(ខេត្តកំពត)៖ នៅព្រឹកថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៩ រដ្ឋបាលខេត្តកំពត បានបើកកិច្ចប្រជុំគណៈអភិបាលខេត្ត ប្រចាំខែធ្នូ ឆ្នាំ២០១៨ ក្រោមអធិបតីភាព លោក ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត។
កិច្ចប្រជុំនេះ ក៏មានវត្តមានជាសមាភាពចូលរួមពីអស់លោក លោកស្រី ជាអាជ្ញាធរក្រុង ស្រុក និងថ្នាក់ដឹកនាំបណ្ដាមន្ទីរ អង្គភាពចំណុះសាលាខេត្តចំនួន៦៨នាក់។
របៀបវារៈនៃកិច្ចប្រជុំរួមមាន៖
១-ពិនិត្យពិភាក្សាលើសេចក្ដីព្រាងរបាយការណ៍ប្រចាំខែធ្នូ ឆ្នាំ២០១៨ ស្ដីពីការអនុវត្តការងារ របស់រដ្ឋបាលខេត្ត។
២-ពិនិត្យពិភាក្សាលើសេចក្ដីព្រាងរបាយការណ៍ប្រចាំឆ្នាំ២០១៨ ស្ដីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្ត
៣-ពិនិត្យពិភាក្សាលើសេចក្ដីព្រាងសេចក្ដីរាយការណ៍ស្ដីពីវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្ត ឆ្នាំ២០១៨។
លោក ជាវ តាយ អភិបាលខេត្តកំពត បានលើកឡើងក្នុងកិច្ចប្រជុំនេះថា ដើម្បីឆ្លើយតបនឹងតម្រូវការចាំបាច់របស់បងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាននិមួយៗ រដ្ឋបាលខេត្តកំពតនឹងបើកឱកាសកាន់តែច្រើនសម្រាប់ឲ្យបងប្អូនបានរួមចំណែកដោយផ្ទាល់ក្នុងការអភិវឌ្ឍន៍ពិសេសការអនុវត្តសិទ្ធិរបស់ខ្លួនឲ្យបានកាន់តែទូលំទូលាយ៕ សេង ណារិទ្ធ





