ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្លេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការអប់រំសីលធម៌ និងគុណធម៌ មានសារៈសំខាន់សម្រាប់សង្គម ==> លោក ឡុង ឆ័យណាវ ត្រូវបានតែងតាំងជាជំនួយការសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ==> សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ថ្លែងអំណរគុណ និងកោតសសើរចំពោះទឹកចិត្តសប្បុរសគ្រូពេទ្យសប្បុរសធម៌ប៉ាយសួយឡាយយិនកម្ពុជា ដែលមកព្យាបាលជំងឺដោយ​ឥត​គិត​ថ្លៃ ​នៅក្នុងស្រុកកំពង់រោទិ៍ ==> សម្តេច ម៉ែន សំអន អញ្ជើញដាំកូនឈើ ក្រោមប្រធានបទ «រួមគ្នាថែរក្សារុក្ខជាតិ ដើម្បីទេសចរណ៍ធម្មជាតិ បែបជំនឿសាសនា និងប្រពៃណី» នៅទីសក្ការៈវិមានឋានសួគ៌ ==> រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងអភិបាលរាជធានីភ្នំពេញ ប្រកាសឲ្យដាក់អនុវត្ត «ផែនការអភិវឌ្ឍទេសចរណ៍រាជធានីភ្នំពេញ ឆ្នាំ២០២៦-២០៣០» ==> អ្នកផលិតមាតិកា ត្រូវជៀសវាងការចម្លងគម្រូវប្បធម៌បរទេស តាមរយៈការយកស្ត្រីជាកម្មវត្ថុនៃការបង្ហាញកេរ្តិ៍ខ្មាស និងភាពស្រើបស្រាល ==> ឯកឧត្ដម​ នេត្រ ភក្ត្រា ជំរុញពង្រឹងសមត្ថភាពធនធានមនុស្ស និងបច្ចេកទេស ឆ្លើយតបបច្ចេកវិទ្យាឌីជីថល​ដើម្បីលើកកម្ពស់ប្រសិទ្ធភាព គុណភាព និងភាពជឿទុកចិត្តរបស់សាធារណជន ==> ឯកឧត្ដម​ នេត្រ ភក្ត្រា ដឹកនាំកិច្ចប្រជុំវាយតម្លៃសមិទ្ធផលពាក់កណ្តាលអាណត្តិ និងកំណត់ផែនការការងារឆ្នាំ២០២៧-២០២៨ របស់ក្រសួងព័ត៌មាន ==> ឯកឧត្តម​ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតជូនពរ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ក្រសួងព័ត៌មាន ចេញសេចក្តីណែនាំពង្រឹងការទទួលខុសត្រូវលើការផលិត ផ្សព្វផ្សាយមាតិកា ដើម្បីលើកកម្ពស់សីលធម៌សង្គម ការពារតម្លៃ សិទ្ធិ កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ស្ត្រី

លោក សៅ សុខា ជំរុញ​ឲ្យ​សិស្សានុសិស្ស ត្រូវ​ស្វែងយល់​ពី​ប្រវត្តិសាស្ត្រ ជ័យជម្នះ​៧​មករា ដោយ​កុំ​ជឿ​តាម​ការ​បំភ្លៃ របស់​ក្រុមប្រឆាំង​ឡើយ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ស្វាយរៀង​)៖ លោក សៅ សុខា សមាជិក​គណៈកម្មាធិកា​រ​កណ្តាល គណបក្ស​ប្រជាជន​កម្ពុជា អនុប្រធាន​ក្រុមការងារ​ថ្នាក់កណ្តាល ចុះ​ជួយ​ខេត្ត​ស្វាយរៀង ប្រធាន​ក្រុមការងារ​ចុះជួយ ស្រុក​រមាស​ហែក នៅ​ថ្ងៃ​ទី​១២ ខែ​មករា ឆ្នាំ​២០១៩ បាន​អញ្ជើញ​ជា​អធិបតីភាព ក្នុង​ពិធី​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៤០ ទិវា​ជ័យជម្នះ​៧​មករា (១៩៧៩-២០១៩) នៅ​មន្ទីរ​បក្ស​ស្រុក​រមាស​ហែក ខេត្ត​ស្វាយរៀង ដោយ​មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់ សមាជិក សមាជិកា ជាច្រើន​រូប​ផង​ដែរ​។​

