ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍ ==> សម្លេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការអប់រំសីលធម៌ និងគុណធម៌ មានសារៈសំខាន់សម្រាប់សង្គម ==> លោក ឡុង ឆ័យណាវ ត្រូវបានតែងតាំងជាជំនួយការសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ==> សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ថ្លែងអំណរគុណ និងកោតសសើរចំពោះទឹកចិត្តសប្បុរសគ្រូពេទ្យសប្បុរសធម៌ប៉ាយសួយឡាយយិនកម្ពុជា ដែលមកព្យាបាលជំងឺដោយ​ឥត​គិត​ថ្លៃ ​នៅក្នុងស្រុកកំពង់រោទិ៍ ==> សម្តេច ម៉ែន សំអន អញ្ជើញដាំកូនឈើ ក្រោមប្រធានបទ «រួមគ្នាថែរក្សារុក្ខជាតិ ដើម្បីទេសចរណ៍ធម្មជាតិ បែបជំនឿសាសនា និងប្រពៃណី» នៅទីសក្ការៈវិមានឋានសួគ៌ ==> រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងអភិបាលរាជធានីភ្នំពេញ ប្រកាសឲ្យដាក់អនុវត្ត «ផែនការអភិវឌ្ឍទេសចរណ៍រាជធានីភ្នំពេញ ឆ្នាំ២០២៦-២០៣០» ==> អ្នកផលិតមាតិកា ត្រូវជៀសវាងការចម្លងគម្រូវប្បធម៌បរទេស តាមរយៈការយកស្ត្រីជាកម្មវត្ថុនៃការបង្ហាញកេរ្តិ៍ខ្មាស និងភាពស្រើបស្រាល ==> ឯកឧត្ដម​ នេត្រ ភក្ត្រា ជំរុញពង្រឹងសមត្ថភាពធនធានមនុស្ស និងបច្ចេកទេស ឆ្លើយតបបច្ចេកវិទ្យាឌីជីថល​ដើម្បីលើកកម្ពស់ប្រសិទ្ធភាព គុណភាព និងភាពជឿទុកចិត្តរបស់សាធារណជន ==> ឯកឧត្ដម​ នេត្រ ភក្ត្រា ដឹកនាំកិច្ចប្រជុំវាយតម្លៃសមិទ្ធផលពាក់កណ្តាលអាណត្តិ និងកំណត់ផែនការការងារឆ្នាំ២០២៧-២០២៨ របស់ក្រសួងព័ត៌មាន

សមត្ថកិច្ច​នគរបាល​ស្រុក​ជើងព្រៃ​ចុះបង្ក្រាប​សង្វៀន​ជល់​មាន់​ដកហូត​ម៉ូតូ​៨​គ្រឿង​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​កំពង់ចាម ៖ សង្វៀន​ជល​មាន់​ភ្នាល់់​ដាក់​លុយ​មួយ​កន្លែង ត្រូវបាន​កំលាំង​នគរបាល​ស្រុក​ជើងព្រៃ ចុះ​បង្ក្រាប​ដោយ​បាន​ដកហូត​វត្ថុតាង​មួយចំនួន​នៅ​កន្លែងកើតហេតុ ដែល​អ្នកលេង​បន្សល់ទុក បន្ទាប់​ពី​រត់​យករួចខ្លួន​រត់គេចខ្ខ្លួន​នៅ​មុន​ពេល​សមត្ថកិច្ច​ទៅ​ដល់​។

​លោក ប្រាក់ សុ​គុណ អធិការនគរបាល​ស្រុក​ជើងព្រៃ បានអោយដឹង​ថា​ជន​ខិលខូច​មួយចំនួន​នៅតែ​លួចលាក់​ជល់​មាន់​ភ្នាល់​ដាក់​លុយ​ដោយ​ផ្លាស់ប្តូរ​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ ។ តែ​ទោះបីយ៉ាងណា​ក៏ដោយ សមត្ថកិច្ច​នៅ​តែ​តាម​ប្រ​ម៉ាញ់និង​ដុត​កំទេច​សង្វៀន​ចោល​ជារឿយៗ ។

​ជាក់ស្តែង នៅ​ថ្ងៃ​ទី​២០​ខែ​មករា ឆ្នាំ​២០១៩​ម៉ោង​១១:០០​នាទី កំលាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​សំពង​ជ័យ ចំនួន ០៣ នាក់​សហការ​ជាមួយ​កំលាំង​ប៉ុស្តិ​ព្រីង​ជ្រុំ​២​នាក់ បានធ្វើការ​ល្បាត​ចល័ត​ដល់​ចំណុច​ភូមិ សណ្ដែក បាន​ប្រទះឃើញ​ក្រុមអ្នកលេង​ជល់​មាន់​មួយក្រុម ពេល​ដែល​សមត្ថកិច្ច​ចូលទៅ​បង្ក្រាប​ត្រូវបាន​អ្នកលេង​ល្បែង​រត់​អស់​។

​លោក​អធិការ​បាន​បន្តថា​ដោយ​ភូមិសាស្ត្រ​ស្នុកស្មាញ​និង​មានព្រៃ​ក្រាស​ខ្លាំងពេក​សមត្ថ​មិន​អាច​ដេញទាន់​ក៏បាន​ដកហូត វត្ថុតាង​បាន​បន្សល់ទុក គឺ​:​ម៉ូតូ​ចំនួន ០៨ គ្រឿង កន្ត្រក់​ដាក់​មាន់​ចំនួន​០៣ ស្បែកជើង​ចំនួន ០១ គូរ​។​

​លោក​អធិការ​បន្ត​ថា សមត្ថកិច្ច​បាន​យក​វត្ថុតាង​បាន​យក​មក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ជើងព្រៃ​ដើម្បី​ស្រាវជ្រាវ​បន្ត ៕

r190121a31

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.