ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
លោក ឡុង ឆ័យណាវ ត្រូវបានតែងតាំងជាជំនួយការសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ==> សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ថ្លែងអំណរគុណ និងកោតសសើរចំពោះទឹកចិត្តសប្បុរសគ្រូពេទ្យសប្បុរសធម៌ប៉ាយសួយឡាយយិនកម្ពុជា ដែលមកព្យាបាលជំងឺដោយ​ឥត​គិត​ថ្លៃ ​នៅក្នុងស្រុកកំពង់រោទិ៍ ==> សម្តេច ម៉ែន សំអន អញ្ជើញដាំកូនឈើ ក្រោមប្រធានបទ «រួមគ្នាថែរក្សារុក្ខជាតិ ដើម្បីទេសចរណ៍ធម្មជាតិ បែបជំនឿសាសនា និងប្រពៃណី» នៅទីសក្ការៈវិមានឋានសួគ៌ ==> រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងអភិបាលរាជធានីភ្នំពេញ ប្រកាសឲ្យដាក់អនុវត្ត «ផែនការអភិវឌ្ឍទេសចរណ៍រាជធានីភ្នំពេញ ឆ្នាំ២០២៦-២០៣០» ==> អ្នកផលិតមាតិកា ត្រូវជៀសវាងការចម្លងគម្រូវប្បធម៌បរទេស តាមរយៈការយកស្ត្រីជាកម្មវត្ថុនៃការបង្ហាញកេរ្តិ៍ខ្មាស និងភាពស្រើបស្រាល ==> ឯកឧត្ដម​ នេត្រ ភក្ត្រា ជំរុញពង្រឹងសមត្ថភាពធនធានមនុស្ស និងបច្ចេកទេស ឆ្លើយតបបច្ចេកវិទ្យាឌីជីថល​ដើម្បីលើកកម្ពស់ប្រសិទ្ធភាព គុណភាព និងភាពជឿទុកចិត្តរបស់សាធារណជន ==> ឯកឧត្ដម​ នេត្រ ភក្ត្រា ដឹកនាំកិច្ចប្រជុំវាយតម្លៃសមិទ្ធផលពាក់កណ្តាលអាណត្តិ និងកំណត់ផែនការការងារឆ្នាំ២០២៧-២០២៨ របស់ក្រសួងព័ត៌មាន ==> ឯកឧត្តម​ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតជូនពរ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ក្រសួងព័ត៌មាន ចេញសេចក្តីណែនាំពង្រឹងការទទួលខុសត្រូវលើការផលិត ផ្សព្វផ្សាយមាតិកា ដើម្បីលើកកម្ពស់សីលធម៌សង្គម ការពារតម្លៃ សិទ្ធិ កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ស្ត្រី ==> អភិបាលខេត្តប៉ៃលិន នាំយកអំណោយមកដាក់ក្នុងផ្ទះបរិច្ចាគ ដើម្បីជួយដល់បងប្អូនទុរគតជន និងមានជីវភាពខ្វះខាត

អធិការដ្ឋាន​នគរបាល​ខណ្ឌ​ដូនពេញ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន 11 នាក់ ក្នុងនោះ​មាន​សមាសភាព​មុខសញ្ញា​ឆក់​សកម្ម​ចំនួន 06​នាក់ នឹង​សមាសភាព​ប្រើប្រាស់​គ្រឿងញៀន​ចំនួន 05​នាក់

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

អធិការដ្ឋាន​នគរបាល​ខណ្ឌ​ដូនពេញ​បាន​ធ្វើ​ការឃាត់ខ្លួន​ជនសង្ស័យ​ចំនួន 11 នាក់ ដោយ​ប្រើ​បច្ចេកទេស​ជំនាញ ​ផ្តើម​ចេញពី​បទ​ល្មើស​ឆក់ និង ឈាន​រហូត​ដល់​ឃាត់ខ្លួន ជនសង្ស័យ ១១ នាក់​នេះ ។

