ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ​ កងរាជអាវុធហត្ថ​ខេត្តសៀមរាប អញ្ជើញចូលរួមប្រជុំប្រចាំសប្តាហ៍ដើម្បីតាមដានវឌ្ឍនភាពការងារបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។ នៅសាលប្រជុំរដ្ឋបាល សាលាខេត្តសៀមរាប ព្រឹកថ្ងៃពុធ ទី២២ ខែមេសា ឆ្នាំ ២០២៦។ ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ពិព័រណ៍រូបថតកម្ពុជា-គុយបា បង្ហាញពីព្រឹត្តិការណ៍សំខាន់ៗក្នុងប្រវត្តិសាស្ត្រ និងការផ្សាភ្ជាប់ទំនាក់ទំនងជិតស្និទ្ធរវាងប្រទេសទាំងពីរ រយៈពេល៦៥ឆ្នាំ ==> ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយអំពីច្បាប់ស្ដីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដល់មន្ត្រីអនុវត្តច្បាប់ក្នុងវិស័យយុត្តិធម៌ ==> អភិបាលខេត្តប៉ៃលិន ចុះសំណេះសំណាលសួរសុខទុក្ខ និងផ្តល់អំណោយសង្គ្រោះបន្ទាន់ ដល់ពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ នៅឃុំស្ទឹងត្រង់ ==> ទូលព្រះបង្គំ រ័ត្ន ស្រ៊ាង សូមព្រះបរមរាជានុញ្ញាតសម្តែងនូវសេចក្ដីសោមនស្សរីករាយ និងត្រេកអរជាអនេក ក្រោយទទួលដំណឹងថា ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទទួលការវះកាត់ដោយជោគជ័យ មានសុខភាពល្អប្រសើរ និងសូមថ្វាយព្រះពរព្រះអង្គសូមឆាប់បានជាសះស្បើយ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ចុះសួរសុខទុក្ខ មិត្តជួបការលំបាកដោយមានជំងឺទឹកនោមផ្អែមរ៉ាំរ៉ៃកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ! ==> កម្ពុជា-កាណាដា ប្ដេជ្ញាបន្តពង្រឹង និងពង្រីកទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅ ==> សកម្មភាពកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ ក្នុងថ្ងៃទី៦ ជាថ្ងៃចុងបញ្ចប់ នៃព្រឹត្តិការណ៍ នគរសង្ក្រាន្ត រាជធានីភ្នំពេញ! ==> យុវជនវ័យ២៤ឆ្នាំ សុខ លឹមហេង ក្លាយជាស្ដេចអុកប្រចាំឆ្នាំ២០២៦ បន្ទាប់ពីការប្រកួតដ៏ស្វិតស្វាញ ក្នុងព្រឹត្តិការណ៍ «នគរសង្រ្កាន» ==> ថ្ងៃចុងក្រោយនៃព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មានភ្ញៀវជាតិនិងអន្តរជាតិ យ៉ាងច្រើនកុះករ បន្តចូលរួមលេងកម្សាន្ត បើទោះបីជាមានភ្លៀងធ្លាក់ក៏ដោយ

កម្លាំង​អាវុធហត្ថ​ឃាត់ខ្លួន​ជនសង្ស័យ​០៤​នាក់​ជំនាញ​ខាង​កាច់ក ម៉ូតូ នៅ​ក្រុង​ប៉ោយ​ប៉ែត​.!!!

