ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ចុះសួរសុខទុក្ខ មិត្តជួបការលំបាកដោយមានជំងឺទឹកនោមផ្អែមរ៉ាំរ៉ៃកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ! ==> កម្ពុជា-កាណាដា ប្ដេជ្ញាបន្តពង្រឹង និងពង្រីកទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅ ==> សកម្មភាពកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ ក្នុងថ្ងៃទី៦ ជាថ្ងៃចុងបញ្ចប់ នៃព្រឹត្តិការណ៍ នគរសង្ក្រាន្ត រាជធានីភ្នំពេញ! ==> យុវជនវ័យ២៤ឆ្នាំ សុខ លឹមហេង ក្លាយជាស្ដេចអុកប្រចាំឆ្នាំ២០២៦ បន្ទាប់ពីការប្រកួតដ៏ស្វិតស្វាញ ក្នុងព្រឹត្តិការណ៍ «នគរសង្រ្កាន» ==> ថ្ងៃចុងក្រោយនៃព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មានភ្ញៀវជាតិនិងអន្តរជាតិ យ៉ាងច្រើនកុះករ បន្តចូលរួមលេងកម្សាន្ត បើទោះបីជាមានភ្លៀងធ្លាក់ក៏ដោយ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អរគុណដល់អាជ្ញាធរនិងសមត្ថកិច្ច ដែលថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ជូនពលរដ្ឋដែលទៅកម្សាន្តនៅសួនសាធារណ:អតីតអាកាសយាន្តដ្ឋានអន្តរជាតិពោធិ៍ចិន ==> ទូលព្រះបង្គំ ខូយ រីដា ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមឆាប់បានជាសះស្បើយពីព្រះរោគ ==> ទូលព្រះបង្គំ ជា សុមេធី ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមឆាប់បានជាសះស្បើយពីព្រះរោគ ==> លោក ឃួង ស្រេង តំណាងឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី បានដឹកនាំដង្ហែក្បួន នគរសង្ក្រាន្តឆ្នាំ២០២៦ លើកទី២ នៅបរិវេណផ្លូវថ្មើរជើងចតុមុខ ==> សារថ្វាយព្រះពរ ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ និងសមាជិក សមាជិកាសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ (IPA) សូមថ្វាយព្រះពរព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមទ្រង់បានប្រកបដោយជោគជ័យក្នុងការវះកាត់ព្យាបាលព្រះរោគ នៅមន្ទីរពេទ្យរដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន🙏🙏🙏

លោក ខេង យ៉ា​រី អ្នកជំនួញ​អចលនទ្រព្យ​បាន​បោះទុន​វិនិយោគ​ផ្សារ​ព្រៃ​សណ្តែក​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្តតាកែវ​៖ ​ផ្សារ​ព្រៃ​សណ្តែក​គឺជា​ស្តង់ដា​ផ្សារ​អភិវឌ្ឍន៍​ឈានមុខ​គេ​របស់​ក្រុមហ៊ុន​ខេង យ៉ា​រី ឌី​វេឡុ​ប​មេន អេ​ន អ៊ី​ន​វេស​មេន ឯ​.​ក (​ខេ វ៉ា​យ ឌី អ៊ី​) ដែល​នៅក្នុង​គម្រោង​ផ្ទៃដី​ទំហំ​៤.២៤៨​ម៉ែ ត្រ​ក្រឡា ដោយ​បាន​រៀបចំ​តូប​លក់​ចំនួន​ជាង​៣០០​តូប​ឡើងទៅ​នៅ​ក្នុង​ការប៉ាន់ស្មាន​ចំណាយ​ទុន​វិនិយោគ​សរុប​ប្រមាណ​ជាង​១.២៩៧.៣១១.២០០ រៀល ខណៈ​ផ្សារ​ព្រៃ​សណ្តែក​កំពុង​សាងសង់​ជិត​រួចរាល់​សម្រេចបាន​៩០%​នឹង​អាច​ពង្រីក​បន្ថែម​ទំហំ​រហូត​៥០០០​ម៉ែត្រក្រឡា​ដែល​គណៈកម្មការ​បាន​សិក្សា​ពី​ផលប៉ះពាល់​បរិស្ថាន​នឹង​ធ្វើការ​សម្រេច​ដោះស្រាយ​ទទួល​យក​រួច​ហើយ​។​

