ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ​ កងរាជអាវុធហត្ថ​ខេត្តសៀមរាប អញ្ជើញចូលរួមប្រជុំប្រចាំសប្តាហ៍ដើម្បីតាមដានវឌ្ឍនភាពការងារបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។ នៅសាលប្រជុំរដ្ឋបាល សាលាខេត្តសៀមរាប ព្រឹកថ្ងៃពុធ ទី២២ ខែមេសា ឆ្នាំ ២០២៦។ ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ពិព័រណ៍រូបថតកម្ពុជា-គុយបា បង្ហាញពីព្រឹត្តិការណ៍សំខាន់ៗក្នុងប្រវត្តិសាស្ត្រ និងការផ្សាភ្ជាប់ទំនាក់ទំនងជិតស្និទ្ធរវាងប្រទេសទាំងពីរ រយៈពេល៦៥ឆ្នាំ ==> ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយអំពីច្បាប់ស្ដីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដល់មន្ត្រីអនុវត្តច្បាប់ក្នុងវិស័យយុត្តិធម៌ ==> អភិបាលខេត្តប៉ៃលិន ចុះសំណេះសំណាលសួរសុខទុក្ខ និងផ្តល់អំណោយសង្គ្រោះបន្ទាន់ ដល់ពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ នៅឃុំស្ទឹងត្រង់ ==> ទូលព្រះបង្គំ រ័ត្ន ស្រ៊ាង សូមព្រះបរមរាជានុញ្ញាតសម្តែងនូវសេចក្ដីសោមនស្សរីករាយ និងត្រេកអរជាអនេក ក្រោយទទួលដំណឹងថា ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទទួលការវះកាត់ដោយជោគជ័យ មានសុខភាពល្អប្រសើរ និងសូមថ្វាយព្រះពរព្រះអង្គសូមឆាប់បានជាសះស្បើយ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ចុះសួរសុខទុក្ខ មិត្តជួបការលំបាកដោយមានជំងឺទឹកនោមផ្អែមរ៉ាំរ៉ៃកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ! ==> កម្ពុជា-កាណាដា ប្ដេជ្ញាបន្តពង្រឹង និងពង្រីកទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅ ==> សកម្មភាពកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ ក្នុងថ្ងៃទី៦ ជាថ្ងៃចុងបញ្ចប់ នៃព្រឹត្តិការណ៍ នគរសង្ក្រាន្ត រាជធានីភ្នំពេញ! ==> យុវជនវ័យ២៤ឆ្នាំ សុខ លឹមហេង ក្លាយជាស្ដេចអុកប្រចាំឆ្នាំ២០២៦ បន្ទាប់ពីការប្រកួតដ៏ស្វិតស្វាញ ក្នុងព្រឹត្តិការណ៍ «នគរសង្រ្កាន» ==> ថ្ងៃចុងក្រោយនៃព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មានភ្ញៀវជាតិនិងអន្តរជាតិ យ៉ាងច្រើនកុះករ បន្តចូលរួមលេងកម្សាន្ត បើទោះបីជាមានភ្លៀងធ្លាក់ក៏ដោយ

ព្រឹក​ថ្ងៃ​នេះ​សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជា​អធិបតី​អបអរសាទរ​ខួប​២០​ឆ្នាំ ថ្ងៃកំណើត​កងទ័ពជើងគោក​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​)៖ នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ៤​រោច ខែ​បុស្ស ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃទី​២៤ ខែ​មករា ឆ្នាំ​២០១៩​នេះ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​ជា​នាយ​ឧត្តមសេនីយ៍ផុត​លេខ​ផ្កាយ​មាស​៥ អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ប្រារព្ធ​ពិធី​អបអរសាទរ​ខួប​២០​ឆ្នាំ​ថ្ងៃកំណើត​កងទ័ពជើងគោក នៃ​កងយោធពល​ខេមរភូមិន្ទ​។​