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​បន្ទាយមានជ័យ ៖ ជនសង្ស័យ​០៤​នាក់ ជា​ក្រុម​កាច់​-​ក​ម៉ូតូ ឆ្នាំ​២០១៨ មកហើយ លុះ​ឆ្នាំ​២០១៩ ត្រូវបាន​កម្លាំ​អាវុធហត្ថ​ធ្វើ​ស្រាវជ្រាវ​ឃើញ ឈាន​ដល់​ការបង្ក្រាប និង​ដកហូត​បាន វត្ថុតាង​មួយ​ចំនួន​ធំ ដែល ប្រតិបត្តិ​ការណ៍​បង្ក្រាប​នេះ នៅ​ល្ងាច​ថ្ងៃទី​២២ ខែ​មករា ឆ្នាំ​២០១៩ នៅ​ចំណុច​ភូមិ​គី​ឡូត៍​ម៉ែត្រ​លេខ​៤ សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ​។

​កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែត ដឹកនាំ​ដោយ​លោក​វរសេនីយ៍ត្រី នួន នី​ណារ៉ូ មេបញ្ជាការ​អាវុធហត្ថ​ក្រុង បាន​ចុះ​ប្រតិបត្តិការ​បង្ក្រាប​ករណី លួច​មាន​ស្ថាន​ទម្ងន់ទោស (​លួច​ម៉ូតូ​) និង​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ច ៤ នាក់ ។​

​លោក​វរសេនីយ៍ត្រី នួន នី​ណារ៉ូ បាន​ប្រាប់អោយដឹង​នៅ​ថ្ងៃ​ទី​២៤ ខែ​មករា នេះ​ថា​៖ យោងតាម​ពាក្យបណ្តឹង​របស់​ជនរ​រងគ្រោះ​ចំនួន​០៤​នាក់ និង​ដោយ​ទទួលបាន​បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់​របស់​លោក​ឧត្តមសេនីយ៍ត្រី បោ​ន ប៊ិន មេបញ្ជាការ​អាវុធហត្ថ​ខេត្ត ស្តី​ពី​ការពង្រឹង​សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និង​បង្ក្រាប​អោយបាន​ទាន់​ពេលវេលា​នោះ រាល់​បទល្មើស​ដែល​កើតមានឡើង​ក្នុង​ភូមិសាស្ត្រ និង​ដោយ​ទទួលបាន​ការសម្របសម្រួល​ពី​លោក មាស ច័ន្ទ​ពិសិដ្ឋ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​បន្ទាយមានជ័យ​។​

​លោក​ក៏​បាន​ដឹកនាំ​កម្លាំង ចុះ​ធ្វើ​ការស្រាវជ្រាវ​រក​មុខ​សញ្ញា ដែល​បាន​ប្រព្រឹត្ប​បទល្មើស   កាច់​ក​ម៉ូតូ យកទៅ កាលពី​ពេល​ថ្មីៗ​នេះ កំលាំង​របស់លោក បាន​ចាត់​កម្លាំង​ដាក់​ការស្រាវជ្រាវ​ឃើញ រហូត​ឈានដល់​ការឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​៤​នាក់​រួមមានៈ​

​ទី​១-​វ៉ាង ហៅ​អាញ៉ាញ់ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មាន​ទីលំនៅ​មិន​ពិតប្រាកដ ក្នុង​ក្រុង​ប៉ោយ​ប៉ែត ខេត្ត​បន្ទាយមានជ័យ​។ ទី​២-​ឈ្មោះ ខៀវ សារិត ហៅ ង៉ា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ រស់នៅ ភូមិ​អូរ​ជ្រៅ សង្កាត់​/​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ​។ ទី​៣-​ឈ្មោះ ចាន់ ស្រី​លាក់ ភេទ​ស្រី អាយុ​២៣​ឆ្នាំ ស្នាក់​នៅ​បណ្តោះ អាសន្ន​ផ្ទះជួល​ផ្លូវ​ចូល​ខារ៉ាអូខេ​ឡា​ហ្វី​រ៉ា ស្ថិតក្នុង ភូមិ​បា​លិលេ​យ្យ​១ សង្កាត់​/​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ​។ ទី​៤-​ឈ្មោះ សន ធា​រិទ្ធ ហៅ​ញ៉ាញ់ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ រស់នៅ​ភូមិ​ទំនប់​ក​៥ សង្កាត់​/​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយ​ជ័យ​។ និង​បាន​ដកហូត​វត្ថុតាង​រួមមាន ១ -​ម៉ូតូ​ចំនួន ០៤​គ្រឿង​។ ១-​ម៉ូតូ​ម៉ាក MSX ពណ៌​ខ្មៅ ចំនួន ០១​គ្រឿង ២-​ម៉ូតូ​ម៉ាក HONDA DREAM ឆ្នាំ​២០១៥ ពណ៌​ខ្មៅ ចំនួន ០១​គ្រឿង  ៣-​ម៉ូតូ​ម៉ាក HONDA DREAM ឆ្នាំ​២០១៨ ពណ៌​ខ្មៅ ចំនួន ០១​គ្រឿង  ៤-​ម៉ូតូ​ម៉ាក HONDA DREAM ឆ្នាំ​២០១១ ពណ៌​ខ្មៅ ចំនួន​០១​គ្រឿង  និង​ស្លាក​លេខ​ម៉ូតូ​ចំនួន ០៥​សន្លឹក  ព្រម​ទាំង​សម្ភារៈ​កែឆ្នៃ​ម៉ូតូ មួយចំនួន​។