ក្រុម​ក្រុមហ៊ុន ខេង យ៉ា​រី ឌី​វេឡុ​ប​មេន អេ​ន អ៊ី​ន វេស​មេន ឯ​.​ក (​ខេ វ៉ា​យ​ឌី អ៊ី​) បាន​ពង្រីក​សាខា​គ ម្រោង​សាងសង់​ផ្សារ​បន្ថែម​ទៀត​គឺជា​ទីតាំង​ដ៏​មាន​សក្តានុពល​ភាព​កាន់តែ​ល្អ​ប្រសើរ​បំផុត​ជាមួយ​គម្រោង​អភិវឌ្ឍន៍​របស់​រាជរដ្ឋាភិបាល​ក្នុងកា​រ​ពង្រីក​ទីផ្សារ​ឲ្យ​កាន់តែ​ធំធេង​ទូលំទូលាយ​រីកចម្រើន​ជា​លំដាប់ ស្របពេល​ដែល​ផ្លូវជាតិ​លេខ​២​នឹង​កំពុង​ត្រូវបាន​ពង្រីក​ជា​ផ្លូវ​ហាយវ៉េ មានន័យ ថា​បួន​គន្លង​ទៅ​បួន​គន្លង​មក​មាន​សួនច្បារ​ចំ​កណ្តាល​បង្កលក្ខណៈ​ងាយស្រួល​ធ្វើ​ដំណើរ​ទៅមក​ដោយ​សុវត្ថិភាព ហើយ​គម្រោង​ការកែលម្អ​រ​ផ្សារ​ព្រៃ​សណ្តែក​របស់​ក្រុមហ៊ុន ខេង យ៉ា​រី វិនិ យោគ​នេះ​ក៏​កំពុង​មាន​ការចាប់អារម្មណ៍​យ៉ាងខ្លាំង​ពីំ​ណា​ក់​អតិថិជន​ព្រោះ​ជា​តំបន់​សេដ្ឋកិច្ច​ពិសេស​នៅ​ពេល​អនាគត ស្ថិតនៅ​ភូមិ​ព្រៃ​សណ្តែក ឃុំ​ព្រៃ​ស្លឹក ស្រុក​ទ្រាំង ខេត្តតាកែវ ។​

​ស្រប​ពេល​បច្ចុប្បន្ន​នេះ​រាជ​រដ្ឋាភិបា ល​កំពុង​ជម្រុញ​ឲ្យមាន​ការអភិវឌ្ឍ​រីកចម្រើ​ន​លើ​គ្រប់​វិស័យ​ដោយសារ​មាន​កំណើន​សេដ្ឋកិច្ច​កើនឡើង​ជា​លំដាប់​ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​ដ៏​ឈ្លាសវៃ​របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះ​រា ជាណា​ចក្រ​កម្ពុជា និង​ការចូលរួមចំណែក​ដ៏​ធំធេង​របស់​អ្នក​វិនិយោគិន​នានា​ព្រមទាំង​ក្រុមហ៊ុន​ក្នុងស្រុក​ជាច្រើន​ទៀត ក្នុងនោះ​ក្រុមហ៊ុន ខេង យ៉ា​រី ឌី​វេឡុ​ប​មេន អេ​ន អុីន​វេ​សមេន ឯ​.​ក (​ខេ វ៉ា​យ​ឌី អ៊ី​) Kheng Yary Development and Investment (K.YD.E Co.LTD) ក៏​បាន​បោះទុន​វិនិយោគ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​សម្រាប់​ធ្វើ​ការអភិវឌ្ឍ​លើ​វិស័យ​សំណង់​ទីផ្សារ​មាន​ចំនួន​ទឹកប្រាក់​រាប់លាន​ដុល្លារ​។​