​ករណី​នេះ​បាន​កើតឡើង​វេលា​ម៉ោង​20h10​នាទី​យប់ ថ្ងៃ​17.01. 2019 នៅ​ចំណុច​មុខ​ផ្ទះ​លេខ​26Eo ផ្លូវ​លេខ​154 ភូមិ​ទី​6 សង្កាត់​ជ័យជំនះ ខណ្ឌដូនពេញ ដោយ​មុនពេល​កើតហេតុ ជនរងគ្រោះ​ឈ្មោះ HU JINGMIN ភេទ​ប្រុស អាយុ​62​ឆ្នាំ ជនជាតិ​ចិន បាន​ស្ពាយ​កាបូប​លើ​ស្មារ​ខាងស្តាំ ធ្វើដំណើរ​ដោយ​ថ្មើរជើង​ក្នុងទិសដៅ​ពី​កើត​ទៅ​លិច​តាម​បណ្តោយ​ផ្លូវ​លេខ​154 លុះ​មកដល់​ចំណុចកើតហេតុ​ខាងលើ ក៏​មាន​ជនសង្ស័យ​ចំនួន​02​នាក់ ជិះ​ម៉ូតូ​01​គ្រឿង ម៉ាក​CPX125 ពណ៍​ស​ស្លាក​លេខ ភ្នំពេញ 1GN-3390 បានធ្វើ​សកម្មភាព​ឆក់​កាបូប​ពី​ជនរងគ្រោះ បណ្តាលអោយ​ជនរងគ្រោះ​ដួល​អូស​ទៅ​នឹង​ថ្នល់ រង​របួស​ដាច់​ស្មារ និង​ចិញ្ចើម​ខាងឆ្វេង ហើយ​ជនរងគ្រោះ​ក៏​ស្រែក​ផ្អើលឆោរឡោ  ស្របពេលនោះ​កំលាំង​ខណ្ឌ ប៉ុស្តិ៍​ដែល​កំពុង​ល្បាត​ដល់​ចំណុច​ក្បែរ​នោះ​ក៏​ធ្វើ​ការអន្តរាគមន៍​ភ្លាម ដោយ​ជិះ​ម៉ូតូ​ដេញ​ប្រផាប់ ចាប់​ប្រផីង​ធ្វើអោយ​ជនសង្ស័យ​ម្នាក់​ដែល​អង្គុយ​ពីក្រោយ​ភ័យ​ធ្លាក់​ពីលើ​ម៉ូតូ នឹង​បាន​ត្រូវ​កំលាំង​យើង​ឃាត់ខ្លួន​បាន​ភ្លាម រួច​នាំ​មក​ទីស្នាក់ការ​ប៉ុស្តិ៍​ជ័យជំនះ ដើម្បី​ធ្វើ​ការសាកសួរ​តែម្តង ដោយឡែក ជនសង្ស័យ​ម្នាក់​ទៀត​ដែលជា​អ្នក​បើក​ម៉ូតូ​បាន​ជិះ​គេចខ្លួន​បាត់ ។

​បន្ទាប់ពី​បាន​តំរុយ​នៃ​ការឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ កំលាំង​យើង​បាន​ប្រើប្រាស់​វិធានការ​ជំនាញ​សួរចម្លើយ ឈាន​ដល់​បើក​កិច្ចប្រតិបត្តិការ​បន្ត​តាម​យក​បក្សពួក ដោយ​ច្បាម​រហូតមកដល់​វេលា​ម៉ោង ២៣h ៣០​នាទី ទើប​ឈាន​ទៅដល់​ការឃាត់ខ្លួន​បាន​ជនសង្ស័យ​ម្នាក់​ទៀត រួម​ជាមួយ​មធ្យោបាយ​ធ្វើ​សកម្មភាព ។​