​ពិធី​អបអរសាទរ​ដែល​នឹង​ធ្វើ​ឡើង​យ៉ាង​មហោឡារឹក​នៅ​ទីបញ្ជាកា​រដ្ឋា​ន​កងទ័ព​ជើងគោក ស្ថិតនៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ក្នុង​សង្កាត់​កន្ទោក ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​នេះ ក៏​នឹង​មាន​ការអញ្ជើញ​ចូលរួម​ពី​មន្ត្រីជាន់ខ្ពស់​រាជរដ្ឋាភិបាល​កម្ពុជា មន្ត្រី​តំណាង​អង្គទូត​នានា ព្រមទាំង​មន្ត្រី​សេនានុព័ន្ធ​យោធា របស់​បណ្តា​ប្រទេស​នានា​ផងដែរ​។ ក្រៅពី​នោះ​នាយទាហាន ពលទាហាន អម​ដោយ​យុទ្ធោបករណ៍​ទំនើបៗ​ជាច្រើន​នឹង​ត្រូវ​យក​មក​បង្ហាញ​ផងដែរ​។​

​សូមបញ្ជាក់​ថា បន្ទាប់​ពី​ប្រទេស​កម្ពុជា​បាន​បិទ​បញ្ចប់​ភ្លើងសង្គ្រាម និង​ការបែកបាក់​ជាតិ​ទាំងស្រុង​នៅ​ចុងឆ្នាំ​១៩៩៨ ក្រោម​នយោបាយ​ឈ្នះ​ឈ្នះ​ហើយ​នោះ​។ កងយោធពល​ខេមរភូមិន្ទ​ក៏​ត្រូវបាន​ធ្វើការ កែសម្រួល​ប្រព័ន្ធគ្រប់គ្រង និង​ការដឹកនាំ​ផងដែរ​។ កងទ័ពជើងគោក ក៏​ត្រូវបាន​បង្កើតឡើង​នៅ​ឆ្នាំ​១៩៩៩ ហើយក៏​បាន​កំណត់​យក​ថ្ងៃទី​២៤ ខែ​មករា ជា​ថ្ងៃ​កំណើត​របស់​ខ្លួន និង​ប្រារព្ធ​ពិធី​អបអរសាទរ​ជា​រៀងរាល់ឆ្នាំ​ផងដែរ​។​

​ក្នុងពេល​បង្កើត​បញ្ជាកា​រដ្ឋា​ន​កងទ័ពជើងគោក​ដំបូង កងទ័ពជើងគោក មាន​អង្គភាព​ចំណុះ​ច្រើន​រហូត​ដល់ ១៨​កងពល​ធំ​, ៥ កងពលតូច និង ៤ វរ​សេនា​ធំ​, ៤ វរ​សេនា​តូច ប៉ុន្តែ​កងទ័ពជើងគោក បានធ្វើការ​កែរ​ទម្រង់​ដោយបាន​កែរ​សម្រួល​អង្គភាព មក​នៅត្រឹម ៨ កងពលតូច និង ១ វរ​សេនា​ធំ​។​

​នៅ​ក្នុង​កំលុង​ចាប់ពី​ឆ្នាំ​១៩៩៩ ដល់​ឆ្នាំ​២០១៦ ក្រៅពី​បង្រួម​ក្បាល​អង្គភាព ក៏​មាន​ការបង្កើត​អង្គភាព​ថ្មី មួយចំនួន​ដូចជា កងឯកភាព​ការពារ​ព្រំដែន វរ​សេនា​តូច​ព្រំដែន កងអនុសេនាធំ ស្រុក ជាប់​ព្រំដែន និង កែរ​សម្រួល​តួនាទី ភារកិច្ច​ប្តូរ​ឈ្មោះ​ដល់​អង្គភាព និង ស្ថាប័ន​ជំនាញ​មួយចំនួន​ជា​បន្តបន្ទាប់​ផងដែរ​។​

