ឬ​ពណ៌​សម្បុរ​នោះឡើយ​។​

​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត បាន​ខិតខំ​ប្រឹងប្រែង​អស់ពី​កម្លាំងកាយ​ចិត្ត ក្នុង​ការគ្រប់គ្រង និង​ដោះស្រាយ​ប្រក​ដោយ​ប្រសិទ្ធភាព​ខ្ពស់ ក្នុង​បុព្វហេតុ​មនុស្សធម៌ ពោល​បាន​ប្រឹងប្រែង​កៀងគរ​ជំនួយ​មនុស្សធម៌ ចុះ​ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ ជា​ជន​ចាស់ជរា​គ្មាន​ទីពឹង ក្មេង​អនាថា ជន​ផ្ទុកមេរោគ​អេដស៍ ជនរងគ្រោះ​ដោយ គ្រោះមហន្តរាយ​ផ្សេងៗ នៅ​គ្រប់​ទីកន្លែង ដោយ​មិន​មាន​ការប្រកាន់​និន្នាការ​នយោបាយ ពូជសាសន៍ ឬ​ពណ៌​សម្បុរ​នោះឡើយ ពោល​ទីណា​មាន​ទុក្ខ​លំបាក និង មាន​ប្រជាពលរដ្ឋ​រងគ្រោះ តែង​មាន​វត្តមាន​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត និង​កាកបាទក្រហមកម្ពុជា​ជាប់​ជានិច្ច​។​ជាពិសេស​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត តែង​បាន​តាមដាន​ជាប់​ជានិច្ច តាម​ប្រព័ន្ធ​ព័ត៌មាន​នានា ដើម្បី​ស្វែងរក​ជនរងគ្រោះ​ជួប​ការលំបាក ហើយ​ក៏​ចាត់​ឲ្យ​មន្ត្រី​របស់​ខ្លួន ចេញ សង្គ្រោះ​បន្ទាន់​ផង​ដែរ​។​

​មិន​ត្រឹមតែ​ពលរដ្ឋ​កម្ពុជា​នោះឡើយ សូម្បី​ប្រជាពលរដ្ឋ​នៅ​បណ្តា​ប្រទេស​លើ​ពិភពលោក ដែល​ជួប​គ្រោះមហន្តរាយ​បណ្តាលមកពី​គ្រោះ ធម្មជាតិ ដូចជា​ខ្យល់ព្យុះ ទឹកជំនន់ ឬ​រញ្ជួញ​ដី​ជា​ដើម​នោះ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត តែង​បាន​ចូល​រួមវិភាគទាន ដើម្បី​ជួយសង្គ្រោះ​ជាតិ ដល់​ជនរងគ្រោះ​ទាំងនោះ​ផង​ដែរ​៕

 

r190125a1 r190125a2 r190125a3 r190125a4 r190125a5 r190125a6

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.