ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ចុះសំណេះសំណាលសួរសុខទុក្ខ និងផ្តល់អំណោយសង្គ្រោះបន្ទាន់ ដល់ពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ នៅឃុំស្ទឹងត្រង់ ==> ទូលព្រះបង្គំ រ័ត្ន ស្រ៊ាង សូមព្រះបរមរាជានុញ្ញាតសម្តែងនូវសេចក្ដីសោមនស្សរីករាយ និងត្រេកអរជាអនេក ក្រោយទទួលដំណឹងថា ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទទួលការវះកាត់ដោយជោគជ័យ មានសុខភាពល្អប្រសើរ និងសូមថ្វាយព្រះពរព្រះអង្គសូមឆាប់បានជាសះស្បើយ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ចុះសួរសុខទុក្ខ មិត្តជួបការលំបាកដោយមានជំងឺទឹកនោមផ្អែមរ៉ាំរ៉ៃកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ! ==> កម្ពុជា-កាណាដា ប្ដេជ្ញាបន្តពង្រឹង និងពង្រីកទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅ ==> សកម្មភាពកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ ក្នុងថ្ងៃទី៦ ជាថ្ងៃចុងបញ្ចប់ នៃព្រឹត្តិការណ៍ នគរសង្ក្រាន្ត រាជធានីភ្នំពេញ! ==> យុវជនវ័យ២៤ឆ្នាំ សុខ លឹមហេង ក្លាយជាស្ដេចអុកប្រចាំឆ្នាំ២០២៦ បន្ទាប់ពីការប្រកួតដ៏ស្វិតស្វាញ ក្នុងព្រឹត្តិការណ៍ «នគរសង្រ្កាន» ==> ថ្ងៃចុងក្រោយនៃព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មានភ្ញៀវជាតិនិងអន្តរជាតិ យ៉ាងច្រើនកុះករ បន្តចូលរួមលេងកម្សាន្ត បើទោះបីជាមានភ្លៀងធ្លាក់ក៏ដោយ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អរគុណដល់អាជ្ញាធរនិងសមត្ថកិច្ច ដែលថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ជូនពលរដ្ឋដែលទៅកម្សាន្តនៅសួនសាធារណ:អតីតអាកាសយាន្តដ្ឋានអន្តរជាតិពោធិ៍ចិន ==> ទូលព្រះបង្គំ ខូយ រីដា ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមឆាប់បានជាសះស្បើយពីព្រះរោគ ==> ទូលព្រះបង្គំ ជា សុមេធី ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមឆាប់បានជាសះស្បើយពីព្រះរោគ

​អាជ្ញាធរ​ស្រុក​កំពង់ត្រាច​ដឹកនាំ​កម្លាំង​ជំនាញ​ទប់ស្កាត់​ករណី​គ្រឿងចក្រ​ជីក​កាយ​ដី​ភ្នំ​ប្រាសាទ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​កំពត​)៖ អាជ្ញាធរ​ស្រុក​កំពង់ត្រាច កាលពី​ព្រឹក​ថ្ងៃទី​០៦ ខែ​មករា ឆ្នាំ​២០១៩ បាន​ដឹកនាំ​កម្លាំង​សមត្ថកិច្ច​ជំនាញ​ចុះ​ទៅ​ទប់ស្កាត់​គ្រឿងចក្រ​ដែល​ធ្វើ​សកម្មភាព​ជីក​កកាយ​ដីភ្នំ​យក​អាចម៍ដី​ធ្វើ​អាជីវកម្ម​គ្មាន​ច្បាប់ទម្លាប់​។​

​ការចុះ​បង្អាក​សកម្មភាព​នេះ​ស្ថិតនៅ​ចំណុច​ភ្នំ​ប្រាសាទ ក្នុងភូមិ​ឃ្លាំង​ខាងជើង ឃុំ​ភ្នំ​ប្រាសាទ ស្រុក​កំពង់ត្រាច ខេត្ត​កំពត​។​

​តាម​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​រស់នៅ​តំបន់​ខាងលើ បានឲ្យដឹងថា ករណី​គ្រឿងចក្រ​មក​ជីក​កាយ​ដី​ភ្នំ​ធ្វើ​អាជីវកម្ម​បាន​ប្រព្រឹត្តទៅ​ពីរ បី​ថ្ងៃ​មកហើយ ដោយ​មាន​រថយន្ត​បែន​ដឹក​ដី​ជា​ច្រើន​គ្រឿង​បាន​សម្រុក​ដឹក​ដី​ចេញពី​ចំណុច​ភ្នំ​ប្រាសាទ​ទៅ​ចាក់​ផ្លូវ​ក្នុង​ភូមិសាស្ត្រ​ក្បែរៗ​នោះ​។​