​នៅ​ឆ្នាំ​២០១៨ កងទ័ពជើងគោក មាន​ស្ថាប័ន​អង្គភាព​ចំណុះ​ផ្ទាល់​បញ្ជាការដ្ឋាន កងទ័ពជើងគោក​រួម​មាន​៖ ១៥ ការិយាល័យ​, ៥ បញ្ជាការដ្ឋាន​ជំនាញ​, ១ មជ្ឈមណ្ឌល និង មាន​មណ្ឌល​អភិវឌ្ឃន៍​ចំនួន​១​។ កងទ័ពជើងគោក ក៏​មាន​ភារកិច្ច​គ្រប់គ្រង និង​ដឹកនាំ​បញ្ជា ៦ យោធភូមិ​ភាគ​, ២ កងពលធំ​អន្តរាគមន៍​, ៥ កងពលតូច​អន្តរាគមន៍ និង ៦ កងពលតូច​, ២៤ តំបន់​ប្រតិបត្តិការ​សឹក​រង ខេត្ត ក្រុង ១ វរ​សេនា​ធំ​, ៦ សាលា​ពលទាហាន និង ៧ កងការពារ​ព្រំដែន​។​

​ឆ្លងកាត់​ការបំពេញ​ភារកិច្ច​ការ​ពារ ជាតិ សាសនា ព្រះមហាក្សត្រ កងទ័ពជើងគោក នៃ​កងយោធពល​ខេមរភូមិន្ទ បាន​ជួប​នូវ​ការ​ប្រឈម​ជា​ប្រវត្តិសាស្ត្រ​ជាច្រើន​ក្នុង​ពេល​កន្លងមក​។ បញ្ហា​ប្រឈម​ដែល​ប្រកបទៅដោយ​បទពិសោធន៍​ជាក់ស្តែង សម្រាប់​ភារកិច្ច ការពារជាតិ ការពារ​បូរណៈភាព​ទឹកដី បាន​ធ្វើឲ្យ​កងទ័ពជើងគោក​កាន់តែ​ពង្រឹង​បាន​នូវ​ភាពម្ចាស់ការ ប្រកបដោយ​ស្មារតី​ស្នេហ​ជាតិ​ជ្រាលជ្រៅ​មាន​ឆន្ទៈ​មោះមុត​ក្នុង​ការរក្សា​ឲ្យបាន​នូវ​សន្តិភាព និង ស្ថេរភាព​នយាបាយ នៅក្នុង​ប្រទេស និង បន្ត​រក្សា​ចំណងមិត្តភាព សាមគ្គីភាព កិច្ចសហប្រតិបត្តិការ​ណ៍ និង​ការ​អភិ​វឌ្ឈន៍​ជាមួយ​បណ្តា​ប្រទេស​ជិត​ខាងល្អ និង ជាមួយ​បណ្តារ​ប្រទេស​ក្នុង​តំបន់ និង​នៅលើ​សកលលោក​។​

​ក្នុងន័យនេះ កងទ័ពជើងគោក ដែល​មាន​គ្រប់​បណ្តារ​ផ្នែក គ្រប់​ថ្នាក់​អង្គភាព​ស្ថាប័ន គ្រប់​ជំនាញ គ្រប់​យោធភូមិភាគ និង​គ្រប់​តំបន់ ប្រតិបត្តិការ​សឹក​ខេត្ត ត្រូវ​បន្ត​ខិតខំ​ពង្រឹង​ប្រៀប​ការពារជាតិ​នៅតាម​ព្រំដែន និង​នៅ​ផ្ទៃ​ក្នុង​ប្រទេស បន្ត​ធ្វើការ​កែរ​ទម្រង់​កងទ័ព ឲ្យមាន​ទាំង​បរិមាណ និង​គុណភាព ពង្រឹង​តួនាទី​របស់​កង​ឯកភាព​ទ័ពថ្មើរជើង និង​ជំនាញ​ដោយ ធ្វើឲ្យ​ប្រសើរឡើង​ប្រព័ន្ធ​ដឹកនាំ​បញ្ជា​រវាង​បញ្ជាការដ្ឋាន​កងទ័ពជើងគោក យោធភូមិ​ភាគ កម្លាំង​អន្តរាគមន៍ និង កម្លាំង​ជួរមុខ​។

