ខេត្តបន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩ នេះ វេលាម៉ោង១០ និង១៥នាទីព្រឹក លោក សាន វិជ្ជាសារ៉ាវុធ ប្រធានសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យ សហការជាមួយ កំលាំងមន្ទីរពាណិជ្ជកម្មការិយាល័យប្រឆាំងបទល្មើសខេត្ត បានដឹកនាំកំលាំងចម្រុះចុះបង្ក្រាប ទីតាំងផលិតស្ករត្នោតក្លែងក្លាយ មួយកន្លែង ដោយមានការសម្របសម្រួលពីលោក តេង សាម៉ៃ ព្រះរាជអាជ្ញារងខេត្តបន្ទាយមានជ័យ។
គូសបញ្ជាក់ថា៖ ទីតាំងផលិតស្ករក្លែងក្លាយខាងលើ ស្ថិតក្នុងភូមិចាន់គិរី សង្កាត់ផ្សារ កណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយ មានជ័យ។ សមត្ថកិច្ចចម្រុះ ចុះឆែកឆេរដល់ទីតាំងផលិតស្ករត្នោតក្លែងក្លាយ បន្លំវត្ថុធាតុដើម មួយកន្លែង ត្រូវប្រឈមមុខនិងច្បាប់ ដែលការចុះឆែកឆេរនេះ នៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ ២០១៩ នេះ ខាងកើតផ្សារសមាគមន៍ ប្រមាណ១០០ម៉ែត្រ ក្នុងភូមិចាន់គិរី សង្កាត់ និង ក្រុងប៉ោយប៉ែត។
កំលាំងជំនាញចុះប្រតិបត្តិការ ដល់ទីតាំងផលិតស្ករត្នោតក្លែងក្លាយ បន្លំវត្ថុធាតុដើមមួយកន្លែង ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ចាប សុផាឫទ្ធិ ស្នងការរងខេត្ត ប្រឆាំងបទ ល្មើសសេដ្ឋកិច្ច និងមានការសម្របសម្រួលពីលោក តេង សម័យ ព្រះរាជអាជ្ញារងអោមសាលា ដំបូងខេត្តបន្ទាយមានជ័យ សហការជាមួយកម្លាំងការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត និងកម្លាំងមូលដ្ឋាន មន្ត្រីជំនាញកាំកុងត្រូល និិងមន្ទីរជំនាញឧស្សាហកម្ម សិប្បកម្មខេត្ត ចុះបិទប្រកាសផ្អាកចោលទាំងស្រុង ហើយធ្វើការរឹបអូសនូវសម្ភារៈ សម្រាប់ផលិតស្ករត្នោតក្លែងក្លាយមួយចំនួនផងដែល។
លោកសាន វិជ្ជាសារ៉ាវុធ ប្រធានកាំកុងត្រូលសាខាខេត្តបន្ទាយមានជ័យប្រាប់ថា៖ ការផលិតស្ករត្នោតក្លែងក្លាយ វាជាករណីមួយដែលក្លែងបន្លំ ធ្វើអោយប៉ះពាល់សុខភាព បងប្អូនប្រជាពលរដ្ឋយ៉ាងពេញបន្ទុក ព្រោះការផលិត គ្មានអនាម័យ គ្មានបច្ចេកទេសត្រឹមត្រូវ និយាយរួមគឺគ្នានស្តង់ដាផលិតនោះទេ ម្យ៉ាងទៀតពួកគាត់មិនបានយកវត្ថុធាតុដើមទឹកត្នោត យកមកផលិតទេ គឺគ្រាន់តែយកស្ករស សាច់ជូ ទឹក នឹងមានម៉ូនីទ័រ សម្រាប់កូរស្ករទាំងនោះ ដើម្បីកែច្នៃចេញជាស្ករត្នោតនោះ យកទៅលក់ រួចជាការស្រាច់។
លោកឧត្តមសេន៍ត្រី ចាប សុផាឫទ្ធិ បានប្រាប់សារព័ត៌មានអោយដឹងថា៖ ការចុះបង្ក្រាបទីតាំងផលិតស្ករត្នោតក្លែងក្លាយនេះ ដោយមានការណែនាំពីលោកឧត្តមសេនីយ៍ទោ អាត់ខែម ស្នងការនគរបាលខេត្តបន្ទាយ មានជ័យ កម្លាំងនគរបាលជំនាញក៏បានចេញប្រតិបត្តិការ ស្រាវជ្រាវ រហូតដល់ឃើញមុខសញ្ញា ទើបធ្វើការឆែកឆេរភ្លាមៗ រកឃើញសម្ភារៈសារធាតុលាយផ្សំ និងឧបករណ៍ផលិតរួមមាន ៖ ស្ករស ចំនួន៩០០គីឡូក្រាម ឆ្នាំងខ្ទះត្នោតសម្រាប់រំងាស់កែច្នៃចំនួន២ ស្ករត្នោតមិនទាន់កែច្នៃចំនួន៣០ការ៉ុង ខ្ទះបំពាក់ម៉ូទ័រវាយស្ករចំនួន១ សាច់ជូចំនួន៦០០គីឡូក្រាម ស្ករត្នោតកែច្នៃរួចចំនួន៥០គីឡូក្រាម។
លោកបានបន្តអោយដឹងទៀតថា៖ ក្រោយ ពេលរកឃើញវត្ថុតាងផលិត កំលាំងជំនាញយើង ក៏បានធ្វើការរឹបអូសវត្ថុតាងស្ករត្នោតក្លែងក្លាយមួយចំនួន រួមទាំងម្ចាស់ផលិត ពីនាក់ប្តីប្រពន្ធ មានឈ្មោះ ផៃ សំណាង ភេទប្រុស អាយុ២៦ឆ្នាំ ត្រូវជាប្តី។ រីឯប្រពន្ធ ឈ្មោះ សុខ ម៉ី អាយុ២៥ឆ្នាំ។
បន្ទាប់មកប្តីប្រពន្ធផលិតស្កត្នោតនោះ បានប្រាប់អោយដឹងផងដែលថា៖ ការផលិតស្ករត្នោតនេះ បើកកែច្នៃអស់រយះពេល៨ឆ្នាំមកហើយ តាំងពីឪពុករបស់គាត់នៅរស់ម្លេះ ហើយការផលិតវិញ ក្នុងមួយថ្ងៃផលិតមិនបានច្រើននោះទេ គឺក្នុងមួយថ្ងៃ ផលិតបាន ០៤ទៅ០៥ធុងស្ពិកត្រូ តែប៉ុណ្ណោះ រួចនាំចេញទៅលក់ចែកចាយបន្ត។
បច្ចុប្បន្នៈ ពីនាក់ប្តីប្រពន្ធ រួមជាមួយវត្ថុតាង ត្រូវបានកំលុងមន្ត្រីជំនាញខេត្ត យកទៅសួរនាំ បន្ត និងកសាងសំណុំរឿងតាមនីតិវិធី៕