​ជនសង្ស័យ​ត្រូវ​ឃាត់​ខ្លួន​ចំនួន 02 នាក់​ឈ្មោះ ៖
1.​ឈ្មោះ ស៊ុន ណា​ដា ភេទ​ស្រី​(​ខ្ទើយ​) អាយុ​18​ឆ្នាំ ជនជាតិខ្មែរ មុខរបរ និង​ទីលំនៅ​មិន​ពិតប្រាកដ (​ជិះ​ពីក្រោយ​ធ្វើ​ស​កមំ​ភាព​ឆក់​)​។​
2.​ឈ្មោះ ឡោ ចិ​ត្រា ភេទ​ប្រុស អាយុ​19​ឆ្នាំ ជនជាតិខ្មែរ មុខរបរ និង​ទីលំនៅ​មិន​ពិតប្រាកដ (​អ្នកបើក​ម៉ូតូ​)​។​
​វត្ថុតាង​ដកហូត​: ម៉ូតូ​មួយ​គ្រឿង ។​
​សំភា​រះ​បាត់បង់​: គ្មាន  ។​

​ជា​វិធានការ​ជំនាញ​ដើម្បី​ជីក​ឬ​សគល់ កាប់​មែក កាប់​ធាង សមត្ថិកិច្ច​យើង​បាន​បន្ត​ជា​ន់យក​ចម្លើយ​ជនសង្ស័យ នឹង​បាន​បើក​កិច្ច​ប្រតិបត្តិការ​ស្រាវជ្រាវ​បន្ត​រហូត​មកដល់​វេលា​ម៉ោង 5​ទាប់​ភ្លឺ កម្លាំង​យើង​ក៏​បាន​ធ្វើ​ការឃាត់ខ្លួន​ជនសង្ស័យ​ជា​បក្ខពួក និង​ជា​សមាសភាព​ឆក់​សកម្ម តាម​បណ្តា​ខណ្ឌ​ផ្សេងៗ​ចំនួន ០៤ នាក់​ទៀត​(​ស្រី​ចំនួន​០១​នាក់​) ព្រមទាំង​ជន​សង្យ័យ​ប្រើប្រាស់​ដោយ​ខុស​ច្បាប់​នូវ​សារធាតុ​ញៀន​ចំនួន ០៥ នាក់​(​ស្រី​ចំនួន​០១​នាក់​) ផ្សេងទៀត រួមជាមួយ​ម៉ូតូ​ចំនួន​០២​គ្រឿង​នាំយកមក​ធ្វើការ​សាកសួរ​។​

​ជា​លទ្ធផល​ក្នុង​កិច្ច​ប្រតិបត្តិការ​នេះ សមត្ថិកិច្ច​យើង​បាន​ធ្វើ​ការឃាត់ខ្លួន​ជន​សង្ស័យ​ចំនួន 11 នាក់ ក្នុងនោះ​មាន​សមាសភាព​មុខសញ្ញា​ឆក់​សកម្ម​ចំនួន 06​នាក់ នឹង​សមាសភាព​ប្រើប្រាស់​គ្រឿងញៀន​ចំនួន 05​នាក់ ដោយ​ចាប់ផ្តើម​បើក​កិច្ច​ប្រតិបត្តិការ​ពី​វេលា​ម៉ោង 8:10​នាទី​យប់​ថ្ងៃទី 17 រហូតមកដល់​វេលា​ម៉ោង 5​ទាប់​ភ្លឺ ឈានចូល​ថ្ងៃ​ទី 18 ដែល​ដឹកនាំ​បញ្ជា ស្រាវជ្រាវ សួរចម្លើយ​ដោយ​ខ្ញុំបាទ​ផ្ទាល់​វរៈសេនិយ៍​ឯង ទៀង ច័ន្ទ​សារ អធិការ​នគរបាល​ខណ្ឌដូនពេញ ។​

​សមត្ថកិច្ច យើង​នឹង​បន្ត​ប្រើប្រាស់​វិធានការ​ជំនាញ សួរចំលើយ​រក​បក្ខពួក និង​ប្រវត្តិ​សកម្មភាព​ដែល​បាន​ប្រព្រឹត្ត​កន្លងមក ដើម្បី​កសាង​សំណុំរឿង​តាម​និតិ​វិធី ៕

r190118c01 r190118c02 r190118c03 r190118c04 r190118c05 r190118c06 r190118c07 r190118c08

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.