​ឈាន​ចូល​ចូលមក​ដល់​ថ្ងៃទី​៦ ខែ​កញ្ញា ឆ្នាំ​២០១៨ គឺជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​ថ្មី​មួយទៀត​របស់​កងទ័ព​ជើងគោក ក្នុង​ការចូលរួម​អនុវត្តិ​ផែនការ​កែទម្រង់​កងយោធពល​ខេមរភូមិន្ទ ដោយ​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត ត្រូវបាន​ព្រះមហាក្សត្រ ប្រមុខ​រាជរដ្ឋាភិបាល​តែងតាំង ជា​មេបញ្ជាការ​កងទ័ពជើងគោក​នៃ​កងយោធពល​ខេមរភូមិន្ទ ហើយ​ទទឹម​នេះ​ក្រសួង​ការពារជាតិ បានសម្រេច​ធ្វើការ​កែសម្រួល​អង្គភាព​ចំនួន ៦ រួមមាន​៖ កងពលធំ​អន្តរាគមន៍​លេខ​២ កងពលធំ​អន្តរាគមន៍​លេខ​៣ កងពលតូច​អន្តរាគមន៍​លេខ​១ កងពល​តូច​ថ្មើរជើង​លេខ​៧០ កងពល​តូច​ទ័ព​ពិសេស​ឆត្រ័យោង​លេខ​៩១១ និង​កងពល​តូច​ដឹកជញ្ជូន​លេខ​៩០ ដែល​ពីមុន​ស្ថិតនៅក្រោម​ការដឹកនាំ​បញ្ជា​របស់​អគ្គបញ្ជាការ​កងយោធពល​ខេមរភូមិន្ទ ត្រូវបាន​ផ្ទេរ​ឲ្យមក​ស្ថិតនៅក្រោម​ការគ្រប់គ្រ​ង​របស់​បញ្ជាការដ្ឋាន​ក​ង​ទ័ពជើងគោក​វិញ​។​

​ឈាន​ចូល​មក​ដល់​ដំណាក់កាល​ថ្នី​នេះ កងទ័ពជើងគោក ត្រូវបាន​បែងចែក​ភារកិច្ច និង​លើកកម្ពស់​តួនាទី​ដឹកនាំ​បញ្ជា​ឲ្យ​កាន់តែ​មាន​ប្រសិទ្ធភាព បន្ត​លើកកម្ពស់​សមត្ថភាព​យោធិន​តាមរយះ​ការបណ្តុះបណ្តាល ហ្វឹកហ្វឺន​រៀនសូត្រ និង​អប់រំ​ដល់​កងទ័ព​ឲ្យ​យល់​ជ្រួតជ្រាប​អំពី​គោលនយោបាយ យុទ្ធសាស្ត្រ​ចតុកោណ​របស់​រាជរដ្ឋាភិបាល ច្បាប់ លក្ខន្តិកៈ និង បទ​វិន័យ​ទូទៅ​កងយោធពល​ខេមរភូមិន្ទ ពិសេស​អប់រំ​លើកកម្ពស់ មនសិការ ស្នេហា​ជាតិ​ដល់​កងទ័ព ត្រៀម​លក្ខណៈ​នូវ​រាល់​មធ្យោបាយ សំភារៈ ដើម្បី​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ​ពី​គ្រោះមហន្តរាយ​ផ្សេងៗ និង បន្ត​ខិតខំ​ចូល​រួមចំណែក​កសាង ស្តារ និង អភិវឌ្ឍ​ន៏ ប្រទេសជាតិ ឲ្យ​កាន់តែ​មាន​ការរីកចម្រើន​ទៅ​ថ្ងៃ​អនាគត​៕

 

r190224b1 r190224b2 r190224b3 r190224b4 r190224b5 r190224b6 r190224b7 r190224b8 r190224b9 r190224b9a r1902249b

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.