​លោក ខេង យ៉ា​រី ប្រធាន​ក្រុមហ៊ុន ខេង យ៉ា​រី ឌី​វេឡុ​ប​មេន អេ​ន អ៊ី​ន​វេស​មេន ឯ​.​ក (​ខេ វ៉ា​យ ឌី អ៊ី​) បានឲ្យដឹង​ថា​ជំនួញ​ទីផ្សារ​ដែល​មាន​តំលៃ​រាប់សែន​ដុល្លារ​នេះ​ជា​ជំនួញ​ដ៏​ធំ​បំផុត​ក្នុង​ជីវិត​របស់​លោក​ដែល​ធ្វើឲ្យ​លោក​ក្លាយ​ជា​ថៅកែ​លើ​វិស័យ​សំណង់​ទីផ្សារ ដោយ​មាន​ប្រាក់​លាន នៅក្នុង​ដៃ​សម្រាប់​ធ្វើ​ការអភិវឌ្ឍ​វិស័យ​អចលនវត្ថុ​ដែល​ប្រជាពលរដ្ឋ​មាន​ជីវភាព​ធូរធារ​និង​មធ្យម​ក៏​អាច​មាន​លទ្ធភាព​ទិញ​តូប​ឬក៏​អាច​បង់​រំលស់​បាន ជាពិសេស​ក្រុមហ៊ុន​បាន​ផ្តល់​អាទិភាព​ចំពោះ​អាជីវករ​ជានិច្ច​តាម​កិច្ចសន្យា​សាងសង់​ដែល​ក្រុមហ៊ុន​បាន​រក្សា​ចំនួន​តូប​ចាស់​ឲ្យនៅ​ដដែល​ទាំង​ទំហំ​ទាំង​ទីតាំង​លក់​និង​ផ្លូវចេញចូល​នៅក្នុង​ផ្សារ​ហើយ​ថែម​ទាំង​រៀបចំ​បង្គន់​អនាម័យ​បន្ទប់​ទឹកបាន​ស្អាត បណ្តាញ​អគ្គីសនី បំពង់​ពន្លត់​អគ្គី​ស​ភ័យ កន្លែង​ចាក់សម្រាម កន្លែង​ផ្ញើរ​កង់​ម៉ូតូ​និង​ចំណតរថយន្ត​ផងដែរ​។​

​លោក​ប្រធាន ខេង យ៉ា​រី បានបញ្ជាក់​ថា ក្រោយពេល​ទទួលបាន​សេចក្តីប្រកាស​និង​ច្បាប់​អនុញ្ញាត​រួចមក​ក្រុមហ៊ុន​ខេង យ៉ា​រី ក៏​បាន​អនុវត្តន៍​កសាង​សំណង់​ចាក់ដី​ធ្វី​ផ្សារ ឈូសឆាយកៀ​រលុប​ជង្ហុ​ក កាយ​ដាក់​ប្រព័ន្ធ​លូ​លើ​ផ្ទៃដី​អភិវឌ្ឍន៍​ទីផ្សារ​ដែលមាន​ទីតាំង​ស្ថិតនៅ​ភូមិ​ព្រៃ​សណ្តែក ឃុំ​ព្រៃ​ស្លឹក ស្រុក​ទ្រាំង ខេត្តតាកែវ ឲ្យមាន​បរិស្ថាន​សម្រស់​ស្រស់​ស្អាត​គួរ​ជាទី​ពេញ​ចិត្ត​ដែល​សង្ឃឹមថានឹង​ទទួលបាន​ការគាំទ្រ​ច្រើន​ពី​សំណាក់​បងប្អូន អតិថិជន អាជីវករ ពីព្រោះ​តាំងពី​ដាក់លក់​តូប​ក្នុង​ផ្សារ​ព្រៃ​សណ្តែក​ថ្មី​នេះ​មក​ឃើញ​ថា​សន្ទុះ​នៃ​ការគាំទ្រ​មាន​ចំនួន​អតិថិជន​មក​ទិញ​ជា​ច្រើន​នាក់​ស្ទើរតែ​អស់​តូប​ទៅហើយ ដែល​តូប​និមួយៗ​ខាង​ក្រុមហ៊ុន​បាន​រៀបចំ​ដាក់​ក្នុង​តារាង​កំណត់​នេះ គឺ​មាន​តម្លៃ​សមរម្យ​ដែល​បងប្អូន​អាច​ទទួលយកបាន​ទៅតាម​ទំហំ​តូប​នឹង​បាន​កក់​ប្រាក់​ជាមុន ក្នុងនោះ​រួមមាន​តូប​ទំហំ ៣​ម​×៣​ម មួយ​តូប​តម្លៃ​២.៧០០​ដុល្លារ​មាន​ចំនួន​២០​តូប​,​តូប​ទំហំ​២,៥០​ម​×២​ម មួយ​តូប​តម្លៃ​១.៦០០​ដុល្លារ​មាន​ចំនួន​១៦៤​តូប​,​តូប​ទំហំ​២,២៥​ម​×២​ម មួយ​តូប​តម្លៃ​១.២០០​ដុល្លារ​មាន​ចំនួន​៦៦​តូប​,​តូប​ទំហំ​១,៥០​ម​×១,៥០​ម មួយ​តូប​តម្លៃ​៥០០​ដុល្លារ​មាន​ចំនួន​៦០​តូប​។​