​លោក​ឧត្តមសេនីយ៍ត្រី បោ​ន ប៊ិន មេបញ្ជាការ​អាវុធហត្ថ​ខេត្ត​បាន​បញ្ជាក់​ឲ្យដឹងថា​៖ ក្រោយពី​ធ្វើ​ការសាកសួរ ជនសង្ស័យ​ទាំង​៤​នាក់​បាន​ឆ្លើយ​សារភាពថា​៖ ពួកគេ​ពិតជា​បាន​ប្រព្រឹត្ត​បទ​លួច និង​កាច់​-​ក ម៉ូតូ តាំងពី​ឆ្នាំ​២០១៧ មកម្ល៉េះ និង​បាន​ធ្វើ​សកម្មភាព​លួច​ម៉ូតូ បាន​ជាច្រើន​គ្រឿង​មកហើយ ពេល​លួច​បាន​បក្ស យក​ម៉ូតូ មក​កែឆ្នៃ​អោយ​ប្លែក ពី​សភាព​ដើម ហើយ​បាន​យកទៅលក់ និង​ដាក់បញ្ចាំ​ដាច់​នៅ​តាម​កន្លែង​ផ្សេងៗ ។

​លោក​មេបញ្ជាការ​អាវុធ​ហត្ថ​ខេត្ត​បាន​បញ្ជាក់ទៀតថា ៖ ផ្អែកលើ​ចម្លើយ​សារភាពរ​បស់​ជនសង្ស័យ យោងតាម​របាយការណ៍​របស់​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង និង​យោង​តាម​ពាក្យបណ្តឹង​របស់​ជនរ​ង​គ្រោះ ឃើញថា​៖ មាន​តម្រុយ​ពិរុទ្ធភាព​នៃ​បទល្មើស​ជាក់លាក់ ជនសង្ស័យ​ខាងលើ អាច​ត្រូវ​ចោទ​ពី​បទ លួច​មាន​ស្ថាន​ទម្ងន់ទោស​។ បច្ចុប្បន្ន កម្លាំង​ជំនាញ​កងរាជអាវុធហត្ថ​ខេត្ត បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ រួមជាមួយ​វត្ថុតាង ទៅ​តុលាការ​ដើម្បី​ចាត់ការ​ទៅតាម​នីតិវិធី​។ ចំណែក​ម៉ូតូ​ចំនួន​០៤​គ្រឿង កម្លាំង​ជំនាញ​កងរាជអាវុធហត្ថ បាន​ប្រគល់​ជូន​ទៅ​ម្ចាស់​ដើម​វិញ​ហើយ​៕

r190124f1 r190124f2 r190124f4

Filed in: សន្តិសុខ សង្គម

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.