​លោក សៅ សុខា បាន​ថ្លែងថា បងប្អូន​បាន​ស្តាប់​សុន្ទរកថា​ទាំងស្រុង របស់​សម្តេច​តេជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ដែល​អាន​ដោយ លោក រស់ ឆាយ អនុប្រធាន​ក្រុមការងារ​ចុះជួយ​ស្រុក​រមាស​ហែក រួចមកហើយ ក្នុងនោះដែរ លោក​ក៏​បាន​ថ្លែងអំណរគុណ សមាជិក សមាជិកា អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ លោកគ្រូ អ្នកគ្រូ និង​សិស្សានុសិស្ស​ទាំងអស់ ព្រះសង្ឃ​គ្រប់​ព្រះអង្គ ដែល​បាន​រួមគ្នា​ក្នុង​ការថែរក្សា​សន្តិសុខ ក្នុង​មូលដ្ឋាន​បាន​យ៉ាង​ល្អប្រសើរ ហើយ​ការចូលរួម ក្នុង​ពិធី​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៤០ ទិវា​ជ័យជម្នះ ៧​មករា នាពេល​នេះ​ពិតជា​មាន​សារៈសំខាន់​ណាស់ សម្រាប់​ការដឹងឮ ប្រវត្តិ​ដ៏​ជូរ​ចត់ ពី​អតីតកាល​របស់​ប្រទេសជាតិ​។​

​លោក​បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា «​អ្វី​ដែល​យើង​និយាយ​នាពេលនេះ វា​ជា​រឿង​ពិត​ដែល​បាន​កើតមានឡើង នៅក្នុង​ប្រទេស​ជាតិ​យើង ដោយសារ​ផលប្រយោជន៍ នយោបាយ​មាន​មជ្ឈដ្ឋាន​ខ្លះ ជាពិសេស​មជ្ឈដ្ឋាន​ប្រឆាំងនឹង​ថ្ងៃ​៧​មករា គឺ​ពួកគេ​មិន​ទទួលស្គាល់​ថា​ថ្ងៃនេះ រំដោះ​ជាតិ​ធ្វើ​ឱ្យ​ប្រជាជន រស់រាន​មាន​អាយុ​ឡើងវិញ ពិតប្រាកដ​នោះ​ទេ គឺ​ពួកគេ​តែងតែ​ថា​ជា​ថ្ងៃ​ក្លែងក្លាយ ជា​ថ្ងៃ​ឈ្លានពាន​របស់​បរទេស មកលើ​ប្រទេស​កម្ពុជា ប៉ុន្តែ​ធាតុពិត​គឺ​ដូច​សុន្ទរកថា របស់​សម្តេច​តេជោ​ដែល​បាន​ឡើង​»​។​

​ក្នុងនោះដែរ លោក សៅ សុខា បាន​ជំរុញ​ឱ្យ​សិស្សានុសិស្ស សិក្សា​ស្រាវជ្រាវ​ឱ្យ​ច្បាស់​ពី​ប្រវត្តិ​ពិតប្រាកដ របស់​ប្រទេស​កម្ពុជា​ផងដែរ​។ លោក​បន្តថា «​ត្រូវ​ស្វែងយល់ថា តើ​ហេតុអ្វី​បានជា​យើង លើកយក​រឿង​អតីតកាល មក​រៀបរាប់​ពេលនេះ ហើយ​តើ​វា​មាន​តម្លៃ​យ៉ាងណា​? ហើយ​បើ​យើង​មិនដឹង​ពី​អតីតកាល​ថា តើ​វា​កើតឡើង​ល្អ​ឬ​អាក្រក់ និង​អ្វី​ដែល​គួរ​ចៀសវាង​នោះទេ ហើយ​រឿង​អតីតកាល​ដដែល នឹង​កើតឡើង​ម្តងទៀត​»​។​

​លោក សៅ សុខា បាន​បញ្ជាក់បន្ថែម​ថា ជាក់ស្តែង​សាលាក្តី​ខ្មែរក្រហម បាន​ឆ្លុះ​បញ្ជាំង​ពីរឿង​ពិត​របស់​កម្ពុជា បើ​មិន​ដូច្នេះ​ទេ បរទេស​មិន​ឧបត្ថម្ភ​ថវិកា ដើម្បី​ជួយ​ដំណើរការ​សាលាក្តី​ខ្មែរក្រហម​នោះ​ឡើយ​។​

​លោក​ក៏​បាន​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ ជំរុញ​ទាំងអស់គ្នា​ក្នុង​យុទ្ធនាការ​ទ្រង់ទ្រាយ​ធំ របស់​រាជរដ្ឋាភិបាល​ក្នុង​ការបង្ការ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​នានា មាន​បញ្ហា​ព្រៃឈើ កាប់​រុករាន​ដីធ្លី អាជីវកម្ម​រ៉ែ ការនេសាទ​ដោយ​ខុសច្បាប់ យុទ្ធនាការ​ទាប់​ស្កាត់​ការប្រើប្រាស់ ជួញដូរ ផលិត​គ្រឿងញៀន និង​ចូលរួម​រក្សា​សន្តិសុខ​ភូមិ​-​ឃុំ​ឱ្យមាន​សុវត្ថិភាព ពិសេស​ត្រូវ​ផ្តល់​ព័ត៌មាន​ដល់​សមត្ថកិច្ច កុំ​លា​ក់​បំពូន​ពួកចោរ ទោះបីជា​សាច់ញាតិ ឬ​អ្នកភូមិផង​របង​ជាមួយ​កដោយ និង​ត្រូវ​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​៕

 

r190118b1 r190118b2

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.