​ថ្លែង​ក្នុង​អង្គប្រជុំ​នៅ​សាលា​ស្រុក​ទ្រាំង​កាលពី​ពេល​ថ្មីៗ​នេះ ឯកឧត្តម យស ណា​ស៊ី អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត​តាកែវ បានឲ្យដឹងថា ផ្សារ​ព្រៃ​សណ្តែក ដែល​ស្ថិត​នៅក្នុង​ឃុំ​ព្រៃ​ស្លឹក ស្រុ ក​ទ្រាំង ខេត្តតាកែវ បច្ចុប្បន្ន​មាន​សភាព​ទ្រុឌទ្រោម​រួម​តូចចង្អៀត ក្នុង​បរិវេណ​ផ្សារ​ពោរពេញ​ដោយ​ជង្ហុក ភួក​ជ្រាំ​នៅ​ពេល​មេឃ​ភ្លៀង​ម្តងៗ ដោយសារ ខ្វះ​ប្រព័ន្ធ​លូ គ្មាន​កន្លែង​ស្តុក ផ្លូវ​ពិ​បា ក​ដើរ​ចេញចូល និង​ចាក់សំរាម​ខ្វះ​អនាម័យ​ធ្វើឲ្យ​ប៉ះពាល់​បរិស្ថាន​យ៉ាងខ្លាំង ជាពិសេស​បង្ក​ការលំបាក​ដល់​ប្រជាពលរដ្ឋ​រស់នៅ​ជុំវិញ​ផ្សារ​ក៏ដូចជា​អតិថិជន​និង​អាជីវករ​លក់ដូរ​ក្នុង​ផ្សារ​ផងដែរ​។​

​ឯកឧត្តម យស ណា​ស៊ី អភិបាលរង​ខេត្តតាកែវ​បានបញ្ជាក់​ថា ដើម្បី​ចូលរួម​ចំណែក​កែលម្អរ​ផ្សារ​ព្រៃ​សណ្តែក​និង​ក្នុង​គោលបំណង​ចូលរួមចំណែក​កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ​នៅក្នុង​មូលដ្ឋាន​ផង​នោះ អាជ្ញាធរ​បាន​ខិតខំ​ស្វែងរក​ដៃគូ​អភិវឌ្ឍន៍​ពី​វិស័យ​ឯកជន ហើយក៏​បាន ឯកភាព​សម្រេច​ជា​គោលការណ៍​ឲ្យ​ក្រុមហ៊ុ​ន លោក ខេង យ៉ា​រី ធ្វើ​ការវិនិយោគ​ដោយ​គ្រោង​ចំណាយ​ទុន​មុន​លើ​ចំនួន​ទឹកប្រាក់​១.២៦០.០០០.០០០​រៀល​និង​រំលស់​ទុន​មកវិញ​តាមរយៈ​ការធ្វើ​អាជីវកម្ម​ភាស៊ី​តាម​កិច្ចព្រមព្រៀង​រយៈពេល​២៥​ឆ្នាំ​គិត​ចាប់ពី​ខែ​មករា​ឆ្នាំ​២០១៨​តទៅ ហើយ​បង់​ចូល​ថវិកាខេត្ត​ចំនួន​១.០០០.០០០ រៀល​ក្នុង​១​ឆ្នាំ​និង​ផុតកំណត់​ប្រគល់ជូន​រដ្ឋ​គ្រប់គ្រង​វិញ​។​

​សូមជម្រាបថា ទីតាំង​អភិវឌ្ឍន៍​ផ្សារ​ព្រៃ​សណ្តែក​នេះ គឺ​កាន់តែ​មាន​វិសាល​ភាពល្អ​បំផុត​របស់​បងប្អូន​អាជីវករ​ដ៏​ស័ក្តិសម​ឧត្តមភាព​នៃ​ការប្រកប​មុខរប​រលក់​ដូរ អាជីវកម្ម​ប្រកបដោយ​ផាសុខភាព មោទនភាព សេដ្ឋកិច្ច ពាណិជ្ជកម្ម ទីប្រជុំជន ទីផ្សារ​ងាយស្រួល​បម្រើសេវា​កម្ម​ជូន​ដល់​អតិថិជន​នានា​ថែម​ទៀត​ផង ដូចនេះ​សូម​រួសរាន់​ប្រញាប់​ឡើង ឱកាស​មាស តូប​មាស​នឹង​ក្លាយ​ជា​កម្ម​សិទ្ធ​ស្របច្បាប់​របស់​លោក អ្នក​ជាក់​ជា​មិនខានឡើយ​។ សូម​ទំនាក់ទំនង​តាម​លេខ​ទូរស័ព្ទ​: 068927666,078976766,081677727 សូម​អរគុណ​៕

yary1 yary2 yary3 yary4

Filed in: សេដ្ឋកិច្ច

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.