​ប្រភព​ដដែល​បាន​បន្តថា ទីតាំង​ភ្នំ​ប្រាសាទ​កន្លង​មក​ត្រូវ​ម្ចាស់​គ្រឿងចក្រ​ជាច្រើន​បាន​លួច​ជីក​កកាយ​យក​អាចម៍ដី​លក់​ដោយ​គ្មាន​ច្បាប់ទម្លាប់​ឡើយ​។​ម្យ៉ាងទៀត​ចំណុច​ភ្នំ​ប្រាសាទ​គឺជា​ទីតាំង​មួយ​នៅ​ឆ្ងាយ​ពី​ដែន​គ្រប់គ្រង​របស់​អាជ្ញាធរ ទើប​ជា​ឱកាស​មួយ​សម្រាប់​ជន​ឆ្លៀតឱកាស​លួច​យក​គ្រឿងចក្រ​មក​កាយ​យក​អាចម៍ដី​តាមតែ​អំពើ​ចិត្ត​។​

​ទាក់ទិន​នឹង​ករណី​ខាងលើ អភិបាល​ស្រុក​កំពង់ត្រាច លោក អូន បាន​ប្រាប់​ឱ្យដឹងថា ភ្នំ​ទាំងឡាយណា​ដែល​ជា​ស​ម្ប​តិ្ត​របស់​រដ្ឋ លោក​ដាច់ខាត​ការពារ​ឱ្យបាន គឺ​មិន​អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន​ឬ​បុគ្គល​ណា​រំលោភ​បំពាន​តាមតែ​អំពើ​ចិត្ត​នោះឡើយ​។​យ៉ាងណាមិញ​ចំពោះ គ្រឿងចក្រ​ដែល​មក​ជីក​កាយ​យក​អាចម៍ដី​នៅ​ចំណុច​ភ្នំ​ប្រាសាទ​នេះ ថ្វី​ត្បិត​ជា​របស់​កង​វិស្វកម្ម ហើយ​ដឹកជញ្ជូន​អាចម៍ដី​មកចាក់​ផ្លូវ​បែប​ណា​ក៏​ដោយ ក៏​មិន​អាច​ងាយស្រួល​នោះដែរ ព្រោះ​ថា​ម្ចាស់​គ្រឿងចក្រ​មិនបាន​ទៅ​សុំច្បាប់​ពី​អាជ្ញាធរ​និង​ជំនាញ​នៅ​ឡើយ​ទើប​លោក​ចាត់​កម្លាំង​ទៅ​ផ្អាក​សកម្មភាព​តែម្តង​។​

​ម្យ៉ាងទៀត​គ្រឿងចក្រ​ដែល​មក​ជីក​កកាយ​ដី​នៅ​ចំណុច​ភ្នំ​ប្រាសាទ​គឺ​ធ្វើ​សកម្ម​ប្រហែល​២​ទៅ​៣​ថ្ងៃ​មក​ហើយ ដោយ​ខណៈ​នោះ​មន្ត្រី​សាលា​ស្រុក​ក៏​បាន​ចុះ​ទៅ​ហាមប្រាម​ផងដែរ ប៉ុន្តែ​លុះ​ពេល​អាជ្ញាធរ​ត្រឡប់មកវិញ គ្រឿងចក្រ​ខាងលើ​នៅតែ​បន្ត​សកម្ម​ដដែល ប្រៀប​ដូចជា​ចុះទៅ​វែក​ចក​អីចឹង​ដែរ​។​ដូច្នេះ​ក្នុង​នាម​ជា​អាជ្ញាធរ លោក​មិន​អនុញ្ញាត​ឲ្យមាន​ការទ​ន្ទ្រាន​លើ​ដី​ភ្នំ​ប្រាសាទ​បេះ​ទៀតឡើយ លើកលែង​តែ​ក្រុមហ៊ុន​នេះ​សុំ​ច្បាប់​អនុញ្ញាត​ជាមុនសិន ៕
​សេង ណា​រិទ្ធ​

r190106d1 r190106d2 r190106d3 r190106d4 r190106d5 r190106d6 r190106d7

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.